ញូវដេលី៖ រដ្ឋមន្ត្រីការបរទេសមក ពីក្រុមសេដ្ឋកិច្ចចំនួន ២០ (G-20) នៅថ្ងៃព្រហស្បតិ៍នេះ បានចូលរួមក្នុងការជជែក ដេញដោលយ៉ាងសំខាន់នៅថ្ងៃទីពីរ នៃកិច្ចប្រជុំរបស់ពួកគេ នៅក្នុងប្រទេសឥណ្ឌា ដោយសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន គ្របដណ្តប់លើការពិភាក្សា ។ សេចក្តីថ្លែងការណ៍រួមមួយ ទំនងជាមិនត្រូវបានចេញបន្ទាប់ពីកិច្ចចរចា G-20 រយៈពេលពីរថ្ងៃនៅទីក្រុងញូវដែលី ដែលបានចាប់ផ្តើមជាមួយនឹង អាហារពេលល្ងាចស្វាគមន៍កាលពីថ្ងៃពុធ ប៉ុន្តែឥណ្ឌាអាចនឹងបញ្ចេញការបញ្ចប់ក្នុង នាមជាប្រទេសប្រធានាធិបតី នេះបើយោងតាមប្រភពរដ្ឋាភិបាលជប៉ុន។...
ហែលស៊ីនគី៖ សភាហ្វាំងឡង់ បានអនុម័តច្បាប់អនុញ្ញាត ឱ្យប្រទេសនេះ ចូលរួមជាមួយអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ សមាជិកសភាចំនួន ១៨៤នាក់បានបោះឆ្នោតគាំទ្រដោយ ៧ ជំទាស់ និង ១ អនុប្បវាទ ។ ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នឹងចុះហត្ថលេខាលើច្បាប់ “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។...
តេអេរ៉ង់៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថាទីក្រុងតេអេរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានពិភាក្សានិងបញ្ចប់បញ្ហាមួយចំនួននៅកម្រិតអ្នកជំនាញ ហើយបានអះអាងថាមិនមាន “គម្លាត” ពីសកម្មភាពនុយក្លេអ៊ែរសន្តិភាពរបស់ប្រទេសនោះទេ។ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានដកស្រង់សម្តីប្រធានអង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) លោក Mohammad Eslami ដែលបានឲ្យដឹងនៅលើវេទិកាព័ត៌មានថា វាមិនមានភាព ខុសប្លែកគ្នារវាងកម្រងសំណួរ ព័ត៌មានរចនាដែលដាក់ជូនដោយអ៊ីរ៉ង់ទៅកាន់អង្គការឃ្លាំមើល នុយក្លេអ៊ែរអន្តរជាតិ និងប្លង់នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះទេ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៧-៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ នឹងរៀបព្រឹត្តិការណ៍ដ៏អស្ចារ្យដើម្បីអបអរសាទរខួប៣ឆ្នាំ នៃលេខពិសេសផ្ទាល់ខ្លួន នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ក្រសួងសាធារណការ នាថ្ងៃ២ មីនា បានឲ្យដឹងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីកៀរគរថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។...
បរទេស៖ លោក Võ Văn Thưởng ទើបបានស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មី របស់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមីនា ឆ្នាំ២០២៣។ លោក Võ Văn Thưởng កើតនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ១៩៧០ នៅទីក្រុង...
ហាណូយ ៖ ក្នុងសុន្ទរកថាក្នុងការចូលកាន់តំណែង ប្រធានរដ្ឋគឺលោក Thưởng បានថ្លែងអំណរគុណ ចំពោះរដ្ឋសភា ចំពោះការទុកចិត្ត និងបានផ្តល់ឱកាសឱ្យលោក បម្រើមាតុភូមិ និងប្រជាជនក្នុងតួនាទីនេះ ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Võ...
