ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយទៅបង្គួរ រយៈពេល៣ថ្ងៃទៀត ដោយសារតែព្យុះត្រូពិក។ តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ប្រព័ន្ធសម្ពាធទាបដែលកំពុងមាន នៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងនឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ...
ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣បានចុះត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកសិកម្មវៃឆ្លាត ដែលមានទីតាំងនៅឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ការអនុវត្តកសិកម្មវៃឆ្លាតនេះ មានគោលបំណងបង្តើតការងារ ជូនប្រជាជនក្នុងតំបន់ លើកកម្ពស់ការដាំបន្លែសុវត្ថិភាព និងជំរុញការធ្វើកសិកម្ម ប្រកបដោយនិរន្តភាព...
បរទេស៖ទីភ្នាក់ងារស៊ើបការ សំងាត់អាមេរិក FBI បានរកឃើញថាលុយជាច្រើន ដែលរកបានដោយក្រុមការងារ ជនជាតិកូរ៉េខាងជើង ធ្វើការងារអនឡាញពីប្រទេសរបស់ខ្លួន បម្រើឲ្យក្រុមហ៊ុន បច្ចេកវិទ្យអាមេរិក ជាច្រើនត្រូវបានយកទៅផ្គត់ផ្គង់ ឲ្យកម្មវិធីផលិតគ្រាប់មីស៊ីល របស់ប្រទេសកុម្មុយនីសមួយនេះ។ FBI បាននិយាយថាក្រុមហ៊ុន បច្ចេកវិទ្យាអាមេរិក បានជួលប្រជាជនកូរ៉េខាងជើង រាប់ពាន់នាក់ដែលធ្វើការពីចម្ងាយ ហើយពួកគេត្រូវបានប្រមូល ប្រាក់កម្រៃ ដែលទទួលបានទាំងនោះទៅជាថវិកា ប្រើប្រាស់សម្រាប់កម្មវិធីអាវុធ របស់មេដឹកនាំគីមជុងអ៊ុនទៅវិញ...
ភ្នំពេញ ៖ ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះគឺជាព្រឹត្តិការណ៍ខួបលើកទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្ដេចតេជោ ហ៊ុន សែន ក្នុងគោលបំណងស្វែងរកសន្តិភាព ចាកផុតចេញពីសង្គ្រាម និងជម្លោះរ៉ាំរ៉ៃជាង៥០០ឆ្នាំ ជូនដល់ជាតិមាតុភូមិ និងប្រជាជាតិទាំងមូល ។...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT អតីតអធិការបតី អាល្លឺម៉ង់លោក Gerhard Schroeder បានប្រកែកនៅក្នុងបទ សម្ភាសន៍កាសែតថា រដ្ឋាភិបាលអាមេរិកមិន អនុញ្ញាតឲ្យមានការ សម្របសម្រួលណាមួយ ដែលអាចនាំមកនូវការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះឡើយពោល គឺចាប់តាំងតែពីប៉ុន្មានសប្តាហ៍ បន្ទាប់ពីការវាយលុកយោធា របស់ទីក្រុងម៉ូស្គូ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយ...
ភ្នំពេញ ៖ ក្រុមហ៊ុននីលីដាគ្រុប (Nileda Group) របស់ខ្មែរ និងក្រុមហ៊ុន អូលមិចគ្រុប របស់ប្រទេសបារាំង បានប្រកាស ភាព ជាដៃគូជាផ្លូវការជាមួយគ្នា ដែលក្រុមហ៊ុនទាំងពីរនេះ សុទ្ធសឹងតែ ជាអ្នកឯកទេស និងមានបទ ពិសោធន៍ ខ្ពស់ផ្នែកកសិកម្ម និងបានរៀបចំវេទិកា ផ្សព្វផ្សាយអំពី “ដំណោះស្រាយនិវានុវត្តន៏ ដោយផ្អែកលើសារ៉ាយសមុទ្រ...
