ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ សម្រាប់ការប្រកួតកីឡាទាញព្រ័ត្រ និងកីឡាកាច់ដៃ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២៣ មានកីឡាករសរុប ២២៤នាក់ ដោយការប្រកួតមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី ១៥ ខែកក្កដា នៅរង្វង់មូលសុវណ្ណមច្ឆា។ កីឡាទាញព្រ័ត្រ ត្រូវបានអង្គការ UNESCO ដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី...
បរទេស ៖ លោក Phumtham Wechayachai ដែលអនុប្រធាន គណបក្សភឿថៃ និងជាដៃគូសម្ព័ន្ធមិត្តបក្សចម្រុះ បាននិយាយថា មេដឹកនាំគណបក្ស ឆ្ពោះទៅមុខ ឬ Move Forward គឺលោក Pita Limjaroenrat ដែលជាបេក្ខជន នាយករដ្ឋមន្ត្រី គួរតែមានភាពប្រាកដប្រជា អំពីលទ្ធផល នៃការបោះឆ្នោតជុំទីពីរ...
បរទេស ៖ លោក ស្រែថា ថាវីសិន (Srettha Thavisin) ដែលជាបេក្ខភាព នាយករដ្ឋមន្ត្រីមួយរូប ក្នុងចំណោមបេក្ខភាព នាយករដ្ឋមន្ត្រីទាំងបី របស់គណបក្សភឿថៃ បានប្រកាសថា លោកបានត្រៀមខ្លួន រួចជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប្រសិនបើលោកឈ្នះ ការជឿទុកចិត្ត ពីគណបក្សរបស់ភឿថៃ ឱ្យកាន់តំណែងកំពូលនេះ ។ យោងតាមសារព័ត៌មានថៃ...
បរទេស៖ សម្ព័ន្ធគណបក្សចំនួន៨ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ ឬ Move Forward បានសម្រេចចិត្តដាក់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួនបន្តទៀតក្នុងការបោះឆ្នោតជុំទីពីរនៅថ្ងៃទី ១៩ ខែកក្កដា។ លោក Pita បានបង្ហាញឱ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំនៃក្រុមចម្រុះ៨គណបក្ស កាលពីថ្ងៃចន្ទនៅឯអគារ Thai Summit Tower ក្នុងទីក្រុងបាងកក។ យោងតាមសារព័ត៌មាន The...
ភ្នំពេញ ៖ កងកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមន្រ្តីគណបក្សភ្លើងទៀនចំនួន២នាក់ទៀត ។ ការចាប់ខ្លួននេះធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០០២៣ ពាក់ព័ន្ធទៅនឹងករណីបង្កចលាចលដល់ការបោះឆ្នោត។ បើតាមដីកាបង្គាប់នាំខ្លួនរបស់លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញគឺមន្រ្តីទាំង២នោះរួមមាន ៖ ឈ្មោះ វង រុន្នី ភេទស្រី ជាប្រធានចលនាស្ត្រីថ្នាក់ជាតិគណបក្សភ្លើងទៀន និងឈ្មោះ អេង ស្រូយ...
បរទេស៖ យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសរុស្សី Su-25 បានជួបឧប្បទេ្ទវហេតុធ្លាក់នៅក្នុងតំបន់សមុទ្រ Azov កាលពីថ្ងៃចន្ទម្សិលមិញនេះហើយក្នុងនោះពីឡុតក៏បានបាត់បង់ជីវិត ទៅតាមនោះដែរទោះបីជាបានចុចកៅអីបំផ្ទុះចេញពីយន្តហោះក្តីនិងដោយសាររបួសធ្ងន់ធ្ងរពេក។ យោងតាមការចេញផ្សាយរបស់ RT វិដេអូ នៃការកើតហេតុអាចឲ្យគេមើលឃើញថា យន្តហោះបានធ្លាក់ក្រោយការហោះឡើងបានបន្តិច នៅក្បែរទៅនឹងឆ្នេរដោយមានការតាមទស្សនាពីសំណាក់ពលរដ្ឋក្នុងស្រុកដោយផ្ទាល់ផងដែរ។ គេជឿជាក់ថា យន្តហោះចម្បាំង Su-25 នេះបានជួបបញ្ហាម៉ាស៊ីនហើយភ្លាមៗ អ្នកបើកយន្តហោះបានសម្រេចចិត្តចុចប៊ូតុងគេចចេញភ្លាមដែរប៉ុន្តែ ដោយសាររបួសធ្ងន់ធ្ងរពេកទើបធ្វើឲ្យពីឡុតក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នេះដែរ។ គួរឲ្យដឹងដែរថាយន្តហោះនេះត្រូវបានប្រើប្រាស់ក្នុងវិធីសាស្ត្រ នៃការគាំទ្រផ្លូវអាកាសក្នុងចំងាយជិតៗហើយវាត្រូវបានប្រើប្រាស់យ់ាងសកម្មនៅក្នុងជម្លោះអ៊ុយក្រែន ដោយភាគីទាំងពីរ។...