ភ្នំពេញ ៖ កម្ពុជានឹងពង្រឹងការអនុវត្ត នយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់អន្តរជាតិ ដោយបន្តការងារការទូតបុរេសកម្ម វាងវៃ និងបត់បែនក្នុងការពង្រឹងទំនាក់ទំនងជាមួយមិត្តចាស់ បង្កើនទំនាក់ទំនងជាមួយមិត្តថ្មី ស្របតាមការវិវឌ្ឍសភាពការណ៍ ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក។ នេះតាមលោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ ។ ក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ក្នុងចំណោម អតីតបុគ្គលិក នៃវិទ្យុវិអូឌី (VOD) ដែលជាផ្នែកមួយ របស់មជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM ទាំង៥០នាក់ បានដាក់ពាក្យចូលធ្វើការរដ្ឋ តែចំនួន២៥នាក់ប៉ុណ្ណោះ ។ និយាយចំៗ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យអនុវត្តនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃ គឺជាអច្ឆរិយភាព» (Every Day Is A Wonder)។ យោងតាមសារាចរ របស់រាជរដ្ឋាភិបាល នាពេលថ្មីៗនេះ បានឲ្យដឹងថា...
Epson ជាក្រុមហ៊ុនម៉ាស៊ីនព្រីន ដែលមានបច្ចេកវិទ្យាឈានមុខគេ បានបញ្ចេញលក់ម៉ាស៊ីនព្រីន ផ្លាកសញ្ញាខ្នាតធំ Epson SureColor S-Series ចំនួនពីរម៉ូឌែលនៅក្នុងទីផ្សារកម្ពុជា ដែលនេះជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ សម្រាប់សហគ្រិនទាំងឡាយ។ លោក Yunyong Muneemongkoltorn នាយកគ្រប់គ្រងនៃក្រុមហ៊ុន Epson (Thailand) បានថ្លែងឲ្យដឹងថា «យើងចង់ចូលទៅក្នុងឧស្សាហកម្មនេះ និងចាប់យកចំណែកទីផ្សារម៉ាស៊ីនព្រីនពីភាគីទីបី។ ម៉ាស៊ីនព្រីនដែលគ្មានម៉ាកយីហោ ត្រូវបានប្រើប្រាស់យ៉ាង...
ហាណូយ៖ រដ្ឋសភាវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា សមាជិកការិយាល័យនយោបាយគឺលោក Võ Văn Thưởng ជាប្រធានរដ្ឋថ្មី នៃប្រទេសវៀតណាមអាណត្តិ២០២១-២៦ ក្នុងកិច្ចប្រជុំវិសាមញ្ញមួយ ដែលបានធ្វើឡើងនៅទីក្រុងហាណូយ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា តំណាងរាស្រ្ត សរុបចំនួន ៤៨៧រូប ក្នុងចំណោមសមាជិកទាំង...
បរទេស ៖ យោងតាមតួលេខ ដែលត្រូវបានបង្ហាញ ដោយការិយាល័យ GAO ( Government Accountability Office) កាលពីពេលថ្មីៗនេះ បានបង្ហាញថា ចំនួនករណីភេវរកម្ម នៅក្នុងប្រទេសអាមេរិក មានការកើនឡើង ដល់ទៅ៣ដងចន្លោះពីឆ្នាំ២០១៣ដល់ឆ្នាំ២០២១។ របាយការណ៍ស្រាវជ្រាវដដែលនេះ ក៏បានបញ្ជាក់ដែរថា កំណើននេះ ស្ថិតនៅក្នុងអត្រា កើនឡើងដល់ទៅ៣៥៧ភាគរយ នៅក្នុងរយៈពេល៨ឆ្នាំ...
