ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ជាម្ចាស់កសិដ្ឋាន ចិញ្ចឹមសត្វក្រពើមួយកន្លែង ស្ថិតនៅទល់មុខផ្សារវត្តពោធិ៍ ភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានរអិលជើងធ្លាក់ចូលអាងក្រពើ ត្រូវបានក្រពើខាំត្របាក់ របួសធ្ងន់រហូតបាត់បង់ជីវិត ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅម៉ោងប្រមាណជា៥និង៣០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ។ បើតាមប្រពភពព័ត៌មានពីអ្នកក្បែរខាង បុរសវ័យ ចំណាស់នេះ តែងតែងក្រោកពីព្រឹកព្រលឹមទៅហាត់ប្រាណ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសម្តែងសុទិដ្ឋិនិយមកាលពីថ្ងៃព្រហស្បតិ៍ ទាក់ទងនឹងការចរចា ដែលកំពុងបន្ត ដើម្បីស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ និងដកចេញនូវទណ្ឌកម្មរបស់លោកខាងលិច។ លោក Amir-Abdollahian ដែលធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួម ដោយបុគ្គលិកការទូត របស់ប្រទេសនេះ បានសង្កត់ធ្ងន់ថា វឌ្ឍនភាពល្អ ត្រូវបានធ្វើឡើងឆ្ពោះ ទៅរកការបញ្ចប់ នៃកិច្ចចរចា...
ភ្នំពេញ ៖ លោក ឈឹម ទីម សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស្រ៊ន សំឫទ្ធី អភិបាលរង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ប្រកាសចូលកាន់មុខតំណែង អភិបាលរងស្រុកសាមគ្គីមានជ័យ ចំនួន២រូប នៅសាលាស្រុកសាមគ្គីមានជ័យ ។ ពិធីប្រកាសចូលកាន់មុខតំណែង...
ភ្នំពេញ ៖ លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ បានបា្រប់សមត្ថកិច្ចថា កម្ពុជាបច្ចុប្បន្នមាន សុខសន្ដិភាពពេញលេញហើយ ប៉ុន្តែអ្វីដែលអាជ្ញាធរ ត្រូវធ្វើបន្ដទៀតនោះ គឺរក្សាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ។ នាឱកាសអញ្ជើញជាអធិបតីកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»...
ញូវយ៉ក៖ សហរដ្ឋអាមេរិក នៅតែស្ថិតក្នុង “បរិយាកាសគំរាមកំហែងកាន់តែខ្លាំង” សម្រាប់អំពើភេរវកម្ម ដែលជំរុញដោយការវាយប្រហារ ឬផែនការជាតិសាសន៍ ជាបន្តបន្ទាប់ក្នុងប៉ុន្មានខែថ្មីៗនេះ នេះបើយោងតាមការប្រឹក្សាសាធារណៈ របស់នាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) ។ របាយការណ៍របស់ CNN ដែលត្រូវបានចេញផ្សាយថា “ទស្សនៈដែលគាំទ្រណាស៊ី ដែលកាន់កាប់ដោយខ្មាន់កាំភ្លើង ដែលបានសម្លាប់មនុស្ស ៨នាក់នៅ Allen រដ្ឋតិចសាស់ ក្នុងខែនេះគឺជាផ្នែកមួយនៃនិន្នាការ...
បរទេស ៖ យោងតាមការសិក្សាស្រាវជ្រាវ ដោយអជ្ញាធរទទួលបន្ទុកកិច្ចការងារ អចលនទ្រព្យរបស់ប្រទេសរុស្សី កាលពីថ្ងៃម្សិលមិញ បានបង្ហាញថាទំហំ នៃការវិនិយោគអចលនទ្រព្យ ក្នុងប្រទេសមានកំណើនខ្លាំង ដល់ទៅ៧៦ភាគរយ ក្នុងរយៈពេល៥ខែដើមឆ្នាំ ធៀបទៅនឹងឆ្នាំចាស់។ របាយការណ៍ ដែលត្រូវបានយកមកចេញ ផ្សាយដោយ RT បានឲ្យដឹងថា ទំហំនៃការវិនិយោគ សរុបក្នុងរយៈពេលនេះ មានប្រមាណជា ២៧៤ពាន់លានរូបល ឬត្រូវជា៣,៤ពាន់លានដុល្លារ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងពីស្នាដៃ របស់កម្មករកាត់ដេរខោអាវកម្ពុជាថា មានក្រុមបាល់ទាត់ល្បីៗ នៅបរទេសបានស្លៀក សំលៀកបំពាក់ផលិតនៅកម្ពុជា ។ ក្នុងឱកាសជួបកម្មករនាព្រឹកថ្ងៃ២៦ ឧសភានេះ សម្តេចបានថ្លែងថា ក្រុមបាល់ទាត់ល្បីឆ្នើមនៅបរទេសបានស្លៀកពាក់ខោអាវរបស់កម្ពុជា តាមរយៈក្រុមហ៊ុន អាឌីដាស់ (Adidas) និងក្រុមហ៊ុនណៃ(Nine) ដែលផលិតនៅកម្ពុជា “ដូច្នេះការផលិតរបស់កូនខ្មែរមិនចាញ់...
ភ្នំពេញ៖ សំណាងផ្ទួនៗហៀរ ចូលអ្នកខេត្តកណ្តាល! បងប្រុស ពៅ បារាំង ជាអតិថិជនសំណាងជាងគេ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ក្រោមក្រវិលកំប៉ុង CAMBODIA BEER បានមកយករង្វាន់ នៅការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឲ្យគ្រប់ភាគីទាំងអស់ ត្រូវរួមគ្នាខិតខំដោះស្រាយរាល់វិវាទ ជាមួយកម្មករឲ្យឆាប់រហ័ស កុំអូសបន្លាយរយៈពេលយូរ រហូតដល់ចូលដៃតុលាការ ។ ការអំពាវនាវនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាល ជាមួយកម្មករ ក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នាព្រឹកថ្ងៃ២៦ ឧសភា ។ សម្តេចតេជោបញ្ជាក់យ៉ាងដូច្នេះថា «បើសិនមានករណីវិវាទ ត្រូវដោះស្រាយ...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍ថា ទីក្រុងគៀវបានប្រើប្រាស់កងទ័ព ដែលមិនបានបណ្តុះបណ្តាល និងបំពាក់ឧបករណ៍យោធាអន់ៗ នៅក្នុងការប្រយុទ្ធសម្រាប់ទីក្រុង Donbass នៃទីក្រុងយុទ្ធសាស្ត្រ អាទីមូ (Artyomovsk) ដែលប្រជាជនអ៊ុយក្រែនហៅថា បាក់មុត ដើម្បីជួយសង្គ្រោះអង្គភាពកាន់តែប្រសើរឡើង សម្រាប់ការវាយលុកដែលបានគ្រោងទុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែឧសភា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺជាឧបបាយកលរបស់មេដឹកនាំខ្លួន នៅក្រៅប្រទេស រួមផ្សំជាមួយបរទេសខ្លះ ក្នុងន័យចង់ តិះតៀនរាជរដ្ឋាភិបាលកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធកាលពីថ្ងៃ១៥ ឧសភា ហើយដោយមិនអស់ចិត្តបក្សក៏ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ក៏បានបដិសេធនិងបិទផ្លូវតវ៉ាទៀតផងដែរ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧...
បរទេស៖ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងជួបប្រជុំគ្នា “នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចពិភពលោក” ។ លោកស្រី Tai ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម (MRT) នៃកិច្ចប្រជុំ APEC ឆ្នាំ២០២៣ បានលើកឡើងថា “យើងជួបគ្នានៅពេលនៃភាពមិនច្បាស់លាស់រួមគ្នា និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៅក្រុមប្រឆាំងដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេច យកចំណេញនយោបាយ ដោយថា ពិតជាមិនខុសនោះទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក សូមប្រាប់ទៅវិញផង។ ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំងបាននាំគ្នារិះគន់សម្តេចថា ចុះជួបកម្មករដើម្បីចំណេញនយោបាយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណតិ្តទី៧ នៃរដ្ឋសភា ចូលមកដល់នាថ្ងៃ២៣ កក្កដា ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ...
បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃម្សិលមិញនេះ បាននិយាយថាមេដឹកនាំអ៊ុយក្រែនសាជាថ្មី បានបង្ហាញអំពីផែនការក្នុងរៀបចំធ្វើឃាត មេដឹកនាំរុស្សីលោក Vladimir Putin ហើយបានហៅសកម្មភាពនេះ គឺជាសកម្មភាពភេវរកម្ម។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យរូបនេះ នៅតែបន្តអះអាងដូចគ្នាដែរថា ប្រធានាធិបតីរុស្សី មានការការពារយ៉ាងរឹងម៉ាំបំផុត។ គួរឲ្យដឹងដែរថាការថ្លែងការណ៍ របស់វិមានក្រមឡាំងបានធ្វើឡើង ជាការឆ្លើយតបទៅនឹងការទទួលស្គាល់...
បរទេស៖រដ្ឋាភិបាលទីក្រុង Moscow និងទីក្រុង Minskបានឈានទៅដល់កិច្ចព្រមព្រៀង ក្នងការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្សី នៅក្នុងប្រទេសបេឡារូសហើយ កាលពីថ្ងៃម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាការសម្រេចចិត្តនេះ ត្រូវបានពន្យល់ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្សី ថា ដោយសារតែមានការកើនឡើង នៃចំនួនសកម្មភាពយោធារបស់អង្គការណាតូ ព្រមទាំងការពាក់ព័ន្ធផ្សេងទៀត នៃការដោះដូរអាវុធឲ្យអ៊ុយក្រែន។ រដ្ឋមន្ត្រីការពារជាតិរុស្សីនិងបេឡារូស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះគឺជាសាក្ខីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយនេះ ដែលមានន័យថា បេឡារូស អាចទទួលបាននូវអាវុធនុយក្លេអែរ ប្រភេទតាក់ទិកជាច្រើនគ្រាប់...
ភ្នំពេញ ៖ សំដៅដល់កញ្ញាសេង ធារី ជាអ្នកជំនាញផ្នែកច្បាប់ហើយមានរហស្សនាមថា ជានារីអប្សរាក្បាលត្រងោកំពុងជាប់ពន្ធនាគារនៅខេត្តព្រះវិហារ ហើយធ្លាប់អះអាងថា ធ្វើកូដកម្មបង្អត់បាយខ្លួនឯងក្នុងពេលប្រធានាធិបតីអាមេរិកមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឌឺដងថា បើនាងអប្សរាក្បាល ត្រងោចិត្តខ្លាំងដូចមាត់និយាយមែននោះ សុំឲ្យអត់ហូបបាយរហូតទៅ ។ កញ្ញា សេង ធារី ត្រូវបានគេចាប់អារម្មណ៍ក្រោយ នាងបានសម្រេចចិត្តកោរសក់ និងស្លៀកឈុតជាលក្ខណៈនារីអប្សរាចូលរួមក្នុងសវនាការនាដើមខែធ្នូ...