រ៉ាហ្វា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ ពលរដ្ឋប៉ាឡេស្ទីន ជាច្រើននាក់ ត្រូវបានសម្លាប់ នៅកណ្តាលតំបន់ហ្គាហ្សា បន្ទាប់ពីអ៊ីស្រាអែល បានបង្កើនការវាយប្រហារ របស់ខ្លួន មកលើតំបន់ដែលហែកហួរ ដោយសង្រ្គាម ហើយក្បួនរថយន្តជំនួយចំនួន១៧គ្រឿង ផ្សេងទៀត បានមកដល់ ខណៈដែលទឹកដីដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ប្រឈមនឹងការខ្វះខាត...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani តាមសេចក្តីរាយការណ៍ បានព្រមានថា ការផ្គត់ផ្គង់ប្រេង នៅមជ្ឈិមបូព៌ា ទៅកាន់ទីផ្សារអន្តរជាតិ អាចនឹងត្រូវបានរំខាន ប្រសិនបើសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កើនឡើងដល់កម្រិត ដែលពាក់ព័ន្ធនឹងប្រទេសផ្សេងទៀត នៅក្នុងតំបន់។ យោងតាមការចេញផ្សាយ របស់ RT លោកal-Sudani...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ “ការពង្រីក វិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ” ។ យោងតាមសេចក្តីជូនដំណឹង...
ញូវដេលី៖ រដ្ឋាភិបាលឥណ្ឌា បានច្រានចោល ការចោទប្រកាន់របស់កាណាដា ដែលថាការអនុវត្តសមភាព ការទូត ដោយការស្នើឱ្យកាណាដា ដកអ្នកការទូតចំនួន ៤១នាក់ ចេញពីទីក្រុងញូវ ដែលីគឺជាការរំលោភ លើបទដ្ឋានអន្តរជាតិ។ ប្រទេសឥណ្ឌា បានស្នើឱ្យកាណាដា ដកអ្នកការទូត កាលពីពីរសប្តាហ៍ មុនចំពេលមានជម្លោះជុំវិញ ការសម្លាប់មេដឹកនាំ Sikh កាណាដា Hardeep Singh...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើព្រះវិហារមួយកន្លែងនៅតំបន់ហ្គាហ្សា ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនរាប់រយនាក់ដែលត្រូវបានផ្លាស់ទីលំនៅ។ លោក Kanaani បានឲ្យដឹងនៅក្នុងការបង្ហោះ នៅលើវេទិកាសង្គម X ថាលោកសោកស្តាយដែលការវាយប្រហារនេះ បាននាំឱ្យមានការស្លាប់ និងរបួសរបស់ជនស៊ីវិលរាប់សិបនាក់ ដោយបានរិះគន់ថាវាជា “ទំព័រដ៏អាប់អួរ និងគួរឱ្យអាម៉ាស់ មួយផ្សេងទៀតនៅក្នុងប្រវត្តិសាស្ត្រ...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim ពាក់កណ្តាលផ្លូវការ បានរាយការណ៍ថា មន្ត្រីយោធាកំពូលអ៊ីរ៉ង់ម្នាក់ បានព្រមានសហរដ្ឋអាមេរិក ប្រឆាំងនឹងការគាំទ្រ ដ៏ទូលំទូលាយរបស់ខ្លួន សម្រាប់អុីស្រាអែល ក្នុងការវាយប្រហារប្រឆាំងនឹង តំបន់ហ្គាហ្សា។ ប្រធានអគ្គសេនាធិការនៃកងកម្លាំង ប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានផ្តល់ការព្រមាននេះនៅក្នុងការសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិ តួកគី លោក...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា លោកសង្ឃឹមថា អ៊ីស្រាអែល និងប៉ាឡេស្ទីន នឹងអាចចាប់ផ្តើមការចរចាឡើងវិញ បានឆាប់ៗនេះ ។ នេះបើយោងតាមក្រសួងការបរទេស របស់ប្រទេសនេះ។ លោក Lavrov បានលើកឡើងថា “ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមករកហេតុផល ហើយអង្គុយនៅតុចរចា” ដោយបន្ថែមថា វានឹងចាំបាច់ក្នុងការសម្របសម្រួល...
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wanli Tires បានសម្រេចចិត្តនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រ ផលិតសំបកកង់រថយន្ត របស់ខ្លួន នៅប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សារងារជាមួយ លោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group (...