ភ្នំពេញ ៖ ក្រុមឃ្លាំមើលឧក្រិដ្ឋកម្ម ហិរញ្ញវត្ថុអន្តរជាតិ ក្រុមការងារសកម្មភាព ហិរញ្ញវត្ថុ (FATF) កាលពីថ្ងៃ២៤ កុម្ភៈ បានដកកម្ពុជាចេញពីប្រទេស ដែលហៅថា “បញ្ជីប្រផេះ” នៃការលាងលុយកខ្វក់ ។ ការលុបកម្ពុជាចេញពីបញ្ជីប្រផេះ នៃការលាងលុយកខ្វក់នេះ ត្រូវបានលោក សុខ ឥសានអ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លើកឡើងថា ប្រៀបបាននឹងការ...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំ នៃប្រទេសចិន និងប្រទេសបេឡារូស បានបង្ហាញនូវ ចំណាប់អារម្មណ៍ដូចគ្នា ចំពោះបំណងចង់ឃើញ នូវដំណោះស្រាយសន្តិភាពមួយ សម្រាប់ប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីចិនលោក Xi Jinping និងមេដឹកនាំបេឡារូស លោក Alexander Lukashenko ត្រូវបានគេមើលឃើញថា...
ភ្នំពេញ៖ បន្ទាប់ពីការរង់ចាំមួយរយៈពេលកន្លងមក ទីបំផុតការវិនិយោគមួយនេះ បានចេញជារូបរាង តាមផែនការបានកំណត់ដោយក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន Orkide Development នូវក្លឹបហាត់ប្រាណ ស្ទីម សាវណា ដ៏ទំនើបស្តង់ដាមិនធ្លាប់មានក្នុងតំបន់នេះ សម្រាប់អតិថិជនរបស់ខ្លួនដែលរស់នៅក្នុង គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ និងគម្រោង ដឹហ្គ្រែន ដែលនៅផ្លូវ ២០០៤ និង...
ភ្នំពេញ៖ រឿងរ៉ាវជម្លោះរវាងអាជ្ញាធរ និងអ្នកស្ទូតត្រី នៅស្ទឹងព្រែកត្នោត កាលពីថ្ងៃ២៨ កុម្ភៈ បានដោះស្រាយចប់រួចរាល់ហើយ ក្រោយសមត្ថកិច្ចជលផលបានកោះហៅភាគីទាំងសងខាងគឺអាជ្ញាធរភូមិដូនកុក សង្កាត់បឹងធំ រាជធានីភ្នំពេញ និងអ្នកស្ទូចត្រីនៅស្ទឹងព្រែកត្នោត មកទប់មុខគ្នា បញ្ចប់ករណីភាន់ច្រឡំ និងការទទួលបានព័ត៌មានមិនច្បាស់លាស់។ ការកោះហៅ ដើម្បីបញ្ចប់រឿងនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្ទួតត្រីថតបង្ហោះ តាមបណ្តាញសង្គម នៅពេលដែលអាជ្ញាធរ ចុះហាមឃាត់ពួកគេមិនឲ្យស្ទូចត្រី ហើយបានដឹងលឺដល់លោក ឌិត...
បរទេស ៖ លោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាល្លឺម៉ង់ Boris Pistoirus បានអះអាង កាលពីដើមសប្តាហ៍ កន្លងមកថា កងកម្លាំងយោធា របស់ប្រទេសអាល្លឺម៉ង់ គឺមិនបានត្រៀមខ្លួន ក្នុងការការពារជាតិ របស់ពួកគេរួចរាល់នៅឡើយទេ។ ថ្លែងបែបនេះនៅក្នុងពេល នៃកិច្ចប្រជុំមួយជាមួយ នឹងសមាជិកបក្សសង្គមប្រជាធិបតេយ្យ SPD ដោយក្នុងនោះលោក បានពោលបែបនេះថា ៖ ពួកយើងគ្មានកងកម្លាំងយោធា...
