ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ស្អែកនេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយសរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ យោងតាមហ្វេសប៊ុកសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា និស្សិតទទួលសញ្ញាបត្រនេះ មានកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ...
ភាពយន្តឯកសារ“ស្នាមញញឹមមក្ពុជា”ផ្តោតសំខាន់លើជីវភាព របស់ប្រជាពលរដ្ឋ ទូទៅនៅប្រទេសកម្ពុជា ដោយបានរៀបរាប់ពីកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ឱ្យគ្នា ទៅវិញទៅមក រវាងប្រទេសចិន និងកម្ពុជា និងរឿងរ៉ាវពិត និង រស់រវើក នៅក្នុងវិស័យ “ហេដ្ឋារចនាសម្ព័ន្ធ” “សេដ្ឋកិច្ច” និង”វប្បធម៌” បានកត់ត្រានូវសមទ្ធិផលនៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វប្បធម៌ និងវិស័យផ្សេងៗទៀត ព្រមទាំងបំណងប្រាថ្នាចង់បានជីវភាពកាន់តែល្អប្រសើររបស់ប្រជាជនកម្ពុជា នៅក្រោមការតភ្ជាប់គ្នាយ៉ាងមានប្រសិទ្ធភាព នៃគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និងផ្លូវ”...
ភ្នំពេញ៖ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្វែងរកឱកាសការងារថ្មីរបស់បងប្អូនកម្មករ កម្មការិនី រោងចក្រដែលបានបាត់បង់ការងារ ឬត្រូវព្យួរកិច្ចសន្យាការងារ នាពេលកន្លងមកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តុះវិជ្ជាជីវៈ នឹងរៀបចំនូវព្រឹត្តិការណ៍ជ្រើសរើសកម្មករ និយោជិតទ្រង់ទ្រាយធំនៅក្នុងទីតាំង «បុរីកម្មករ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ» នាថ្ងៃ សុក្រ ទី១៧ ខែមីនា នេះ ដោយមានរោងចក្រ សហគ្រាសធំៗចំនួន...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធររាជធានី-ខេត្ត ត្រូវបន្តយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសផ្តល់ភាពអនុគ្រោះសម្រាប់ការវិនិយោគ តាមរយៈការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៅកម្ពុជា។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេច ស...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញដែលបាន យកចិត្តទុកដាក់បង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ ដោយបានថយចុះក្នុងខែកុម្ភៈកន្លង មកនេះ។ នេះជាការលើកឡើង របស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ មីនានេះ។...
Kratié (Cambodia) (AFP) – Bulging grey heads break the turbid waters of the Mekong River in Cambodia as a pod of rare Irrawaddy...
ភ្នំពេញ ៖ ក្នុងឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបំពេញបែបបទសម្របសម្រួលអ្នកដំណើរជាជនបរទេស ចូលមកកម្ពុជា ជាលក្ខណៈ អន្តរជាតិចំនួន២,១២៥,៥២១នាក់ ស្មើនឹង២១៣សញ្ជាតិ ។ ក្នុងនោះទេសចរណ៍ ១,៥៩៩,៧៩២ នាក់ ពាណិជ្ជករ ៣៨១,២៣៦ នាក់ ការទូត៦,៨៨៤នាក់ ផ្លូវការ៨,៩៧១នាក់ បោរីភាព៧,៩៤០នាក់ នាវិក៤៦,៦៥៣នាក់ អនិកជន ៧២,៣៦១នាក់...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីប្រកាស តែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងសម្ពោធសមិទ្ធផលនានា នៅសាលាពលទាហានទី៥ យោធភូមិភាគទី៥ កងទ័ពជើងគោក នាខេត្តបាត់ដំបង នៅ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ លោក...
វ៉ាស៊ីនតោន ៖ The Wall Street Journal (WSJ) បានរាយការណ៍ថា គណៈកម្មការមូលបត្រអាមេរិក និងនាយកដ្ឋានយុត្តិធម៌ កំពុងស៊ើបអង្កេតពីរបៀប ដែលការដួលរលំ នៃធនាគារ Silicon Valley (SVB) បានក្លាយជាការបរាជ័យធនាគារ ដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេសនេះ។ ការស៊ើបអង្កេត ដែលដាច់ដោយឡែក និងនៅក្នុងដំណាក់កាលបឋម...
