កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍នៃការប្រកួត “ពានរង្វាន់បាល់បោះ TNAOT ៣x៣” ក្រោមស្មារតីប្រកួតដ៍ស្វាហាប់ និងតឹងតែងពីសំណាក់អត្តពលិក ២៥៦ រូប មកពី ៦៤ក្រុមជម្រុះគ្នា តាមប្រភេទវិញ្ញាសាផ្សេងៗគ្នាដោយមានការចូលរួមលើកទឹកចិត្តពីអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ ការប្រកួតមានរយៈពេល ១០នាទីក្នុងមួយជុំឬស្មើរនឹង ២១ពិន្ទុ ហើយក្រុមនីមួយៗត្រូវប្រកួត ៣ជុំ ដែលស្មើនឹង ៩៦ប្រកួតទៅតាមលទ្ធផលនៃការចាប់គូ...
សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់ ដោយជោគជ័យ ក្រុមថ្នាក់ដឹកនាំកំពូលអាណត្តិថ្មី នៃបក្សកុម្មុយនីស្តចិន ក៏បានប្រសូត្រចេញ ក្នុងសមាជលើកនេះផងដែរ ។ របាយការណ៍ការងារ ដែលថ្លែងក្នុងសមាជលើកនេះ បានលើកឡើង ពីពាក្យ គន្លឺះមួយចំនួនដូចជា «ទំនើបកម្ម តាមបែបផែនចិន» «អភិវឌ្ឍន៍ ដោយគុណភាពខ្ពស់» , «លើកកម្ពស់កម្រិតបើកទូលាយ ចំពោះបរទេស» ,...
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ជូនដល់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី២៥ តុលា ២០២២ បានមានប្រសាសន៍ថា កាលពីខែកញ្ញា អំឡុងមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៧៦ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើង ពីគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់មួយ...
“ខ្ញុំចង់បង្កើតភោជនីយដ្ឋានដែលល្អជាងគេនៅក្នុងទីក្រុង ហើយប្រសិនជាអាចនោះគឺល្អជាងគេនៅក្នុងប្រទេសកម្ពុជា និងជាប់នៅក្នុងបញ្ជីភោជនីយដ្ឋានដែលល្អជាងគេទាំង 50 នៅតំបន់អាស៊ីក្នុងរយៈពេលមួយទៅពីរឆ្នាំ” ។ អ្វីដែលបានលើកឡើងនេះគឺជាគោលដៅធំបំផុតរបស់លោក Mario Yufera ដែលជាមេចុងភៅនៅភោជនីយដ្ឋាន El Tapas ដែលជាភោជនីយដ្ឋានប្រចាំសណ្ឋាគារ Hôtel KVL ដែលជាការវិនិយោគថ្មីទៅលើផ្នែកបដិសណ្ឋារកិច្ចរបស់ Vattanac Group។ ភោជនីយដ្ឋាន El Tapas មានការតុបតែងយ៉ាងរស់រវើកដោយប្រើឥដ្ឋការ៉ូអេស្ប៉ាញ...
គៀវ ៖ ឧត្តមសេនីយអ៊ុយក្រែន បានព្រមានអំពីការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយលើកឡើងថា ក្រុងគៀវ និងពិភពលោក “គួរតែព្រួយបារម្ភ” ។ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយលោក Ian Pannell ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក Oleksandr Syrskiy...
“ឥឡូវនេះ យើងកំពុងតស៊ូព្យាយាម ចាប់ផ្តើមធ្វើដំណើរថ្មី នៃការកសាងប្រទេសសង្គម និយមទំនើបកម្ម គ្រប់ជ្រុងជ្រោយ ឆ្ពោះទៅរកគោលដៅតស៊ូ មួយរយឆ្នាំទី២ ដើម្បីជំរុញការស្តារឡើងវិញ ដ៏មហិមារបស់ប្រជាជាតិចិន ដោយគ្រប់ជ្រុងជ្រោយ តាមរយៈការធ្វើទំនើបកម្ម តាមបែបផែនចិន ។ នៅថ្ងៃត្រង់ថ្ងៃទី២៣ខែតុលា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន អាណត្ដិទី២០ បានជួបជាមួយអ្នកសារព័ត៌មានចិន និងបរទេស...
