នាថ្ងៃទី ២១ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping និងអគ្គទេសាភិបាល នៃប្រទេសហ្សាម៉ាអ៊ីក បានផ្ញើសារលិខិតជូនចំពោះគ្នាទៅវិញទៅមក ដើម្បីអបអរសាទរខួបទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិននិងហ្សាម៉ាអ៊ីក ។ ថ្លែងក្នុងលិខិត លោក Xi Jinping បានបញ្ជាក់ថា ប្រទេសហ្សាម៉ាអ៊ីក គឺជាប្រទេសដំបូងបំផុតមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ការ៉ាប៊ីន...
ថ្ងៃទី២១ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិត អបអរសាទរលោក Tokayev ដែលបានជាប់ឆ្នោត ជាប្រធានាធិបតីកាហ្សាក់ស្ថាន។ លោក Xi Jinping បានគូសបញ្ជាក់ថា ការដែលលោក Tokayev ជាប់ឆ្នោតជាប្រធានាធិបតី បានបង្ហាញយ៉ាងពេញលេញ នូវទំនុកចិត្តនិងការគាំទ្រ របស់ប្រជាជនកាហ្សាក់ស្ថានចំពោះលោក ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សីនឹងមិនព្យាយាម ក្នុងការទំលាក់ចោលកិច្ចការងារ ចំពោះរដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នឡើយ ដោយអះអាងថារដ្ឋាភិបាលក្រុងមូស្គូ នៅតែមានទំនុកចិត្តក្នុងការទទួលបាន តាមផែនការដែលធ្លាប់បានដាក់ចេញ ប៉ុន្តែមិនបានលំអិតទេថា ផែនការទាំងនោះគឺជាអ្វី។ នៅពេលដែលត្រូវបានសាកសួរ ដោយក្រុមអ្នកកាសែតរបស់រុស្សីលោក Peskov បានថ្លែងទៅនឹងសំណួរ ដែលសួរថាតើការផ្លាស់ប្តូររបបដឹកនាំអ៊ុយក្រែន គឺជាគោលបំណងមួយ ក្នុងចំណោមគោលបំណងជាច្រើន របស់រុស្សីតើមែនទេថា៖...
ហ្សាកាតា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦២នាក់បាន ២៥នាក់បាត់ខ្លួន និងប្រហែល ៧០០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រ បានវាយប្រហារខេត្ត West Java របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ផ្ទះ អគារ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។ ការរញ្ជួយត្រូវបានទទួលអារម្មណ៍ រញ្ជួយយ៉ាងខ្លាំង នៅក្នុងរដ្ឋធានីហ្សាកាតា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា អភិបាលក្រុង Chita របស់ប្រទេសរុស្សី បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដើម្បីអាចស្ម័គ្រចិត្ត ចូលបម្រើជួរកងទ័ពវិញ ហើយជាពិសេសគឺសមរភូម ប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែន។ លោក Aleksadr Sapozhnikov ដែលបានសរសេរថា នៅលើបណ្តាញសង្គមរបស់លោកថា៖ ក្នុងនាមជាអតីតទ័ពលោតឆ័ត្រយោងម្នាក់ ដែលមានបទពិសោធជាច្រើនឆ្នាំហើយក្នុងនាម ជាពលរដ្ឋរុស្សីម្នាក់ផងនោះ ខ្ញុំមិនអាចឈរឆ្ងាយពីភាពចាំបាច់...