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣បាននិងកំពុងចាប់ផ្តើមដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ដូចជា ៖ បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារមួយចំនួនទៀត ពីឃ្លាំង គ.ជ.ប ទៅប្រគល់ឲ្យគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ទាំង ២៥ហើយ សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាចំនួននៃពលរដ្ឋកូរ៉េខាងត្បូង ដែលបានបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុត មួយមិនធ្លាប់មានក្នុងរយៈពេល១ទសវត្ស ចុងក្រោយនេះបានកើនឡើងទៅដល់៤០នាក់ហើយ។ ចំនួននេះបានកើនឡើងដោយសារតែ ចុងក្រោយក្រុមជួយសង្គ្រោះបានប្រទះ ឃើញសាកសពថ្មីចំនួន៤នាក់ដែលស្ថិតនៅផ្លូវក្រោមដីក្នុងទៅនឹងទីក្រុង Cheongju ខណៈដែលមកដល់ពេលនេះចំនួនមនុស្សបាត់ខ្លួនមាន៩នាក់ផ្សេងទៀតនៅឡើយ។ ប្រធានាធិបតី Yoon Suk-yeol ដែលបានវិលត្រឡប់ទៅកាន់ ទីក្រុងសេអ៊ូលកាលពីថ្ងៃចន្ទបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ប្រទេសអ៊ុយក្រែនបាននិយាយថា គ្រោះមហន្តរាយកាន់តែអាក្រក់ទៅៗ ដោយសារការខកខានរបស់រដ្ឋាភិបាល របស់គាត់ក្នុងការអនុវត្តតាមគោលនយោបាយឆ្លើយ តបគ្រោះមហន្តរាយនៅក្នុងតំបន់ដែលងាយរងគ្រោះបំផុត។ គួរឲ្យដឹងដែរថាក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះផងដែរវាបានបង្ខំឲ្យមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ រួមទាំង៦៤០០...
បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសប្តេជ្ញាសងសឹកចំពោះការវាយប្រហារថ្មីមួយទៅលើស្ពានក្នុងតំបន់ Crimea ដោយយន្តហោះគ្មានមនុស្សបើករបស់កងទ័ពជើងទឹកអ៊ុយក្រែនចំនួនពីរគ្រឿង។ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតីបាននិយាយបែបនេះនៅក្នុងកិច្ចប្រជុំវិសាមញ្ញជាមួយមន្ត្រីជាន់ខ្ពស់កាលពីថ្ងៃចន្ទថា វិធានការច្បាស់លាស់កំពុងត្រូវបានថ្លឹងថ្លែងដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។ គួរឲ្យដឹងដែរថឧបទ្ទវហេតុនេះ គឺជាការវាយប្រហារបែបភេរវកម្មចុងក្រោយមួយទៀត ដោយរបបរដ្ឋាភិបាលក្រុងគៀវដោយ លោកប្រធានាធិបតីរុស្សីបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះមានសភាពឃោរឃៅ ដោយសារតែកន្លងមកមានតែជនស៊ីវិលស្លូតត្រង់ប៉ុណ្ណោះដែលត្រូវបានសម្លាប់ និងរងរបួស។ លោកប្រធានាធិបតីក៏បានអំពាវនាវឱ្យក្រុមមន្ត្រីបង្កើនវិធានការសន្តិសុខជុំវិញស្ពាននេះផងដែរ ទាំងផ្នែកផ្លូវគោក និងផ្លូវរថភ្លើងត្រូវបានខូចខាតយ៉ាង...
