ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមអ្នកសិក្សា ព្រមានរដ្ឋាភិបាលអំពីការអនុវត្តសំណើរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីដោះស្រាយបំណុលគ្រួសារ

AFP

បរទេស៖ ក្រុមអ្នកសិក្សាបាន កាលពីថ្ងៃពុធបានព្រមានរដ្ឋាភិបាល អំពីការអនុវត្តសំណើរបស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីដោះស្រាយបំណុលគ្រួសារ ដោយនិយាយថា វាប្រហែលជាមិនអាចដោះស្រាយបញ្ហាមូលដ្ឋានបានទេ ហើយថែមទាំងអាចថយក្រោយទៀតផង។ គំនិតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា , ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលពីប្រព័ន្ធធនាគារ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ពួកគេបានទទួលស្គាល់ថា កម្មវិធីទិញបំណុលគ្រួសារដែលដឹកនាំ ដោយរដ្ឋាភិបាលរបស់លោកថាក់ស៊ីន គឺអាចធ្វើទៅបាន ប៉ុន្តែបានព្រមានថាវាអាចជាកំបិតមុខពីរ ប្រសិនបើអនុវត្តតែម្នាក់ឯង។

ក្រោមគំនិតផ្តួចផ្តើមនេះ រដ្ឋាភិបាលនឹងរៀបចំ ដើម្បីទិញបំណុលរបស់បុគ្គលពីប្រព័ន្ធធនាគារ ហើយអនុញ្ញាតឱ្យពួកគេសងបំណុលបន្តិចម្តងៗ។ ដោយមិនទាមទារសំណងពេញលេញ នោះរដ្ឋាភិបាលនឹងជួយបុគ្គលម្នាក់ៗ ក្នុងការកសាងជីវិតរបស់ពួកគេឡើងវិញ ដោយដកឈ្មោះរបស់ពួកគេចេញពី ការិយាល័យឥណទានជាតិ (NCB) ដោះលែងពួកគេពីបំណុល និងផ្តល់ឱ្យពួកគេនូវការចាប់ផ្តើមថ្មី។

បើយោងតាមលោកថាក់ស៊ីន គំនិតផ្តួចផ្តើមនេះនឹងមិនពឹងផ្អែកតែ លើមូលនិធិរបស់រដ្ឋាភិបាលទេ ព្រោះវាអាចត្រូវបានផ្តល់ហិរញ្ញប្បទាន តាមរយៈការវិនិយោគឯកជន ។ អ្នកសិក្សាបាននិយាយថា កម្រិតនៃបំណុលគ្រួសារ នៅក្នុងប្រទេសបច្ចុប្បន្នមានចំនួន 15.54 ពាន់ពាន់លានបាត ជាមួយនឹងប្រាក់កម្ចីមិនដំណើរការ ឬ កម្ចីមិនអាចមានលទ្ធភាពសង (NPLs) មានចំនួន 4% ឬប្រហែល 620 ពាន់លានបាត។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអង្គារបានការពារគំនិតមួយ ដែលអណ្តែតដោយឪពុករបស់ លោកស្រីគឺអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីដោះស្រាយបញ្ហាបំណុលគ្រួសារ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនទិញ និងគ្រប់គ្រងបំណុលពីប្រព័ន្ធធនាគារ។ នាយករដ្ឋមន្ត្រីបានអង្វរថា “គំនិត [ដោះស្រាយបញ្ហាបំណុលគ្រួសារ] កើតចេញពីបុគ្គលដែលមានចេតនាល្អសម្រាប់ប្រទេស។ កុំព្យាយាមធ្វើនយោបាយលើបញ្ហានេះ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top