បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបង្ហាញខ្លួននៅក្នុងរូបថតថ្មីមួយចំនួន ដែលបង្ហាញពីសកម្មភាព របស់លោកកំពុងចុះពិនិត្យពិព័រណ៍សម្លៀកបំពាក់ និងស្បែកជើង។ ការបង្ហាញខ្លួននេះបានកើតឡើង បន្ទាប់ពីមានការអះអាងដែលមិនទាន់បានផ្ទៀងផ្ទាត់បានរីករាលដាលនៅលើអ៊ីនធឺណិតថា លោកបានជួបបញ្ហាហូរឈាមក្នុងខួរក្បាល ធ្លាក់ចូលក្នុងសភាពសន្លប់ ឬបានស្លាប់បាត់ទៅហើយ។...
បរទេស៖ មន្ត្រីហ្វីលីពីមបានឱ្យដឹងនៅថ្ងៃសៅរ៍ថា យន្តហោះរបស់កងទ័ពអាកាសហ្វីលីប៊ីនចំនួន ២ គ្រឿងបានបុកគ្នាក្នុងអំឡុងពេលហោះហើរហ្វឹកហាត់ ហើយបានធ្លាក់នៅមូលដ្ឋានទ័ពអាកាសមួយស្ថិតនៅភាគខាងត្បូងទីក្រុងម៉ានីល ដែលបណ្តាលឱ្យអ្នកបើកយន្តហោះទាំង ៤ នាក់នៅលើនោះបានស្លាប់ទាំងអស់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ថា...
បរទេស៖ រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន លោក Francisco Tiu Laurel Jr. បានមានប្រសាសន៍ថា ក្រសួងកសិកម្មបានបញ្ជាឱ្យលុបចោល លិខិតអនុញ្ញាតនាំចូល សម្រាប់ការដឹកជញ្ជូនអង្ករពីប្រទេសវៀតណាម ដែលមានតម្លៃ ៧០០ លានប៉េសូ...
មណ្ឌលគិរី ៖ ប្រជាពលរដ្ឋប្រមាណ២០០នាក់ បានប្រមូលផ្តុំគ្នា នៅមុខសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែតុលា ដើម្បីស្នើសុំអាជ្ញាធរអនុញ្ញាត ឱ្យរែងមាសពីកាកសំណល់រ៉ែមាស នៅលើដីកម្មសិទ្ធិរបស់ពួកគាត់ និងទាមទារសំណងសមរម្យ ចំពោះផលប៉ះពាល់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន បានឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់...
ភ្នំពេញ ៖ កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា–តួកគីយេ មែនជាកិច្ចសន្យាទិញលក់អាវុធឡើយ។ នេះជាការលេីកឡេីងរបស់ លោក ហ្សង់ ហ្វ្រង់ស័រ តាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក្នុងសន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះមរតកតេជោ នាព្រឹកថ្ងៃទី១៨...
ស្ទឹងត្រែង ៖ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៦ ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយមិត្តភាព ខេត្តស្ទឹងត្រែងបានរៀបចំ «ព្រឹត្តិការណ៍រត់អបអរសាទរខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ»...
ខេត្តពោធិ៍សាត់ ÷ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់អំពីទិន្នផលត្រី របស់បងប្អូនប្រជានេសាទ ស្ថិតក្នុងឃុំកំពង់លួង...
« អភិវឌ្ឍជនបទដែលស្នាក់នៅប្រកបដោយផាសុកភាព ងាយស្រួលប្រកបអាជីព ស្រស់ស្អាត សុខដុមរមនា ដោយផ្អែកលើលក្ខណ្ឌពិសេសក្នុងតំបន់ ខិតខំធ្វើការឱ្យប្រជាកសិករមានជីវភាពកាន់តែមានសុភមង្គលនិងកាន់តែល្អបវរ»-- នេះជាប្រសាសន៍សំខាន់របស់លោក Xi Jinping មេដឹកនាំកំពូលប្រទេសចិន។ កោះ ស៊ី តាវ នៃក្រុងសានយ៉ា (Sanya West Island ) ជាកោះទេសចរណ៍មួយក្នុងខេត្តហៃណាន ដែលមានជនជាតិដើមភាគតិចរស់នៅ ដែនទឹកជុំវិញជាតំបន់ការពារធម្មជាតិនៃផ្កាថ្មប៉ប្រះទឹកថ្នាក់ជាតិចិន និងជាទីមុជទឹកកម្សាន្តដ៏ល្បីដែលទទួលស្គាល់ជាសកល។ ទឹកសមុទ្រមានសភាពថ្លាឈ្វេង ខ្សាច់ឆ្នេរទន់ម៉ដ្ឋ ដើមដូងរេរាតាមខ្យល់ ឆ្នេរសមុទ្រមានថ្មចោតច្រើន ពិភពក្រោមបាតសមុទ្រមានជីវចម្រុះ ជាតំបន់សំខាន់នៃការអភិរក្សភាពជីវៈចម្រុះ។ នេះជាកោះតូចមួយ ដែលមានទំហំប្រហែលនឹងកោះពេជ្រនៃក្រុងភ្នំពេញ ។នៅទីនេះ រលកសមុទ្រចិនខាងត្បូងបោកបក់មកលើទូកឈើតូចៗរបស់អ្នកភូមិ ។ កាលពីសម័យមុន អ្នកភូមិបានប្រមូលយកផ្កាថ្ម លាយជាមួយដីក្រហម ដើម្បីសាងសង់ផ្ទះ ។ផ្ទះបុរាណដែលមានប្រវត្តិសាស្ត្រជាង៤០០ឆ្នាំ បច្ចុប្បន្នបានក្លាយជាគោលដៅទេសចរណ៍សំខាន់មួយនៃវប្បធម៌អ្នកនេសាទនៃខេត្តហៃណាន។ សូម្បីនៅរដូវកាលមានទេសចរតិចនៅទូទាំងប្រទេស ក៏នៅតែមានអ្នកទេសចរជាច្រើនមកទីនេះ មើលផ្សោតលោតចេញពីទឹក ។ ក្នុងចំណោមកោះ ប្រជុំកោះ និងថ្មប៉ប្រះទឹកជាច្រើនដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តហៃណាន កោះ ស៊ី តាវ នៃក្រុងសានយ៉ាជាកោះដែលមានទេសចរច្រើនបំផុត អ្នកភូមិប្រហែល៤ពាន់នាក់ បានទទួលភ្ញៀវទេសចរចំនួនរាប់ពាន់ ឬ ជាងមួយម៉ឺននាក់ជារៀងរាល់ថ្ងៃ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានកៀរគរការវិនិយោគទុននៅកោះតូចនេះ ដើម្បីជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ដែលជំរុញការបង្កើនប្រាក់ចំណូលគ្រួសារអ្នកភូមិឱ្យកើនឡើងប្រាំដង អ្នកនេសាទរស់ក្នុងជីវិតបែបទាន់សម័យ អ្នកភូមិជាច្រើនបានប្រកបអាជីពជាអ្នកបើកទូកទេសចរណ៍ អ្នកបើករទេះភ្លើងកម្សាន្ត មគ្គុទ្ទេសក៍ទេសចរណ៍ គ្រូបង្វឹកការមុជទឹក និងគ្រូបង្កាច់ការជីកយកគ្រឿងសមុទ្រតាមឆ្នេរជាដើម ។ ក្នុងភូមិឥឡូវមានផ្ទះសំណាក់ល្អៗជាង ១៥០ កន្លែង ភោជនីយដ្ឋានជាង ៨០ កន្លែង ។ ការអភិរក្សប្រព័ន្ធអេកូឡូស៊ីយ៉ាងតឹងរ៉ឹង កែសម្រួលហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែល្អនិងទំនើប ខិតខំស្វែងរកមធ្យោបាយជួយបង្កើនប្រាក់ចំណូលជូនចំពោះកសិករ បានធ្វើឱ្យកោះ ស៊ី តាវ នៃក្រុងសានយ៉ាក្លាយជាគំរូមួយនៃការស្តារនិងអភិវឌ្ឍភូមិអ្នកនេសាទរបស់ប្រទេសចិន៕
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាហ្សាក់ស្ថាន SCAT Airlines សហការជាមួយក្រុមហ៊ុនទេសចរណ៍ Selfie Travel ចាប់ផ្តើមការហោះហើរត្រង់ ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ និងទៀងទាត់ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ វិនិយោគិន និងអ្នកធ្វើដំណើរ រវាងប្រទេសទាំងពីរ...
របៀបរបបសណ្ដាប់ធ្នាប់ របស់ពិភពលោក បាននឹងកំពុងប្រែប្រួល និងផ្លាស់ប្តូរទៅតាមមហិច្ឆតា នៃអំណាចអនុត្តរភាព
Venezuala ក្នុងភូមិសាស្ត្រនយោបាយ នៃមហិច្ឆតារបស់អ្នកកាន់អំណាចសេតវិមាន
Greenland គោលដៅនៃការកាន់កាប់ មានយូរហើយរបស់អាមេរិក!
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)