ភ្នំពេញ៖លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានស្នើឱ្យបណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ បន្តជួយទិញស្រូវប្រជាកសិករក្នុងតម្លៃសមរម្យ និងជុំរុញការនាំចេញអង្ករកម្ពុជា ព្រមទាំងកំណត់នូវតំបន់នៃការប្រមូលទិញស្រូវពីប្រជាកសិករ។ ការស្នើរបស់ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសលោកបណ្ឌិត ដឹកនាំកិច្ចប្រុជំបន្ទាន់ ជាមួយតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ្នកជំនាញអ៊ុយក្រែន នឹងចូលរួមក្នុងការស៊ើបអង្កេតលើការបាញ់មីស៊ីលដ៏សាហាវមួយ ដែលបានធ្លាក់នៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។ លោក ហ្សេឡិនស្គី បានលើកឡើងថា “កាលពីម្សិលមិញ យើងបានទទួលការបញ្ជាក់ថា អ្នកឯកទេសរបស់យើងនឹងចូលរួមក្នុងការស៊ើបអង្កេត។ រហូតទាល់តែការស៊ើបអង្កេតត្រូវបានបញ្ចប់ យើងមិនអាចនិយាយបានច្បាស់ថា តើមីស៊ីលមួយណា ឬផ្នែករបស់ពួកគេបានធ្លាក់លើទឹកដីប៉ូឡូញ” ។...
វ៉ាស៊ីនតោន៖ ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីបានចុះចេញពីតំណែង ជាកំពូលអ្នកប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្រ្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Pelosi បានឲ្យដឹងក្នុងសុន្ទរកថានៅពេលថ្ងៃត្រង់ថា “ខ្ញុំនឹងមិនស្វែងរកការបោះឆ្នោតឡើងវិញសម្រាប់ការដឹកនាំបែបប្រជាធិបតេយ្យនៅក្នុងសភាបន្ទាប់នោះទេ”។ នៅអាយុ ៨២ឆ្នាំ លោកស្រី Pelosi ត្រូវបានជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ ដើម្បីតំណាងឱ្យមណ្ឌលសមាជទី១២ របស់រដ្ឋកាលីហ្វ័រញ៉ានៅក្នុង House on...
បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញត្រូវបានផ្តល់ការការពារបន្ថែមសម្រាប់ផ្នែកនៃការធ្វើដំណើររបស់ខ្លួនទៅកាន់ការប្រកួត World Cup នៅប្រទេសកាតា ដោយមានយន្តហោះចម្បាំង F-16 ពីរគ្រឿងអមជាមួយយន្តហោះរបស់ក្រុមបាល់ទាត់នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដឹកនាំដោយខ្សែប្រយុទ្ធឆ្នើម Robert Lewandowski ក្រុមប៉ូឡូញបានធ្វើដំណើរទៅប្រទេសកាតានៅថ្ងៃព្រហស្បតិ៍ មុនការប្រកួតបើកឆាក World Cup របស់ពួកគេជាមួយប្រទេសម៉ិកស៊ិកនៅសប្តាហ៍ក្រោយ។...
បាងកក៖ មេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានជួបប្រជុំគ្នានៅទីក្រុងបាងកក នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីវិធីជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងការសម្រួលពាណិជ្ជកម្ម និងការវិនិយោគ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី២៩ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានឲ្យដឹងថា មេដឹកនាំនឹងផ្លាស់ប្តូរទស្សនៈ ស្តីពីការគាំទ្រកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដឹកនាំតំបន់ឆ្ពោះទៅអនាគតដ៏ល្អប្រសើរ។ លោក ប្រាយុទ្ធ...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា ប្រជាជនអ៊ុយក្រែន១០លាននាក់គ្មានថាមពលប្រើប្រាស់ បន្ទាប់ពីរលកថ្មីនៃការវាយប្រហារដោយកាំមីស៊ីល ដែលបាញ់ដោយរុស្ស៊ី ។យ៉ាងហោចណាស់មនុស្សចំនួន៧នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយចំនួននេះត្រូវបានគេរំពឹងថា នឹងកើនឡើង ។ លោក Zelensky បានថ្លែងនៅក្នុងសុន្ទរកថានាពេលយប់របស់គាត់ថា “យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដើម្បីធ្វើឱ្យការផ្គត់ផ្គង់មានលក្ខណៈធម្មតាមកវិញ” ។...
ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ តុលាការខេត្តកណ្តាល កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២នេះ បាន សម្រេចឃុំខ្លួន លោក សុខ សុផា ជាស្មៀន សាលាសង្កាត់តាខ្មៅ និង បានបញ្ជូនខ្លួនគាត់ ទៅឃុំខ្លួន ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ...
ភ្នំពេញ ៖ ក្នុងពិធីបើក និងបិទការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានការអុជកាំជ្រួច នាថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៩៖០០នាទី នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។
កំពង់ចាម ៖ ឆ្លើយតបទៅនឹង ការនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការ ក៏ដូចជាគណៈកម្មការ អាចារ្យវត្តភ្នំព្រះវិហារ ដើម្បីសាងសង់ ដងទង់មួយគូរ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ និងសហការី បាននាំយកថវិកា ចំនួន ៥,០០០ ដុល្លារ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Jeremy Hunt អធិការបតីគ្រប់គ្រងពន្ធ នៃចក្រភពអង់គ្លេស បានប្រកាសកញ្ចប់នៃការដំឡើងពន្ធ និងការកាត់បន្ថយការចំណាយ ដែលមានតម្លៃ ៥៥ពាន់លានផោន អង់គ្លេស ស្មើនឹង៦៥ពាន់លានដុល្លារ ក្នុងការដេញថ្លៃ ដើម្បីកែលម្អហិរញ្ញវត្ថុសាធារណៈ និងស្ដារឡើងវិញនូវភាពជឿជាក់ នៃសេដ្ឋកិច្ចរបស់ប្រទេស ។...
មិនទាន់បានប៉ុន្មានថ្ងៃផង ក្រោយពីរកឃើញអ្នកឈ្នះរង្វាន់ធំទី១ ទឹកប្រាក់២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ក៏ស្រាប់តែបានរកឃើញ បុរសកំពូលសំណាងម្នាក់ទៀត ដែលគាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ អ៊ុំប្រុសកំពូលសំណាងនេះ មានឈ្មោះ ជ្រះ ឆាត រស់នៅខេត្តបន្ទាយមានជ័យ បានគាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា។ ភ្លាមៗនោះ គាត់ត្រែកអរជាខ្លាំង រហូតទប់ចិត្តមិនបាន ក៏យំតែម្តង ព្រោះមិននឹកស្មានថា លាភធំបែបនេះ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃឡង់ដ៏ បានជំរុញឱ្យប្រទេសនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា(APEC) រួមដៃគ្នាក្នុងការសម្រេចបាននូវ កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របពេលមានបញ្ហាប្រឈម ជាសាកលនៅឯកិច្ចប្រជុំកំពូល នាយកប្រតិបត្តិ APEC ។ លោក ប្រាយុទ្ធ ដែលប្រទេសរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះ...
បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះប្រទេសឥណ្ឌា បានបាញ់បង្ហោះគ្រាប់រ៉ុក្កែត ដែលអភិវឌ្ឍដោយឯកជនដំបូង របស់ខ្លួនគឺមានឈ្មោះថា Vikram-S ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេស ក្នុងការបង្កើតឧស្សាហកម្ម អវកាសពាណិជ្ជកម្ម។ គ្រាប់រ៉ុក្កែតដែលមានទម្ងន់ ៥៤៥គីឡូក្រាម ដែលបង្កើតឡើងដោយក្រុមហ៊ុនអវកាស Skyroot បានហោះចេញពីកន្លែងបាញ់បង្ហោះ...
ហ្គាហ្សា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន២១នាក់ រួមទាំងកុមារ ចំនួន៧នាក់ បានបាត់បង់ជីវិត និងជាង៣០នាក់ផ្សេងទៀត បានរងរបួស កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងហេតុការណ៍ អគ្គីភ័យដ៏ធំមួយ នៅខាងក្នុងអគារលំនៅដ្ឋាន១កន្លែង ស្ថិតនៅភាគខាងជើង នៃតំបន់ហ្គាហ្សាស្ទ្រីប ។អ្នករងរបួសមួយចំនួន ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ...
ភ្នំពេញ៖ ក្រសួងការបរទេស និងស្ថានទូតកម្ពុជានៅវ៉ាស៊ីនតោន និងញូវយ៉ក កំពុងសម្របសម្រួលតាមច្រកការទូត និងតាមផ្លូវច្បាប់ ដើម្បីការពារ និងស្វែងរកយុត្តិធម៌ជូន មន្រ្តីរដ្ឋបាលព្រៃឈើដែល ត្រូវបានអាមេរិកឃាត់ខ្លួន ក្នុងពេលកំពុងបំពេញបេសកកម្មផ្លូវការ ។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៨ វិច្ឆិកានេះថា «ចំពោះករណីមន្រ្តីរបស់យើង ត្រូវឃាត់ខ្លួននៅញីវយ៉ក ខ្ញុំសូមជំរាបថា ក្រសួងការបរទេស...
ព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា កិច្ចប្រជុំក្រៅផ្លូវការ នៃមេដឹកនាំអង្គការសេដ្ឋកិច្ច និង សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩ បានបើកធ្វើនៅ ក្រុងបាងកក ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញថ្លែងសុន្ទរកថា ក្រោមចំណងជើងថា« សាមគ្គី សហប្រតិបត្តិការ...
តូក្យូ ៖ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលប្រភេទ ICBM មួយគ្រាប់ ដែលទំនងជាធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសជប៉ុន ដែលជំរុញឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានថ្កោលទោសថា សកម្មភាពនេះ គឺពិតជាមិនអាចទទួលយកបាននោះទេ។ ប្រធានគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsuno បានលើកឡើងថា មីស៊ីល ដែលត្រូវបានបាញ់បង្ហោះខាងលើនេះ ទំនងជាប្រភេទមីស៊ីល ICBM ដែលហោះហើរបានកម្ពស់...
បរទេស ៖ ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រជាជាតិក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកពេលនេះ គឺមិនមែនជាអ្នក រស់នៅនៅក្នុងទីធ្លា របស់អ្នកណាម្នាក់ទៀតឡើយ ហើយក៏បានអំពាវនាវ ឲ្យមានការចូលរួមកិច្ចសហប្រតិបត្តិការគ្នា ដើម្បីការអភិវឌ្ឍនិង សន្តិសុខផងដែរ ។ សេចក្តីថ្លែងការណ៍ តាមរយៈសំណេរមួយ របស់លោក...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសនៃប្រធានអាស៊ាន នឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ វិច្ឆិកា ប្រេសិតពិសេស បានបញ្ជាក់ថា «ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នៅមីយ៉ាន់ម៉ាថា ជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និង បំណងប្រាថ្នា នៃកិច្ចព្រមព្រៀងជាឯកឆន្ទ...
ស្វាយរៀង៖ ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ក្រុងបាវិត ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួនបី ដែលរដ្ឋាភិបាលរៀបចំទីក្រុងនេះ ជាទីក្រុងឧស្សាហកម្ម។ បន្ទាប់ពីគោលនយោបាយជាតិ បានដាក់ចេញ ជាលទ្ឋផលក្រុងបាវិត បានរីកចម្រើន និងជាទីក្រុង ដែលទាក់ទាញការវិនិយោគ តំបន់ឧស្សាហកម្ម ច្រើនជាងគេនៅទូទាំងប្រទេស ដោយសារទីតាំងភូមិសាស្រ្ត ងាយស្រួលដឹកជញ្ជូន តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ របស់វៀតណាម ដោយសារជាតំបន់...
ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ “រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា” ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។ មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន” គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។ “រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ” “ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ”…...
«ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិនគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ អស់ជាច្រើនជំនាន់»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន លើកឡើង នាពេលថ្មីៗនេះ។នៅក្នុងវេទិកាសង្គមស៊ីវិលអន្តរជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២ ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា៖ «ចំណងសាមគ្គីភាព...
ដូចជាសុភាសិតឥណ្ឌូណេស៊ីពោលថា “អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម”។ការបំបែកនិងបដិបក្ខមិនសមស្របទៅនឹងផលប្រយោជន៍របស់ភាគីណាមួយទេ សាមគ្គីគ្នារួមរស់ជាមួយគ្នាគឺជាជម្រើសដ៏ត្រឹមត្រូវ។ដើម្បីទប់ទល់នឹងបញ្ហាសកលពេលបច្ចុប្បន្ន លោកXiJinpingបានអំពាវនាវដូចនេះចំពោះអ្នកដឹកនាំនៃប្រទេសសំខាន់លើពិភពលោកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកខ្វះខាតកម្លាំង ស្ថានការណ៍នយោបាយភូមិសាស្ត្រមានភាពតានតឹង វិបត្តិជាច្រើន ដូចជាវិបត្តិស្បៀងនិងថាមពលផ្ទួនៗគ្នា។ក្រោមបរិបទនេះ ប្រធានបទសុន្ទរកថារបស់លោក XiJinping ក្នុងកិច្ចប្រជុំដំណាក់កាលទី១នៃកិច្ចប្រជុំកំពូលនេះគឺ “រួមគ្នាប្រឈមមុខនឹងបញ្ហាយុគសម័យ រួមគ្នាកសាងអនាគតដ៏ល្អបវរ” ក្នុងនោះ បានបង្ហាញពីអត្ថន័យដែលអំពាវនាវដល់ភាគីនានាឱ្យសាមគ្គីគ្នានិងរួមគ្នាទទួលខុសត្រូវ។សុភាសិតឥណ្ឌូណេស៊ីក្នុងសុន្ទរកថានេះ ក៏ក្លាយទៅជាឧទាហរណ៍មួយដែលលោកXiJinpingលើកឡើងគំនិតផ្តួចផ្តើមរបស់ភាគីចិន។មើលឃើញពីខាងក្រៅ ប្រឈមមុខនឹងសមាជិកនៃក្រុមប្រទេសG20ដែលទំហំសេដ្ឋកិច្ចសរុបមានប្រហែល៨៥%នៃពិភពលោក “អំពៅដុះក្នុងរន្ធដូចគ្នា...
រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDI និងសមាគមចិនក្រៅប្រទេសខេត្តយូណាន មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១៥០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនពីសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiangនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិន លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។...
ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោង ក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងណៃរ៉ូប៊ី រដ្ឋនាធីប្រទេសកេនយ៉ា។ ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកផងដែរហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី សៀនឡុង បានសម្តែងការនូវការសប្បាយចិត្ត រីករាយឥតឧបមា កាលបើបានជួបផ្ទាល់មុខ ជាមួយ នាយករដ្ឋមន្រ្តីចិន លោក ស៊ី ជិនពីង ជាឡើងដំបូងនៅក្នុងកិច្ចប្រជុំAPEC នាទីក្រុងបាងងកក ប្រទេសថៃ ក្រោយខកខានមិនបានជួបមុខគ្នាដោយផ្ទាល់ តាំងពីឆ្នាំ២០១៩។ តាមបណ្តាញសង្គមTweeter លោក លី បានគូសបញ្ជាក់ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជាជាង១០លាននាក់ ត្រូវបានកាត់ផ្តាច់ចេញពីការប្រើប្រាស់ ថាមពលអគ្គិនសី បន្ទាប់ពីការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សី តាមរយៈគ្រាប់មីស៊ីលយ៉ាងច្រើន។ ការថ្លែងការណ៍ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ដែលបានអះអាងទៀតដែរថា ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារចុងក្រោយនេះផងដែរខណៈដែលចំនួន នៃអ្នកស្លាប់អាចនឹងបន្តកើនឡើងនៅឡើយ។ លោក...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីបេីកការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងនាថ្ងៃទី៣០...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដាប់របាយការណ៍ ស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស នៅកាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវីតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក...