ភ្នំពេញ៖ កងអនុសេនាធំវិស្វកម្មសំណង់លេខ៤៣២ ចំនួន២១៩នាក់ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយសម្រេចបាននូវជោគជ័យ នៅក្នុងដំណើរបំពេញ បេសកកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ រយៈពេលជាង១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ នាឱកាសនោះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន...
The Asia-Pacific region stands on the cusp of a digital revolution, with Southeast Asia’s internet economy predicted to reach $1 trillion by...
ភ្នំពេញ៖ លោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣បានដឹកនាំប្រតិភូកងទ័ពជើងទឹកកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្រោយពីបានបញ្ចប់ពិព័រណ៌ការពារជាតិលម្ហសមុទ្រ អន្តរជាតិអាស៊ី(IMDEX) និងសន្និសីទសន្តិសុខលម្ហសមុទ្រអន្តរជាតិលើកទី៨ (IMSC) នៅប្រទេសសិង្ហបុរី៕
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់មួយស្ដីពី “ការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ី របស់បណ្តុំថ្នាលកសិកម្មខ្មែរ (KAS)” ដែលស្ថិតនៅក្រោមគម្រោងគាំទ្រ និរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សាកសិករ និងពាណិជ្ជូបណីយកម្មកសិកម្ម ហៅកាត់ថា SAAMBAT ក្រោមអធិបតីភាពលោក ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជានាយកគម្រោង SAAMBAT កាលពីរសៀលថ្ងៃ៣ ឧសភា។...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន២កន្លែង ដល់ប្រជាពលរដ្ឋទូទៅ សម្រាប់ការចូលរួមព្រឹត្តិការណ៍ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត ដែលមានទីតាំងទល់មុខ ពហុកីឡដ្ឋានជាតិមរតកតេជោ ៕
ភ្នំពេញ ៖ ដោយសារតែមានការរិះគន់ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌបានធ្វើការបកស្រាយចំពោះករណី មិនអនុញ្ញាតឲ្យក្រុមអ្នកថតរូប និងអ្នកព័ត៌មានចូលរួមក្នុង ព្រឹត្តិការណ៍បើកសម្ពោធកីឡាស៊ីហ្គេម នាល្ងាចថ្ងៃ៥ ឧសភានេះ ។ ការបកស្រាយនេះ លោកផ្តោតជាសំខាន់ថា ដោយសារតែកន្លែងមានកំណត់។ “ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមជម្រាបជូនថា គឺដោយសារចំនួនអ្នកសារព័ត៌មានច្រើន និងកន្លែងមាន កំណត់ ទើបមិនអាចអនុញ្ញាតជូនអ្នកសារព័ត៌មាន...
ភ្នំពេញ៖ ក្នុងទសវត្ស (១០ឆ្នាំ) វិសាមញ្ញនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទាក់ទាញសហគ្រាសចំនួនសរុប ១៧៥ចូលមកបោះទុនវិនិយោគ ដោយផ្តល់ឱកាសការងារជិត៣ម៉ឺនកន្លែង ទំហំទឹកប្រាក់នៃការនាំចេញ និងនាំចូលរបស់សហគ្រាស ក្នុងតំបន់បន្តកើនឡើងដល់កម្រិតខ្ពស់ថ្មី។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានអភិវឌ្ឍន៍កសាងឡើងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការសហការគ្នារវាងក្រុមហ៊ុន HOdo group ក្រុមហ៊ុនWuxi Huatai Investment and Property Co....
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ម៉ៃឡូ(MILO)ជាភេសជ្ជៈឈានមុខគេ និងមានអាហាររូបត្ថម្ភរសជាតិសូកូឡា និងស្រូវសាលី នៅថ្ងៃនេះប្រកាសជាផ្លូវការអំពី ការឧបត្ថម្ភ សម្រាប់ព្រឹត្តិការណ៍ជា ស៊ីហ្គេម លើក ទី ៣២ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ប្រារព្ឋឡើងនៅប្រទេសកម្ពុជា និងត្រូវបានគេចាត់ទុកថាជា ព្រឹត្តិការណ៍កីឡាប្រចាំតំបន់ដ៏ធំជាងគេ។ សម្រាប់ការឧបត្ថម្ភរបស់ម៉ៃឡូ (MILO) គឺរួម ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការផ្តល់ជាភេសជ្ជៈ...
