បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានប្រាប់អ្នកកាសែតនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ថា ពិភពលោកកំពុងធ្វើមិនគ្រប់គ្រាន់ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ លោកបាននិយាយថា មេដឹកនាំអន្តរជាតិគួរតែផ្តោតលើការទូត និងពិភាក្សាបន្ថែមទៀត ជាមួយទាំងរដ្ឋាភិបាលទីក្រុងម៉ូស្គូ និងក្រុងគៀវ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ីដោយសន្តិវិធី។ យោងតាមសារព័ត៌មាន RT ចេញផ្សយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រជាមតិដើម្បីក្លាយជាទឹកដីរុស្ស៊ីជាផ្លូវការ បានចាប់ផ្តើមនៅក្នុងសាធារណរដ្ឋ Donbass នៃ Donetsk និង Lugansk និងផ្នែកដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងត្បូងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ការបោះឆ្នោតប្រជាមតិ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ លទ្ធផលបឋមត្រូវបានគេរំពឹងថា នឹងចេញផ្សាយនៅថ្ងៃពុធ។ សាធារណរដ្ឋប្រជាមានិត Donetsk...
បរទេស៖ ឧត្តមនាវីឯក Charles Richard មេបញ្ជាការបញ្ជាការយុទ្ធសាស្ត្រអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ជាលើកដំបូងចាប់តាំងពីការបញ្ចប់សង្គ្រាមត្រជាក់មក សហរដ្ឋអាមេរិកប្រឈមមុខ នឹងលទ្ធភាពនៃសង្គ្រាមនុយក្លេអ៊ែរ ជាមួយនឹងគូប្រជែងកម្រិតស្មើគ្នា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទដែលរៀបចំដោយកងទ័ពអាកាសក្នុងរដ្ឋ Maryland លោក Richard បានអះអាងថា សហរដ្ឋអាមេរិកនឹងត្រូវរៀបចំ...
ស្វាយរៀង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខា កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង រួមជាមួយប្រតិភូអមដំណើរ បានចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជួយដល់ចាស់ជរាជនពិការ អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា ស្ត្រីមេម៉ាយ មានកូនច្រើន...
ភ្នំពេញ៖ យោងតាម ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ តាមបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៣ កញ្ញានេះ បានឲ្យដឹងថា សម្រាប់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះ ចំនួន០១នាក់ នឹងផ្តល់ជូនថវិកា លើកទឹកចិត្តចំនួន២លានរៀន។ ការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីមានហេតុការណ៍លិចទូកចំនួន ០១គ្រឿង ស្ថិតនៅចំណុចនិយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ ៣៨០គ្រួសារ ដែលប្រកបរបរជាអ្នករើសសំរាម នៅទីលានចាក់សំរាម ខណ្ឌដង្កោ នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ និងអាចយកទៅធ្វើបុណ្យទាន តាមគន្លងព្រះពុទ្ធសាសនា។ ក្នុងឱកាសចុះសួរសុខទុក្ខ...
កាលពីថ្ងៃទី២១ខែកញ្ញា សមាគមសង្គមស៊ីវិលមួយចំនួន របស់ជប៉ុន បានប្រគល់លិខិតស៊ីញ៉េឈ្មោះរួម របស់មនុស្សប្រហែល៤ម៉ឺន២ពាន់នាក់ ទៅឱ្យក្រុមហ៊ុនថាមពលអគ្គិសនីក្រុងតូក្យូ របស់ជប៉ុន និងក្រសួងឧស្សាហកម្ម និងសេដ្ឋកិច្ចជប៉ុន ដើម្បីប្រឆាំងនឹងគម្រោង ស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរ នៃរោងចក្រអគ្គិសនី ដើរដោយថាមពលនុយគ្លេអ៊ែរ Fukushima ទៅក្នុងសមុទ្រ ហើយទាមទារឱ្យរដ្ឋាភិបាលជប៉ុន ប្រើប្រាស់មធ្យោបាយផ្សេងទៀត មកដោះស្រាយបញ្ហាទឹកសំណល់នុយគ្លេអ៊ែរ ។ តាមការផ្សាយដំណឹង នៃទីភ្នាក់ងារសារព័ត៌មាន Kyodo...
រៀងរាល់ថ្ងៃ ក្រុមអ្នកផលិតមាតិកានៅលើ TikTok កំពុងកំណត់ជាថ្មីចំពោះនិយមន័យនៃការទទួលបាននូវការកម្សាន្ដ ចាប់ពីចម្រៀងល្បីៗសម្រាប់រដូវក្ដៅ It’s Corn រហូតដល់តុក្កតាក្រាហ្វិករាំ ដូចជា Horace។ TikTok ជាវេទិកាដែលមានការបង្កើតមាតិកាដ៏ទាក់ទាញ ក៏ដូចជាស្វែងរកសហគមន៍ថ្មីៗ និងគួររំភើបរីករាយ។ មានវិធីសាស្ដ្រជាច្រើនក្នុងការបង្កើតមាតិកានៅលើ TikTok ចាប់ពីការបន្ថែមក្រាហ្វិកពន្លឺ សំឡេង និងការឌីហ្សាញផ្សេងៗ វីដេអូ ចម្រៀងសម្រាប់មនុស្សពីរនាក់ និងការប្រើប្រាស់ដោយចាប់ផ្ដើមពីវីដេអូឃ្លីបអ្នកដទៃ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងសមភាគីអង់គ្លេសលោកស្រី Liz Truss បានយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិទ្វេភាគី នៅដើមកាលបរិច្ឆេទ និងបង្កើនការពិភាក្សាលើសំណើរ ដើម្បីរួមគ្នាអភិវឌ្ឍយន្តហោះចម្បាំង នេះបើយោងតាមរដ្ឋាភិបាល របស់ប្រទេសជប៉ុន។ ក្នុងអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់ពួកគេ ចាប់តាំងពីលោកស្រី Truss ចូលកាន់តំណែងកាលពីដើមខែនេះ មេដឹកនាំទាំងពីរក៏បានចែករំលែក “ការព្រួយបារម្ភ” យ៉ាងធ្ងន់ធ្ងរអំពីការប៉ុនប៉ង...
ញូវយ៉ក៖ មេដឹកនាំនៃប្រទេសជប៉ុន និងហ្វីលីពីនបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរនឹងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជាសន្តិសុខ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នេះបើយោងតាមរដ្ឋាភិបាលជប៉ុន។ នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងបញ្ហាទាក់ទងនឹងសមុទ្រចិនខាងកើត និងខាងត្បូង នៅក្នុងកិច្ចពិភាក្សារបស់ពួកគេ នៅទីក្រុងញូវយ៉ក ចំពេលមានការអះអាងដែនសមុទ្រកើនឡើងរបស់ចិន។ លោក Kishida...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានថ្លែងទៅកាន់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ចំពោះបញ្ហានៅអ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រឡប់ចូលមកអង្គុយតុចរចា ដោយមិនចាំបាច់មានការរៀបចំ លក្ខខណ្ឌជាមុននោះទេ។ លោកបន្តថាអ្វីដែលចិនសំណូមពរ គឺមានភាពត្រង់ៗនិងច្បាស់លាស់ និងក៏ជាជំហដែលស្ថិតនៅអព្យាក្រិត មិនលំអៀងទៅខាងណានោះដែរចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែន ហើយបានបញ្ជាក់ទៀតដែរថា អធិបតេយ្យភាព និងបូរណភាពទឹកដី នៃរដ្ឋនីមួយៗ គួរតែត្រូវបានគោរព ហើយបញ្ហាសន្តិសុខរបស់ភាគីទាំងអស់...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ប្រជាពលរដ្ឋ អាចធ្វើដំណើរទៅកាន់ស្រុកកំណើត តាមរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្វាគមន៏ដោយក្តីញញឹមក្នុងការបំរើបងប្អូន ប្រជាពលរដ្ឋធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុង ចំនួន១៧៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនបងប្អូនរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២២ដោយមិនបង់ប្រាក់ ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។រថយន្តក្រុងទាំង១៧៥គ្រឿង របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែកសំរាប់ដឹកជញ្ជូន ប្រជាពលរដ្ឋចេញពីរាជធានីភ្នំពេញ តាមច្រកចេញចូលរាជធានីភ្នំពេញគឺតាមតម្រាយផ្លូវជាតិទាំង៦ ចេញទៅបណ្តាខេត្តក្រុងនានា ចំនួន១២០គ្រឿង ។ ដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តចំនួយ៥៥គ្រឿង។...
