ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងក្នុងអំឡុងជំនួបជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយប្រទេសរុស្ស៊ី ក្នុងការពង្រីកការគាំទ្រ ដ៏រឹងមាំដល់គ្នាទៅវិញទៅមក លើបញ្ហាទាក់ទងនឹងផល ប្រយោជន៍ស្នូលរៀងៗខ្លួន ។ លោក ស៊ី បានជួបជាមួយលោក ពូទីន ដើម្បីផ្លាស់ប្តូរទស្សនៈ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី០៦ នៅវត្តបុទមរតនៈដីដុះ និងវត្តសុទស្សនារាម ជ្រោយថ្ម ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជន...
វេទិកាកិច្ចសហប្រតិបត្តិការ ប្រព័ន្ធផ្សព្វផ្សាយ “ភាពជាដៃគូអាស៊ាន” ឆ្នាំ ២០២២ ត្រូវបានប្រារព្ធឡើង កាលពីថ្ងៃទី១៥ កញ្ញា ។ អ្នកវិភាគនៅកម្ពុជា វាយតម្លៃខ្ពស់ថា វេទិកានេះគឺជាកាទូតសាធារណៈ ធ្វើឱ្យទំនាក់ទំនងចិនអាស៊ាន កាន់តែល្អប្រសើរឡើង ។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានអញ្ជើញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែត បរទេស កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា មនុស្សជំនិត របស់លោកប្រធានាធិបតីរុស្សី លោក Vladimir Putin ម្នាក់ទៀតបានបាត់បង់ជីវិត នៅសប្តាហ៍នេះ ក្នុងពេលដែលលោកកំពុង បំពេញបេសកកម្មការងារមួយ ទៅកាន់តំបន់ភាគខាងកើត នៃប្រទេស ។ ទោះបីជាយ៉ាងណាក្តីអ្នកប្រភព ដដែលបានបញ្ជាក់ទៀតថាលោក Vladimir...
ថ្ងៃទី១៥ ខែកញ្ញា វេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានស្តីពី “ដៃគូអាស៊ាន” ឆ្នាំ២០២២ ដែលសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលភូមិភាគ ស្វយ័តក្វាំងស៊ី បានបើកធ្វើ នៅទីក្រុងណាននីង ។ភ្ញៀវកិត្តិយសចិន និងអន្តរជាតិជាង១៨០រូប ដែលមកពីស្ថាប័នសារព័ត៌មាន ចំនួន ៧០ នៃប្រទេសចំនួន ១៧ បានចូលរួមតាមអនឡាញ និងនៅកន្លែងផ្ទាល់...
ថ្ងៃទី ១៤ ខែកញ្ញាតាមម៉ោង ក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅដល់អាកាស យានដ្ឋានអន្តរជាតិ Nazarbayev ក្រុង Nur-Sultan រដ្ឋធានីកាហ្សាក់ស្ថាន តាមយន្តហោះពិសេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសកាហ្សាក់ស្ថាន ។ប្រមុខរដ្ឋរបស់ប្រទេសទាំងពីរ បានធ្វើកិច្ចជំនួបផ្លូវការ ចុះហត្ថលេខានិងចេញផ្សាយផ្សាយ 《សេចក្តីថ្លែងការណ៍រួមរោង សាធារណរដ្ឋប្រជាមានិតចិន...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញ ចុះទៅសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារកោះឆ្នេរ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ, កងវរសេនាតូចលេខ ១...
ភ្នំពេញ៖ ប្រជាពលរដ្ឋភូមិព្រៃស្នួល បានថ្លែងអំណរគុណចំពោះ អាជ្ញាធរស្រុងសំរោង និងមន្រ្តីជំនាញសូរិយោដី រួមទាំងមន្រ្តីឃុំរវៀង ក្នុងការចុះដោះស្រាយផ្ទាល់ នូវកង្វល់ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាទឹកជន់លិច ផលដំណាំ និងផ្លូវចូលភូមិ របស់ពួកគាត់ បានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៧នាក់ ខណៈជាសះស្បើយចំនួន៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៥២នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦៣៨នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ធនាគារ អេស ប៊ី អាយ លី ហួរ ដែលជាធនាគារបង្កើតឡើង ក្រោមការចូលរួម វិនិយោគ របស់ អ្នកឧកញ៉ា លី ហួរ ជាមួយដៃគូជាយុទ្ធសាស្រ្ត អាជីវកម្មគឺក្រុមហ៊ុន SBI Holdings បានប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី១៤ ខែ...