ក្រុមហ៊ុនចិន ប្តេជ្ញាបង្កើនទុនវិនិយោគ ៦០០លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ នៅកម្ពុជាhttps://dap-news.com/?p=365765 សម្ដេចតេជោហ៊ុន សែនចាត់ទុក iPhone 15 ទើបចេញថ្មីជាប្រភេទទូរសព្ទ ដែលពិបាកប្រើបំផុតhttps://dap-news.com/?p=365792 ពលរដ្ឋជិត៦ម៉ឺននាក់ បានជិះរថយន្តក្រុងទៅលេងស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសភ្ជុំបិណ្ឌhttps://dap-news.com/?p=365796 រាជរដ្ឋាភិបាលកម្ពុជានិងក្រុមហ៊ុនចិន ចុះហត្ថលេខា លើគម្រោងផ្លូវនាវាចរណ៍ “ ព្រែកជីកហ្វូណនតេជោ “https://dap-news.com/?p=365981...
មន្ទីរបញ្ចកោណ បញ្ជូនក្រុមវាយប្រហារ នៃនាវាផ្ទុកយន្តហោះ ដើម្បីទៅគាំទ្រដល់ប្រទេសអ៊ីស្រាអែល ខណៈអ្នកស្លាប់ភាគីទាំងសងខាង កើនដល់ជាង ១.១០០នាក់https://dap-news.com/?p=364521 តើជម្លោះយោធារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលជាជម្លោះយូរបំផុត ក្នុងពិភពលោក កើតឡើងតាំងពីពេលណា?https://dap-news.com/?p=364564 រដ្ឋមន្រ្តីក្រសួងការងារថៃ ប្រាប់ពលករដែលទិញសំបុត្រយន្តហោះត្រឡប់មកថៃវិញ ត្រូវបង្ហាញប័ណ្ណឡើងយន្តហោះ ដល់មន្ត្រីការងារ ដើម្បីទារយកថ្លៃធ្វើដំណើរពីរដ្ឋវិញhttps://dap-news.com/?p=365692 អាមេរិក ធ្វេីសង្គ្រាមប្រឆាំងគ្រឿងញៀនជាង ៥០ឆ្នាំ ប៉ុន្ដែនៅតែរងគ្រោះដោយសារគ្រឿងញៀនhttps://dap-news.com/?p=365729 រុស្សី...
វ៉ាស៊ីនតោន៖ ក្រសួងរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលសហព័ន្ធអាមេរិកបានកត់ត្រាឱនភាពថវិកាជិត ១,៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ ២០២៣ ដែលបានបញ្ចប់ក្នុងខែកញ្ញា កើនឡើង ២៣,២ភាគរយពីឆ្នាំសារពើពន្ធមុននេះ នាយកដ្ឋានរតនាគារបានរាយការណ៍កាលពីថ្ងៃសុក្រ។ ឱនភាពដ៏ធំនេះបានកើតឡើងនៅពេលដែលប្រាក់ចំណូលបានធ្លាក់ចុះចំនួន ៤៥៧ពាន់លានដុល្លារពីឆ្នាំមុនដល់ទៅ ៤,៤ ពាន់ពាន់លានដុល្លារ ខណៈដែលការចំណាយបានថយចុះត្រឹមតែ ១៣៧ ពាន់លានដុល្លារទៅ ៦,១ពាន់ពាន់លានដុល្លារ នេះបើយោងតាមរបាយការណ៍រតនាគារប្រចាំខែចុងក្រោយរបស់នាយកដ្ឋាន។ កង្វះខាតថវិកាចុងក្រោយបំផុតបានបន្ថែមទៅលើបំណុលអាមេរិកដែលកំពុងផ្ទុះឡើង ដែលឥឡូវនេះមានដល់ទៅ ៣៣,៦ពាន់ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
អូតាវ៉ា៖ សមាជិកសភាកាណាដាជាង ៣០នាក់កាលពីថ្ងៃសុក្របានជំរុញឱ្យនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជួយសម្របសម្រួលបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ នៅក្នុងលិខិតរួមមួយផ្ញើជូនលោក Trudeau សមាជិកសភាកាណាដា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ដោយសារតែជម្លោះបង្ហូរឈាមដែលកំពុងបន្ត។ ក្នុងចំណោមសមាជិកសភាដែលបានចុះហត្ថលេខាលើលិខិតនោះ មាន២៣នាក់ជារបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា “កាណាដា ជាសំឡេងសម្រាប់សន្តិភាពយូរមកហើយ។ ជម្លោះនេះកាន់តែយូរ ជនស៊ីវិលស្លូតត្រង់កាន់តែច្រើននឹងចំណាយជីវិតរបស់ពួកគេ។...
