វ៉ាស៊ីនតោន៖ បុគ្គលិកពេទ្យ Kaiser Permanente ដែលជាអង្គការមិនរកប្រាក់ចំណេញ ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើកូដកម្មនៅព្រឹកថ្ងៃពុធ ដែលត្រូវបានគេរំពឹងថា នឹងឃើញសមាជិកសហជីពជាង ៧៥០០០ នាក់ដើរចេញពីមន្ទីរពេទ្យ និងការិយាល័យពេទ្យ បន្ទាប់ពីក្រុមហ៊ុន និងអ្នកចរចាការងារបរាជ័យក្នុងការ ដោះស្រាយវិវាទជុំវិញកម្រិតបុគ្គលិក។ CNBC បានរាយការណ៍ថា “សម្ព័ន្ធសហជីព Kaiser Permanente បានពិពណ៌នាអំពីការបញ្ឈប់ការងារថា ជាកូដកម្មដ៏ធំបំផុតរបស់បុគ្គលិកថែទាំសុខភាព...
កាធុម៖ រដ្ឋាភិបាលស៊ូដង់ បានច្រានចោល សេចក្តីព្រាងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (OHCHR) ដែលស្នើឱ្យមានការបង្កើតគណៈកម្មាធិការស៊ើបអង្កេត ដែលមានសមាជិក ៣នាក់ ដើម្បីដោះស្រាយការរំលោភបំពាន និងឧក្រិដ្ឋកម្មក្នុងអំឡុងពេលជម្លោះនៅក្នុងប្រទេសស៊ូដង់។ ក្រសួងការបរទេសស៊ូដង់ បញ្ជាក់ជាថ្មីពីការបដិសេធយ៉ាងដាច់អហង្កា ចំពោះសេចក្តីព្រាងដំណោះស្រាយនេះ ព្រោះវាខុសក្នុងការពិពណ៌នាអំពីអ្វី ដែលកំពុងកើតឡើងនៅក្នុងប្រទេសស៊ូដង់ ហើយដោយសារតែវាប្រកាន់ពូជសាសន៍ទៅលើកងកម្លាំងប្រដាប់អាវុធស៊ូដង់ ហើយមិនគិតពីអាទិភាពពិតប្រាកដរបស់ស៊ូដង់នៅពេលនេះ។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ក្រសួងបានបន្ថែមថា រដ្ឋាភិបាលស៊ូដង់ បានដាក់អាទិភាពខ្ពស់លើសិទ្ធិមនុស្ស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ បានអនុម័តលើចលនាមួយ ដើម្បីបណ្តេញប្រធានសភាលោក Kevin McCarthy ដែលនេះជាលើកទីមួយក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដែលប្រធានសភាម្នាក់ត្រូវបានបោះឆ្នោតឱ្យចេញពីតំណែង នៅពាក់កណ្តាលអាណត្តិ។ សមាជិកគណបក្សសាធារណរដ្ឋចំនួន ៨នាក់បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតដើម្បីដកលោក McCarthy ចេញពីសភា ខណៈដែលការប៉ះទង្គិចគ្នាក្នុងបក្សបានធ្វើឱ្យសភាវឹកវរបន្ថែមទៀតត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីវាបានរារាំងយ៉ាងចង្អៀតដល់ការបិទរដ្ឋាភិបាល។ លោក McCarthy បានប្រាប់អ្នកយកព័ត៌មាននៅយប់ថ្ងៃអង្គារថា លោកនឹងមិនឈរឈ្មោះក្នុងតំណែងប្រធានសភាអាមេរិកម្ដងទៀតនោះទេ។ ដំបូងឡើយលោក McCarthy...
បរទេស៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកំពុងពិចារណាពន្យារពេលម៉ោងបិទនៅកន្លែងកម្សាន្ត រួមមាន បារ រង្គសាល និងខារ៉ាអូខេ ក្នុងគោលបំណងជំរុញទេសចរណ៍ និងសេដ្ឋកិច្ចក្នុងស្រុក។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
បរទេស៖ ប្រទេសអារ៉ាប៊ីសាអូឌីត និងរុស្សី បានប្រកាសកាលពីថ្ងៃពុធ ពីការបន្តកាត់បន្ថយទិន្នផលប្រេងស្ម័គ្រចិត្តរបស់ពួកគេ និងកាត់បន្ថយការនាំចេញរហូតដល់ដំណាច់ឆ្នាំនេះ ដោយសារការរឹតបន្តឹងការផ្គត់ផ្គង់ និងការកើនឡើងតម្រូវការជំរុញឱ្យតម្លៃប្រេងកើនឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសទាំងពីរដែលជាមេដឹកនាំនៃ OPEC បូកនឹងក្រុមប្រទេសផលិតប្រេងសំខាន់ៗ បានធ្វើសេចក្តីប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដាច់ដោយឡែកប៉ុន្មានម៉ោងមុនពេលក្រុមត្រួតពិនិត្យថ្នាក់រដ្ឋមន្ត្រីនៃក្រុមនេះនឹងត្រូវកោះប្រជុំតាមអ៊ីនធឺណិត។ រដ្ឋាភិបាលទីក្រុងរីយ៉ាដ បាននិយាយថា ខ្លួននឹងបន្តកាត់បន្ថយទិន្នផលប្រេងឆៅរបស់ខ្លួនចំនួន ១...
ភ្នំពេញ៖ លោក ហេង វ៉ាន់ដា នាយកវិទ្យានស្ថាន វ៉ាន់ដា គណនេយ្យ បានប្រកាសគាំទ្រ ចំពោះនយោបាយប្រាក់បៀវត្សរ៍ សម្រាប់គ្រូបង្រៀន សម្រាប់ឆ្នាំ២០២៤។ សូមរំលឹកថា ថ្លែងចេញពីវេទិកា អបអរទិវាគ្រូបង្រៀន លើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្តម្ភ នៃកំណែទម្រង់ សាលារៀនឆ្ពោះទៅរកឧត្តមភាព» នាព្រឹកថ្ងៃ៥ តុលា សម្ដេចធិបតី...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ និងដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់ នៅពេលខាងមុខនេះ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ មានទីតាំងស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញទៅសាកសួរសុខទុក្ខ ជាមួយនាយទាហាន...
គ្មានសព្វាវុធ ដែលនៅសេសសល់ សម្រាប់អ៊ុយក្រែន ក្នុងប្រទេសអឺរ៉ុបទៀតនោះទេhttps://dap-news.com/?p=363790 ថៃ ៖ ក្រោយហេតុការណ៍បាញ់ ស្លាប់ជនបរទេស២នាក់, ផ្សារទំនើប Siam Paragon បើកឡើងវិញ ជាមួយនឹងវិធានការ សន្តិសុខយ៉ាងតឹងរ៉ឹងhttps://dap-news.com/?p=363859 អាមេរិក នឹងបញ្ជូនអាវុធអ៊ីរ៉ង់ ដែលរឹបអូស បានទៅឲ្យប្រទេស អ៊ុយក្រែនhttps://dap-news.com/?p=363862 វែបសាយ របស់អង្គការណាតូ បានអំពាវនាវឱ្យមានការត្រៀមសម្រាប់សង្គ្រាមនុយក្លេអ៊ែរ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ក្នុងការផ្តល់ជំនួយស្វែងរកកម្លាំងពលកម្មចំនួនជាង ៦ពាន់នាក់ ដើម្បីបំពេញកង្វះខាតក្នុងខ្សែចង្វាក់ផលិតកម្ម នៃការពង្រីកការវិនិយោគរោងចក្រកាត់ដេរទី២ របស់ក្រុមហ៊ុនចិនធំមួយ នៅក្នុងខេត្តកំពង់ស្ពឺ ដែលគ្រោងនឹងដាក់ឱ្យដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ។ ការលើកឡើងនេះធ្វើឡើងក្នុងឱកាសលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតិឱ្យលោក Ray Chen នាយកប្រតិបត្តិនៃក្រុមហ៊ុន ជេនេរ៉ល អេនធើប្រាយ...
ត្រឹមតែកាន់មុខតំណែង រយៈពេល៩ខែប៉ុណ្ណោះ លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្ត អាមេរិក ក៏ត្រូវបានទម្លាក់ ពីមុខតំណែងហើយ ។ កាលពីថ្ងៃទី៣ខែតុលាតាមម៉ោងក្នុងតំបន់ នៅសភា តំណាងរាស្រ្ត ដែលគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋ សមាជិកសភាតំណាងរាស្រ្ត ទាំងឡាយបានទម្លាក់ លោក Kevin McCarthy ចេញពីមុខតំណែង ជាប្រធានសភាតំណាងរាស្រ្ត...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយលោកឧកញ៉ាសុខ ពិសិដ្ឋ នៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាបឋមប្រតិភូសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានអបអរសាទរជូន លោក ហេង សួរ ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងអាណត្តិទី៧នេះ។...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W.PATRICK MURPHY បានស្នើកម្ពុជា យកចិត្តទុកដាក់ ថែរក្សាការងារសម្អាតប្រាក់ ឲ្យកាន់តែប្រសើរថែមទៀត បន្ទាប់ពីកម្ពុជា ត្រូវបានដកចេញពីបញ្ជីប្រផេះ នៃប្រទេសមានហានិភ័យលាងលុយកខ្វក់។ អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធខួប ៣០ឆ្នាំ នៃថ្ងៃប្រកាសរដ្ឋធម្មនុញ្ញ ដែលនឹងប្រព្រឹត្តទៅនៅសាលសន្និបាតកោះពេជ្រ ។ សូមរំលឹកថា រដ្ឋធម្មនុញ្ញ...
ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានណែនាំ ឲ្យក្រុមប្រឹក្សា សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) បន្ដពង្រឹងសមត្ថភាពស្ថាប័ន ទាំងកម្រិតថ្នាក់ដឹកនាំ និងបច្ចេកទេស ក្នុងការបំពេញមុខងារ និងភារកិច្ចនានា ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ ប្រកបដោយគុណភាព ។ ការណែនាំខាងលើនេះ ធ្វើឡើងក្នុងឱកាសលោកឧបនាយករដ្ឋមន្រ្តីដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសេដ្ឋកិច្ច...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសជប៉ុន បានចាប់ផ្តើមបង្ហូរទឹកកាកសំណល់ដែលបានកែច្នៃជាលើកទី២ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលជាជំហានបន្ថែមក្នុងដំណើរការជាច្រើនទសវត្សរ៍ ដែលបានទទួលការថ្កោលទោសយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។ អ្នកនាំពាក្យរបស់ប្រតិបត្តិករក្រុមហ៊ុន TEPCO បានប្រាប់ដល់ទីភ្នាក់ងារ AFP យ៉ាងដូច្នេះថា ការបង្ហូរទឹកកាកសំណល់ចេញដែលជាផ្នែកតូចមួយនៃទឹកសំណល់នោះគឺមាន១,៣៤លានតោនដែលបានធ្វើឡើងចាប់តាំងពីរលកយក្សស៊ូណាមិ បានវាយប្រហារមកលើរោងចក្រនេះនៅក្នុងឆ្នាំ២០១១ ដែលបានចាប់ផ្តើមនៅវេលាម៉ោង១០និង១៨នាទីព្រឹក ត្រូវម៉ោង៩និង១៨នាទីម៉ោងនៅសិង្ហបុរី...
បរទេស៖ នៅថ្ងៃទី ២ ខែតុលា ទាំងក្រុមហ៊ុនផលិតរថយន្ត BYD និងក្រុមហ៊ុន Tesla បានបង្ហាញទិន្នន័យលក់ក្នុងរយៈពេល ៩ខែ របស់ពួកគេ។ នៅក្នុងត្រីមាសទី៣នេះ ក្រុមហ៊ុន BYD បានលក់រថយន្តសរុបចំនួន ៨២៤.០០១ គ្រឿង ដែលក្នុងនោះ ៤៣១.៦០៣គ្រឿង គឺជារថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធ ដែលស្មើនឹង ៥២,៤ភាគរយនៃការលក់សរុបរបស់ពួកគេ។...
ភ្នំពេញ ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា លទ្ធផល នៃការសាកល្បងទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម របស់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី (Siem Reap Angkor International Airport-SAI) នៅពេលនេះ គឺប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន របស់ អាកាសចរណ៍ស៊ីវិល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី៥ តុលានេះ បានបញ្ជាក់ពីការបញ្ចេញរថយន្តក្រុង ចំនួន ៤៥៥គ្រឿង សម្រាប់សេវាដឹកជញ្ជូនសាធារណៈ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ...
ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍអនាគតបៃតង (Green future) នៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។ នាឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត...
បរទេស៖ អង្គការណាតូ បានចុះផ្សាយអត្ថបទមួយដោយមន្ត្រីការពារជាតិអាមេរិកចូលនិវត្តន៍ ដែលអំពាវនាវឱ្យប្លុកនេះដើម្បីប្រយុទ្ធ និងឈ្នះសង្គ្រាមនុយក្លេអ៊ែរដែលមានកម្រិតប្រឆាំងនឹងរុស្ស៊ី។ ប្រសិនបើអាមេរិក និងចិនប៉ះទង្គិចគ្នា លើបញ្ហាកោះតៃវ៉ាន់ អ្នកនិពន្ធអះអាងថា សង្រ្គាមពេញលក្ខណៈនៅអឺរ៉ុបទំនងជានឹងកើតឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អត្ថបទនេះត្រូវបានសរសេរដោយ លោក Gregory Weaver ដែលបម្រើការជាទីប្រឹក្សាការពារជាតិនុយក្លេអ៊ែរ និងមីស៊ីលចម្បងរបស់អគ្គសេនាធិការចម្រុះ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកងកម្លាំងយោធា នៃប្រទេសតួគីបានឲ្យដឹងថាកងកម្លាំងយោធាតួគី បានបើកការវាយប្រហារជាលើកទី៣តាមតំបន់ព្រំដែនជាមួយនឹងអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមឧទ្ទាម PKKឬឧទ្ទាមឃឺដ។ ប្រភពដដែលបានសរសេរទៀតថាការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីទីក្រុងអង់ការ៉ាបានទទួលរងការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យកន្លមក។ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានព្រមាននៅក្នុងកិច្ចប្រជុំសន្តិសុខមួយកាលពីថ្ងៃពុធថា គណបក្សពលករឃឺដឬក្រុមឧទ្ទាមPKKនិងអង្គភាពការពារប្រជាជនឃឺដស៊ីរីYPGនិងហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងថាមពលនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ឥឡូវនេះគឺជា គោលដៅស្របច្បាប់សម្រាប់យោធាតួគី។ លោកFidan បានបង្ហាញឱ្យដឹងថាក្រុមវាយប្រហារទាំងពីរគឺជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃអាទិត្យនៅទីក្រុងអង់ការ៉ា៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យលោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ពិនិត្យមើលករណីការបណ្តុះបណ្តាល នាយទាហាន ច្រើនជាងពលទាហាន ដែលជាករណីមិនចាំបាច់ ហើយត្រូវកាត់បន្ថយ កុំឲ្យចំណាយថវិកា ចោលគ្មានប្រយោជន៍ ។ ក្នុងពិធីអបអរសាទទិវាគ្រូបង្រៀនថ្ងៃទី៥ តុលា សម្តេចធិបតី ហ៊ុន...
