ម៉ូស្គូ ៖ អ្នកកាសែតស៊ើបអង្កេត អាមេរិកលោក Seymour Hersh បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ RT ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចញ បៃដិន បានបញ្ជាឱ្យមានការបុះផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ដើម្បីដាក់សម្ពាធដល់ប្រទេសអាល្លឺម៉ង់ ឱ្យបន្តអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។ លោក Hersh បានពន្យល់ថា លោក...
ភ្នំពេញ ៖ បន្ទាប់ពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មិនដល់២ម៉ោងស្រួលបួលផង មន្ត្រីរដ្ឋបាលព្រៃឈើ បានចាប់យកសត្វក្ងោក ទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ដឹកទៅឲ្យម្ចាស់ចិញ្ចឹមវិញហើយ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ម៉ោងប្រមាណជា១២និង១២នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោបានបញ្ជាជាបន្ទាន់ ដោយគ្មានពន្យាពេលទេ គឺឲ្យក្រុមមន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានលើកឡើងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងគ្រឿងញៀន កំពុងតែបង្កការលំបាកដល់ប្រជាពលរដ្ឋ ត្រូវទាមទារឲ្យមានការយក ចិត្តទុកដាក់ខ្ពស់បំផុត ពីកងកម្លាំងនគរបាលជាតិ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ កាលពីថ្ងៃទី២៧ កុម្ភៈ នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានប្ដេជ្ញាចូលរួមចំណែក ក្នុងការទប់ស្កាត់រាល់ព័ត៌មានមិនពិត ឬព័ត៌មានសម្អុយ ពីកម្ពុជា គ្រប់រូបភាព ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ។ ជាមួយគ្នានោះ លោក សយ សុភាព ក៏បានអំពាវនាវ ដល់អ្នកលេងបណ្ដាញសង្គម ចូលរួមសហការ ដោយគប្បីកាត់បន្ថយ ចែករំលែកផ្សព្វផ្សាយអ្វី ដែលនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែក បទពិសោធន៍ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ ធនធានមនុស្សផងដែរ។ សម្ដេចតេជោលើកឡើងបែបនេះ ក្នុងឱកាសអនុញ្ញាត ឲ្យលោកឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោក សិង្ហបុរី ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ឲ្យជួយជំរុញកិច្ច សហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈការមកដល់របស់ភ្ញៀវ ទេសចរណ៍បរទេសមកដល់ សិង្ហបុរីហើយ បានហួសបន្តមកកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យលោក LAU Peet Meng ប្រធានស្ថាប័នចារកម្ម នៃប្រទេសសិង្ហបុរី ចូលជួបសម្តែងការគួរសម...
ភ្នំពេញ ៖ មុននេះបន្តិច(រសៀលថ្ងៃ២៨កុម្ភៈ)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងដាច់ណាត់ និងជាបន្ទាន់ពោលភ្លាមៗតែម្តង ឲ្យមន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកសត្វក្ងោកដែលដកហូតពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈនេះតែម្តងដោយគ្មានពន្យាពេលនោះទេ ។ ថ្មីៗនេះ សត្វក្ងោកប្រមាណជិត ២០ក្បាល របស់លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារ សម្រេចបានប្រចាំឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត របស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នាព្រឹកនេះ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្ដីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្ដិសុខសង្គម ។ ក្នុងនោះ លោកបណ្ឌិតជាពិសេសសមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដែលបានរួមចំណែក គ្រប់សកម្មភាព ដើម្បីឱ្យអង្គភាពមួយនេះ ទទួលបាននូវលទ្ធផលគួរជាទីមោទកៈរហូតមកដល់ពេលនេះ ពិសេសការបម្រើសេវាសង្គមជូនដល់សមាជិករបស់ខ្លួនប្រកបដោយភាពទន់ភ្លន់ ជាមួយនឹងក្រមសីលធម៌មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានលទ្ធផលល្អប្រសើរ ពិសេស គឺការចូលរួមអនុវត្តប្រកបដោយជោគជ័យ នូវ កញ្ចប់វិធានការចំនួន ១០ជុំ ក្នុងការដោះស្រាយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយអនុញ្ញាតឱ្យរោងចក្រ សហគ្រាស មិនបង់ភាគទានធានារ៉ាប់រង ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព មក ប.ស.ស. ក្នុងអំឡុងពេលព្យួរអាជីកម្ម ហើយកម្មករនិយោជិត នៅតែទទួលបាននូវការធានា រ៉ាប់រងផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពដដែល និងការបើកផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មករ និយោជិតដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ តាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរដ្ឋបាល ព្រមទាំងការផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនដល់បងប្អូនកម្មករនិយោជិតក្រៅប្រព័ន្ធ ដើម្បីអាចទៅទទួលបានការថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរដ្ឋ។ ជាមួយគ្នានឹងការថ្លែងឡើងខាងលើនេះផងដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកទាំងអស់នៃ ប.ស.ស. ដែលបានសហការ ខិតខំបំពេញការងារជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធនានា រួមទាំងអង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍទាំងអស់រហូតទទួលបានសមិទ្ធផលយ៉ាងគាប់ប្រសើរនាពេលនេះ ដែលបានរួមចំណែកគ្រប់សកម្មភាព ក្នុងការពង្រឹង និងអភិវឌ្ឍន៍យ៉ាងសកម្មលើវិស័យសន្តិសុខសង្គមកម្ពុជា និងជាផ្នែកដ៏ធំក្នុងការលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងគោលនយាបាយជាតិគាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតរដ្ឋមន្រ្តីបានបន្តទៀតថា៖ បន្ថែមលើសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គមដ៏ជោគជ័យរបស់ ប.ស.ស. កន្លងមក ថ្មីៗនេះ ប.ស.ស. សម្រេចបាននូវការសាងសង់អគារថ្មីរបស់ខ្លួន ដែលនេះគឺជាសមិទ្ធផលដ៏ធំមួយ ក្នុងការជួយឱ្យ ប.ស.ស. កាន់តែអាចពង្រីក និងវិវត្តន៍ខ្លួនទៅមុខកាន់តែលឿន ក្នុងការបម្រើសេវាជូនសមាជិករបស់ខ្លួន កាន់តែមានប្រសិទ្ធភាពខ្ពស់ និងបានទាន់ពេលវេលាផងដែរ។ លោកបណ្ឌិតរដ្ឋមន្រ្តីបានបន្តថា សមិទ្ធផលទាំងអស់នេះ បា នឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីការរីកចម្រើននៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ឈានទៅរកប្រព័ន្ធមួយដែលមានលក្ខណៈជាសកល នាពេលខាងមុខ និងបានឆ្លើយតបទៅនឹងគោលនយោបាយជាតិ គាំពារសង្គម ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិតរដ្ឋមន្រ្តីបានបញ្ជាក់ឱ្យដឹងទៀតថា តាមរយៈការអនុវត្តការងាររបស់ខ្លួន ប្រកបដោយភាពជោគជ័យ ក្នុងរយៈ ពេលជាង១០ឆ្នាំកន្លងមកនេះ ប.