គៀវ៖ សេវាសារព័ត៌មានរបស់គណៈរដ្ឋមន្ត្រីបានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តីនាយករដ្ឋមន្ត្រី Denys Shmyhal ថារដ្ឋាភិបាលអ៊ុយក្រែនបានចំណាយច្រើនជាង ២៨ ពាន់លានដុល្លារអាមេរិក ដើម្បីគ្របដណ្តប់តម្រូវការការពារជាតិរបស់ប្រទេសនៅឆ្នាំនេះ។ លោក Shmyhal បានលើកឡើងថា ក្នុងចំណោមចំនួនសរុប ៦៨២ពាន់លាន hryvnias (១៨,៦៦ ពាន់លានដុល្លារ) ត្រូវបានគេប្រើប្រាស់ ដើម្បីផ្តល់ប្រាក់ខែដល់បុគ្គលិកយោធា ហើយ ៣៤៩ពាន់លាន hryvnias...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំ ឱ្យមន្ត្រីបច្ចេកទេស ពន្លឿនការជួសជុលផ្លូវ១ខ្សែនៅស្រុកស៊ីធរកណ្តាលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ១ខ្សែ ប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង...
ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បានថ្លែងអំណរគុណចំពោះការគាំទ្រអន្តរជាតិ ចំពោះវឌ្ឍនភាពដែលធ្វើឡើងនៅក្នុងកិច្ចចរចាផ្សះផ្សាជាតិរបស់ប្រទេសវេណេស៊ុយអេឡា និងការផ្អាកជាបណ្តោះអាសន្ននូវទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងប្រជាជាតិអាមេរិកខាងត្បូងមួយនេះ។ លោក Gil បានសរសេរនៅលើបណ្ដាញTwitter ថា “យើងស្វាគមន៍ចំពោះសារនៃការគាំទ្រដែលមករកយើងពី ប្រទេសរុស្ស៊ី ដោយយោងទៅលើការបន្តការសន្ទនា និងសិទ្ធិនៃប្រទេសរបស់យើងក្នុងការរស់នៅដោយមិនមានការជ្រៀតជ្រែកពីបរទេស ការគំរាមកំហែង និងការដាក់ទណ្ឌកម្មឯកតោភាគី” ។ ឆ្លើយតបទៅនឹងការអបអរសាទររបស់ម៉ិកស៊ិកចំពោះវឌ្ឍនភាពនេះ លោក...
ប្រ៊ុចស៊ែល៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា កាលពីថ្ងៃសុក្រ លោក Vincent Van Quickenborne រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បែលហ្ស៊ិក បានប្រកាសលាលែងពីតំណែង ដោយទទួលស្គាល់ថា ក្រសួងរបស់លោកបានប្រព្រឹត្តកំហុស “មិនអាចទទួលយកបាន” ទាក់ទងនឹងខ្មាន់កាំភ្លើង ដែលបានបាញ់សម្លាប់ជនជាតិស៊ុយអ៊ែត ចំនួន២នាក់ក្នុងសប្តាហ៍នេះ នៅចំកណ្តាលទីក្រុងប្រ៊ុចស៊ែល ។ នៅក្នុងសន្និសីទថ្មីមួយ...