បរទេស ៖ មេបញ្ជាការកងទ័ពអាកាស ឥណ្ឌា លោក VR Chaudhari បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធម្សិលមិញថា កងទ័ពអាកាសឥណ្ឌា នឹងបញ្ឈប់ការហោះហើរ យន្តហោះចម្បាំង MiG-21 ដែលសល់ពីសម័យសូវៀត របស់ខ្លួននៅឆ្នាំ២០២៥ ខាងមុខ នៅពេលដែលពួកវានឹងត្រូវជំនួស ដោយយន្តហោះចម្បាំង Tejas Mark 1A ដែលមានតួនាទីច្រើនជាងមុន។...
បាងកក ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា មន្ត្រីរដ្ឋាភិបាលម្នាក់ បានឲ្យដឹងនៅថ្ងៃពុធនេះថា មនុស្សយ៉ាងតិច១៣នាក់ បានរងរបួស នៅគ្រាដែលគ្រាប់បែកលាក់ មួយបានផ្ទុះនៅភាគខាងត្បូង នៃប្រទេសថៃឡង់ដ៏ ។ យោងតាមរបាយការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័រ របស់រដ្ឋាភិបាល ដោយដកស្រង់ សម្តីឧបនាយករដ្ឋមន្ត្រី Somsak Thepsutin...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានរកឃើញវិធីសាស្ត្រ ដ៏ស្របច្បាប់មួយ ក្នុងការផ្ទេរអាវុធ ដែលខ្លួនរឹបអូសបានពីប្រទេសអ៊ីរ៉ង់ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំង នឹងប្រទេសរុស្សី។ ប្រភពដដែលបានឲ្យដឹងទៀតថា ទីបញ្ជាការកណ្តាល របស់យោធាអាមេរិក ឬCENTCOM បានប្រគល់គ្រាប់រំសេវមួយលានគ្រាប់ ដល់កងកម្លាំងយោធាអ៊ុយក្រែន រួចហើយកាលពីដើមសប្តាហ៍នេះ ។...
បរទេស ៖ ផ្សារទំនើប Siam Paragon បានចូលរួមរំលែកទុក្ខ ចំពោះឧប្បត្តិហេតុបាញ់ប្រហារដ៏ធំ ដែលបានកើតឡើង នៅផ្សារទំនើបមួយនេះ ខណៈកំពុងផ្តល់ជំនួយដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា ព័ត៌មានចុងក្រោយពីអគ្គស្នងការនគរបាលជាតិ បានបង្ហាញថា...
ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីមួយកម្រិត៦,៦រ៉ិចទ័រ វាយប្រហារដែនកោះ មីដាណាវ របស់ប្រទេសហ្វីលីពីន ។ មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ ហៅកាត់ថា GFZ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិចទ័រ បានវាយប្រហារដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង១១និង២១នាទីថ្ងៃពុធនេះ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះដែលមានជម្រៅ១២៩,៩គីឡូម៉ែត្រ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រកាសដាក់បញ្ចូលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិ ផ្ដល់ថ្នាំបង្ការ ចាក់ដោយឥតគិតថ្លៃ ដើម្បីសង្គ្រោះជីវិតពីសេចក្តីស្លាប់ ដែលបណ្តាលមកពីជំងឺមហារីក មាត់ស្បូននៅកម្ពុជា ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ ការប្រកាសដាក់បញ្ចូល ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូស ដល់កុមារីម្នាក់ៗ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៤ តុលា បានចេញព្រះរាជក្រឹត្យ ដំឡើងឋានន្ដរស័ក្ដិថ្នាក់ «នាយឧត្តមសេនីយ៍» ជូនឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ៕