ព័ត៌មានអន្តរជាតិ

ការស្ទង់មតិរបស់ CGTN ៖ សហរដ្ឋអាមេរិកជាប្រទេសដែលញៀននឹងសង្គ្រាម បានពន្លឿនការធ្លាក់ថមថយនៃ “អនុត្តរភាពបែបអាមេរិក”

ខណៈពេលការវាយប្រហារយោធារបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ បានបង្វែទៅជាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល សង្គ្រាមលើកនេះបានឈានចូលដំណាក់កាលថ្មីសន្លាង សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមកំពុងពន្លឿនការធ្លាក់ចូលក្នុងភាពជាប់គាំងសង្គ្រាម ។

តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,១ភាគរយយល់ឃើញថា សហរដ្ឋអាមេរិកដែលញៀននឹងសង្គ្រាមបានធ្វើកំហុសដដែលៗដូចមុនដែលប្រើប្រាស់កម្លាំងអាវុធយ៉ាងអនាធិបតេយ្យ ហើយ“អនុត្តរភាពបែបអាមេរិក”កំពុងពន្លឿនការធ្លាក់ថមថយ ។

ការស្ទង់មតិបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៩ភាគរយ បានថ្កោលទោសចំពោះទង្វើ “ភេរវកម្មជាតិ” របស់សហរដ្ឋអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៥,២ភាគរយ បានថ្លែងថា ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់នឹងពន្លឿនការថមថយចុះនៃសេដ្ឋកិច្ចក្នុងស្រុកអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន៩០,៨ភាគរយ បានយល់ឃើញថា សហរដ្ឋអាមេរិកបានធ្លាក់ចូលក្នុងភាពជាប់គាំងនៃសង្គ្រាមមជ្ឈិមបូព៌ាម្តងទៀត ផលប៉ះពាល់អវិជ្ជមានដែលនាំមកដោយសង្គ្រាមកំពុងលេចឡើងជាសន្សឹមៗ ហើយអ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,៤ភាគរយបានយល់ឃើញថា ទង្វើខុសឆ្គងមួយចំនួននៃ“អនុត្តរភាពបែបអាមេរិក”កំពុងពន្លឿនការបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់កម្លាំងដឹកនាំសកលនិងកិត្តិនាមរបស់សហរដ្ឋអាមេរិក ។

ការស្ទង់មតិលើកនេះធ្វើឡើងតាមវេបសាយ ៥ ភាសារបស់បណ្តាញ CGTN រួមមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីក្នុងរយៈពេល ២៤ ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន ១៨៩០៦ នាក់បានចូលរួមការបោះឆ្នោតព្រមទាំងបញ្ចេញមតិផងដែរ ៕

To Top