Breaking: ការប្រកាសអាសន្ន រលកយក្សស៊ូណាមិ បន្ទាប់ពីរញ្ជួយដី នៅកោះសូឡូម៉ុន កម្រិត ៧.០ រ៉ិចទ័រ៖ មជ្ឈមណ្ឌលព្រមាននៅប៉ាស៊ីហ្វិក, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
មិនបង្អង់យូរនោះឡើង បន្ទាប់ពីអតិថិជនគាស់ត្រូវរង្វាន់ធំ២ម៉ឺនដុល្លារ ពីក្រវិលកំប៉ុងស្រាបៀរ កម្ពុជា ក្រុមហ៊ុន ខ្មែរ ប៊ែវើរើជីស កាលពីពេលថ្មីៗនេះ បានរៀបចំពិធីប្រគល់រង្វាន់ ជូនដល់បុរសកំពូលសំណាង ដំបូងគេបង្អស់ឈ្មោះ ថុន បូរី ដោយកម្មវិធីត្រូវបានធ្វើឡើង នៅឯតំបន់ក្បែរផ្សារឃុំវិហារសួគ៌ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងវត្តមាន ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ជាច្រើន ចូលរួមអបអរសាទរ។ ក្រោយពីរៀបចំពិធីប្រគល់រង្វាន់ ក្រុមហ៊ុនក៏បានធ្វើការផ្ទេរទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងជំនួបជាមួយជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិកន្លងមក នៅលើទឹកដីប្រទេសកម្ពុជា លោកអគ្គលេខាធិការមិនបានលើកឡើង ពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជានោះទេ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបន្ទាប់ពីមានព័ត៌មានផ្សាយ ថាក្នុងជំនួបជាមួយអគ្គលេខាធិការ UN មានការលើកឡើង ពីបញ្ហាផ្ទៃក្នុងរបស់កម្ពុជា និងកញ្ញា សេង ធារី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបកស្រាយទៅក្រុមប្រឆាំងថា ក្នុងជំនួបពិភាក្សាការងាររវាង សម្ដេចតេជោ ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ អាមេរិកគ្មាននិយាយរឿងឱ្យដោះលែង កញ្ញា សេង ធារី ឡើយ។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ២គ្រឿង...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានចុះហត្ថលេខា ទៅលើសេចក្តីព្រាងច្បាប់ថ្មីមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការបង្កើនការប្រមូលប្រាក់ពន្ធ នៅលើវិស័យថាមពលរបស់ប្រទេស ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥។ ការប្រកាសនេះត្រូវបានធ្វើឡើង នៅពេលដែលប្រទេសរុស្សី ត្រូវបានគេរំពឹងទុកថា នឹងទទួលបានប្រាក់ចំណូលបំបែកកំណត់ត្រាពីការលក់ប្រេង និងហ្គាសនៅក្នុងឆ្នាំនេះហើយ ទោះបីជាស្ថិតនៅក្នុងពេលទទួលរង ទណ្ឌកម្មយ៉ាងណាក្តី។ យោងតាមឯកសារដែលត្រូវបាន បង្ហាញជាផ្លូវការនិងត្រូវបាន យកមកចេញផ្សាយដោយ rt.com...
អារ៉ាប៊ីសាអូឌីត៖ អារ៉ាប៊ីសាអូឌីត ត្រូវបានចោទប្រកាន់ថា បានប្រើព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពិភពលោក “World Cup” ជាការបិទបាំងបន្ទាប់ពីខ្លួន បានកាត់ក្បាលមនុស្សចំនួន ១២នាក់ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ ទោះបីប្រទេសមួយនេះគាំទ្រ ការសន្យាមិនប្រើការកាត់ទោស ប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មអហិង្សា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការកាត់ទោសប្រហារជីវិត គឺជាការដាក់ទណ្ឌកម្មចំពោះ បទល្មើសគ្រឿងញៀន ទោះបីជាប្រទេសនេះបាន អនុវត្តការផ្អាកលើការប្រើប្រាស់...
ម៉ូស្គូ៖ សមាជិកព្រឹទ្ធសភារុស្ស៊ីជាន់ខ្ពស់ មួយរូបបាននិយាយ នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ការធ្វើឱ្យមានប្រក្រតីភាពនៃ ទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវអាច “កើតឡើងបានតែបន្ទាប់ពី ការផ្លាស់ប្តូរការដឹកនាំរបស់អ៊ុយក្រែន” ។ ព្រឹទ្ធសមាជិករុស្ស៊ីលោក Konstantin Kosachev បានប្រាប់កាសែតរុស្ស៊ី Argumenty i Fakty ថាលោកមិនរំពឹងអ្វីល្អពី របបទីក្រុងគៀវបច្ចុប្បន្ននោះទេ” នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS...
វ៉ាស៊ីនតោន៖ ប្រជុំកោះហ្វីលីពីន ដែលត្រូវបានគេស្គាល់ថា សម្រាប់វិស្សមកាលត្រូពិច នឹងក្លាយជាចំណុចសំខាន់នៃ ការយកចិត្តទុកដាក់ខាង នយោបាយនៅសប្តាហ៍នេះ នៅពេលដែលអនុប្រធានាធិបតីលោកស្រី Kamala Harris ក្លាយជាមន្ត្រីជាន់ខ្ពស់ របស់សហរដ្ឋអាមេរិកដែល ទៅទស្សនាកោះសំខាន់របស់ខ្លួន។ Palawan គឺជាកន្លែងសម្រាប់រមណីយដ្ឋានមុជទឹក ក៏ដូចជាមូលដ្ឋានយោធាហ្វីលីពីន ដែលលោកស្រី Harris នឹងទៅទស្សនានៅថ្ងៃអង្គារនេះ បើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ដោយដាក់លោកស្រី នៅលើគែមសមុទ្រចិនខាងត្បូង...