ភ្នំពេញ ៖ កូនផ្សោតថ្មីមួយក្បាលទៀត ទើបនឹងកើតនៅកន្លែង អភិរក្សអន្លង់កាំពី ត្រង់ចំណុចគោលខ្ពស់ ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។ ការកើតបានកូនផ្សោតថ្មីនេះ បានធ្វើឲ្យហ្វូងផ្សោត មានចំនួនប្រមាណពី៧-៨ក្បាល នៅតំបន់នេះ ។ ការប្រទះឃើញកូនផ្សោតថ្មីនេះ ក្រោយពីក្រុមជំនាញរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការ...
បរទេស ៖ អ្នកនាំពាក្យ របស់ក្រសួងការបរទេស លោកស្រី Maria Zakharova កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអំពាវនាវ ឲ្យអង្គការអន្តរជាតិនានា គួរតែនាំគ្នាផ្តោតសំខាន់ និងងាកទៅមើលរបាយការណ៍មួយ ដែលអះអាងថា ធាតុវិទ្យសកម្មជាច្រើន កំពុងត្រូវបានដឹកចូល ទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈសមុទ្រខ្មៅ។ លោកស្រីអ្នកនាំពាក្យរូបនេះ បានសំដែងនូវការព្រួយបារម្ភយ៉ាង ចំពោះអ្វីដែលកំពុងកើតឡើង នៅក្នុង...
ភ្នំពេញ ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការបរទេសខ្មែរ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ ក្រសួងការបរទេសខ្មែរ បានផ្តល់ការគាំទ្រ គាំពារ ជួយសង្គ្រោះ និង សម្របសម្រួលមាតុភូមិនិវត្តន៍ ដល់ពលរដ្ឋខ្មែរ រងគ្រោះដោយការរំលោភសិទ្ធិសេរីភាព នៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧ ៩៥៣នាក់ ។...
ក្រិក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងថា មេស្ថានីយ៍រថភ្លើងនៅទីក្រុង របស់ប្រទេសក្រិក នៅជិតកន្លែងដែលរថភ្លើង២ បានបុកគ្នាកាលពីយប់ថ្ងៃអង្គារ ត្រូវបានចាប់ខ្លួន ។ យ៉ាងហោចណាស់មនុស្ស ៣៦នាក់ត្រូវបានស្លាប់ បន្ទាប់ពីរថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានបុកគ្នា ករណីនេះត្រូវបានគេគិតថា មានមនុស្សប្រហែល៣៥០នាក់ នៅក្នុងសេវាកម្មដឹកអ្នកដំណើរ ។ លោកប្រធានាធិបតីក្រិក...
ឮក្រិក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ថា រថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបានបុកគ្នាពេញទំហឹង នៅក្នុងប្រទេសក្រិក កាលពីយប់ថ្ងៃអង្គារដោយបាន សម្លាប់មនុស្សយ៉ាងតិច បំផុតចំនួន៣៦នាក់ និងរបួស៨៥នាក់ ខណៈដែលការធ្លាក់ផ្លូវរថភ្លើង ដ៏សាហាវបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ បានធ្វើឲ្យទូរថភ្លើងទាំងអស់ ធ្លាក់ចេញពីលើផ្លូវដែក ។ មន្ត្រីពន្លត់អគ្គិភ័យម្នាក់បានឲ្យដឹងថា...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រកាសនៅថ្ងៃពុធនេះថា រដ្ឋាភិបាលរបស់លោកគ្រោងនឹង រៀបចំការបោះឆ្នោតប្រធានាធិបតី និងសភានៅថ្ងៃទី១៤ ខែឧសភា ខណៈដែលប្រទេសនេះនៅតែងើបឡើងវិញ ពីការរញ្ជួយដីដ៏សាហាវចំនួនពីរ ដែលបានវាយប្រហារតំបន់ភាគខាងត្បូង របស់ខ្លួនកាលពីដើមខែកុម្ភៈ។ លោក Erdogan បានប្រាប់សមាជិកបក្សរបស់គាត់នៅឯសភាថា “ពេលវេលាជិតមកដល់ហើយ។ ប្រជាជាតិនេះនឹងធ្វើអ្វី ដែលចាំបាច់នៅថ្ងៃទី១៤ ខែឧសភា” នេះបើយោងតាមការចុះផ្សាយ...