សមាជបក្សកុម្មុយនីស្តចិនលើកទី២០ បានលើកឡើងនូវការធ្វើទំនើបកម្មបែបផែនចិន ដើម្បីជំរុញការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ។ ទស្សនៈធ្វើទំនើបកម្មរបស់ចិនត្រូវទទួលស្គាល់យ៉ាងទូលំទូលាយពីសំណាក់យុវជនពិភពលោកដែលផ្តល់បទសម្ភាសន៍ ។ ការស្ទង់មតិមួយនៅក្នុងប្រទេសចំនួន៣០ លើពិភពលោកបានទៅយកបទសម្ភាសន៍ជាមួយយុវជន៤៧០០នាក់ ដែលមានអាយុក្រោម៣០ឆ្នាំ ដោយបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៧% បានឯកភាពនឹងមាគ៌ាអភិវឌ្ឍន៍គួរតែផ្អែកលើសភាពការណ៍ជាតិរៀងៗខ្លួន ព្រមទាំងសម្គាល់ថា គ្មានទម្រង់ធ្វើទំនើបកម្មណាមួយដែលអាចយកទៅអនុវត្តនៅគ្រប់ប្រទេសនោះឡើយ ។យុវជនផ្តល់បទសម្ភាសន៍ចំនួនជាង៨០ % បានយល់ស្របនឹងទស្សនៈរបស់បក្សកុម្មុយនីស្តចិនស្តីពីការតម្កល់ទុកប្រជាជនជាស្នូល ហើយបានកោតសរសើរជាទូទៅថា ការធ្វើទំនើបកម្មបែបផែនចិនគឺជាដំណើរធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានជីវភាពធូរធារ ។ ការស្ទង់មតិសកលលើកនេះក្រោមចំណងជើង “ប្រទេសចិនលើដំណើរថ្មី”...
គៀវ៖ យោងតាមរបាយការណ៍ពីប្រភពសារព័ត៌មានរដ្ឋ RIA Novosti បានឱ្យដឹងថា ផ្នែកមួយនៃផ្លូវរថភ្លើងដែលតភ្ជាប់ពីប្រទេសរុស្ស៊ី ទៅប្រទេសបេឡារុស្ស ត្រូវបានខូចខាតដោយឧបករណ៍ផ្ទុះកាលពីយប់ថ្ងៃចន្ទ។ យោងតាមរបាយការណ៍ ការផ្ទុះនេះបានបំផ្ទុះផ្នែកខ្លះនៃផ្លូវរថភ្លើងរវាងទីប្រជុំជនរុស្ស៊ី Novozybkiv និង Zlinka ក្នុងតំបន់ Bryansk ដែលមានព្រំប្រទល់ជាប់ប្រទេសបេឡារុស្ស និងអ៊ុយក្រែននៅភាគខាងលិច និងខាងត្បូងរៀងៗខ្លួន។ ក្រុមឃ្លាំមើល Belarusian Gayun បានបង្ហោះរូបថតនៃការបំផ្ទុះនេះ ហើយបានឲ្យដឹងថា ផ្លូវដែកត្រូវបានប្រើប្រាស់យ៉ាងសកម្ម សម្រាប់ការដឹកជញ្ជូនយោធារវាងរុស្ស៊ី...
លោក Xi Jinping បានមានប្រសាសន៍ថា ទំនើបកម្មបែបផែនចិន ជាទំនើបកម្ម ដែលមានចំនួនប្រជាជន យ៉ាងច្រើនសន្ធឹកសន្ធាប់ ។ យើងខុសពីទំនើបកម្ម របស់បរិមាណប្រជាជន រាប់សិបម៉ឺននាក់ឬក៏រាប់លាននាក់ទេ ទំនើបកម្មរបស់យើង គឺគ្របដណ្តប់បរិមាណ ប្រជាជនជាង ១ពាន់៤រយលាននាក់ ។ “ទំនើបកម្មរបស់យើង គឺពិបាកបំផុត តែក៏អស្ចារ្យបំផុតដែរ” ។ ក្នុងអំឡុងពេលសមាជបក្សលើកទី...
គៀវ ៖ វីដេអូមួយ បានលេចចេញ ដោយចេតនាបង្ហាញ ឧទ្ធម្ភាគចក្ររបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់ ដោយកងកម្លាំងអ៊ុយក្រែន ជាមួយនឹងការអបអរសាទរ ត្រូវបាន ឮនៅផ្ទៃខាងក្រោយ នៅពេលដែលឧទ្ធម្ភាគចក្រ ត្រូវបាញ់ទម្លាក់ ។ ទីបញ្ជាការប្រតិបត្តិការ អ៊ុយក្រែនខាងត្បូង (OCS) បានបញ្ជាក់ប្រាប់ Ukrinform កាលពីថ្ងៃសៅរ៍ថា ឧទ្ធម្ភាគចក្រ Ka-52...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា សហរដ្ឋអាមេរិកចង់ត្រឡប់ទៅ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ វិញដោយមិនបង់ប្រាក់ ឬ”ការចំណាយ” ។ លោកបានលើកឡើងថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិកគឺ “លាក់ពុត” និង “និយាយកុហកជាផ្លូវការ” លោកបានបន្ដថា ភាគីសហរដ្ឋអាមេរិក បានផ្ញើសារម្តងហើយម្តងទៀត តាមរយៈបណ្តាញផ្សេងៗគ្នា ហើយបានសង្កត់ធ្ងន់លើការ ត្រៀមខ្លួនរបស់ពួកគេ ដើម្បីត្រលប់ទៅកិច្ចព្រមព្រៀងវិញ។...
