ភ្នំពេញ៖ព្រឹត្តិការណ៍បើកការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវ៉ាត់ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិប្រភេទទម្ងន់ ៦០គីឡូកាមឈានជើងចូលជុំទី៤ហើយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅសង្វៀនTV5 ។ អ្នកប្រដាល់ជើងខ្លាំងសូត្រ វាសនា ក្លិបបក្សីស្លាបដែកនៃសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ជើងខ្លាំងឃុន បូរ៉ា ក្លិបរស្មីភូមគាបខេត្តបន្ទាយមានជ័យ ដោយទំាងនាក់២នេះកាលជុំទី២ទទួលបានជ័យជន្នះដូចគ្នា ដូចនេះសម្រាប់ជុំទី៤ត្រូវម្នាក់ៗត្រូវការផ្តួលគូរប្រកួតឲ្យបានដើម្បីកក់កៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងៗខ្លួន។ ចំណែកមួយគូរ អ្នកប្រដាល់...
ភ្នំពេញ ៖ ឱកាសការងារជាង២ ម៉ឺនកន្លែងមកពីក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងវិលមកជួបគ្នាជាថ្មីដោយផ្ទាល់នាថ្ងៃទី២៨-២៩ចុងខែតុលានេះហើយ ក្នុងមហាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំនៅកម្ពុជា ដោយនាំមកជាមួយឱកាសការងាររាប់ម៉ឺនកន្លែង រកការងារ រើសបុគ្គលិក និងសម្ភាសភ្លាមៗ ។នេះបើតាមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ សម្រាប់ឆ្នាំ២០២២នេះ ពិព័រណ៍ការងារ និងផលិតភាពជាតិដែលសហការរៀបចំដោយទីភ្នាក់ជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកAndreas Vyras អភិបាលក្រុងឡាណាកា (Larnaka) នៃសាធារណរដ្ឋស៊ីប នៅរសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ បានចុះហត្ថលេខាលើលិខិតបញ្ជាក់សុឆន្ទៈ ស្តីពីការបង្កើតចំណងមិត្តភាព រវាងក្រុងទាំង២ ដើម្បីពង្រីកចំណងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ ក្នុងឱកាសនោះ លោក ឃួង ស្រេង...
ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ ជូននគរបាលកម្ពុជា នឹងរួមចំណែកជួយគាំទ្រ ដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជា ធ្វើយ៉ាងណាគាំទ្រដល់កម្ពុជា ចេញពីបញ្ជីប្រផេះ នៃប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...
ម៉ាល់ឌីវ៖ នាថ្ងៃទី១២ “កិច្ចសន្យាភ្នំនិងសមុទ្រ – សកម្មភាពផ្លាស់ប្តូរពាក់ព័ន្ធមួយចំនួនធំ ស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នំានៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិន និងប្រទេសម៉ាល់ឌីវរបស់ខេត្តយូណាន” បានបើកសម្ពោធនៅទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ។ សកម្មភាពពាក់ព័ន្ធមួយចំនួនធំដូចជា ការតាំងពិព័រណ៍រូបថត ការតាំងពិពណ៌វីដេអូ និងសប្តាហ៍វប្បធម៌ ត្រូវបានប្រារព្ធធ្វើនៅខេត្តយូណាន ប្រទេសចិននិងប្រទេសម៉ាល់ឌីវ ក្នុងពេលដំណាលគ្នា ប្រជាជនពីទីកន្លែងទាំងពីររួមគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០...
ប៉ារីស ៖ ក្រសួងការពារជាតិរ៉ូម៉ានី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ប្រទេសបារាំង នឹងដាក់ពង្រាយរថពាសដែក និងរថក្រោះនៅកណ្តាលប្រទេសរ៉ូម៉ានី នៅចុងខែតុលា ដើម្បីពង្រឹងក្រុមប្រយុទ្ធ របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ដែលឈរជើងនៅទីនោះ ។ ក្រុមហ៊ុនដឹកជញ្ជូនរថពាសដែក និងក្រុមហ៊ុនរថក្រោះ Leclerc របស់កងទ័ពបារាំង នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Cincu ភាគកណ្តាលនៃប្រទេសរ៉ូម៉ានី...
ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុង បែរឡាំង ដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យ ទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិន បានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រ ចំពោះការធ្វើសកលភាវូបនីយកម្ម ដោយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន” គឺជាចម្លើយខុសឆ្គងទាំងស្រុង ហើយបានសង្កត់ធ្ងន់ថា គួរ”ធ្វើជំនួញ”ជាមួយប្រទេស...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ចំនួនសត្វព្រៃនៅលើពិភពលោកបានធ្លាក់ចុះ ជាង២/៣ចាប់តាំងពីឆ្នាំ១៩៧០ ដោយសារព្រៃឈើត្រូវបានកាប់ឆ្ការ និងទឹកសមុទ្របំពុល នេះបើយោងតាមការវាយតម្លៃ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ លោក Andrew Terry នាយកផ្នែកអភិរក្ស និងគោលនយោបាយ នៅសមាគមសត្វវិទ្យានៃទីក្រុងឡុងដ៍ (ZSL)...
ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វិស្វកម្មសំខាន់នីមួយៗ ការច្នៃប្រឌិតថ្មីមួយលើកៗ នៅក្នុងកំណែទម្រង់ដ៏អស្ចារ្យ នៅយុគសម័យថ្មី កត់ត្រា១០ឆ្នាំ ដ៏អស្ចារ្យរបស់ប្រទេសចិន ដោយសញ្ញាពិសេស ក្នុងវិមាត្រផ្សេងគ្នា ។ កម្ពស់ចិន រយៈកម្ពស់ ៦៥០០ម៉ែត្រ-រសៀលថ្ងៃទី៣០ ខែមេសា ស្ថានីយមូលដ្ឋាន5G ដែលមានរយៈកម្ពស់ខ្ពស់បំផុត លើពិភពលោក បានដាក់ឱ្យប្រើប្រាស់ ។ សេវា5G សម្រេចបានការគ្របដណ្តប់លើផ្លូវឡើងភ្នំ...
ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានទម្លាក់ការប៉ាន់ស្មាន កំណើនតម្រូវការប្រេងពិភពលោក សម្រាប់ទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែវិច្ឆិកាបានធ្លាក់ចុះ ២,០៨ដុល្លារអាមេរិក ឬ ២,៣ភាគរយ មកនៅត្រឹម ៨៧,២៧ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ “ការប៉ុនប៉ងបញ្ចូលខុសច្បាប់” របស់រុស្ស៊ី នៃតំបន់កាន់កាប់ដោយផ្នែកចំនួន៤ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវ ឱ្យប្រទេសទាំងអស់មិនទទួលស្គាល់ ការផ្លាស់ប្តូរនេះ ដោយពង្រឹងភាពឯកោអន្តរជាតិ ខាងការទូតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីប្រទេសនេះ...
“ការអភិវឌ្ឍ ជាគន្លឹះ សម្រាប់សម្រេចបាន នូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ យើងគួរតែរួមគ្នា ជំរុញឱ្យការអភិវឌ្ឍសកល ឈានចូលដំណាក់កាលថ្មី ប្រកបដោយតុល្យភាព ស៊ីសង្វាក់គ្នានិងបរិយាប័ន្ន ។ ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជជែកដេញ ដោលជាទូទៅ នៃមហាសន្និបាតអង្គការ...
កិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចសម្របសម្រួល នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping...
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌វិចិត្រ សិល្បៈមានរៀបចំបាឋកថា ឈ្វេងយល់ពីទំនាក់ទំនងកម្ពុជានិងចិន និង ឈ្វេងយល់សមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន។ បន្ថែមពីការ រំលេចនូវ សមិទ្ធផលមហាសាល ដែលបានកើតចេញ ពីទំនាក់ទំនងដ៏ល្អ រវាងថ្នាក់ដឹកនាំ នៃប្រទេសយើងទាំងពីរ និងក្រោមកិច្ច សហប្រតិបត្តិការ ឈ្នះ-ឈ្នះ...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស ពិរុទ្ធជនគ្រឿងញៀនម្នាក់ ជាប់គុក ៣០ ឆ្នាំ ដដែលជាប់ពាក់ព័ន្ធនឹងការ ជួញដូរគ្រឿងញៀន ប្រព្រឹត្ត នៅ នៅរាជធានីភំ្នពេញកាលពីឆ្នាំ ២០០៨ ដល់ អំឡុងខែ...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានត្រួតពិនិត្យការបាញ់បង្ហោះមីស៊ីលយុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយចំនួន២ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះ ដោយហៅ ការបាញ់ សាកល្បងនេះថា ជាការសាកល្បងដើម្បីបញ្ជាក់ពីភាពជឿជាក់ និងប្រតិបត្តិការ នៃអាវុធនុយក្លេអ៊ែរ ដែលដាក់ពង្រាយ...