គៀវ៖ ខណៈដែលគណៈកម្មាធិការសេវា ប្រដាប់អាវុធព្រឹទ្ធសភា បានប្រមូលផ្តុំគ្នានៅវិមាន Capitol Hill កាលពីថ្ងៃអង្គារដើម្បីពិភាក្សា អំពីស្ថានភាពនៃសង្រ្គាម ដែលកំពុងបន្តរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន សមាជិកព្រឹទ្ធសភាបាន អំពាវនាវឱ្យសម្ព័ន្ធមិត្តអឺរ៉ុប បង្កើនការគាំទ្រសម្រាប់ប្រទេស ដែលហែកហួរដោយសង្រ្គាម ដែលបានស្នើសុំជំនួយពីបរទេស ដែលកើនឡើងឥតឈប់ឈរ។ កិច្ចប្រជុំនេះគឺជាលើកទីពីរ នៃឆ្នាំរហូតមកដល់ពេលនេះ សម្រាប់គណៈកម្មាធិការ និងរួមបញ្ចូលសក្ខីកម្មពីអ្នកជំនាញអំពីអឺរ៉ាស៊ី និងយុទ្ធសាស្ត្រយោធា។ សមាជិកសភាបានពិភាក្សា អំពីសីលធម៌របស់កងកម្លាំងរុស្ស៊ី...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត បានលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមហ៊ុនអាមេរិកទាំងអស់ ឲ្យបន្តវិនិយោគ និងធ្វើធុរកិច្ចនៅកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿន យ៉ាងលឿនស្ទើរគ្រប់វិស័យ ។ ការលើកទឹកចិត្តរបស់បណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន ដឹកនាំដោយលោក Michael Malacka ឯកអគ្គរដ្ឋទូត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅប្រទេសកម្ពុជា។ ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល...
វ៉ាស៊ីនតោន៖ មន្ត្រីក្រសួងការពារជាតិអាមេរិក កំពូលម្នាក់បានឲ្យដឹងថា អ៊ីរ៉ង់អាចផលិតសារធាតុ Fissil បានគ្រប់គ្រាន់ សម្រាប់គ្រាប់បែកនុយក្លេអ៊ែរ មួយគ្រាប់ក្នុងរយៈពេល “ប្រហែល ១២ថ្ងៃ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ វាត្រូវបានគេប៉ាន់ប្រមាណថា វានឹងចំណាយពេលមួយឆ្នាំ ខណៈដែលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ចូលជាធរមាន។ អនុរដ្ឋលេខាធិការផ្នែកគោលនយោបាយ លោក Colin...
បរទេស៖ នៅមុនកិច្ចប្រជុំសភាជាតិរបស់ប្រទេសចិន, សភាប្រជាជនជាតិ នៅចុងសប្តាហ៍នេះ សមាជិកសភាចិនបានចង្អុលបង្ហាញថា ការបង្រួបបង្រួមជាមួយកោះតៃវ៉ាន់ គឺជិតដល់កំពូលនៃរបៀបវារៈហើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Li Yihu អនុប្រធាន សភាប្រជាជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃចន្ទថា “យុទ្ធសាស្ត្ររួមរបស់បក្ស [កុម្មុយនិស្ត]...
បរទេស៖ គ្រោះថ្នាក់ក្នុងសប្តាហ៍នេះ គឺជាគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុត ដែលប្រទេសក្រិកបាន ជួបប្រទះក្នុងរយៈពេលជាង ៥០ ឆ្នាំ។ នៅឆ្នាំ ១៩៦៨ រថភ្លើងដឹកអ្នកដំណើរពីរ បានបុកគ្នានៅជិតទីក្រុង Corinth ដោយបានសម្លាប់អ្នកដំណើរ ៣៤ នាក់ និងជាង ១២០ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...