ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃ១៥ វិច្ឆិកា។ សូមបញ្ជាក់ថា មហាសន្និបាតនេះ មានការអញ្ជើញចូលរួមពី ប្រធានគណៈកម្មាធិការរណសិរ្សក្រសួង-សាប័ន, រាជធានី-ខេត្ត គណៈអចិន្ត្រៃយ៍ ភ្ញៀវកិត្តិយសជាតិជាច្រើនទៀតផងដែរ៕
(ភ្នំពេញ) ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣៖ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy គ្រុឌ (A05) និង Galaxy គោព្រៃ (A05s) បានមកដល់ទីផ្សារកម្ពុជាយើងហើយ មកលើកនេះកាន់តែប្លែក…ទាក់ភ្នែក …ជាមួយរចនាបថបែបខ្មែរដ៏ទាក់ទាញបំផុត។ Samsung Galaxy គ្រុឌ (A05) និង...
តបតាមការអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរ ទៅកាន់ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចជំនួប រវាងប្រមុខរដ្ឋចិននិងអាមេរិកព្រមទាំង ចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ។...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសង្កត់ធ្ងន់ កាលពីថ្ងៃចន្ទថា ក្រុមតស៊ូនៅមជ្ឈិមបូព៌ា “មិនទទួលយកការបញ្ជា ពីអ៊ីរ៉ង់នោះទេ និងធ្វើសកម្មភាពដោយឯករាជ្យ” ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់មន្ត្រីអាមេរិកមួយចំនួន ដែលបានចោទ ប្រកាន់អ៊ីរ៉ង់ថា “ដឹកនាំ និងផ្តល់បញ្ជាដល់ក្រុមតស៊ូក្នុងតំបន់”...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ស្នាដៃការងារដ៏ធំមួយ របស់រាជបណ្ឌិត្យសភាកម្ពុជា ទើបសម្រេចបាននាពេលថ្មីៗនេះ គឺវចនានុក្រមខ្មែរ ឆ្នាំ២០២២ ដែលជាគុណតម្លៃអក្សរសាស្រ្តជាតិ មិនអាចកាត់ថ្លៃបាន។ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា កម្ពុជា អាចផ្ដល់កិច្ចសហការ ជាមួយអារ៉ាប៊ីសាអ៊ូឌីត ទៅលើវិស័យមួយចំនួន ដូចជា វិស័យឧស្សាហកម្មបច្ចេកវិទ្យា កម្រិតខ្ពស់ជាដើម ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឲ្យលោក Mohammed...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីរៀបចំរបៀបវារ: និងខ្លឹមសារ សម្រាប់កិច្ចប្រជុំបូកសរុបល ទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្រ្ដី បានជម្រាបជូន អង្គប្រជុំពីកាលបរិច្ឆេទ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ ពីប្រទេសចិន នៅតែបន្តលាតសន្ធឹង មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់ មូសុងឦសាន បង្កើនល្បឿនបក់ពីបង្គួរទៅខ្លាំង ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧...
ប៉េកាំង៖ បេសកជនចិន បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីគាំទ្រដល់ការបង្កើតតំបន់ គ្មានអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសនានានៅមជ្ឈិមបូព៌ា និងការជំរុញដំណើរការសន្តិភាពមជ្ឈិមបូព៌ាថា “ដោយមើលឃើញពីបរិបទបច្ចុប្បន្ន សហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីគាំទ្រដល់ការបង្កើតតំបន់មជ្ឈិមបូព៌ា ដែលគ្មានអាវុធនុយក្លេអ៊ែរ...