បរទេស៖ ក្រសួងការពារជាតិរបស់ ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ BrahMos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តតាកែវ បានអះអាងថា គ្មានករណីយកពូថៅ កាប់ទៅលើទ្វារកញ្ចក់ រថយន្តនារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នោះទេ ។ ការអះអាងក៏ដូចជាការបដិសេធនេះ ក្រោយមានការផ្សាយ តាមហ្វេសប៊ុកភ្ជាប់រូបភាព កាប់កញ្ចប់រូបទ្វាររថយន្តមួយសន្លឹកថា “ម្តុំផ្សារសំរោងយ៉ាង ខេត្តតាកែវ នាថ្ងៃ១៤ មីនា” ។ តាមបកស្រាយរបស់រដ្ឋបាលខេត្ត ធ្វើឡើងតាមរយៈលិខិតមួយច្បាប់ នាថ្ងៃ១៥...
វ៉ាស៊ីនតោន ៖ សេតវិមានបានថ្កោលទោស ចំពោះសកម្មភាព របស់អ្នកបើកយន្តហោះចម្បាំងរុស្ស៊ីពីរនាក់ ដែលបានបង្ខំយន្តហោះដ្រូន ស៊ើបការណ៍អាមេរិក ធ្លាក់ចូលទៅក្នុងទឹក បន្ទាប់ពីការប៉ះទង្គិចជាក់ស្តែង នៅលើសមុទ្រខ្មៅ ។ ថ្លែងអំពីឧបទ្ទវហេតុនេះ ដែលត្រូវបានប្រកាស ដោយទីបញ្ជាការសហភាពអឺរ៉ុប (EUCOM) កាលពីថ្ងៃអង្គារ អ្នកសម្របសម្រួល ទំនាក់ទំនងយុទ្ធសាស្ត្រ នៃក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby...
ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានស្នើអគ្គរដ្ឋទូតថ្មីប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ជួយជំរុញពាណិជ្ជកម្មទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅអូស្ត្រាលី។ ការស្នើនេះ ខណៈសម្តេច បានអនុញ្ញាតឲ្យលោក ចាស្ទីន ខេវិន វីយ៉ាត (Justin...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានយល់ព្រមអនុវត្តគម្រោង កិច្ចសហប្រតិបត្តិការដែនសមុទ្រជាក់ស្តែង និងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង។ ការកត់សម្គាល់របស់លោក Wang បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមការងារចម្រុះអាស៊ាន-ចិនលើកទី៣៨ ស្តីពីការអនុវត្តសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដែលរៀបចំនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី...
បរទេស ៖ ការដួលរលំ នៃធនាគារ Silicon Valley (SVB) បានធ្វើឱ្យការចងចាំស្រមៃ ដល់ខែកញ្ញា ឆ្នាំ ២០០៨ នៃការដួលរលំដោយជៀសមិនរួច នៅពេលដែលការក្ស័យធន របស់ធនាគារបណ្តាក់ទុន Lehman Brothers ដែលបានជំរុញឱ្យទីផ្សារ ធ្លាក់ចុះយ៉ាងអាក្រក់បំផុត បង្កជាវិបត្តិសេដ្ឋកិច្ចសកល និងការបន្ធូរបន្ថយគោលនយោបាយយ៉ាងខ្លាំង ពីធនាគារកណ្តាល របស់ពិភពលោក...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួង សាធារការ និងដឹកជញ្ជូន ប្រកាសបិទបណ្ដោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទ តាមផ្លូវទឹក នៅត្រង់ចំណុចស្ពានព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ ការបិទជាបណ្តោះអាសន្ន នៃការធ្វើដំណើរ តាមផ្លូវទឹករបស់នាវា និងមធ្យោបាយគ្រប់ប្រភេទ...
ភ្នំពេញ ថ្ងៃទី 15 ខែមីនា ឆ្នាំ 2023 – Vertical Fitness ជាក្លឹបហាត់ប្រាណស្ថិតនៅចំកណ្តាលទីក្រុង ដែលបានរចនាឡើង សម្រាប់អ្នករស់នៅក្នុងទីក្រុង ដែលនិយមស្រលាញ់ការថែរក្សាសុខភាព។ ក្លឹបហាត់ប្រាណ Vertical Fitness នេះមានទីតាំងស្ថិតក្នុងបរិវេណថ្មីសន្លាងមួយនៅក្នុង Vattanac Lifestyle Park ហើយមានផ្តល់ជូននូវឧបករណ៍ទំនើបទាន់សម័យ គ្រូបង្វឹកដែលមានបទពិសោធន៍យូរឆ្នាំ...