សេអ៊ូល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ (KCNA) បានឲ្យដឹងនៅក្នុងបទអត្ថាធិប្បាយមួយកាលពីថ្ងៃសុក្រថា និងបង្ហាញពីការវាយប្រហារនុយក្លេអ៊ែរជាមុន ដែលអាចកើតមានមកលើប្រទេស កូរ៉េខាងជើង ដោយសហរដ្ឋអាមេរិក បានធ្វើ “ការញុះញង់ក្នុងសង្គ្រាម នុយក្លេអ៊ែរដោយចេតនា” ដោយសារតែ “បញ្ហាផ្ទៃក្នុង និង បញ្ហាខាងក្រៅ”...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកទឹកចិត្តក្រុមហ៊ុន Guangzhou Industrial Investment and Capital Operation Holding Group របស់ប្រទេសចិន សិក្សាលើការបណ្ដាក់ទុន វិនិយោគធុរកិច្ចរបស់ខ្លួន នៅប្រទេសកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះនាឱកាសចុះទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី...
ស្វាយរៀង៖ ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៧៧៩នាក់ ក្នុងនោះស្ត្រី៤៧៨នាក់។ លោក រៀម សុីណា...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសបានថ្លែងកាលពីថ្ងៃសុក្រថា លោកសង្ឃឹមថា ប្រទេសអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន នឹងអាចចាប់ផ្តើមរកការចរចាគ្នាឡើងវិញ នៅពេលដ៏ខ្លីខាងមុខនេះ ។ លោក Lavrov បានថ្លែងដូច្នេះថា “ខ្ញុំសង្ឃឹមថា...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បាន្វផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ក្រុមប្រឆាំងភេរវកម្ម របស់ប៉ូលិសឥណ្ឌូនេស៊ី បានចាប់ខ្លួនមនុស្ស៩នាក់ ពីបទសង្ស័យសកម្មភាព ភេរវកម្ម នៅក្នុងប្រតិបត្តិការ៣ផ្សេងគ្នា ។ លោក Ahmad Ramadhan អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានប្រាប់ដល់អ្នកសារព័ត៌មានថា ជនសង្ស័យចំនួន៥នាក់ត្រូវបានចាប់ខ្លួននៅកោះស៊ូម៉ាត្រាខាងត្បូង កាលពីថ្ងៃពុធ ដែលបានចោទប្រកាន់ថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីឡាតវីលោក Edgars Rinkevics បាននិយាយថា ប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូ ពិតជានៅពីក្រោយការធ្វើឲ្យខូចបំពង់បង្ហូរឧស្ម័នហ្វាំងឡង់-អេស្តូនីពិតមែននោះអង្គការ ណាតូគួរតែពិចារណាយ៉ាងម៉ត់ចត់ អំពីការបិទច្រកសមុទ្របាល់ទិក ចំពោះការដឹកជញ្ជូនរបស់រុស្ស៊ីទាំងអស់។ Rinkevics បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប៉ុស្តិ៍ទូរទស្សន៍ Latvian TV3 កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ខ្ញុំនឹងនិយាយថា ប្រសិនបើយើងឃើញឧប្បត្តិហេតុ នៃប្រភេទនេះ នោះតាមការយល់ដឹងរបស់ខ្ញុំ NATO...
បរទេស៖ បេសកជនរបស់ប្រចាំ ក្នុងទីក្រុងយេរូសាឡឹមខាងលិច ប្រចាំនៅទីក្រុងមូស្គូលោក Alexander Ben Zvi បានលើកឡើងថា អ៊ីស្រាអែល នឹងបន្តផែនការរបស់ខ្លួន សម្រាប់ប្រតិបត្តិការជើងគោក នៅតំបន់ហ្គាហ្សា តាមផែនការពីព្រោះការសម្រេចចិត្ត ត្រូវបានធ្វើឡើងរួចរាល់ទៅហើយ។ លោក Ben Zvi បានថ្លែងបែបនេះ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតនិង ដោយកត់សម្គាល់ថា អ៊ីស្រាអែល...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសឱ្យដឹងថាកម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី២២-២៥ តុលា។ សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ដែលលាតសន្ធឹងពីប្រទេសចិន អូសបន្លាយដល់ប្រទេសថៃ ផ្នែកខាងលើ និងសមុទ្រចិនភាគខាងត្បូង បានរលាយបាត់។ទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតី ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay...