បរទេស៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានតែងតាំងប្រធានសភាថ្មីបន្ទាប់ពីការបោះឆ្នោតចំនួន ១៥ ដាច់ដោយឡែកពីគ្នាដោយមេដឹកនាំភាគច្រើន មកពីគណបក្សសាធារណរដ្ឋ (GOP) គឺ លោក Kevin McCarthy ឥឡូវនេះបានកំណត់ដើម្បីបំពេញមុខតំណែងជាប្រធាននេះ បន្ទាប់ពីការប្រយុទ្ធអស់រយៈពេលជាច្រើនថ្ងៃជាមួយពួកបះបោរសាធារណរដ្ឋ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ខណៈពេលដែលលោក McCarthy បានចាញ់ការបោះឆ្នោតលើកទី១៤...
វ៉ាស៊ីនតោន៖ អ្នកតស៊ូមតិសិទ្ធិធ្វើចំណាកស្រុកនៅសហរដ្ឋអាមេរិកបានថ្កោលទោសការរឹតបន្តឹងព្រំដែនថ្មីរបស់រដ្ឋបាលលោក បៃដិន សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ដោយលើកឡើងថា ការពង្រីកគោលនយោបាយបណ្ដេញចេញដ៏ចម្រូងចម្រាសធ្វើឱ្យជីវិតប្រជាជនស្ថិតក្នុងគ្រោះថ្នាក់។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញវិធានការថ្មីកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងការបង្ខំឱ្យត្រឡប់ទៅប្រទេសម៉ិកស៊ិកជារៀងរាល់ខែនៃជនចំណាកស្រុក និងជនភៀសខ្លួនចំនួន ៣ម៉ឺននាក់ពីគុយបា នីការ៉ាហ្គា ហៃទី និងវេណេស៊ុយអេឡា ដែលចូលមកព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកការការពារ។ ប្រភពបានឲ្យដឹងថា “ប្រសិនបើអ្នកកំពុងព្យាយាមចាកចេញពីប្រទេសគុយបា នីការ៉ាហ្គា ឬហៃទី កុំគ្រាន់តែបង្ហាញខ្លួននៅព្រំដែន។...
ដោយសារតែម្ចាស់ហាងរវល់គ្មានមានពេលមេីលផ្ទាល់… ហាង Bar មានភ្ញៀវស្រាប់ ប្រកាសសេងក្នុងតម្លៃ$500 លើសម្ភារមួយចំនួន លើកលែងសម្ភារៈរើចេញបានមួយចំនួនផ្សេងទៀត (អាចចរចារតម្លៃតាមក្រោយ) -ថ្លៃផ្ទះមួយខែ 950$ សល់កង់ត្រ៣ឆ្នាំ២ខែ -ម្ចាស់ផ្ទះអាចផ្តល់ពេលមួយខែសម្រាប់ការកែកុនផ្សេងៗដោយមិនយកថ្លៃឈ្នួល -មានBar counter, ផ្ទះបាយ និងបន្ទប់ទឹកx2 និងដេគ័រផ្សេងៗ សម្រាប់ចូលតែម្តង។ -ទំហំសរុប 5.2m x 20m...
ភ្នំពេញ៖នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុនឆ្នោតមហាសំណាងបានរៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនខ្មែរមហាសំណាងនិង ភ្នាក់ងារលក់ និងដេប៉ូចែកចាយរបស់ឆ្នោតមហាសំណាង ព្រមទាំងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅសណ្ឋាសុខាអូតែល។ លោក Xu Ming នាយកក្រុមហ៊ុនខ្មែរមហាសំណាងឯ.ក បានថ្លែងថា ឆ្នោតមហាសំណាងជា “ប្រតិបត្តិករឆ្នោតឈានមុខក្នុងរយៈពេល៦ឆ្នាំ” ទទួលបានអាជ្ញាបណ្ណឆ្នោតផ្សងសំណាងពេញលេញបន្ត៥ឆ្នាំទៀត (២០២២ – ២០២៦)។ លោកបន្តថា គិតមកដល់ពេលនេះ ឆ្នោតមហាសំណាង បានឈរជើលើទីផ្សារឆ្នោតផ្សងសំណាងក្នុងព្រះរាជាណាចក្រកម្ពុជា...
សូមអបអរសាទរ ដល់សិស្សានុសិស្ស ដែលបានប្រឡងបាក់ឌុបទទួលបាន និទ្ទេស A សាកលវិទ្យាល័យបៀលប្រាយ លើកទឹកចិត្តផ្តល់រង្វាន់ ជាអាហារូបករណ៍សិក្សា 100% សម្រាប់កម្រិតបរិញ្ញាបត្រមួយចប់កម្មវិធី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ នៅសាកលវិទ្យាល័យបៀលប្រាយ ទាំង ៩ ទីតាំងគោលរាជធានី-សាខាខេត្ត ដូចខាងក្រោម៖ ១. សាកលវិទ្យាល័យបៀលប្រាយ ទីតាំងគោលរាជធានីភ្នំពេញ អគារ A និង...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រតិបត្តិការនេះដែរធ្វេីឡេីងកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា បទឈប់បាញ់គ្នាឯកតោភាគី ដោយលោកប្រធានាធិបតីរុស្សី Vladimir Putin ហាក់ដូចជាមាន ប្រសិទ្ធភាពតិចតួចបំផុត នៅក្នុងតំបន់ប្រយុទ្ធពីព្រោះថា អជ្ញាធរអ៊ុយក្រែនបានអះអាងថា យោធារុស្សីនៅតែបានបើកការវាយប្រហារទៅលើតំបន់ទីតាំងមួយចំនួននៅឡើយ។ ក្រុមការងារជួយសង្គ្រោះរបស់ ប្រទេសអ៊ុយក្រែនម្នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារមួយ ដោយយោធារុស្សី ខណៈដែលបទឈប់បាញ់ ដោយរុស្សីនៅតែមានដំណើរការនៅឡើយក្តី។ គួរឲ្យដឹងដែរថា រុស្សីក្រោមការបញ្ជារដោយមេដឹកនាំរុស្សី...
គៀវ៖ ក្រសួងសេដ្ឋកិច្ចរបស់ ប្រទេសនេះបានឲ្យដឹងថា GDP របស់ប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដោយកំណត់ត្រា ៣០,៤ភាគរយកាលពីឆ្នាំមុន ដោយសារតែជម្លោះរុស្ស៊ីនិងអ៊ុយក្រែន។ សេវាកម្មសារព័ត៌មានរបស់ ក្រសួងបានដកស្រង់សម្តីលោកស្រី Yulia Svyrydenko ដែលជាឧបនាយករដ្ឋមន្ត្រីទីមួយ និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែនថា “នៅឆ្នាំ២០២២ សេដ្ឋកិច្ចអ៊ុយក្រែន បានទទួលរងការខាតបង់ និងការខូចខាតដ៏ធំបំផុតរបស់ខ្លួន នៅក្នុងប្រវត្តិសាស្រ្តនៃ ឯករាជ្យភាពទាំងមូល” ។ ក្រសួងបានឲ្យដឹងថា...
“នេះមិនត្រឹមតែនឹងមិនបង្ក ជាផលប៉ះពាល់ប៉ុន្មានដល់ ការទប់ស្កាត់ការរីករាលដាលនៃវីរុសនោះទេ ថែមទាំងក៏គ្មានអំណោយផល ដល់ការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយ ចំពោះផលប៉ះពាល់ដែលបណ្តាលមកពី ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកផងដែរ ។” នៅថ្ងៃទី ៦ ខែមករា សមាគមបង្ការនិងគ្រប់គ្រង ជំងឺឆ្លងរបស់អាមេរិក (IDSA) ដែលជាអង្គការប្រកបដោយឥទ្ធានុភាព ក្នុងការបង្ការនិងគ្រប់គ្រងជំងឺឆ្លង របស់អាមេរិកបានបង្ហោះសេចក្តីថ្លែងការណ៍ នៅលើគណនីបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួន ដោយសម្តែងការប្រឆាំង...