គៀវ៖ យន្តហោះដ្រូន កាំជ្រួច និងកាំភ្លើងធំឆ្លងព្រំដែន បានឈានចូលដំណាក់កាលកណ្តាល ក្នុងអំឡុងសប្តាហ៍ទី៦២ នៃសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែន ខណៈដែលលើកទី៦៣ បានចាប់ផ្តើមជាមួយនឹងការ ចោទប្រកាន់យ៉ាងខ្លាំងពីទីក្រុងម៉ូស្គូ ថាអ៊ុយក្រែនបានប៉ុនប៉ងលើជីវិត របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។ អ៊ុយក្រែន អាចនឹងកំណត់គោលដៅ ឃ្លាំងផ្ទុកឥន្ធនៈរបស់រុស្ស៊ី ដែលជាបុព្វហេតុដែលអាចកើតមាន ចំពោះការវាយលុកដែលគេរំពឹងទុក។ ទន្ទឹមនឹងនេះ រុស្ស៊ីបានវាយប្រហារយ៉ាងខ្លាំងទៅលើជនស៊ីវិលអ៊ុយក្រែន ដែលបានឆក់យកជីវិតមនុស្សរាប់សិបនាក់។...
Breaking: លោក Lavrov និយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើវិមានក្រឹមឡាំង មិនអាចធ្វើទៅរួចទេ បើគ្មានចំណេះដឹងរបស់អាមេរិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
Breaking: ឡារ៉ូវ ក្តៅស្លឹកត្រចៀក ត្រូនវាយប្រហារវិមានក្រឹមឡាំង និងប្រកាសតតាំងវិញ. នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។
បរទេស៖ លោក Robert F. Kennedy Jr. កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅទៅលើវិមានក្រឹមឡាំង ដែលទីក្រុងម៉ូស្គូបានស្តីបន្ទោស ទៅលើទីក្រុងវ៉ាស៊ីនតោន។ លោក Robert F. Kennedy Jr មកពីគណបក្សប្រជាធិបតេយ្យដែលប្រជែង នឹងប្រធានាធិបតីលោក Joe Biden សម្រាប់ការតែងតាំងជាប្រធានាធិបតី ក៏បានរំលឹកប្រជាជនអាមេរិក...
“ថ្ងៃឈប់សម្រាកនៃទិវាពលកម្ម១ ឧសភា របស់ចិនបានបង្កើតសន្ទុះកំណើនទេសចរណ៍ ដែលពិបាករកទិញសំបុត្ររថភ្លើង ឬសំបុត្រយន្តហោះណាស់” “ការចំណាយលើការប្រើប្រាស់ របស់ចិនត្រូវបានបង្ហាញយ៉ាងខ្លាំងក្លា “សេដ្ឋកិច្ចរបស់ចិនកំពុងបង្កើនល្បឿន”។ល។ ក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្ម ១ឧសភា ដែលទើបបានកន្លងផុតទៅ ប្រព័ន្ធសារព័ត៌មានបរទេស បាននាំគ្នាចេញផ្សាយអត្ថបទ ដើម្បីផ្តោតការយកចិត្តទុកដាក់ ទៅលើសេដ្ឋកិច្ចរបស់ចិន ។ តាមទិន្នន័យដែលរដ្ឋាភិបាលចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក នៃទិវាពលកម្មអន្តរជាតិ ១ ឧសភាឆ្នាំនេះ...
កំពង់ចាម៖ នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងមន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើន ចូលរួមក្នុងពិធីទទួល និងដង្ហែព្រះអគ្គិជ័យកីឡា នៅស្រុកជើងព្រៃ...
ភ្នំពេញ៖ ការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert សហការរវាង CAMBODIA BEER ជាមួយផលិតកម្ម Galaxy នឹងធ្វើដំណើរឆ្ពោះទៅខេត្តក្រចេះ នៅថ្ងៃទី៦ និងទី៧ នៅសួនកុមារខេត្តក្រចេះ ចាប់ពីម៉ោង៦ល្ងាចតទៅ និងមានការ Live ផ្ទាល់ពីហ៊្វេកប៊ុកផេកផ្លូវការរបស់ CAMBODIA BEER។ ចូលរួមទស្សនាការប្រគំតន្ត្រី ពីតារាកំពូលៗប្រចាំផលិតកម្ម Galaxy និងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន២គ្រឿង ដោយគ្រាន់តែជាវផលិតផល CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ (IZE) ភេសជ្ជៈ អិចប្រេស (EXPREZ) រសជាតិស្រ្តប៊ែរី និងទឹកពិសា កម្ពុជា ដែលមានលក់តាមស្តង់នៅទីធ្លាប្រគំតន្រ្តីបងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ។ កាលពីសប្តាហ៍មុន កម្មវិធីបានរកឃើញអ្នកឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោតដែលអតិថិជនទាំងពីររូបមានឈ្មោះ៖ ថា ស្រីចាន់ រស់នៅខេត្តព្រៃវែង និង ខន ជីងហ៊ើ រស់នៅខេត្តកំពង់ស្ពឺ។ ក្នុងការប្រគំតន្ត្រីនោះផងដែរ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ក៏បានធ្វើការចែករង្វាន់ម៉ូតូដល់អតិថិជន CAMBODIA BEER ៨នាក់, EXPREZ ១នាក់ និង ភេសជ្ជៈប៉ូវកម្លាំងវើក១នាក់។ អតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ៨នាក់ មានឈ្មោះ៖ ង៉ាត់ ដារ៉ា, ហួន មុំ, សុន សម្បត្តិ, អ៊ុយ ដារ៉ាវុទ្ធ, ហឿង ម៉ាឡា, ឡុង វចនា, ស៊ឿន ចាន់ស៊ី, និង សែ ពេញ។ អតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Beat ស៊េរីថ្មី ពីEXPREZ ១នាក់ មានឈ្មោះ ង៉ែត សំអុល និង អតិថិជនដែលឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីភេសជ្ជៈប៉ូវកម្លាំងវើក ១នាក់មានឈ្មោះ ណុប រុំ។ ចុងសប្តាហ៍មករាំលេងកំសាន្តជាមួយ Cambodia Mega Concert និងក្រេបរសជាតិ ដ៏ឆ្ងាញ់អស្ចារ្យរបស់ CAMBODIA BEER៕...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំ អង្គការសហប្រជាជាតិ បានស្តីបន្ទោសការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកថា បានបង្កផលប៉ះពាល់អវិជ្ជមាន ដល់បរិស្ថានរបស់ប្រទេសអ៊ីរ៉ង់ ដែលប៉ះពាល់ដល់អាយុជីវិត និងសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។ របាយការណ៍បានឲ្យដឹងថា លោក Amir Saeid Iravani បានធ្វើការកត់សម្គាល់នៅក្នុងលិខិតមួយ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិលោក Antonio Guterres...
ភ្នំពេញ៖ លោក តុ វ៉ាន់ចាន់ ដែលគេដឹងថា ជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាអតីតតំណាងរាស្ត្រនៃ អតីតគណបក្សសង្គ្រោះជាតិ(CNRP) មណ្ឌលខេត្តកណ្តាល បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងការពារប្រទេសជាតិ។ នេះបើតាមលិខិតរបស់លោក តុ វ៉ាន់ចាន់ នាថ្ងៃ៥ ឧសភា ។...
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក បានអនុវត្តការដំឡើងអត្រាការប្រាក់លើកទី១០ ក្នុងរយៈពេលប្រហែលមួយឆ្នាំ ដោយបង្ហាញពីការផ្អាក ដែលអាចកើតមាននៅក្នុងវដ្តនៃការរឹតបន្តឹង ដ៏ខ្លាំងក្លារបស់ខ្លួនចំពេល អតិផរណានៅតែកើនឡើង ភាពចលាចលផ្នែកធនាគារ និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ច ដែលកំពុងកើនឡើង។ នៅក្នុងការសម្រេចចិត្ត ដែលរំពឹងទុកយ៉ាងទូលំទូលាយ ធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់ ០,២៥ ភាគរយដោយនាំយកអត្រា មូលនិធិសហព័ន្ធទៅជួរគោលដៅថ្មីពី ៥ ទៅ ៥,២៥ភាគរយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីកាត់បន្ថយអតិផរណា...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មានភស្តុតាងដែលបង្ហាញថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ជាអ្នកនៅពីក្រោយការវាយប្រហារ ដោយយន្តហោះដ្រូននាពេលថ្មីៗនេះ លើវិមានក្រឹមឡាំង។ លោកបានលើកឡើងថា “យើងមានទិន្នន័យនេះ។ ទិន្នន័យ ដែលត្រូវបានទទួលដោយ សេវាកម្មពិសេសរបស់យើង” ដោយលោក បាននិយាយអំពីការប៉ុនប៉ង វាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃពុធនៅលើវិមានក្រឹមឡាំង...
ភ្នំពេញ៖ ទោះបីជាគណបក្សនយោបាយជិត ១០បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធានមានប្រភពចេញពី អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនដាក់បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ ។ ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា...
ពាក្យស្លោកនៃកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ “កីឡារស់ក្នុងសន្តិភាព” ដោយគេចាំបានថា នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាទីក្រុងប៉េកាំង ឆ្នាំ២០២២ មានពាក្យស្លោក ថា “កីឡាជំរុញសន្តិភាព” ។ ត្រង់ចំណុចនេះ សម្តេច ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានគូសបញ្ជាក់ថា កម្ពុជា-ចិនមានឆន្ទៈរួមគ្នាក្នុងការជំរុញសន្តិភាព តាមរយៈពាក្យស្លោក ក្នុងព្រឹត្តិការណ៍ទាំងពីរនេះ។...
ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា សហគមន៍អន្តរជាតិ ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ប្រឆាំងនឹងសកម្មភាពវាយប្រហារ តាមអ៊ីនធឺណិតដែលធ្វើឡើង ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) របស់សហរដ្ឋអាមេរិក ជុំវិញពិភពលោក ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ការប្រើប្រាស់ អាវុធតាមអ៊ីនធឺណិត ដើម្បីធ្វើសកម្មភាពចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ដែលជាជនបរទេសចិន។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ (SEA GAMES 2023) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោបានលើកឡើងថា «៥ ឧសភា ២០២៣ នេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានរង់ចាំអស់រយៈពេល...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសបើកខ្សែរត់ពិសេស រថយន្តក្រុងសាធារណៈ (Expres Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅ ទស្សនាព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ។ រថយន្តក្រុងនេះ មាន២ខែ្សគឺចេញដំណើរពីចំណត រង់ចាំរថយន្តក្រុងកោះពេជ្រ តាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ឆ្ពោះមកចំណតរង់ចាំរថយន្តក្រុង នៃពហុកីឡដ្ឋានជាតិមរតតេជោ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានសម្រេចទទួលស្គាល់ជាផ្លូវការ លើការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ របស់គណបក្សនយោបាយចំនួន៨ ខណៈបក្ស៣ផ្សេងទៀត កំពុងស្ថិតក្នុងការពិនិត្យពិចារណា។ សូមបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត មានរយៈពេល១៥ ថ្ងៃ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកមិនពិចារណារំលាយសភា ជាន់ទាបនៅពេលនេះទេ ខណៈដែលលោកកំពុងផ្តោតលើការ ដោះស្រាយបញ្ហាប្រឈមក្នុងស្រុកមួយចំនួន ដូចជាអត្រាកំណើតធ្លាក់ចុះ។ ការកត់សម្គាល់របស់លោកបានកើតឡើង ចំពេលដែលមានការរំពឹងទុកថា លោកអាចនឹងហៅការបោះឆ្នោតមួយភ្លាមៗ បន្ទាប់ពីកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង ៧ ត្រូវបានប្រារព្ធឡើងនៅចុងខែនេះនៅក្នុង មណ្ឌលបោះឆ្នោតរបស់គាត់នៅហ៊ីរ៉ូស៊ីម៉ា ខណៈដែលការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បាននិងកំពុងកើនឡើងចាប់តាំងពីលោក បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ...
ភ្នំពេញ៖ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ក្បួនដង្ហែព្រះអគ្គិជ័យកីទ្បា និងភ្លើងគប់កីឡា ដែលដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិកាក្រសួងទេសចរណ៍ បេសកជនពិសេស CAMSOC ទទួលបន្ទុកក្នុងប្រទេស បានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីទ្បា ចាកចេញពីវត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំ បន្តឆ្ពោះទៅរាជធានីភ្នំពេញ ចូលក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីបើកកម្មវិធីសម្ពាធជាផ្លូវការ នៃព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វឺឌីណាន់ ម៉ាកូស បានបញ្ជាក់យ៉ាងច្បាស់ថា មូលដ្ឋានយោធាបន្ថែម នៅក្នុងប្រទេសរបស់លោក ដែលលោកបានផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិក ចូលប្រើប្រាស់នាពេលថ្មីៗនេះ នឹងមិនត្រូវបានប្រើ ដើម្បីកំណត់គោលដៅលើប្រទេសចិន ឬប្រទេសណាមួយឡើយ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍ Think Tank លោក ម៉ាកូស ក៏បានឲ្យដឹងផងដែរថា ចម្លើយសាមញ្ញគឺ “ទេ” នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលរបស់លោក...
ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្តរជាតិ ឲ្យបន្តជួយវិនិយោគគាំទ្រ ដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ តាមរយៈសារលិខិតអបអរសាទរ ទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីស្រាអ៊ែលលោក Yoav Gallant កាលពីថ្ងៃព្រហស្បតិ៍នៅអំឡុងពេល បំពេញទស្សនកិច្ចក្នុងទីក្រុងអាតែននោះ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់បានឈានទៅដល់ ដំណាក់កាលមួយទៀតដែលអាច ផលិតគ្រាប់ក្បាលនុយក្លេអ៊ែរ ដោយខ្លួនឯងក្នុងចំនួន យ៉ាងហោចណាស់៥គ្រាប់។ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា រដ្ឋាភិបាលក្រុងតេហរ៉ង់ នឹងមិនបញ្ឈប់ក្នុងការផលិត គ្រាប់នុយក្លេអ៊ែរតែមួយគ្រាប់នោះឡើយ ហើយលោករដ្ឋមន្ត្រីការពារជាតិរូបនេះ ក៏បានព្រមានដែរថាការវិវត្តន៍មួយនេះ នឹងធ្វើឲ្យមានហនិភ័យកាន់តែខ្លាំងឡើង...