បរទេស៖ ព្រឹទ្ធសមាជិកគឺលោក ស៊ុមឆៃ សាវ៉ាងកាន (Somchai Sawangkarn) បានចោទប្រកាន់ថា គណបក្ស Move Forward ដែលជាអ្នកឈ្នះការបោះឆ្នោត បានបំពានលើច្បាប់ស្តីអំពីសកម្មភាពគណបក្សនយោបាយ ដោយដាក់ខ្លួនម្តងហើយម្តងទៀតដើម្បីឱ្យអ្នកខាងក្រៅគ្រប់គ្រង ដែលជាបទល្មើសដែលត្រូវផ្តន្ទាទោសដោយការរំលាយគណបក្ស។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ កូរ៉េខាងជើង បានបរិហារចំពោះការបង្កើត យន្តការចែករំលែកព័ត៌មានត្រីភាគី ក្នុងចំណោមសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលបានលើកឡើង ក្នុងកិច្ចប្រជុំកំពូលនៃក្រុម G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។ មេដឹកនាំនៃប្រទេសទាំង៨ នាពេលថ្មីៗនេះបានអះអាងសារជាថ្មី អំពីការចែករំលែកព័ត៌មាន អំពីមីស៊ីលរបស់...
ភ្នំពេញ ៖ ដោយមានក្តីអាណិតអាសូរដល់ស្រ្តីជាកម្មការិនីរោងចក្រម្នាក់ ហើយមានកូនក្នុងបន្ទុកចំនួន៣នាក់ ខណៈកូនទី៣មានត្រឹមអាយុ៣ខែ ហើយប្តីគ្រោងទៅរៀបការប្រពន្ធថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឲ្យបុរសជាប្តីនោះត្រឡប់មករកប្រពន្ធកូនវិញមក ព្រោះគ្មានអ្នកណាល្អក្រៅពីប្រពន្ធខ្លួនឯងឡើយ។ ក្នុងជំនួបជាមួយកម្មករនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃ២៦ ឧសភា សម្តេចបានជួបដោយផ្ទាល់ជាមួយក្រុមការិនី ក្នុងនោះបានសួរសុខទុក្ខ ហើយក៏បានជួបស្រ្តីម្នាក់មានកូន៣នាក់ហើយកូនតូចត្រឹម៣ខែ ។ ស្រ្តីនោះក៏បានប្រាប់សម្តេចថា...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធប្រទេសជប៉ុន បានប្រារព្ធពិធីមួយដោយកត់សម្គាល់ការគ្រោងទុករបស់ខ្លួន នូវរថយន្តយោធាប្រហែល១០០គ្រឿងផ្តល់ដល់អ៊ុយក្រែន ខណៈដែលក្រុងតូក្យូ ស្វែងរកការផ្តល់ នូវឧបករណ៍ដែលអាចប្រើប្រាស់យោធាបានទូលំទូលាយ ជាងការនាំចេញមួកសុវត្ថិភាព និងមួកសុវត្ថិភាពកាលពីមុនៗ នៅក្នុងពិធីមួយ នៅក្រសួងការពារជាតិ ដែលរថយន្តដឹកទំនិញទម្ងន់កន្លះតោនត្រូវបានដាក់តាំងបង្ហាញ អនុរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Toshiro...
បរទេស៖ ប្រទេសចិនត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាជាមួយប្រទេស អារ៉ាប៊ីសាអូឌីត និង ប្រទេសអេហ្ស៊ីប ដើម្បីលក់អាវុធថ្មីៗជាច្រើនប្រភេទទៅឱ្យរដ្ឋអារ៉ាប់ ទាំងពីរ រួមទាំងយន្តហោះចម្បាំង Chengdu J-10C ដែលជាយន្តហោះចម្បាំងបង្កើតជាឆ្អឹងខ្នង នៃកងទ័ពអាកាសរំដោះប្រជាជន (PLAAF) ផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា របាយការណ៍កាលពីថ្ងៃច័ន្ទដែលចេញផ្សាយដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត នៅទីតាំងរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) ក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL...
ភ្នំពេញ:នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំនៃធនាគារ ARDB បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំងស្តុកស្រូវ និងឡសម្ងួតស្រូវ ឈិត ប៊ុនថន ខេត្តព្រៃវែង។ ការដាក់សម្ពោធឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់វិស័យស្រូវ-អង្ករ។ ឃ្លាំងស្តុកស្រូវ និងឡសម្ងួតនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករក្នុងខេត្តព្រៃវែង...