ស.ស. កម្ពុជា ក៏បានទទួលនូវពានរង្វាន់ឆ្នើម ជាច្រើនផងដែរ ពីសមាគមសន្ដិសុខសង្គមអាស៊ាន ដែលក្នុងនោះប.ស.ស. កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំសិក្ខាសាលាថ្នាក់អាស៊ាន ស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍ ដល់បណ្ដាប្រទេសជាសមាជិកអាស៊ានសម្រេចបានជោគជ័យ ជាមួយនឹងការទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីបណ្តាថ្នាក់ដឹកនាំ នៃប្រទេសជាសមាជិកអាស៊ានផងដែរ។ ក្នុងឱកាសសន្និបាតនាព្រឹកនេះផងដែរ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម បាននឹងកំពុងដំណើរការរបបសន្តិសុខសង្គមចំនួន ៣ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ទាំងវិស័យឯកជន និងវិស័យសាធារណៈ។ ក្នុងនោះសម្រាប់វិស័យឯកជនផ្នែកហាននិភ័យការងារបានចុះបញ្ជីសរុបចំនួន ២០ ៤៤៨សហគ្រាស ដែលមានសមាជិកសរុបចំនួន ២ ៥៨៤ ៧០៦នាក់ ផ្នែកថែទាំសុខភាពចំនួន ១៧៨២១សហគ្រាសមានសមាជិកចំនួន ២ ៥៨៤ ៧០៦នាក់ និងផ្នែកប្រាក់សោធនចំនួន១៤ ៣៥២សហគ្រាស មានសមាជិក២ ៥៨៤៧០៦នាក់។ ដោយឡែកសម្រាប់វិស័យសាធារណៈ គិតរហូតមកដល់ពេលនេះ បានចុះបញ្ជីផ្នែកហានិភ័យការងារ ចំនួន ៣៥ស្ថាប័ន មានសមាជិកសរុប ២៥៧ ៦៤៤នាក់ និងផ្នែកថែទាំសុខភាពចំនួន ៣៩ស្ថាប័ន មានសមាជិកសរុប ៤៣៩ ២៤៣នាក់។ លោកប្រតិភូ បានថ្លែងបន្ថែមទៀតថា៖ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ប.ស.ស. បានអនុវត្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្រី្ដនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ សរុបជាទឹកប្រាក់ចំនួន ២២.៤៧ ប៊ីលានរៀល ក្នុងស្រ្តីសម្រាលកូនជាម្ដាយមានចំនួន៥៥ ៧៧០នាក់ និងមានកូនសរុបចំនួន ៥៦ ១៧៣នាក់។ សូមបញ្ជាក់ថា៖ អង្គសន្និបាតខាងលើ ប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្តិភាព ប.ស.ស. ស្នាក់ការកណ្ដាលរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងលោក លោកស្រីជាថ្នាក់ដឹកនាំ ប.ស.ស. រាជធានី ខេត្ត សរុបប្រមាណ ៤០០នាក់៕
បាសេឡូណា ៖ អ្នកជំនាញនយោបាយអេស្ប៉ាញ បានឲ្យដឹងដោយកត់សម្គាល់ថា គោលបំណង គឺដើម្បីបំបែកការពឹងផ្អែក របស់អាល្លឺម៉ង់លើឧស្ម័នរុស្ស៊ី “ខ្ញុំជឿជាក់កាន់តែខ្លាំងឡើងថា ឧបទ្ទវហេតុដែលនាំទៅដល់ការ បំបែកបំពង់បង្ហូរឧស្ម័ន គឺជាលទ្ធផលនៃសកម្មភាព របស់សហរដ្ឋអាមេរិក”។ លោក Josep Puigsech អ្នកជំនាញកិច្ចការរុស្ស៊ី និងជាសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រ សហសម័យនៅសាកលវិទ្យាល័យ ស្វយ័តបាសេឡូណា បានចែករំលែកគំនិត របស់លោកជាមួយស៊ីនហួ អំពីឧប្បត្តិហេតុបំពង់បង្ហូរប្រេង...
កំពង់ចាម ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ ក្រើនរំលឹកដល់ស្ត្រី ត្រូវខិតខំកសាង សមត្ថភាពដោយខ្លួនឯង ក្នុងយុគសម័យឌីជីថល ដើម្បីពង្រឹងសមភាពយេនឌ័រ ។ លោកស្រី កិត្តិសង្គហបណ្ឌិត...