បរទេស៖យោងតាមការចេញផ្សាយរបស់RT បានឲ្យដឹងថាមនុស្សយ៉ាងហោចណាស់១៥នាក់បានបាត់បង់ជីវិតនិងជាច្រើននាក់ទៀតរងរបួសកាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអគារកំពស់៥ជាន់ មួយកន្លែងបានរលំនៅរដ្ឋធានីគែរប្រទេសអេហ្ស៊ីប។ ប្រភពដដែលបានឲ្យដឹងដែរថាក្រុមជួយសង្គ្រោះ មកដល់ពេលនេះនៅតែបន្តធ្វើការ នៅឡើយដើម្បីអាចកំណត់និងរកមើលមនុស្សដែលអាចនៅបន្តជាប់គាំងពីក្រោមកំទេចបែកបាក់។ គួរឲ្យដឹងដែរថាាភ្លាមៗក្រុមបុគ្គលិកសង្គ្រោះបន្ទាន់បាន ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើត ហេតុនៅក្នុងសង្កាត់ Hadayek el Kobba ដែលមានចម្ងាយប្រហែល៣គីឡូម៉ែត្ រពីមជ្ឈមណ្ឌលទីក្រុង គែរ បានរកឃើញសាកសព ក៏ដូចជាអ្នកនៅរស់រានមានជីវិតចំនួន៤នាក់។ ទោះបីជាយ៉ាងណាក្តីការរលំអគារនៅប្រទេស អាហ្វ្រិកខាងជើងមួយនេះគឺមិនមែន ជារឿងប្លែកនោះទេពីព្រោះថាកាលពីថ្ងៃអាទិត្យក៏មានហេតុការណ៍នេះ កើតឡើងសម្លាប់មនុស្ស៥នាក់...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា កងទ័ពជើងទឹករបស់ប្រទេសទុយនេស៊ី បានជួយសង្គ្រោះជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន១០៨ នាក់ដែលមានសញ្ជាតិអាហ្រ្វិកផ្សេងៗគ្នា នៅឯឆ្នេរសមុទ្រនៃខេត្ត Sfax ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសទុយនេស៊ី ។ ឆ្មាំរបស់ទុយនេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្នាក់ងាររបស់ពួកគេបានជួយសង្គ្រោះក្រុមជន អន្តោប្រវេសន៍ខុសច្បាប់កាលពីថ្ងៃសៅរ៍ចេញពីទូកដែលបានលិចចំនួន២គ្រឿង ។ ក្នុងពេលប្រតិបត្តិការជួយសង្គ្រោះនោះដែរ មានមនុស្សម្នាក់បានគំរាមភ្នាក់ងារថា...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី ១៩ – ២៥ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រសួង បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពល ពីជ្រលងព្យុះទី៤ ឈ្មោះ តាលីម ( TALIM...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា ប្រភពពីខាងការទូតបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា លោក Kevin McCarthy ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កំពុងរៀបចំដំណើរទៅកាន់ប្រទេសជប៉ុននៅដើមខែកញ្ញាខាងមុខនេះ ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រី លោក Fumio Kishida និងមន្ត្រីផ្សេងទៀត ដែលធ្វើឱ្យការធ្វើដំណើរនេះក្លាយជាដំណើរទស្សនកិច្ចលើកដំបូង ទៅកាន់ប្រទេសអាស៊ីចាប់តាំងពីចូលកាន់តំណែង ។ លោក McCarthy...
ភ្នំពេញ៖ លោក Matthew Smith នាយកប្រតិបត្តិ ក្រុមហ៊ុន Liberty Technology បន្ទាប់ពីបានចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា វេទិកានេះគួរឲ្យចាប់អារម្មណ៍ និងយល់ថា មានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការពង្រីកទំនាក់ទំនង ។ វេទិកាសេដ្ឋកិច្ចឆ្នាំ២០២៣ លើកទី១នេះ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣...
ឥណ្ឌា ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថាលោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងយ៉ាងដូច្នេះ កាលពីថ្ងៃអាទិត្យថា ប្រធានហិរញ្ញវត្ថុមកពីក្រុមប្រទេស ឧស្សាហកម្មទាំង៧ ហៅកាត់ថា ក្រុម G7 បានអះអាងសារជាថ្មីនូវការគាំទ្រ #មិនងាករេ” របស់ពួកគេ ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ។...
វ៉ាស៊ីនតោន ៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យដៃគូអឺរ៉ុប របស់ខ្លួន ចាប់ផ្តើមបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឲ្យមានសមត្ថភាពហោះហើរ យន្តហោះចម្បាំងធុន F-16 ហើយនឹងផ្តល់ឧបករណ៍ចាំបាច់ សម្រាប់គោលបំណងនោះ ។ កាលពីដើមសប្តាហ៍នេះ ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា បណ្តាប្រទេសនៅអឺរ៉ុប...
ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ នៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរ ដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន ។...
ភ្នំពេញ៖ លោក ហ៊ុល វណ្ឌី តំណាងប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះបង្រៀនប្រជាពលរដ្ឋនៅឃុំត្រពាំងធំខាងត្បូង ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។
បរទេស ៖ កងនាវាចរកងទ័ពជើងទឹកចិន បានចេញដំណើរកាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នៅសមុទ្រជប៉ុន ក្នុងសមយុទ្ធមួយដែលមានគោលបំណង “ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ”, នេះបើយោងតាមក្រសួងការពារជាតិ របស់ប្រទេសចិន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា សមយុទ្ធនេះមានឈ្មោះថា “Northern/Interaction-2023” ជាការពង្រឹងកិច្ចសហប្រតិបត្តិការ យោធារវាងចិន និង...
បរទេស ៖ វិស័យឯកជន បានសម្តែងការគាំទ្រ ដល់គណបក្សភឿថៃ ក្នុងការដឹកនាំការបង្កើត រដ្ឋាភិបាលថ្មី ដោយនិយាយថា គោលនយោបាយសេដ្ឋកិច្ច របស់គណបក្សភឿថៃ នឹងជួយបង្វែរសេដ្ឋកិច្ច ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក សាណាន់ អង់គូប៊ុលគុល...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានឲ្យដឹងថា សហរដ្ឋអាមេរិក មិនមានគម្រោងស្ដារ ឃ្លាំងស្តុកគ្រាប់បែកចង្កោមរបស់ខ្លួនឡើងវិញ ដើម្បីជំនួសកន្លែង ដែលត្រូវបានប្រគល់ឱ្យអ៊ុយក្រែន នោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Sputnik។ លោក Sullivan បានប្រាប់ទូរទស្សន៍អាមេរិកមួយកាលពីថ្ងៃអាទិត្យថា “ផែនការបច្ចុប្បន្នរបស់យើង គឺមិនមែន ដើម្បីបំពេញឃ្លាំងនោះទេ វាគឺជាការពង្រឹងសមត្ថភាពផលិតគ្រាប់មូលឯកតា គ្រាប់ ១៥៥មីលីម៉ែត្រ...
តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ថា លោក Lai Ching-te អនុប្រធានាធិបតីកោះតៃវ៉ាន់ ដែលជាបេក្ខជនដ៏សំខាន់ នៅក្នុងការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំក្រោយបានសន្យាកាលពីថ្ងៃអាទិត្យដើម្បីជំរុញឱ្យមានឯកភាពនៅក្នុងសង្គមនៅកោះតៃវ៉ាន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ដែនកោះមួយនេះដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងសុខសន្តិភាព ។ ថ្លែងនៅក្នុងសមាជជាតិរបស់គណបក្សរីកចម្រើនប្រជាធិបតេយ្យនៅទីក្រុងតៃប៉ិ នៅ(មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិក្រោយ និងនីតិបញ្ញត្តិទូទាំងដែនកោះដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២២៤ខាងមុខ លោក Lai...
តេអេរ៉ង់៖ មន្ត្រីយោធាកំពូលអ៊ីរ៉ង់ ម្នាក់បានឲ្យដឹងថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលជាមហាអំណាចពិភពលោក កំពុងធ្លាក់ចុះ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់។ ប្រធានអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោក Mohammad Baqeri បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយលោក Asim Munir នាយសេនាធិការកងទ័ពប៉ាគីស្ថាន ដែលកំពុងបំពេញទស្សនកិច្ចនៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Baqeri...
តូក្យូ៖ ការគាំទ្ររបស់ជប៉ុន នឹងមានសារៈសំខាន់បំផុត សម្រាប់សហរដ្ឋអាមេរិកក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន សម្រាប់ការការពារតៃវ៉ាន់ នៅក្នុងព្រឹត្តិការណ៍នៃការឈ្លានពានរបស់ចិន នេះបើយោងតាមអ្នកគិតរបស់សហរដ្ឋអាមេរិក។ ដោយមើលឃើញពីដែនកំណត់ភូមិសាស្រ្តរបស់ខ្លួន សហរដ្ឋអាមេរិក នឹងត្រូវពឹងផ្អែកលើការគាំទ្រពីសម្ព័ន្ធមិត្ត នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងលើសពីប្រទេសជប៉ុនទាំងអស់ ក្រុមប្រឹក្សាទំនាក់ទំនងបរទេសបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយ ដែលមានចំណងជើងថា “ទំនាក់ទំនងអាមេរិក-តៃវ៉ាន់ នៅក្នុងសម័យថ្មីមួយ”។ របាយការណ៍បានកត់សម្គាល់ថា ប្រទេសជប៉ុន មានកងទ័ពអាមេរិកប្រហែល ៥៤០០០នាក់ និងទីស្នាក់ការកណ្តាល នៃអង្គភាពសំខាន់ៗមួយចំនួន...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ កាលពីយប់មិញនេះ ជាមួយនឹងឧបករណ៍ ពិនិត្យបេះដូង ដែលដាក់នៅក្រោមស្បែក របស់លោក មួយថ្ងៃបន្ទាប់ពីលោក បានចូលមន្ទីរពេទ្យ ដោយសារខ្វះជាតិទឹក។ យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យរបស់លោក បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអាយុ៧៣ ឆ្នាំរូបនេះ ត្រូវបានរក្សាទុកពេញ មួយយប់ក្រោមការ...
