ប្រទេសឡាវ លើកទឹកចិត្តសិស្សឱ្យប្រើប្រាស់កង់ និងមធ្យោបាយដឹកជញ្ជូន សាធារណៈ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ
បរទេស៖ ប្រទេសឡាវ កំពុងលើកទឹកចិត្តសិស្ស ឱ្យប្រើប្រាស់កង់ និងការដឹកជញ្ជូនសាធារណៈ ដើម្បីសន្សំសំចៃប្រេងឥន្ធនៈ ខណៈដែលសាលារៀន បានវិលត្រឡប់មកធ្វើការ ពេញមួយសប្តាហ៍ប្រាំថ្ងៃវិញ។
យោងតាមសារព័ត៌មាន The Laotian Times ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ថា ក្រសួងអប់រំ និងកីឡារបស់ឡាវ បានចេញសេចក្តីណែ នាំនៅថ្ងៃទី ២០ ខែមីនា ដោយអំពាវនាវឱ្យសិស្ស ឪពុកម្តាយ និងគ្រូបង្រៀនផ្លាស់ប្តូររបៀប ដែលពួកគេធ្វើដំណើរទៅសាលារៀន ដើម្បីគ្រប់គ្រងបញ្ហាប្រឈម ប្រេងឥន្ធនៈដែលកំពុងប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃ នៅទូទាំងប្រទេស។
សិស្សត្រូវបានលើកទឹកចិត្តឱ្យជិះកង់តាមដែលអាចធ្វើទៅបាន ជាពិសេសសម្រាប់រយៈចម្ងាយជិត។ ការដឹកជញ្ជូនសាធារណៈក៏ត្រូវបានណែនាំផងដែរ ខណៈពេលដែលយានយន្តអគ្គិសនីត្រូវបានណែនាំនៅក្នុងតំបន់ដែលមាន។
រឿងនេះកើតឡើងនៅពេល ដែលរដ្ឋាភិបាល បានប្រកាសថា សាលាមត្តេយ្យសិក្សា សាលាបឋមសិក្សា និងសាលាវិជ្ជាជីវៈនឹងបន្តកាលវិភាគ ធម្មតារយៈពេលប្រាំថ្ងៃក្នុងមួយសប្តាហ៍។ ទាំងនេះកើតឡើងបន្ទាប់ពីការ ផ្លាស់ប្តូរគោលនយោបាយយ៉ាងរហ័ស បន្ទាប់ពីការសម្រេចចិត្តមុននេះនៅថ្ងៃទី ១៩ ខែមីនា ដើម្បីកាត់បន្ថយថ្ងៃសិក្សា នៅក្នុងសេចក្តីជូនដំណឹង ដែលបានកែសម្រួល ដែលចេញផ្សាយមួយថ្ងៃក្រោយមកនៅថ្ងៃទី២០ ខែមីនា រដ្ឋាភិបាលបានបញ្ច្រាសវិធានការនេះ សម្រាប់សាលារៀនភាគច្រើន៕
ប្រែសម្រួលៈ ណៃ តុលា