បរទេស ៖ លោក Josep Borrell អ្នកការទូតកំពូល របស់សហភាពអឺរ៉ុប បាននិយាយថា អស់រយៈពេលជាយូរមកហើយ ភាពរុងរឿង របស់សហភាពអឺរ៉ុប គឺពឹងផ្អែកលើប្រទេសចិន និងរុស្ស៊ី ខណៈដែលសន្តិសុខត្រូវបាន ផ្តល់ប្រភពខាងក្រៅដល់សហរដ្ឋអាមេរិក។ យោងតាមសារ ព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯកបំរ៉ុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម បានបង្កើនកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ពាក់ព័ន្ធបំពុលសភាពការណ៍ ក្នុងឧបាយកលញុះញង់ បោកបញ្ឆោតប្រជាពលរដ្ឋ រស់នៅខេត្តជាប់ព្រំដែន រវាងប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រវាងកងកម្លាំងនគរបាល នៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៥បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគចំនួន ២៩,២លានដុល្លារ ដើម្បីបង្កើតរោងចក្រ នៅប្រទេសកម្ពុជា ព្រងទាំងអាចបង្កើតឱកាសការងារជិត ៤ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១២ តុលា បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“GORGEOUS LIGHTS...
កំពង់ចាម ៖ លោក ផេង វ៉ា ត្រូវបានប្រកាសជា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម ដោយអតីតប្រធាន លោក កែវ វុទ្ធី ចូលនិវត្តន៍ ។ ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមជាអធិបតី...
បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក វ៉ាន់ ទ្រី ស្នងការរង និងក្រុមការងារ អភិវឌ្ឍយុជន ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ បាននាំយកអំណោយរបស់ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន គឺជាសហគមន៍ពហុវប្បធម៌ ដែលតម្រូវឲ្យត្រូវខិតខំរួបរួមគ្នាក្នុង ភាពចម្រុះ សំដៅសម្រេចបាននូវការ យល់ដឹងកាន់តែទូលំទូលាយជាងមុន ក្នុងចំណោមប្រជាពលរដ្ឋជាពិសេសយុវជនអាស៊ាន ។ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ នាថ្ងៃទី១៣ តុលានេះ សម្តេចតេជោបានមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា តំណាង លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការ នគរបាលជាតិ និងប្រធានសហព័ន្ធ កីឡាបាល់ទះកម្ពុជា លោក ជី សិលា ប្រធានក្រុមហ៊ុន Sabay និងលោក Loic...
បរទេស៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ជ័យជម្នះយោធាសម្រាប់រុស្ស៊ីនៅអ៊ុយក្រែន នឹងធ្វើឱ្យមានការបរាជ័យសម្រាប់សម្ព័ន្ធមិត្តលោកខាងលិចទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាផ្តល់ “ការគាំទ្រដែលមិនធ្លាប់មានពីមុនមក” ដល់ទីក្រុងគៀវ ក៏ដោយ ក៏លោក Stoltenberg នៅតែអះអាងថាប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកនេះមិនមែនជាភាគីនៃជម្លោះនោះទេ។...
ឡុងដ៌៖ រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែពិចារណាដាក់ទណ្ឌកម្មលើលោក Elon Musk ដោយសមាជិកសភាម្នាក់លើកឡើងថា មហាសេដ្ឋីរូបនេះទំនងជាកំពុងលេង “ល្បែងទ្វេរដង” លើអ៊ុយក្រែន។ លោក Chris Bryant សមាជិកសភាការងារសម្រាប់ Rhondda បានសំដៅទៅលើសេចក្តីថ្លែងការណ៍ថ្មីៗនេះដោយលោក Musk នៅលើបណ្ដាញ Twitter ហើយបានលើកឡើងថា មានសំណួរអំពីការកាត់ផ្តាច់ប្រព័ន្ធ Starlink របស់លោក នៅក្នុងប្រទេសអ៊ុយក្រែន។ លោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រធានអាស៊ានឆ្នាំ២០២២បានបញ្ជាក់ថា បញ្ហាប្រឈមនៅក្នុងតំបន់ និងសកលលោកកាន់តែមិនប្រាកដប្រជាខ្ពស់ និងស្មុគស្មាញទៅៗ ខណៈវិបត្តិជំងឺកូវីដ-១៩ បាន បន្ទច់បង្អាក់នូវដំណើរការអភិវឌ្ឍជារួម និងបានបន្សល់ ទុកជាស្លាកស្នាម (scarring effects) ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ។ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨...