វីយែន ៖ អង្គការនៃប្រទេស នាំចេញប្រេង (OPEC) បានបង្កើនការព្យាករណ៍ របស់ខ្លួន សម្រាប់កំណើនតម្រូវការប្រេង ពិភពលោកក្នុងឆ្នាំនេះ ដោយនិយាយថា មូលដ្ឋានគ្រឹះ នៃទីផ្សារប្រេងនៅតែរឹងមាំ ហើយបានស្តីបន្ទោស អ្នករំពឹងទុក សម្រាប់ការធ្លាក់ចុះ នៃតម្លៃប្រេងឆៅនាពេលថ្មីៗនេះ ។ នៅក្នុងរបាយការណ៍ទីផ្សារប្រេង ប្រចាំខែរបស់ខ្លួន សម្រាប់ខែវិច្ឆិកា អង្គការ OPEC...
ហ្គាហ្សា៖ កងពលតូច Al-Qassam ដែលជាស្លាបយោធានៃក្រុមហាម៉ាស បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការដោះលែងចំណាប់ខ្មាំងស្ត្រី និងកុមារចំនួន ៥០ នាក់ដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ជាថ្នូរនឹងបទឈប់បាញ់រយៈពេល ៥ថ្ងៃ។ លោក Abu Ubaida អ្នកនាំពាក្យរបស់ Al-Qassam Brigades បានឲ្យដឹងនៅក្នុងសារមួយនៅលើបណ្តាញ Telegram របស់ខ្លួនថា “អ្នកសម្រុះសម្រួលកាតាបានខិតខំប្រឹងប្រែង ដើម្បីដោះលែងអ្នកជាប់ឃុំអ៊ីស្រាអែល...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់វិស័យ និងមុខជំនាញ សម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ នៅក្នុងវិស័យអាទិភាព ចំនួន ១០ សម្រាប់ការរៀនមិនគិតថ្លៃ ក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដោយវិស័យអាទិភាពទាំង១០នោះ គឺត្រូវបានកំណត់តាមរយៈការសិក្សាលើស្ថានភាពសេដ្ឋកិច្ច តាមវិស័យនិងអនុវិស័យ, ការសិក្សាទីផ្សារការងារផ្អែកលើចំនួនរោងចក្រ សហគ្រាស និងកម្មករនិយោជិត, និងគោលនយោបាយអាទិភាព...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១៤ វិច្ឆិកា នេះ បានបន្តធ្វើបឋកថាស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល ចំនួន ១,៨៦៦នាក់ «វគ្គទី៦»។ បឋកនេះ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹង ស្តីពីការកែសម្រួលសេចក្ដីជូនដំណឹងលេខ ១០៣/២៣ សជណ.ច ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឈកោះពេជ្រ ។ នៅរាត្រីថ្ងៃទី១៤វិច្ឆិកានេះ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា “ចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីលើកកំពស់ទំនាក់ទំនងរបស់ប្រទេសទាំងពីរទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” នៅក្នុងកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងវ៉ាស៊ីនតោន នៅពេលដែលឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កំពុងកើនឡើង។ លោក បៃដិន បានឲ្យដឹងថា ភាពជាដៃគូកម្រិតខ្ពស់បំផុត គឺជា “សករាជថ្មី” នៅក្នុងទំនាក់ទំនងរវាងប្រទេសរបស់លោក និងឥណ្ឌូនេស៊ី...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តវិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងរហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រសួងការបរទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺ “ក្រអឺតក្រទម និងខុសច្បាប់” ហើយ “រំលោភលើគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញ និងបំពានលើបទដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ” ។ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺជាឧទាហរណ៍នៃ “គោលនយោបាយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់វេណេហ្ស៊ុយអេឡា ដោយអនុវត្តវិធានការបន្ទាបបន្ថោក គ្រោះថ្នាក់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញសមាគម មិត្តនគរបាលកម្ពុជា ត្រូវធ្វើសកម្មភាព ជាគុណប្រយោជន៍ ដល់នគរបាលជាសមាជិក ព្រមទាំងបំពេញតួនាទីភារកិច្ច ឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ។ ក្នុងពិធីបិទមហាសន្និបាត របស់សមាគមមិត្តនគរបាលកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា...
សិក្សានៅ #បៀលប្រាយ សិស្សានុសិស្សនឹងទទួលបានផ្តល់ជូនអាហារូបករណ៍សិក្សា ១០០% ជូនសិស្សនិទ្ទេស A រយៈពេលមួយចប់កម្មវិធីសិក្សាកម្រិតបរិញ្ញាបត្រ និងផ្តល់ជូនអាហារូបករណ៍សិក្សា ៣០% ផុតកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ សម្រាប់ឆ្នាំទី១ សម្រាប់សិស្សានុសិស្សទូទៅ ទទួលបាននិទ្ទេស B, C, D, E និង F។ សាកលវិទ្យាល័យបៀលប្រាយ...
បរទេស៖ ប៉ូលិសរបស់ប្រទេសថៃ បាននិយាយថា បុរសជនជាតិអ៊ីតាលី អាយុ ៣៤ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីធ្លាក់ពីលើស្ថានីយ៍រថភ្លើង Sanam Pao BTS ក្នុងសង្កាត់ Phaya Thai ទីក្រុងបាងកកកាលពីព្រឹកថ្ងៃអង្គារ ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី នៅរសៀលថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចំរើន នៅមុនស្ពានបេតុងខ្សែកាប តភ្ជាប់តំបន់អភិវឌ្ឍន៏កោះនរា និងកោះពេជ្រនឹងត្រូវ បើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី១៥វិច្ឆិកាស្អែកនេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖នៅព្រឹកថ្ងៃពុធទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានខ្សែកាបតភ្ជាប់ រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ” ។ ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយ ដល់ការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ នៅប៉ែកខាងកើត នៃរាជធានីភ្នំពេញជាង...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក Eddie Maskell-Pedersen នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ប្រចាំកម្ពុជា បានបង្ហាញមោទកភាពយ៉ាងខ្លាំង ចំពោះភាពក្លាហាន របស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមក្នុងវិស័យរក្សាសន្តិភាព ជាពិសេសកិច្ចសហប្រតិបត្តិការ បោសសម្អាតមីន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ ការបង្ហាញមោទកភាពរបស់ នាយការិយាល័យអនុព័ន្ធយោធាអង់គ្លេសថ្មី ធ្វើឡើងក្នុងជំនួបជាមួយ ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករង...
ប៉េកាំង៖ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ អ្នកសង្កេតការណ៍ពិភពលោកនៃទំនាក់ទំនង រវាងចិន-អាមេរិក បានជួបប្រទះការផ្លាស់ប្តូរអារម្មណ៍ពីស្ថានភាព សុទិដ្ឋិនិយមទៅជាកង្វល់មួយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ បានឈានដល់ការបំផុសគំនិតការយល់ដឹងរួម ស្តីពីទំនាក់ទំនងទ្វេភាគីនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ការបង្រ្កាបជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក លើបច្ចេកវិទ្យារបស់ចិន ការមិនយកចិត្តទុកដាក់ ចំពោះខ្សែបន្ទាត់ក្រហមរបស់ចិន ចំពោះសំណួរតៃវ៉ាន់ និងការបំផ្លើសនៃឧប្បត្តិហេតុបាឡុងខ្យល់ក្ដី បានបណ្តាលឱ្យមានការស្រងាកចិត្ត...
បរទេស៖ ការកើនឡើងនៃវិបត្តិប៉ាឡេស្ទីន – អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាត្រូវបានអមដោយការកើនឡើងយ៉ាងខ្លាំងនៅក្នុងភាពតានតឹងក្នុងតំបន់ដោយសហរដ្ឋអាមេរិកបានដាក់ពង្រាយក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ២ក្រុម ហើយ យ៉ាងហោចណាស់នាវាមុជទឹក Tomahawk បំពាក់មីស៊ីលនាំផ្លូវ, កងម៉ារីនរាប់ពាន់នាក់ និងយន្តហោះបន្ថែមទៅកាន់មូលដ្ឋានដែនទឹក និងមូលដ្ឋានក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនបានបំពេញបន្ថែមលើការដាក់ពង្រាយទាំងនេះជាមួយនឹងការគំរាមកំហែងប្រឆាំងនឹងមហាអំណាចយោធាក្នុងតំបន់អ៊ីរ៉ង់ ដែលជាសត្រូវដ៏សំខាន់របស់អ៊ីស្រាអែល ដោយគំរាមកំហែងដល់សាធារណរដ្ឋអ៊ីស្លាមជាមួយនឹងការឆ្លើយតប...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យកឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែក របស់យុវជនបានកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិត ទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ការបញ្ជាក់របស់លោក...