ញូវយ៉ក៖ ប្រទេសន័រវេស ត្រូវបានទាក់ទាញ ចំពោះគម្រោងបំផ្លិចបំផ្លាញ របស់សហរដ្ឋអាមេរិក ប្រៀបដូចជាការហោះហើរទៅក្រេបយកទឹកឃ្មុំ ចាប់តាំងពីប្រទេសនេះ ទទួលបានហិរញ្ញវត្ថុដ៏អស្ចារ្យ ប្រសិនបើខ្លួនបានជួយយោធា សហរដ្ឋអាមេរិក ក្នុងការបំផ្លាញបំពង់បង្ហូរ Nord Stream នៅជិតដែនទឹកដាណឺម៉ាក ហើយជំនួសប្រទេសរុស្ស៊ី ដែលជាប្រភពបំពង់ បង្ហូរប្រេងដ៏សំខាន់ របស់ប្រទេសអាល្លឺម៉ង់ នេះបើតាមការចុះផ្សាយ នៅក្នុងអត្ថបទមួយ ដែលបានចេញផ្សាយ នៅលើគេហទំព័រ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលបានរាយការណ៍ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ម្នាក់ថា អ៊ុយក្រែនត្រៀមខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ថែម របស់គណៈកម្មការអឺរ៉ុប ដើម្បីចាប់ផ្តើមកិច្ចចរចាសមាជិកភាព នៅចុងឆ្នាំនេះ ។ លោកស្រី Olha Stefanishyna ឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន ទទួលបន្ទុកសមាហរណកម្មអឺរ៉ុប និងអឺរុប-អាត្លង់ទិក បានឲ្យដឹងថា អ៊ុយក្រែន បានបញ្ចប់ការងារ...
ភ្នំពេញ ៖ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យអ្នកពាក់ព័ន្ធជាពិសេសលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃយកសត្វក្ងោកដែលដកហូតពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈនេះ។ ថ្មីៗនេះ សត្វក្ងោកប្រមាណជិត ២០ក្បាល របស់លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់យក ។...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដែលពីមុនជាប្រធាននាយកដ្ឋាន វិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នោះត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃតែងតាំង ជាស្នងការនគរបាលខេត្តព្រៃវែង ជំនួសលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ។ នេះបើតាមប្រកាស ស្តីពីការតែងតាំងមុខតំណែង មន្រ្តីនគរបាលជាតិ នាថ្ងៃទី២៨...
ភ្នំពេញ៖ រថយន្តក្រុងចំនួន២០០គ្រឿង ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាផ្លូវការហើយ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត។ ពិធីប្រគល់-ទទួលរថយន្តក្រុងខាងលើធ្វើឡើងនាថ្ងៃ២៨ កុម្ភៈ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ផាក ជុងវុក...
សិល្បៈប៉ាក់រូបបែបជនជាតិYi នៃខេត្ត Sichuan គឺជាបច្ចេកទេសសិល្បៈដ៏ល្បីល្បាញនៃប្រទេសចិន ។ លោកស្រី Qiao Jin Shuangmei គឺជាអ្នកបន្ដវេនមរតក សិល្បៈប៉ាក់រូបបែបជនជាតិYi ថ្នាក់ខេត្ត ដែលជាកម្មវិធីតំណាងបេតិកភណ្ឌ វប្បធម៌អរូបីនៃខេត្ត Sichuan និងជាអ្នកជំនាញ ខាងសិល្បៈប៉ាក់រូប នៅតំបន់ស្វយ័ត Mabian ជនជាតិYi នៃខេត្ត Sichuanប្រទេសចិន...
ប្រទេសគឺជាប្រជាជន ហើយប្រជាជនគឺជាប្រទេស ។ ពាក្យ “ប្រជាជន” មានសារៈសំខាន់នៅក្នុងក្រអៅបេះដូង របស់លោកប្រធាន Xi Jinping ។ នៅស្រុក Chengguan ក្រុង Lanzhou ខេត្ត Gansu មនុស្សជាច្រើន នៅតែចងចាំទិដ្ឋភាព របស់លោក Xi Jinping លើកម្ហូបជូន...