ហ្សាកាតា៖ មន្ត្រីក្នុងតំបន់បានឲ្យដឆងថា យ៉ាងហោចណាស់មនុស្ស ៤៤នាក់បានស្លាប់ និងរាប់រយនាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ កោះជ្វាដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ។ អ្នកនាំពាក្យរបស់រដ្ឋបាលក្នុងតំបន់នៅទីក្រុង Cianjur ក្នុង West Java បានប្រាប់ AFP ឲ្យដឹងថា “មានមនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់។ រាប់រយនាក់ សូម្បីតែផ្ទះរាប់ពាន់ខ្នងត្រូវបានខូចខាត។ រហូតមកដល់ពេលនេះ មនុស្សចំនួន...
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាក្នុងរយៈពេល១សប្តាហ៍ ខាងមុខនេះ បណ្តារាជធានី-ខេត្តរបស់កម្ពុជារងឥទ្ធិពលសម្ពាសធទាប នឹងអាចមានភ្លៀងធ្លាក់ ពីតិចទៅបង្គួរ លាយដោយផ្គររន្ទះ។ យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី២២វិច្ឆិកាបានឲ្យដឹងថាក្នុងរយៈពេល១សបា្តហ៍ទៅមុខនេះ កម្ពុជានឹងទទួលនូវឥទ្ធិពលដូចតទៅ ៖ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ទទួលឥទ្ធិពលពីសម្ពាធទាបសកម្ម ។ -បន្តពីថ្ងៃទី២៤-២៩ ខែវិច្ឆិកា បណ្តាខេត្តភាគខាងលើ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញបិទសន្និបាតជាតិខួប ៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ សូមបញ្ជាក់ថា អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសន្និបាតជាតិខួប ៣០ឆ្នាំ...
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកWei Feng He រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល លោករដ្ឋមន្ត្រី កំពុងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ នៅក្នុងខេត្តសៀមរាប។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការជាលើកទី២ របស់ លោក Wei Feng He មកកាន់ព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបអនុស្សារីយ៍លើកទី៦៤នៃចំណងការទូតផ្លូវការនៃប្រទេសទាំងពីរ ដែលពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស រដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរកម្ពុជា-ចិន។ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ កងទ័ពរំដោះប្រជាជនចិន ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលស្តែងឡើងតាមរយៈវឌ្ឍនភាពការងារជាច្រើននៅក្រោយដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់លោកឧត្តមសេនីយ៍ នៅសាធារណរដ្ឋប្រជាមានិតចិនកាលពីឆ្នាំ២០១៩ ហើយជាពិសេសទំនាក់ទំនង ក្នុងកម្រិតកងទ័ពជើងគោកនេះ បានឈានឡើងដល់កម្រិតមួយទៀត គឺការចុះហត្ថលេខាលើ MOU កាលពីខែមីនា ឆ្នាំ២០២២ សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ។ ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ ក៏បានចូលរួមអបអរសាទរចំពោះ ជោគជ័យដ៏ត្រចះត្រចង់ នៃសមាជជាតិលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដែលបានប្រព្រឹត្តទៅកាលពីខែតុលា ឆ្នាំ២០២២ កន្លងមកនេះ និងបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាព និងភាពហ្មត់ចត់នៃការគ្រប់គ្រងបញ្ហាកូវីដ-១៩ នៅក្នុងប្រទេសចិន ដែលជាប្រទេសធំ និងមានប្រជាជនច្រើន។ ជាការឆ្លើយតប លោក Wei Feng He បានសម្តែងនូវក្តីរីករាយចំពោះឱកាសដ៏មានអត្ថន័យ ដែលបានជួបសំណេះសំណាលជាមួយលោក ម៉ាណែត ជាថ្មីម្តងទៀត និងបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងសមិទ្ធផលការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបាន ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងរយៈពេលជាង ០៤ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការពេញចិត្តចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ ដែលសម្រេចបានរហូតមកដល់ពេលនេះ ព្រមជាមួយនឹងការគាំទ្រចំពោះទិសដៅ សហប្រតិបត្តិការនានាសម្រាប់ពេលខាងមុខ ដែលមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានពិភាក្សា និងឯកភាពគ្នាកន្លងមកផងដែរ៕