ភ្នំពេញ ៖ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ បានមើលឃើញថា ស្ថានភាពអ្នកលក់តាមដងផ្លូវតាមបណ្តារាជធានី-ខេត្ត នៅកម្ពុជានាពេលបច្ចុប្បន្ន មិនទាន់មានភាពងាយស្រួលសម្រាប់ការលក់ដូររបស់ពួកគាត់នៅឡើយទេ ។ ចំពោះស្ថានភាពមិនទាន់ល្អប្រសើរដល់អ្នកលក់ដូរតាមដងផ្លូវដូចជា ៖ គ្មានសុវត្ថិភាព គ្មានអនាម័យ គ្មានកន្លែងផ្ញើកូន (ទារកដ្ឋាន) ទទួលនូវការបៀតបៀនគ្រប់ពីអ្នកពាក់ព័ន្ធនានា ព្រមទាំងជួបប្រទះការប្រកួតប្រជែង និងការបាត់បង់មុខរបរ ។...
ហ្គាហ្សា៖ មន្ត្រីប៉ាឡេស្ទីនម្នាក់ បានឲ្យដឹងថា មន្ទីរពេទ្យប៉ាឡេស្ទីន នៅភាគខាងជើងហ្គាហ្សាស្ទ្រីប បានបិទដំណើរការជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត និងការដាច់ភ្លើង ដែលត្រូវការសម្រាប់ប្រតិបត្តិការម៉ាស៊ីនភ្លើង។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្ទីរពេទ្យទាំងអស់ លើកលែងតែមន្ទីរពេទ្យ Al-Ahly បានបាត់បង់សេវាកម្ម ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល និងអស់សាំង” ។ លោកបានលើកឡើងថា...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ កាលពីវេលាម៉ោង ៧:៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការ ជាមួយសម្ថកិច្ចចម្រុះ ខេត្តព្រះសីហនុ ក្នុងការពន្លត់ករណីអគ្គិភ័យ ដែលបានឆាបឆេះឃ្លាំងទុកសម្ភារៈគ្រឿងសង្ហារឹមមួយកន្លែង ស្ថិតនៅក្រោយរោងចក្រយូសុីន ក្នុងភូមិ១ សង្កាត់លេខ១...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពងចាម នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះបានរៀបចំបានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី៥ អាណត្តិ៣ ឆ្នាំ២០២៣ នៅបរិវេណមុខវត្ត សុវណ្ណគីរីជើងឆ្នុក ស្ថិតក្នុងភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ក្រោមអធិបតីភាព លោក ហៃ ងួនលី តំណាង លោក ខ្លូត ផន...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានកែសម្រួលយុទ្ធសាស្ត្រទប់ស្កាត់ទ្វេភាគីលើកូរ៉េខាងជើង ដែលជាការកែសម្រួលលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍ ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំកាលពីថ្ងៃចន្ទ ក្នុងគោលបំណងឆ្លើយតបកាន់តែប្រសើរឡើង ចំពោះការគំរាមកំហែងមីស៊ីល និងនុយក្លេអ៊ែររបស់ប្រទេសនេះ។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won Sik និងសមភាគីអាមេរិករបស់លោក គឺលោក Lloyd Austin បានជួបប្រជុំគ្នានៅទីក្រុងសេអ៊ូល និងបានចុះហត្ថលេខាលើយុទ្ធសាស្រ្តទប់ស្កាត់ការអាប់ដេត ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០១៣...