តាមការផ្សាយដំណឹង នៃកាសែតញូយ៉កថែម កាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយ នៃកាសែតញូយ៉កថែម បានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទេស អាមេរិក ដោយគ្មានអាណាព្យាបាល មកជាមួយបានបំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះ បានធ្វើគឺបានល្មើស នឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារ មាននៅពាសពេញគ្រប់មុខរបរ នៃរដ្ឋនានា ទូទាំងអាមេរិក...
លោក Li Kunping ដែលមានអាយុ ៨១ ឆ្នាំ ជាអ្នកភូមិ Huangkeng ស្រុក Suichuan ខេត្ត Jiangxi ប្រទេសចិន ហើយគាត់ធ្លាប់ជាគ្រូបង្រៀន នៃសាលាបឋមសិក្សា នៅក្នុងភូមិនេះផងដែរ ។ដោយសារមូលហេតុ ដូចជាអ្នកភូមិជាច្រើន បានចំណាកស្រុកចេញ ទៅធ្វើការនៅទីក្រុង កុមារជាច្រើនមិនបានរស់នៅ ជាមួយឳពុកម្តាយទេ...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ដែលមកទស្សនកិច្ចថា សហរដ្ឋអាមេរិកបានផ្តល់ជំនួយប្រហែល ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ លោកស្រី Yellen បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal ថា “នៅក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច ជំនួយមនុស្សធម៌...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងក្រចេះ។ អនុក្រឹត្យនេះ កំណត់អំពីតំបន់គ្រប់គ្រង សត្វផ្សោតទន្លេមេគង្គ ដើម្បីការពារនិងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិធម្មជាតិ មានជីវិតដ៏ពិសិដ្ឋ ប្រកបដោយប្រសិទ្ធភាព សំដៅចូលរួមអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋានធម្មជាតិ សម្រាប់ការរីកលូតលាស់នៃជីវៈចម្រុះ និងទ្រទ្រង់ការរស់របស់សត្វផ្សោត ៕
ភ្នំពេញ៖ ទិវាវប្បធម៌ជាតិ ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ។ ទិវាវប្បធម៌ជាតិតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ នាថ្ងៃ៣មីនា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរស ខ្មែរគ្រប់ជំនាន់ដែលបានពលី ទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើតថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីប្រកាសសុពលភាព អ្នកតំណាងរាស្ត្រថ្មីមួយរូបជំនួស អ្នកតំណាងរាស្ត្រដែលទទួលមករណភាព និងបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការជំនាញរដ្ឋសភាមួយរូប ក្រោមអធិបតីភាព សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិក សមាជិការដ្ឋសភាចំនួន៩៨រូប។ មុនចាប់ផ្តើមបើកសម័យប្រជុំ អង្គសភាបានអនុម័តសមាសភាព លេខាធិការចំនួន៣រូប...
បរទេស៖ ប្រធានសេវាស៊ើបការណ៍ សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានផ្តល់ការវាយតម្លៃជាវិជ្ជមាន នៃកិច្ចពិភាក្សាកាលពីខែវិច្ឆិកាឆ្នាំមុន ជាមួយនាយក CIA របស់អាមេរិក នៅទីក្រុងរបស់ប្រទេស តួកគី។ ការកត់សម្គាល់របស់លោក Sergey Naryshkin ប្រធានចារកម្មរុស្ស៊ី បានកើតឡើងបន្ទាប់ពីលោក William Burns ប្រធាន CIA បានចោទសមភាគីរុស្ស៊ី របស់លោកថាបានបង្ហាញពី...