+នៅពីក្រោយជំនឿចិត្ត គឺជាការកើនឡើងនៃកម្លាំងរបស់ចិនប្រជាជនចិនជាង ១. ៤ ពាន់លាននាក់គិតនៅទិសដៅមួយ ប្រឹងប្រែងឆ្ពោះទៅទិសដៅតែមួយ ជួយយកអាសាគ្នា រួមសាមគ្គីគ្នា គ្មានកិច្ចការណាដែលមិនអាចធ្វើបាន ឬឧបសគ្គណាដែល មិនអាចយកឈ្នះបាននោះទេ ។ ប្រជាជនគឺជាទីពំនាក់ដ៏រឹងមាំបំផុត ទំនុកចិត្តដ៏ខ្លាំងបំផុត និងប្រភពកម្លាំងជាដរាប ។ +នៅពីក្រោយជំនឿចិត្ត គឺជាអំណោយនៃមរតកអរិយធម៌វប្បធម៌ប្រពៃណីចិនដ៏អស្ចារ្យ របស់ចិនមិនត្រឹមតែជាហ្សែនវប្បធម៌ នៃភាពរុងរឿងមិនចេះរលត់ របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ក៏ជាប្រភពទឹករស់នៃសង្គមនិយម...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានលើកឡើងថា ប៉ាឡេស្ទីន នឹងបន្តចាត់វិធានការផ្លូវច្បាប់ ជាមួយនឹងភាពស្របច្បាប់របស់អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងការរំលោភ របស់រដ្ឋាភិបាលអ៊ីស្រាអែល។ រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក Itamar Ben-Gvir ចូលទៅក្នុងបរិវេណវិហារឥស្លាម Al-Aqsa នៅក្រុងយេរូសាឡឹមខាងកើត “គឺជាការចាប់ផ្តើមនៃ ការអនុវត្តគោលនយោបាយថ្មី របស់រដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ...
បរទេស៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស របស់ប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសថា ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំតាមរយៈអនឡាញ ដោយមានការចូលរួមពីសំណាក់ ប្រទេសកំពុងអភិវឌ្ឍជាង ១២០ប្រទេសនៅសប្តាហ៍ក្រោយ។ កិច្ចប្រជុំដែលធ្វើឡើង ក្នុងគោលបំណងសំខាន់មួយ គឺចែករំលែកពីចំណេះដឹង ផ្នែកសេដ្ឋកិច្ចនិងពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សារបស់បណ្តាក្រុមប្រទេស G20 ដែលទើបបានធ្វើឡើង នៅក្នុងឆ្នាំនេះក្នុងប្រទេសឥណ្ឌូនេស៊ី។ តាមការបញ្ជាក់បន្ថែមកិច្ចប្រជុំ នឹងធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមករា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតប្រកបដោយ លក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព។ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ។ ក្នុងឱកាសអញ្ជើញ អបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា ទីបំផុតអាមេរិកបានប្រកាសផ្តល់កញ្ចប់ថវិកាថ្មី ដែលមានតម្លៃ៣,៧៥ពាន់លានដុល្លារ សម្រាប់វិស័យយោធាជួយ ដល់ប្រទេសអ៊ុយក្រែននៅក្នុងជម្លោះដែលកំពុងបន្តកើនឡើង។ ប្រភពដដែលបានឲ្យដឹងដែរថា ក្នុងចំណោមកញ្ចប់យោធាថ្មីនោះ គេអាចមើលឃើញដែរនូវ អាវុធប្រភេទប្រើប្រាស់នៅសមរភូមិប្រយុទ្ធក្នុងដែនទឹកជាមីស៊ីល ប្រឆាំងយន្តហោះចម្បាំងរយៈចំងាយខ្លី RIM-7 Sea Sparrow ផងដែរទោះបីជាមិនបានដឹងអំពីចំនួនពិតប្រាកដក្តី។ គួរឲ្យដឹងដែរមីស៊ីលប្រភេទនេះ ត្រូវបានផលិតឡើងតាំងតែ ពីដើមទសវត្សឆ្នាំ១៩៦០មកម្ល៉េះ ហើយជឿជាក់ថា គឺជាប្រភេទអាវុធដ៏សាកសមបំផុតសម្រាប់ប្រព័ន្ធបាញ់ដែលសល់...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Romualdez Marcos Jr. បានឲ្យដឹងថា “ការពង្រឹងទំនាក់ទំនង រវាងហ្វីលីពីន និងចិន គ្រាន់តែអាចធ្វើឲ្យរលូននូវផ្លូវ ទៅរកភាពជាដៃគូកាន់តែធំ ស៊ីជម្រៅ និងរឹងមាំ” ។ លោក Marcos បានធ្វើការកត់សម្គាល់បន្ទាប់ពី បានត្រឡប់ទៅទីក្រុងម៉ានីលវិញ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ “ប្រកបដោយផ្លែផ្កា”...