បរទេស៖ យោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto នៅក្រោយជំនួបជាមួយនឹង រដ្ឋមន្ត្រីកិច្ចការងារថាមពលរបស់អឺរ៉ុប ជាច្រើនរូបរួចមកបានឲ្យដឹងថាវិបត្តិថាមពល ដែលកំពុងបន្តកើតមានឡើង នៅក្នុងប្លុកអឺរ៉ុប ទំនងជានឹងអូសបន្លាយរយៈពេលយ៉ាងយូរ ហើយបន្តទៅដល់ឆ្នាំ២០២៣ និង២០២៤ ឬលើសនេះជាមិនខាន។ លោក Szijjarto បានបន្តបែបនេះថា៖ ពួកយើងនៅពេលនេះ កំពុងមើលឃើញទាំងអស់គ្នា ហើយនូវអ្វីដែលជាវិបត្តថាមពល ជាប្រវត្តិសាស្ត្រ...
បរទេស៖ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធម្សិលមិញនេះ បានឈានទោដល់ការសម្រេចចិត្ត ក្នុងការបញ្ឈប់ការផ្គត់ផ្គង់អគ្គិសនី ទៅឲ្យរោងចក្រនុយក្លេអ៊ែរ The Zaporozhye និងបានបង្ខំឲ្យរោងចក្រនេះ ត្រូវដំណើរការចាំបាច់ជាមួយនឹងម៉ាស៊ីនភ្លើង ដែលដើរដោយថាមពលម៉ាស៊ូតជំនួសវិញ។ ការបញ្ជាក់អះអាងដោយអជ្ញាធរក្នុងតំបន់ ក៏បានបន្ថែមទៀតដែរថា រោងចក្របានប្តូរមកប្រើប្រាស់ថាមពលបន្ទាន់ ដើម្បីអាចដំណើរការរោងចក្រ ឲ្យបានតាមធម្មតា ខណៈដែលបច្ចុប្បន្ននេះម៉ាស៊ីនរ៉េអាក់ទ័រចុងក្រោយមួយ ត្រូវបានបិទដំណើរការតាំងតែពីខែកញ្ញាមកម្ល៉េះ។ គួរឲ្យដឹងដែរថារោងចក្រនុយក្លេអ៊ែរ Zaporozhye គឺជារោងចក្រដែលកាន់កាប់ដោយប្រទេសរុស្សី ហើយព្រមទាំងតំបន់មួយចំនួន នៅក្បែរនោះផងដែរតាំងតែពីគ្រាដំបូង...
ភ្នំពេញ៖ 1Byte ផ្តល់ទាំងរង្វាន់ ផ្តល់ទាំងការបញ្ចុះតម្លៃពិសេស 50%! ដំណឹងល្អសម្រាប់សាធារណជនទាំងអស់ ក្នុងការឈ្នះរង្វាន់ដ៏ច្រើន សន្ធឹកសន្ធាប់មិនធ្លាប់មានពី 1Byte តាមរយៈកម្មវិធីបង្វិលកងយករង្វាន់ ដែលរៀបចំឡើងនៅក្នុង ផ្សារទំនើបអ៊ីអនសែនសុខ នាថ្ងៃទី22-23 និងថ្ងៃទី29-30 ខែតុលា ឆ្នាំ2022 ចាប់ពីម៉ោង10:00 ព្រឹក ដល់ម៉ោង8:00 យប់។ រង្វាន់មានផ្តល់ជូនសម្រាប់ អ្នកចូលរួមបង្វិលកងទាំងអស់គ្នា...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ យកថ្ងៃទី១៤តុលា បើកសម័យប្រជុំពេញអង្គរដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ចំពោះលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវដកចេញពីតួនាទី។ ការកំណត់របស់គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា បន្ទាប់ពីបានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព សម្ដេចហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១៣...