បរទេស៖ នាយករដ្ឋមន្ត្រីប្រទេសហុងគ្រីលោក Viktor Orban កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា រដ្ឋាភិបាលហុងគ្រីគឺគាំទ្រយ៉ាងពេញទំហឹង ចំពោះផែនការសន្តិភាពសម្រាប់ជម្លោះ នៅអ៊ុយក្រែនដែលរៀបចំឡើង ដោយរដ្ឋាភិបាលទីក្រុងប៉េកាំង។ ផែនការទាំង១២ចំណុច ដែលរៀបចំដោយប្រទេសចិន ត្រូវបានបង្ហាញកាលពីសប្តាហ៍មុន និងក៏បានអំពាវនាវសុំឲ្យមានការ ត្រឡប់មករកតុចរចាឡើងវិញផងដែរ ហើយព្រមទាំងស្នើសុំឲ្យមានការ គោរពចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃគ្រប់បណ្តាប្រទេសទាំងអស់ ហើយក៏បានថ្កោលទោសចំពោះ រាល់ការប្រកាសដាក់ទណ្ឌកម្មជាឯកតោភាគី របស់ប្រទេសមួយចំនួនផងដែរ ។...
នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖*ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់...
បរទេស៖ ថ្មីៗនេះប្រទេសប្រេស៊ីលបានប្រកាសអនុញ្ញាតិឲ្យនាវាចម្បាំងចំនួន២គ្រឿង របស់ប្រទេសអ៊ីរ៉ង់ សុំចូលចិត្តនៅក្នុង ផែរបស់ខ្លួន ហើយព្រឹត្តិការណ៍លើកនេះ បានកើតឡើងនៅក្រោយពេលមានការ ពន្យាពេលនៃជំនួបគ្នារវាង ក្រុមអ្នកកាទូតតំណាងផង និងថ្វីបើមានសំពាធពីសំណាក់សហរដ្ឋអាមេរិកផង។ នាវាចម្បាំងរបស់អ៊ីរ៉ង់គឺ IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio និងត្រូវបាន អះអាងដោយ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃ១-៧ មីនា កម្ពុជាបន្តទទួល រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងពីចិន ក្នុងកម្រិតខ្សោយ ។ ដោយសារការទទួលឥទ្ធិពលពីចិននេះ នឹងធ្វើឲ្យកម្ពុជាមានសីតុណ្ហភាពពី២០-៣៥ អង្សាសេ នៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស៕
បរទេស៖យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះនៅក្នុងជួររដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងទីក្រុងប៊ែរឡាំងបានបញ្ជាក់ ថាក្រុមអ្នកគាំទ្រមក ពីលោកខាងលិចចំពោះអ៊ុយក្រែន បានចាប់ផ្តើមធ្វើការពិចារណាក្នុងការកំណត់ពេលវេលាឲ្យ រដ្ឋាភិបាល ទីក្រុងគៀវត្រឡប់មកចូលតុចរចា ដើម្បីសន្តិភាពឡើងវិញ។ ប្រភពដដែលបានធ្វើការឆ្លើយឆ្លងជាមួយនឹងកាសែតអាល្លឺម៉ង់ The Tabloid Bild បានបន្តទៀតថាជាមួយ នឹងកញ្ចប់ជំនួយ ជាយោធាជា សន្ធឹកសន្ធាប់នោះទាំងអាមេរិកិងសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់វាអស់ពីលទ្ធភាពប្រសិនបើ គេអាចធ្វើការវាយដណ្តើមយកទឹកដីដែលរុស្សី កាន់កាប់ទាំងឡាយត្រឡប់មក វិញឲ្យបានមុនខែកញ្ញាទៅវិច្ឆិកាខាងមុខ។ របាយការណ៍ដែលត្រូវបានចេញផ្សាយ...
បរទេស៖យោងតាមការបញ្ជាក់ដោយអ្នក នាំពាក្យរបស់កងកម្លាំងយោធា របស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃ ម្សិលមិញនេះ ថាយន្តហោះ ចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរកាត់ទៅនឹងច្រកសមុទ្រកោះ តៃវ៉ាន់គឺជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ ស្ថេរភាពនៅក្នុងតំបន់។ យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំងនិងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹកបាន ធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងដែនអធិបតេយ្យភាពរបស់ប្រទេសចិនកាលពី ថ្ងៃចន្ទ។ ជាការឆ្លើយតបចិនបានប្រើប្រាស់យន្តហោះ Su-27...