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា កម្ពុជា ប្រកាន់ខ្ជាប់ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN) និងច្បាប់បទដ្ឋាន ហើយជំទាស់ដាច់ខាត ចំពោះការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងដោយ កម្លាំងប្រឆាំងនឹងរដ្ឋអធិបតេយ្យ។ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងនឹងសម្រេចបានកំណើន ក្នុងរង្វង់ ៥.៥% ក្នុងឆ្នាំ២០២២ និងត្រូវបានព្យាករណ៍សម្រេចបានកំណើន ៦.៦% នៅឆ្នាំ២០២៣។ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិពណ៍នា ស្ថានភាពជម្លោះនៅអ៊ុយក្រែន នៅក្នុងពេលនេះថា កំពុងឈានចូលដល់ដំណាក់កាលមួយ ដែលសំខាន់និងចាំបាច់បំផុត ដែលរដ្ឋាភិបាលវ៉ាស៊ិនតោន ត្រូវតែប្តេជ្ញាចិត្តបន្ថែមទៀត ក្នុងការគាំទ្រជាអាវុធក្នុងទំហំ ដ៏ច្រើនមួយទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ។ សេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតីអាមេរិករូបនេះ បានធ្វើឡើងនៅបន្ទាប់ពីប្រទេសអ៊ុយក្រែន បានធ្វើការបដិសេធមិនទទួលយក សំណើសុំអនុវត្តបទឈប់បាញ់ នៅក្នុងពិធីបុណ្យ Orthodox Christmas ដែលជាសំណើរដោយប្រទេសរុស្សី។...
យេរ៉ូសាឡឹម ៖ គណៈរដ្ឋមន្ត្រីសន្តិសុខ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសុក្រ នូវវិធានការដាក់ទណ្ឌកម្ម ជាបន្តបន្ទាប់ប្រឆាំង នឹងអាជ្ញាធរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ ចំណាត់ការនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំណើ របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រាប់ការផ្តល់យោបល់ លើការកាន់កាប់ទឹកដី របស់អ៊ីស្រាអែលនៅតំបន់ West Bank ។ ជាផ្នែកមួយនៃទណ្ឌកម្ម...
វ៉ាស៊ីនតោន៖ ការប្រយុទ្ធដ៏ជូរចត់ជុំវិញ ការថ្លែងសុន្ទរកថា របស់សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិកបានបន្តនៅថ្ងៃសុក្រ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃខួបលើកទី២ នៃកុបកម្មវិមានកាពីតូល នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ សមាជិកសភាអាមេរិក លោក Kevin McCarthy មកពីរដ្ឋកាលីហ្វ័រញ៉ា ដែលជាមេដឹកនាំគណបក្ស សាធារណរដ្ឋ នៃសភាបានខ្វះការបោះឆ្នោតចាំបាច់ ដើម្បីយកបានតំណែងនៅក្នុងសន្លឹកឆ្នោតចំនួន ១១ ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ដែលធ្វើឲ្យការប្រកួតមានរយៈពេលវែង...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ ព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងមីទ្ទិញអបអរសាទរខួបលើកទី ៤៤ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៣)...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានព្រមានប្រឆាំងនឹងវិធានការរបស់អ៊ីស្រាអែល ដែលនឹងត្រូវចាត់វិធានការ ប្រឆាំងនឹងអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល Itamar Ben-Gvir បានទៅទស្សនាពន្ធនាគារ នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ លោក Qadri Abu Baker ប្រធានគណៈកម្មការកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីនបានឲ្យដឹងថា “អ្នកទោសប៉ាឡេស្ទីន នៅក្នុងពន្ធនាគារអ៊ីស្រាអែល ប្តេជ្ញាប្រឈមមុខនឹងវិធានការរបស់អ៊ីស្រាអែល ដោយការបះបោរប្រឆាំងនឹង ច្បាប់របស់ពន្ធនាគារ និងដោយការធ្វើកូដកម្មអត់អាហារ”។...