កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក” ប្រារព្ធធ្វើនៅក្រុងបាងកក ប្រទេសថៃ
ថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនាសកលស្តីពី “ប្រទេសចិនក្នុងរដូវផ្ការីក៖ ការអភិវឌ្ឍរបស់ចិន កាលានុវត្តភាពរបស់ពិភពលោក”ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើនៅក្រុងបាងកក ប្រទេសថៃ។
លោក ShenHaixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជាង ២០០នាក់ដែលមកពីមជ្ឈដ្ឋាននយោបាយ ពាណិជ្ជកម្ម សិក្សាស្រាវជ្រាវនិងប្រព័ន្ធសារព័ត៌មានជាដើមបានអញ្ជើញចូលរួមសកម្មភាពលើកនេះ។

លោកShen Haixiongបានលើកឡើងថាពិភពលោកអភិវឌ្ឍបានល្អ ទើបប្រទេសចិនអភិវឌ្ឍបានល្អ ហើយចិនអភិវឌ្ឍបានល្អ ក៏នឹងជំរុញឱ្យពិភពលោកកាន់តែល្អប្រសើរដែរ។ក្នុងអំឡុងពេលមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ប្រទេសចិនត្រូវពង្រីកការបើកចំហកម្រិតខ្ពស់ ត្រួសត្រាយទីផ្សារសកលឱ្យបានទូលំទូលាយ និងតភ្ជាប់កាន់តែល្អជាមួយនឹងដំណើរវិលជុំអន្តរជាតិ។ នេះបានបង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសចិនស្តីពី “ប្រទេសចិននឹងបើកចំហកាន់តែទូលំទូលាយ”។
ក្នុងនាមជាស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិចម្រុះដែលមានទ្រង់ទ្រាយធំបំផុត ទម្រង់អាជីវកម្មច្រើនបំផុតនិងគ្របដណ្តប់ទូលំទូលាយបំផុតលើពិភពលោក អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈប្រើឧត្តមភាពខាងការផ្សព្វផ្សាយ ដោយរួមបញ្ចូលគ្នាលំដាប់អន្តរជាតិខាងនវានុវត្តន៍បច្ចេកវិទ្យានិងខាងធនធានប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញឱ្យសមិទ្ធផលនៃការធ្វើទំនើបកម្មតាមបែបផែនចិនអាចផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ពិភពលោក ចែករំលែកកាលានុវត្តភាពនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិនជាមួយមិត្តនៅទូទាំងពិភពលោក រួមគ្នាបង្កើតវេទិកាច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ និងរួមគ្នាចែករំលែកអរិយធម៌ដ៏ល្អផូរផង់ទៅវិញទៅមក៕