កម្ពុជា ឡាវ វៀតណាម ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីប្រយោជន៍គ្នាទៅវិញទៅមកhttps://dap-news.com/national/2022/11/21/294035/ ប្រមុខការពារជាតិចិន កោតសរសើរសមិទ្ធផល ការងារជាច្រើនដែលលោក ហ៊ុន ម៉ាណែត សម្រេចបានក្នុងនាមជាមេទ័ពជើងគោកhttps://dap-news.com/national/2022/11/21/294069/ ព្រះមហាក្សត្រ៖ ទោះជាយ៉ាងណាក៏ដោយ ត្រូវបន្តការពារសន្តិភាពដែលសម្រេចបាន ឱ្យគង់វង្សស្ថិតស្ថេរយូរអង្វែងhttps://dap-news.com/national/2022/11/21/294080/ កម្ពុជា ផ្តល់អាទិភាព លើការពង្រឹងឯកភាពអាស៊ាន សំដៅបន្ធូរបន្ថយភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយhttps://dap-news.com/national/2022/11/21/294089/ សម្ដេចតេជោ ៖...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ទាំងអស់ ត្រូវគោរពតាមបទបញ្ជា នៃការប្រកួតកីឡាជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នាឆ្នាំ២០២៣ ខាងមុខ។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា វិស័យកីឡា ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងទំនាក់ទំនង ព្រមទាំងពង្រឹងសាមគ្គីភាព និងមិត្តភាព ហើយក៏ចូលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្ម ក្នុងសង្គមជាតិ។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានសម្រេចផ្តល់ថវិកាបន្ថែមទៀត ចំនួន ១០លានដុល្លារ សម្រាប់ការប្រមូលទិញស្រូវ នៅប្រទេសកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី២១ វិច្ឆិកា បានឱ្យដឹងថា «ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា វិស័យកីឡា និងវិស័យផ្សេងៗទៀត រួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ ដូច្នេះត្រូវការពារសន្ដិភាពឱ្យបាន។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក Lioyd Austuin រដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅព្រលប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើដំណើរមកដល់ខេត្តសៀមរាបហើយ ដើម្បីចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីក្រសួងការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធទៀត ដែលក្រសួងការពារជាតិកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ បើតាមប្រភពព័ត៌មាន អន្តរជាតិ ក្រៅពីចូលរួមកិច្ចប្រជុំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា បើគ្មានអ្វីប្រែប្រួលជំនួបកំពូលរវាង រដ្ឋមន្ដ្រីក្រសួងការពារជាតិ ចិន-អាមេរិក នឹងត្រូវធ្វេីឡេីងបៅខេត្តសៀមរាបដែលអាចចាត់ទុកថាកម្ពុជា ជាទីកន្លែងសម្របសម្រួលរវាងមហាអំណាច នឹងនាំទៅដល់ស្ថេរភាពក្នុងតំបន់ និងពិភពលោក។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោម នាយប់ថ្ងៃទី២១...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បានធ្វើការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខ របស់ ពិរុទ្ធជន ចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងការជិះម៉ូតូ២ គ្រឿង ដេញ ឆក់កាបូបពី ស្តី្រលក់បន្លែម្នាក់ ខណៈកំពុងតែជិះម៉ូតូម្នាក់ឯង បណ្តាលឲ្យដួលម៉ូតូ ស្លាប់ នៅលើថ្នល់...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២២ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ សម្រេចវឌ្ឍនភាពការងារបាន ១១,៧៦%ហើយ។ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហេង រត្នពិសិដ្ឋ អគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលបន្ទុកជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រសួង...
ភ្នំពេញៈ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានសម្រេចឃុំខ្លួន ស្ត្រីអ្នកជំនួញ បែបហាយសូរម្នាក់ ឈ្មោះ ពេជ្រ ស្រីមុំ និងបានបញ្ជូននាង ទៅឃុំខ្លួនជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមនិតិវិធីច្បាប់...
ភ្នំពេញ ៖ នៅល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជារៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព...
ភ្នំពេញ ថ្ងៃទី 21 វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរោងភាពយន្តនាំមុខគេនៅកម្ពុជា Major Cineplex បន្ទាប់កិច្ចសហការដំបូងដែលមានរយះពេលបីឆ្នាំ ទទួលបានការជោគជ័យជាខ្លាំង។ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង ២ នឹងពង្រីកដល់សាខាថ្មីរបស់រោងភាពយន្ត Major Cineplex ដែលមានទីតាំងនៅក្រុងប៉ោយបែត ផ្សារទំនើប...