បរទេស ៖ អ្នកនាំពាក្យរបស់មន្ទីរ សេតវិមាន លោក John Kirby កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការលើកឡើងថា សហរដ្ឋអាមេរិកមានបំណងចង់ឲ្យភាគីខាងចិន ក្នុងការឈរជំហជាមួយ នឹងខ្លួនដើម្បីប្រឆាំងទៅនឹងរុស្សី ចំពោះប្រតិបត្តិការ ដោយយោធារបស់រុស្សី នៅក្នុងប្រទេសអ៊ុយក្រែន កន្លងមកនេះ ។ លោក Kirby បានថ្លែងប្រាប់ CNN ថា...
ភ្នំពេញ ៖ ករណីលោក សម រង្ស៊ីដែលបានចុះហត្ថលេខា កាត់ដីប្រខ្មែរ៤ខេត្តឲ្យយួននោះ បានកក្រើកជាថ្មីម្តងទៀតហើយ ក្រោយស្ងាត់ អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ។ កក្រើកជាថ្មីម្តងទៀតនេះ តាមរយៈលោក សម រង្ស៊ីបានផ្តល់បទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរី ដោយបដិសេធថា លោកមិនបានកាត់ដីឲ្យជនជាតិយួនសេរី ឈ្មោះ កុក សនោះទេ ។ តាមរយៈបទសំភាសន៍កាលពីថ្ងៃ១៤កញ្ញា ជាមួយវិទ្យុអាស៊ី...
បរទេស ៖ ក្រសួងការបរទេស របស់ប្រទេសរុស្សី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើការលើកឡើងថា ប្រសិនបើអាមេរិកនឹងហ៊ាន ធ្វើការសម្រេចចិត្ត ក្នុងការផ្គត់ផ្កង់ អាវុធប្រភេទមីស៊ីល ចំងាយឆ្ងាយ ទៅដល់រដ្ឋាភិបាលទីក្រុងគៀវនោះ គឺជាពេលវេលាដែលអាមេរិក បានដើរកាត់បន្ទាត់ក្រហម ហើយក៏ជាពេល ដែលអាចចាត់ទុកថា អាមេរិក គឺជាភាគីមួយនៃជម្លោះផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍ប្រចាំថ្ងៃមួយ ដែលធ្វើឡើងដោយលោកស្រី Maria Zakharova...
ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោក WangQishan អនុប្រធានរដ្ឋចិន បានអញ្ជើញចូលរួម ពិធីបដិសណ្ឋារកិច្ច រំលឹក១០០ខួបព្រះវស្សា នៃការប្រសូត របស់ព្រះករុណាព្រះបាទ សម្តេចនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំធ្វើនៅក្រុងប៉េកាំង ។ លោកបានថ្លែងថា ព្រះករុណព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រកម្ពុជា ជាព្រះបិតាឯករាជ្យ ដែលត្រូវប្រជាពលរដ្ឋ...
បរទេស៖ ប្រធានាធិបតីចិន Xi Jinping នៅក្នុងកិច្ចប្រជុំអង្គការ Shanghai Cooperation Organization(SCO) បានធ្វើការលើកឡើងថា មានបំណងចង់ធ្វើការជាមួយនឹង រដ្ឋាភិបាលក្រុងប៉េកាំងដែល នឹងអាចដើរតួជាមហាអំណាចដ៏មានទំនួលខុសត្រូវម្នាក់។ លោក Xi បានបញ្ជាក់បែបនេះថា៖ ចិនមានបំណងក្នុងការខិតខំ ធ្វើការជាមួយនឹងរុស្សី ដើម្បីដើរតួជាមហាអំណាច និងជាអ្នកណែនាំផ្លូវការពិភពលោក ទៅរកស្ថេរភាពនិងដំណើរការ ដ៏ល្អប្រសើរនៃវិស័យថាមពល ខណៈដែលពិភពលោកកំពុងញ៉ាំាញី...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh បាននិយាយថា លោកបានលើកឡើងពីការ ព្រួយបារម្ភអំពីកញ្ចប់ថែទាំថ្មីៗ របស់សហរដ្ឋអាមេរិក សម្រាប់យន្តហោះចម្បាំង F-16 របស់ប្រទេសប៉ាគីស្ថាន ក្នុងអំឡុងពេលដែលលោកសន្ទនា តាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំចិន លោក ស៊ី ជីនពីង កាលពីថ្ងៃព្រហស្បតិ៍ បានជួបពិភាក្សាទល់មុខគ្នាជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ក្នុងប្រទេសអ៊ុយក្រែន ដោយភាគីទាំងពីរសាទរ ចំពោះទំនាក់ទំនងយុទ្ធសាស្ត្រ ក្នុងការប្រឆាំងនឹងលោកខាងលិច។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា...
បរទេស៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅឯកិច្ចប្រជុំកំពូលរបស់ អង្គការសហប្រតិបត្តិការសៀងហៃ (SCO) ខណៈពេលដែលជួបជាមួយមេដឹកនាំចិន លោក ស៊ី ជីនពីង ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងចិន នឹងបន្តកាន់តែរឹងមាំ និងឈានដល់កម្ពស់ថ្មីនាពេលខាងមុខ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសថ្លែងសន្ទរកថា បើកសម្ពោធពិព័រចិន-អាស៊ាន លើកទី១៩ ឆ្នាំ២០២២ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានថ្លែងថា ដោយមើលឃើញពីភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី អាស៊ាន-ចិនកន្លងមកថា អាស៊ាន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែម លើការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា វិមានក្រឹមឡាំងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានពិភាក្សាគ្នាអំពីបញ្ហានៃការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធ ។ សេចក្តីថ្លែងការណ៍បានដាក់ថា “ការយកចិត្តទុកដាក់សំខាន់គឺត្រូវបានផ្តល់ទៅឱ្យការអនុវត្តកិច្ចព្រមព្រៀងកញ្ចប់ អ៊ីស្តង់ប៊ុលលើការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ ក៏ដូចជាការនាំចេញអាហារ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា ភ្លៀងមូសុងរដូវកាលថ្មីនេះត្រូវបានកំណត់ថា នឹងបោកបក់លើផ្នែកជាច្រើន នៃប្រទេសថៃឡង់ដ៏ ដែលបានទទួលរងផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ កាលពីលើកមុនពីទឹកភ្លៀង ដែលបានកត់ត្រាទុក ។ នៅថ្ងៃព្រហស្បតិ៍នេះ ការិយាល័យធនធានទឹកជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីទឹកជំនន់ក្នុងខេត្តចំនួន២៤ សម្រាប់ថ្ងៃទី១៧ដល់២១ ខែកញ្ញា ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ទាំងនេះ ។...
SAMARKAND៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី និងលោក ហ្ស៊ី ជិនពីង ប្រធានាធិបតីរបស់ប្រទេសចិន នឹងជួបប្រជុំជាមួយមេដឹកនាំអាស៊ី ផ្សេងទៀតនៅទីក្រុង Samarkand នៅថ្ងៃព្រហស្បតិ៍នេះ សម្រាប់កិច្ចប្រជុំកំពូលក្នុងតំបន់ ដែលត្រូវបានចាត់ទុកថា...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ថា ខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង បានបោកបក់មកលើឆ្នេរសមុទ្រភាគខាងកើត ដែលមានប្រជាជន រស់នៅយ៉ាងច្រើន របស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានព្យុះទីហ្វុង Muifa បានបង្ខំឲ្យពលរដ្ឋប្រមាណ១,៦លាននាក់ ឱ្យចាកចេញពីផ្ទះរបស់ពួកគេ និងបានបិទជើងហោះហើរភាគច្រើន នៅឯអាកាសយានដ្ឋានសំខាន់ៗ របស់ទីក្រុងសៀងហៃ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អ៊ុយក្រែន កំពុងពិចារណាបញ្ចប់តម្រូវការកាតព្វកិច្ចយោធារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។ លោកបានលើកឡើង ច្បាប់ដែលមាននៅពេលបច្ចុប្បន្ននេះគឺស្ថិតក្នុងរចនាប័ទ្មនៃតម្រូវការសេវាយោធាសម័យសហភាពសូវៀត។ រចនាប័ទ្មនេះគួរតែត្រូវបាន “លុបចោល” ហើយ “មិនអាច” ជារបៀបដែលកងទ័ពអ៊ុយក្រែនឆ្ពោះទៅមុខ បន្ទាប់ពីសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីបានបញ្ចប់នោះទេ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា ការវិនិយោគពេលវេលារបស់មនុស្សក្នុង “ការរៀនពីរបៀបដើរដង្ហែគ្មានន័យ” ហើយថាសង្រ្គាមបច្ចុប្បន្នបានបង្ហាញថា បុរសវ័យក្មេងអាចត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលជាច្រើនខែ...
សេអ៊ូល៖ បេសកជនកំពូលរបស់កូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ ដោយលើកឡើងថា ខ្លួនមិនមានជម្រើសផ្សេងទៀតនៅពេលនិយាយអំពីកិច្ចសន្ទនានោះទេ។ លោកឯកអគ្គរដ្ឋទូត Cho Tae-yong បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃពុធថា “ឥឡូវនេះ ប្រទេសកូរ៉េខាងជើង មានរឿងមួយដែលត្រូវធ្វើ ក្រុងព្យុងយ៉ាងគួរតែមកកិច្ចពិភាក្សាសម្រាប់ការលុបបំបាត់នុយក្លេអ៊ែរ” ។ លោកបានជំរុញឱ្យរបបលោក គីម ជុងអ៊ុន យល់ព្រមលើគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងបន្តការចរចា...
គៀវ៖ មន្ត្រីវិមានក្រឹមឡាំង និងអ្នកឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កំពុងទទួលស្គាល់ការបរាជ័យនាពេលថ្មីៗនេះរបស់រុស្ស៊ី នៅក្នុងតំបន់ Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពមួយសំដៅការពារប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ពីការទទួលខុសត្រូវ នេះបើយោងតាមវិទ្យាស្ថាន សម្រាប់ការសិក្សាសង្គ្រាម (ISW)។ ទីភ្នាក់ងារគិតគូរបស់សហរដ្ឋអាមេរិក បានសរសេរនៅក្នុងការវាយតម្លៃយុទ្ធនាការថ្ងៃទី១៣ ខែកញ្ញា របស់ខ្លួនថា វិមានក្រឹមឡាំង និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឥឡូវនេះកំពុង “ពិភាក្សាយ៉ាងទូលំទូលាយ”...
ពលរដ្ឋ ប្រើរថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈទៀតhttps://dap-news.com/national/2022/09/15/279083/ សម្តេចតេជោ តបទៅអ្នកខ្លះថា យើងមិនខ្វះលុយ រៀបចំបុណ្យអុំទូកទេhttps://dap-news.com/national/2022/09/15/279113/ តុលាការកំពូលជម្រះ បណ្តឹងសារទុក្ខ លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ (Video)https://dap-news.com/national/2022/09/15/279130/ សម្តេចតេជោ បញ្ចេញរឿងសម្ងាត់ សម្តេច៧០-៨០% ក្នុងសៀវភៅមួយក្បាល ដែលមនុស្សភាគច្រើនមិនបានដឹង...
ប៉ារីស ៖ នាយករដ្ឋមន្ត្រីលោកស្រី Elisabeth Borne បានឲ្យដឹងថា ការដំឡើងថ្លៃថាមពល សម្រាប់គ្រួសារ នៅក្នុងប្រទេសបារាំង នឹងត្រូវបានកំណត់ត្រឹម ១៥ ភាគរយនៅឆ្នាំក្រោយ។ របាំងពន្ធ សម្រាប់ឧស្ម័ន នឹង ចាប់ផ្តើមនៅខែមករា និង សម្រាប់អគ្គិសនី ក្នុងខែកុម្ភៈ។ យោងតាមលោកស្រី Borne វិធានការនេះ...
បាងកក ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងកាត់ក្តីលើករណី នៃការកំណត់អាណត្តិ របស់លោក ប្រាយុទ្ធ ចាន់អូឆា ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ។ តុលាការធម្មនុញ្ញ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធថា “តុលាការមានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើសេចក្តីសម្រេច” ដោយបន្ថែមថា ការពិនិត្យត្រូវបានបញ្ចប់ ហើយតុលាការគ្រោង...
តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថា ប្រជាជាតិរបស់ពួកគេនឹង ធ្វើការស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យារួមគ្នា ដើម្បីទប់ទល់នឹងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ខណៈដែលពួកគេធ្វើការ ដើម្បីតម្រឹមយុទ្ធសាស្ត្រ សន្តិសុខជាតិ របស់ពួកគេយ៉ាងជិតស្និទ្ធ ចំពេលមានឥទ្ធិពល កាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់ ។ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រី ការពារជាតិជប៉ុន លោក...