ភ្នំពេញ ៖ មុនចូលប្រើប្រាស់ផ្លូវល្បឿនលឿន ឥតគិតថ្លៃក្នុងខែតុលា ឆ្នាំ២០២២ នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំប្រជាពលរដ្ឋ ជាអ្នកបញ្ជាយានយន្ត ទស្សនាវីដេអូស្ដីពី «លក្ខខណ្ឌបើកបរលើផ្លូវល្បឿនលឿន» របស់ក្រសួង ជាមុនសិន។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១-៣១ ខែតុលា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យមានការនាំចេញអង្ករពីកម្ពុជា ទៅបង់ក្លាដែសមានស្ថេរភាព សម្ដេច អញ្ជើញក្រុមហ៊ុនរបស់បង់ក្លាដែស មកវិនិយោគនៅកម្ពុជា ដើម្បីធ្វើជាធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ រួចនាំចេញទៅបង់ក្លាដែស។ នាឱកាជួបពិភាក្សាការងារជាមួយលោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រាប់អង្គការយូនីសេហ្វ ថា ដោយសារការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឱ្យការបង្កើនថវិកាទៅថ្នាក់ក្រោមជាតិ មានភាពយឺតយ៉ាវបន្តិច។ នាឱកាសអនុញ្ញាតជូន លោកស្រី ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាអង្គការ យូនីសេហ្វ ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២២...
បរទេស៖ ខណៈដែលប្រទេសរុស្សី បានប្រកាសបន្ថែមទៀតជាច្រើនរយពាន់នាក់ទៀត ទៅកាន់ប្រទេសអ៊ុយក្រែននោះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងប្រាប់ទៅកាន់ អង្គការសហប្រជាជាតិថា វ៉ាស៊ិនតោននឹងបន្តជួយគាំទ្រដល់អ៊ុយក្រែនថែមទៀតរហូតដល់ អាចបញ្ចប់ទៅនៃជម្លោះហើយស្របតាមលក្ខខណ្ឌ ចង់បានរបស់រុស្សីផងដែរ។ ថ្លែងទៅកាន់អង្គក្រុមប្រឹក្សាអង្គការសហប្រជាជាតិ លោក Blinken បានប្រកាសថា នឹងបន្តជួយគាំទ្រដល់ប្រទេសអ៊ុយក្រែនដើម្បីអាចការពារខ្លួនឯង និងពង្រឹងកងកម្លាំងការពារជាតិដើម្បីធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនអាច ធ្វើការដោះស្រាយជម្លោះ តាមរយៈកាទូតជាមួយនឹង លក្ខខណ្ឌរបស់ប្រទេសរុស្សី។...
បរទេស៖ យោងតាមការបញ្ជាក់ ដោយមេបញ្ជាការអ៊ីរ៉ង់ លោក Mohammad Hossein Bagheri កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានឲ្យដឹងថា កងកម្លាំងជើងទឹក របស់អ៊ីរ៉ង់នឹងចូលរួម ជាផ្នែកមួយនៃសមយុទ្ធយោធា រវាងប្រទេសរុស្សីនិងប្រទេសចិនផង នៅពេលខាងមុខនេះ។ មេបញ្ជាការយោធារូបនេះ ទោះបីជាយ៉ាងណាក្តីមិនបានបញ្ជាក់អំពីព័ត៌មានលំអិត នៃការចូលរួមធ្វើសមយុទ្ធ និងអំពីសមយុទ្ធយោធាលើកនេះទេ ប៉ុន្តែនិយាយថា ប្រទេសផ្សេងទៀតដែល នឹងអាចចចូលរួមនោះ ក៏មានដូចជាប្រទេសអូម៉ង់ និងប្រទេសប៉ាគីស្ថានផងដែរ។...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងអំពីគំនិត របស់លោកដែរថា ជម្លោះរវាងអ៊ុយក្រែន និងរុស្សី នឹងមិនអាចកើតឡើងឡើយប្រសិនបើលោក នៅជាប្រធានាធិបតី របស់អាមេរិកនោះ។ លើសពីនេះថែមទៀត អតីតប្រធានាធិបតីរូបនេះ បានថែមទាំងព្រមានទៀតថា ជម្លោះនៅអ៊ុយក្រែន នឹងអាចឈានទៅដល់ការកកើតឡើងនៃ សង្គ្រាមលោលលើកទី៣ នឹងអាចកើតឡើងពោលគឺ នៅក្រោយពេលដែល ប្រធានាធិបតីរុស្សីលោក Vladimir...
បរទេស៖ លោក Ben Hodges អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកអាចបំផ្លាញកងនាវាចរសមុទ្រខ្មៅ ដែលមានមូលដ្ឋាននៅ Crimea ឬមូលដ្ឋានរបស់ខ្លួននៅលើឧបទ្វីប ប្រសិនបើទីក្រុងម៉ូស្គូងាកទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Daily Mail កាលពីថ្ងៃពុធ លោក...
