ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលោក Trump៖ ប្រទេសរុស្ស៊ី ១០០ភាគរយ គឺគ្មានបំណងលុកលុយអឺរ៉ុបនោះទេ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Steve Witkoffដែលជា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា បាននិយាយថា រុស្ស៊ីគ្មានបំណងចង់ឈ្លានពានប្រទេសអ៊ឺរ៉ុបផ្សេងទៀតឡើយ ដោយបានច្រានចោលការភ័យខ្លាចបែបនេះថាជា បុព្វហេតុដែលអាចបង្កជាជម្លោះ។

គាត់បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក Tucker Carlson កាលពីថ្ងៃសុក្រជាការឆ្លើយតប ពីអ្វីដែលត្រូវបានគេស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការប្រកាស របស់ចក្រភពអង់គ្លេសថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការ បញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួយធានាកិច្ចព្រមព្រៀង សន្តិភាពដ៏មានសក្តានុពលរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។

បន្ថែមពីនោះ លោក Witkoff បានផ្តល់យោបល់ថា អ្នកបង្កើតគោលនយោបាយអង់គ្លេសចង់ធ្វើដូចជា “Winston Churchill” ដែលធ្លាប់បានដើរព្រមានថា រុស្ស៊ីនឹងដើរលុកលុយគេគ្រប់គ្នានៅពាសពេញអឺរ៉ុប ។

នៅពេលសួរដោយលោក Carlson ថាតើគាត់គិតថារុស្ស៊ីចង់ធ្វើបែបនេះទេ Witkoff បានឆ្លើយតបថា ១០០ភាគរយគឺមិនអាចទៅរួច ទេ ។ លោក​បាន​បន្ថែម​ថា​៖ ​ខ្ញុំ​គិត​ថា​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ យើង​មាន​អ្វី​មួយ​ហៅ​ថា NATO ដែល​យើង​មិនធ្លាប់​មានកាលពី​ ក្នុង​សង្គ្រាម​លោក​លើក​ទី ២។

យោងតាមលោក Witkoff ទីក្រុងមូស្គូក៏មិនចង់ ស្រូបយកអ៊ុយក្រែន ដែរនោះនឹងដូចជាការកាន់កាប់តំបន់ហ្គាហ្សាឡើយ។ ហេតុអ្វីបានជាជនជាតិអ៊ីស្រាអែល ពិតជាចង់កាន់កាប់តំបន់ហ្គាហ្សាអស់មួយជីវិតរបស់ពួកគេ? ពួកគេមិនចង់នោះទេ។ ពួកគេចង់បានស្ថិរភាពនៅទីនោះតែប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top