កូឡាឡាំពួរ ៖ អ្នកវិភាគឈានមុខគេម៉ាឡេស៊ី បានឲ្យដឹងថា អត្ថិភាព និងការពង្រីករបស់ណាតូ បន្ទាប់ពីសង្គ្រាមត្រជាក់ បានធ្វើឱ្យសន្តិភាព និងស្ថិរភាពពិភពលោក ស្ថិតក្នុងហានិភ័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ដោយបានហួសពីគោលបំណង ដើមរបស់ខ្លួន ការបន្តរបស់ណាតូ កំពុងមានឥទ្ធិពលអស្ថិរភាពលើកិច្ចការពិភពលោក ខណៈដែលប្លុកនេះ ព្យាយាមរក្សាភាពពាក់ព័ន្ធ នៅក្នុងពិភពពហុប៉ូល ដែលកំពុងរីកចម្រើននេះ...
ប៉េកាំង៖ ចំពេលរដូវក្តៅមិនធម្មតា លោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទទួលបន្ទុកអាកាសធាតុ បានចុះចតនៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ប៉ុន្ដែទំនាក់ទំនងរវាងមហាអំណាចចិនអាមេរិក គឺពិតជាសំខាន់។ ដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដ៏សំខាន់ខណៈពិភពលោកកំពុងឡើងកំដៅ។ ការប្រកាសអាសន្នរបស់ទីក្រុងប៉េកាំង ចំពោះសីតុណ្ហភាពខ្ពស់ គឺមិនមានករណីលើកលែងនោះទេ ខណៈដែលពិភពលោកទាំងមូលបានឃើញថ្ងៃក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រាកាលពីសប្តាហ៍មុន ហើយការប្រែប្រួលអាកាសធាតុមិនអាចកាត់បន្ថយការពន្យារបានឡើយ។ ប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក ទទួលបន្ទុករួម...
បរទេស ៖ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan កាលពីពេលថ្មីៗ បានច្រានចោល ការអះអាងដែលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចនឹងបាត់បង់ក្រមសីលធម៌ តាមរយៈការផ្គត់ផ្គង់គ្រាប់បែកចង្កោម ដ៏ចម្រូងចម្រាស សម្រាប់អ៊ុយក្រែន ដើម្បីប្រើប្រាស់ប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ យោងតាមការ ចេញផ្សាយ របស់ RT លោក Sullivan...
បរទេស ៖ ក្រុមមន្ត្រីរបស់រុស្សី កាលពីថ្ងៃអាទិត្យម្សិលមិញ បានឲ្យដឹងថា កងកម្លាំងយោធាអ៊ុយក្រែន បានធ្វើការវាយប្រហារ មកលើមូលដ្ឋានទ័ព របស់រុស្សី ដែលស្ថិតនៅក្នុងទីក្រុង Sevastopol ដែលស្ថិតនៅក្បែរ ទៅនឹងដែនសមុទ្រខ្មៅ ប៉ុន្តែមិនទទួលបាន ជោគជ័យឡើយ ។ យោងតាមការ ចេញផ្សាយ របស់ RT បានឲ្យដឹងថា យន្តហោះដ្រូនមួយ...
បរទេស ៖ ក្រោយពេលដែល តែងតែបានអះអាងថា លោកអាចបញ្ចប់ជម្លោះ រវាងអ៊ុយក្រែន និងរុស្សី ក្នុងរយៈពេល២៤ម៉ោង រួចមកអតីតប្រធានាធិបតី អាមេរិកលោក Donald Trump បានប្រកាសថា លោកបានត្រៀមរៀបចំកិច្ចព្រមព្រៀង សន្តិភាពរួចរាល់ ដើម្បីនាំយកកិច្ចព្រមព្រៀង សន្តិភាពមកលើតុចរចា ។ យោងតាមការចេញផ្សាយ របស់ RT លោក...