បរទេស៖ កូរ៉េខាងជើងបាននិយាយថា ខ្លួនមិនមានគម្រោងលក់អាវុធទៅឱ្យរុស្ស៊ីទេ ដោយហៅគំនិតនេះថាជា “ទ្រឹស្តីសមគំនិត” បន្ទាប់ពីមន្ត្រីអាមេរិកបានអះអាងថា កិច្ចព្រមព្រៀងមួយស្ថិតនៅក្នុងការងារដែល ពាក់ព័ន្ធនឹងគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរបស់ក្រុងព្យុងយ៉ាងបានចេញ សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ជាឆ្លើយតបទៅនឹងការ អះអាងនេះដោយនិយាយថា ខណៈពេលដែលខ្លួនមិនទទួលយក ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់ការលក់អាវុធទាំងអស់ដោយកូរ៉េខាងជើង...
ភ្នំពេញ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) នៅថ្ងៃទី២២ ខែកញ្ញានេះ បានបើកសម្ពោធជាផ្លូវការនូវរោងចក្រថាមពលកម្តៅជីវម៉ាសធំដំបូងគេបង្អស់នៅកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំក្រុមហ៊ុន HEINEKEN Group ដៃគូអាជីវកម្ម សមាគមពាណិជ្ជកម្ម...
ភ្នំពេញ ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បានអបអរសាទរ ចំពោះភាពជោគជ័យដ៏អស្ចារ្យនៃតុលាការខ្មែរក្រហម ក្រោយពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោក Antonio Guterres...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ការស្វែងរកយុត្តិធម៌សម្រាប់ប្រជាជន ដែលរងគ្រោះដោយសារ របបប្រល័យពូជសាសន៍ប៉ុលពត ក្នុងគោលដៅដើម្បីបង្ការកុំឱ្យ មានព្រឹត្តិការណ៍បែបនេះ កើតឡើងសារជាថ្មីម្ដងទៀត។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក Achim Steiner អភិបាលកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) បានប្ដេជ្ញាចិត្តនឹងធ្វើឱ្យកម្ពុជា ទទួលបានភាពជោគជ័យ លើការដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ក្នុងជំនួបពិភាក្សាការងារ នៅស្នាក់ការរបស់អង្គការសហប្រជាជាតិ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២២កញ្ញានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរ ការប្រកាសជាផ្លូវការថាជាទីក្រុង អស់មីន នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដែលជាដែនដីទី៣ បន្ទាប់ពីខេត្តកែប និងខេត្តព្រៃវែង ។ ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា អភិបាលរង តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនាមជាប្រធានប្ដូរវេន និងជាម្ចាស់ផ្ទះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ (16th AMMTC and Its Related Meetings) ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។...
ភ្នំពេញ៖លោកហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា(សសយក) បានបញ្ជាក់ថាការចេញសាលដីកា របស់សាលាក្តីខ្មែរក្រហមនៅថ្ងៃនេះក៏ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំង ពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះ ក្នុងអតីតកាលដ៏ខ្មៅងងឹត។ លោកបានសរសេលើបណ្តាញសង្គមថា៖«ថ្ងៃប្រវត្តិសាស្ត្រនៃការបិទបញ្ចប់ ការកាត់សេចក្តីឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើង ក្នុងអំឡុងពេលនៃរបបខ្មែរក្រហម»។លោកបន្តថា សាលដីកាស្ថាពរប្រកាស ដោយអង្គជំនុំជំរះតុលាការកំពូល នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានផ្តន្ទាទោសអតីតប្រមុខរដ្ឋក្នុងរបបប្រជាធិបតេយ្យកម្ពុជា ខៀវ សំផន ក្នុងកម្រិតទោសអតិបរិមាតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា គឺការដាក់ពន្ធនាគារអស់ មួយជីវិតក្នុងសំណុំរឿង...
ភ្នំពេញ ៖ សម្តេចស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ ឆ្នាំ២០២០-២០២១ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៉ីដង់សុខាភ្នំពេញ។ ពិធីប្រកាសនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល, អភិបាលក្រុង ស្រុកខណ្ឌ និងមេឃុំ ចៅសង្កាត់ នៃរាជធានី-ខេត្ត គោលដៅទាំងប្រាំពីរ ដែលគាំទ្រដោយយូនីសេហ្វ...