ប៉េកាំង៖ ប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅក្នុងសមយុទ្ធយោធារបស់ពួកគេ ហើយបានអំពាវនាវ ឱ្យភាគីពាក់ព័ន្ធទាំងអស់ រក្សាការអត់ធ្មត់ និងធ្វើអ្វីបន្ថែមទៀត ដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ អ្នកនាំពាក្យចិនលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅពេលឆ្លើយសំណួរ ពាក់ព័ន្ធអំពីរបាយការណ៍ ដែលថាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងគ្រោងនឹងធ្វើសមយុទ្ធយោធារួមគ្នា ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិន ជំរុញឱ្យប្រទេសជប៉ុន យកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការព្រួយបារម្ភស្របច្បាប់ របស់ភាគីទាំងអស់ ហើយបោះចោល ទឹកកខ្វក់នុយក្លេអ៊ែរក្នុងលក្ខណៈវិទ្យាសាស្រ្ត បើកចំហ តម្លាភាព និងសុវត្ថិភាព។ លោក Wang បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទ សារព័ត៌មានជាទៀងទាត់ នៅពេលដែលត្រូវបានស្នើសុំ...
ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានអនុម័តកំណែទម្រង់ ក្នុងគោលបំណងជំរុញសន្តិសុខថាមពល និងធ្វើឱ្យវិក្កយបត្រអ្នកប្រើប្រាស់តិចជាងការពឹងផ្អែក លើតម្លៃឥន្ធនៈហ្វូស៊ីលដែលប្រែប្រួល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កំណែទម្រង់នេះកើតឡើងប្រឆាំង នឹងផ្ទៃខាងក្រោយនៃតម្លៃថាមពលកើនឡើងខ្ពស់ ក្នុងឆ្នាំ២០២២ ខណៈដែលសហភាពអឺរ៉ុប បានព្យាយាមផ្លាស់ទីឆ្ងាយពីឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី ក្នុងបរិបទនៃជម្លោះនៅអ៊ុយក្រែន។ ស្នងការអឺរ៉ុបទទួលបន្ទុកថាមពលលោក Kadri Simson បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្នើឱ្យពង្រីកតួនាទីនៃឧបករណ៍រយៈពេលវែង ណែនាំវិធានការជំរុញទីផ្សារ សម្រាប់កិច្ចព្រមព្រៀងទិញថាមពល និងបង្កើនភាពបត់បែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងឲ្យដឹងថា មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ចរចា និងពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបានសុខសន្តិភាព។ ក្នុងពិធីបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នបញ្ហាប្រឈម...
ញូវយ៉ក៖ តម្លៃប្រេង បានធ្លាក់ចុះ ដោយសារការបរាជ័យរបស់ធនាគារអាមេរិក និងអតិផរណាដ៏ក្តៅគគុកបានបង្កើនក្តីបារម្ភអំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចរបស់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែមេសាបានធ្លាក់ចុះ ៣,៤៧ ដុល្លារអាមេរិក ឬ ៤,៦៤ ភាគរយ មកនៅ ៧១,៤៣ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសស្វាគមន៍ដល់ភ្ញៀវជាតិ-អន្ដរជាតិ ជាពិសេសជនមានពិការ ភាពមកចូលរួមទស្សនា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ នៅកម្ពុជា ក្នុងពេលខាងមុខនេះ។ នាឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា ភ្នំពេញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានបានឲ្យដឹងថាប្រធានាធិបតីរុស្សី លោក Vladimir Putin បានចេញមកអះអាងសាជាថ្មីអំពីមូលហេតុ នៃការសម្រេចចិត្តបើកប្រតិបត្តិការ ពិសេសនៅក្នុងប្រទេស អ៊ុយក្រែន។ លោក Putin បានពន្យល់ថាជម្លោះដែលកើតឡើង បច្ចុប្បន្នមិនមែនជាជម្លោះរវាងតែរុស្សីនិងអ៊ុយក្រែន នោះទេប៉ុន្តែជា ជម្លោះរវាង រុស្សីនិងលោកខាងលិចផងដែរប៉ុន្តែយើង ប្រយុទ្ធដើម្បីទទួលបានការរស់នៅដោ យសមស្របមួយប៉ុណ្ណោះ ហើយដាច់ខាត...
បរទេស៖កងកម្លាំងទ័ពអាកាសអាមេរិកប្រចាំនៅតំបន់អឺរ៉ុបឬ EUCOM កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា យន្តហោះដ្រូន សម្រាប់ស៊ើបយកការណ៍ MQ-9 Reaper ត្រូវបានទំលាក់ដោយប្រទេសរុស្សី នៅពីលើដែនសមុទ្រខ្មៅ។ យោងតាមការចេញផ្សាយ RT បានឲ្យដឹងទៀតដែរថាការចោទប្រកាន់នេះអាមេរិក បានចោទរុស្សីថា បានធ្វើការហោះហើរ ដោយមិនមានសុវត្ថិភាព និងមិនអាជីពឡើយតាមរយៈយន្តហោះចម្បាំងរបស់ខ្លួនចំនួន២គ្រឿងប្រភេទ Su-27។ EUCOM បានអះអាងទៀតថាការហោះហើររបស់ដ្រូន MQ-9 Reaper របស់ខ្លួនគឺធ្វើឡើងនៅក្នុងទំរង់ជាប្រតិបត្តិការ...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត បេក្ខជនអនាគតនាយករដ្ឋមន្រ្តីបានលើកឡើងថា លោក សម រង្ស៊ីមិនយល់ពីខ្លឹមសារសំបុត្រ (សំបុត្រលោក ផ្ញើទៅសម្តេចតេជោកាលពីឆ្នាំ៩០ជាងសុំចូលរៀនសាលា West Point)។ បើតាមលោក ហ៊ុន ម៉ាណែត ដោយសារតែការមិនយល់នេះហើយ ទើបបានធ្វើឲ្យអតីតមេបក្សប្រឆាំងវាយប្រហារលោកម្តងហើយ ម្តងទៀត ។ បើតាមលោក ហ៊ុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តឲ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះ បណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់ សមត្ថភាព និងទទួលបានការងារធ្វើជាមួយបៀវត្សខ្ពស់។ នាឱកាសអញ្ជើញបើកសន្និសីទ ជនមានពិការភាព ប្រចាំតំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិកលើកទី៥ នៅសណ្ឋាគារសុខា ភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា...
បរទេស៖ ម៉ិកស៊ិកជាប្រទេសដែលមានសុវត្ថិភាពជាងសហរដ្ឋអាមេរិក, នេះបើតាមប្រធានាធិបតីម៉ិកស៊ិកលោក Andrés Manuel López Obrador បានអះអាងកាលពីថ្ងៃចន្ទ ប៉ុន្មានសប្តាហ៍បន្ទាប់ពីការចាប់ជំរិតជនជាតិអាមេរិកបួននាក់ បានទាក់ទាញការយកចិត្តទុកដាក់ជាសកល ចំពោះវិបត្តិសន្តិសុខរបស់ប្រទេស។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Andrés Manuel López Obrador...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថាប្រទេសចិនបានចេញ មកសំដែងការ ព្រួយបារម្ភចំពោះ ការសម្រេចចិត្តរបស់អាមេរិក អង់គ្លេស និងអូស្ត្រាលី ចំពោះការបង្ហាញវត្តមានយោធា កាន់តែច្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្រោមរូបភាពនៃកតិកាសញ្ញា AUKUS។ ការឆ្លើយតបនិងការព្រមានដោយរដ្ឋាភិបាលទីក្រុងប៉េកាំងនេះ ត្រូវបានគេមើលឃើញថាបានធ្វើឡើង នៅក្រោយពេល ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនសម្រេចចិត្តក្នុងការ អនុម័តលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរចំនួន៥ គ្រឿង ទៅឲ្យប្រទេសអូស្ត្រាលីក្រោមកិច្ចព្រមព្រៀង AUKUS...
បរទេស៖ អភិបាលក្រុង Florida និងជាសមាជិកបក្សដ៏សំខាន់ម្នាក់របស់គណបក្សសាធារណៈ កាលពីថ្ងៃម្សិលមិញនេះ បានសំដែងនូវជំហដែលផ្ទុយស្រឡះ ពីមេដឹកនាំគណបក្សរបស់ខ្លួនចំពោះជម្លោះ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេស អ៊ុយក្រែន។ លោកអភិបាល Ron Desantis បានសរសេរថាឆ្លើយតបទៅ នឹងសំណួរដែលត្រូវបានសាកសួរដោយ Fox News កាលពីថ្មីៗនេះថា ការកើនឡើងនៃការពាក់ព័ន្ធដោយរបស់អាមេរិក ចំពោះការប្រឈមមុខដាក់គ្នានៃយោធារវាង អ៊ុយក្រែននិងរុស្សី គឺមិនមែនជាកិច្ចការងារអទិភាពឡើយរបស់អាមេរិក។ លោក...