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងថា ប្រទេសចិនបានបញ្ជូនអ្នកជំនាញ ទៅកាន់រដ្ឋសមាជិក WHO ដោយសង្ខេបកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការបង្កើន កិច្ចសហប្រតិបត្តិការជាមួយ អង្គការសុខភាពពិភពលោក និងពិភពលោកផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាប្រឈមនៃជំងឺកូវីដ ឱ្យកាន់តែមានប្រសិទ្ធភាព។ លោកស្រី ម៉ៅ បានធ្វើការលើកឡើងនេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ក្នុងការឆ្លើយតបនឹងសំណួរពាក់ព័ន្ធ នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ ទាហានថៃម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ នៅពេលគ្រាប់មីនបានផ្ទុះក្នុងអំឡុងពេល បេសកកម្មបោសសម្អាតមីនមនុស្សធម៌នៅព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលទាហាន Akkaraphol Phuwadolworanat និង Warongkorn Sri-ngam កំពុងបិសសម្អាតមីនដែលបានបន្សល់ទុកក្នុងអំឡុងពេលមានជម្លោះលើកមុននៅស្រុកព្រំដែននៃស្រុក Kantharalak ខេត្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងផ្ដាំផ្ញើដល់ជនរួមជាតិទាំងអស់ថា ត្រូវកម្ចាត់ចោលនយោបាយជ្រុលនិយម របស់ទណ្ឌិតក្បត់ជាតិ និងបក្ខពួកដែលកំពុងគេចខ្លួន រស់នៅក្រៅប្រទេស ឱ្យអស់ពីសង្គមជាតិ។ ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧...
ភ្នំពេញ៖ លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការរងនៃអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ត្រូវបានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេច ផ្ទេរភារកិច្ចនិងតែងតាំង ជាអធិការនគរបាលខណ្ឌបឹងកេងកង។ ការប្រកាសតែងតាំងមុខតំណែងនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក...
បរទេស៖ យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា កងកម្លាំងអ៊ុយក្រែនមិនគោរព បទឈប់បាញ់បុណ្យណូអែល ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តិចជាងមួយនាទីបន្ទាប់ពី បទឈប់បាញ់នេះបានចូលជាធរមាន ដោយការបាញ់ផ្លោងតំបន់លំនៅដ្ឋាន មួយនៅក្នុងទីក្រុង Donetsk នេះបើយោងតាមអាជ្ញាធរក្នុងតំបន់។ បទឈប់បាញ់ត្រូវអូសបន្លាយ ពីថ្ងៃត្រង់ថ្ងៃទី៦ មករា រហូតដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី៧ មករា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦...
ម៉ូស្គូ៖ បេសកជនរុស្ស៊ីប្រចាំ នៅសហរដ្ឋអាមេរិកបានព្រមានថា ទីក្រុងវ៉ាស៊ីនតោន គ្រាន់តែបង្កជម្លោះ បន្ថែមទៀតរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដោយបញ្ជូនសម្ភារៈយោធា បន្ថែមទៅកាន់អ៊ុយក្រែន និងច្រានចោលការណែនាំបទឈប់បាញ់ នាពេលថ្មីៗនេះរបស់វិមានក្រឹមឡាំង។ នៅក្នុងការអត្ថាធិប្បាយដែលបានចែករំលែកជាមួយ Newsweek ដោយស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ឯកអគ្គរដ្ឋទូត Anatoly Antonov បានរិះគន់ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការបញ្ជូនរថពាសដែក Bradley Fighting Vehicles...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានណែនាំអាជ្ញាធរទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដែលជាសកម្មភាពល្មើសច្បាប់ នាំឱ្យបង្កមានភ្លើងឆេះព្រៃ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន បានបញ្ជាក់ថា កត្ដាចម្បងដែលបង្កឲ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់...