គណបក្សភឿថៃ ចង់បានតំណែងជាប្រធាន សភារបស់ថៃhttps://dap-news.com/?p=334652 ប្រធានក្រុមទាហានស៊ីឈ្នួល Wagner ថាកងទ័ពរបស់ខ្លួនជាង ២ម៉ឺននាក់ បានស្លាប់នៅក្នុងការប្រយុទ្ធ នៅទីក្រុងបាក់មុតhttps://dap-news.com/?p=334699 សារព័ត៌មានរុស្ស៊ី៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក Kissinger ទទួលស្គាល់ថា ទង្វើរបស់គាត់ បានបណ្តាលឱ្យប្រជាជនកម្ពុជា ៥០ ០០០នាក់ស្លាប់ និងបន្ទោសទៅលើវៀតណាមhttps://dap-news.com/?p=334708 យោធាអ៊ុយក្រែន ប្រើប្រាស់ទូកល្បឿនលឿន គ្មានមនុស្សបើក ៣គ្រឿង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា ក្រសួងវិទ្យាសាស្ត្របានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងនឹងបាញ់បង្ហោះរ៉ុក្កែតអវកាស Nuri នៅម៉ោង៦និង២៤នាទីល្ងាច ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការបាញ់បង្ហោះត្រូវបានលុបចោលមួយថ្ងៃមុននេះ ដោយសារបញ្ហាបច្ចេកទេស ។ ការបាញ់បង្ហោះនេះជាលើកទី៣នៃគ្រាប់រ៉ុក្កែត Nuri នឹងបង្ហាញពីជំហានដ៏សំខាន់មួយនៅក្នុងកម្មវិធីអវកាសដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលប្រទេសនេះស្វែងរកការក្លាយជាតួអង្គសំខាន់ក្នុងការប្រជែងកាន់តែខ្លាំងជាមួយប្រទេសជិតខាងរបស់ខ្លួន ។ ក្រសួងបានលុបចោលការបាញ់បង្ហោះដែលបានគ្រោងទុកនៅថ្ងៃពុធ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ សេតវិមានបានឲ្យដឹងថា លោក ចូ បៃដិន ប្រធានាធិបតី បានជ្រើសរើសមេទ័ពអាកាសអាមេរិក គឺ ឧត្តមសេនីយ Charles Q. Brown ឲ្យធ្វើជាមន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក ដោយលើកកម្ពស់អតីតអ្នកបើកយន្តហោះចម្បាំង...
ព្រៃវែង៖ ក្នុងសប្តាហ៍នេះ លោក វាសនា ជីវី ប្រធានសាខា ប.ស.ស. ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំក្រុមការងារចុះមកពិនិត្យនូវស្ថានភាពជំងឺរបស់ជនរងគ្រោះ និងផ្ដល់ឧបករណ៍រណបសម្រាប់ប្រើប្រាស់ជាតម្រូវការ សម្រួលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដល់ជនរងគ្រោះ ចំនួន២នាក់ ជាសមាជិក ប.ស.ស. ដែលបានទទួលរងគ្រោះថ្នាក់ការងារ...
ធ្មិចបើកៗ ជិតដល់ថ្ងៃកម្មវិធីបាត់ 🤩! ជួបជាមួយតារាកិត្តិយសរបស់យើង លោក សាយ ដែលនឹងមានវត្តមានក្នុងកម្មវិធី និងការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ របស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ ២០២៣។ ចាំអីទៀត មកចូលរួមដើម្បីបង្កើតនូវ បរិយាកាសសប្បាយរីករាយ ទទួលបានទាំងចំណេះដឹង ដើរមើលផលិតផលស្តង់ ថែមទាំងមានសកម្មភាព សប្បាយៗជាច្រើនទៀត។ សុំបង្ហើបបន្តិចណា សកម្មភាពលេងហ្គេមមួយចំនួន...