បរទេស៖ ប្រមុខណាតូបានព្រមានរុស្ស៊ី កាលពីថ្ងៃច័ន្ទកុំឱ្យបង្កើនជម្លោះ នៅអ៊ុយក្រែនជាមួយនឹង ការអះអាងមិនពិតដែលថាទីក្រុងគៀវ គ្រោងនឹងបញ្ចេញនូវអ្វីដែលហៅថា គ្រាប់បែកកខ្វក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រធានអង្គការណាតូ លោក Jens Stoltenberg បានអត្ថាធិប្បាយលើស្ថានការណ៍ បន្ទាប់ពីការចោទប្រកាន់ ម្តងហើយម្តងទៀតរបស់ទីក្រុងម៉ូស្គូ ដែលថាអ៊ុយក្រែន អាចប្រើអាវុធបែបនេះ ដែលបង្កឱ្យមានការភ័យខ្លាចថា រុស្ស៊ីអាចប្រើអាវុធតែមួយ...
ប៉ារីស៖ ប្រធានាធិបតីបារាំង អាម៉ានុយអែល ម៉ាក្រុង បានជួបជាមួយសម្ដេចប៉ាប សម្រាប់កិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ ជាមួយនឹងវិបត្តិនៅអ៊ុយក្រែន និងទស្សនវិស័យ សម្រាប់សន្តិភាពនៅ ក្នុងប្រទេសដែលគេជឿថា ជាប្រធានបទសំខាន់នៃ ការពិភាក្សារបស់អ្នកទាំងពីរ ។ វ៉ាទីកង់បានឲ្យដឹងថា ការពិភាក្សាឯកជនរបស់ អ្នកទាំងពីរមានរយៈពេល ៥៥នាទី ប៉ុន្តែតាមទម្លាប់ វាមិនត្រូវបានបញ្ជាក់អំពី អ្វីដែលអ្នកទាំងពីរបានពិភាក្សានោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ ជនរងគ្រោះនៃការរំលោភបំពាន...
យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Benny Gantz បានប្រាប់សមភាគីអ៊ុយក្រែន លោក Oleksii Reznikov ឲ្យដឹងថា អ៊ីស្រាអែល នឹងមិនផ្តល់អាវុធដល់អ៊ុយក្រែននោះទេ។ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីទាំងពីរបាន ជួបជជែកគ្នាតាមទូរស័ព្ទ និង “បានធ្វើការពិភាក្សាជាវិជ្ជមាន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ បានបញ្ជាអោយមន្រ្តីជំនាញ ចុះអន្តរាគមន៍ជាបន្ទាន់ ទប់ស្កាត់ការបាក់ច្រាំងទន្លេមេគង្គ ស្ថិតនៅភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លោក...
បរទេស ៖ យោងតាមការអះអាង ដោយប្រធាន ក្រុមស៊ើបការណ៍ សំងាត់របស់អ៊ុយក្រែន និងត្រូវបានយកចេញផ្សាយ ដោយទូរទស្សន៍ BBC បានឲ្យដឹងថា ប្រទេសរុស្សី កំពុងធ្វើការបញ្ជូនយោធាជាច្រើន ថែមទៀតទៅកាន់ តំបន់ភាគខាងត្បូង នៃទីក្រុង Kherson ដែលជឿជាក់ថា ក្នុងរូបភាពដើម្បីត្រៀមខ្លួន ការពារទីតាំងនេះពីការវាយដណ្តើមមកវិញ ដោយអ៊ុយក្រែន។ កន្លងមកអ៊ុយក្រែន ធ្លាប់បានបញ្ជាក់ដែរថា...
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសបដិសេធទាំងស្រុង ចំពោះលិខិត ដែលបានផ្សព្វផ្សាយ ដោយក្រុមហ៊ុន French OL Group ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ឡូហ្គូ (Logo) និងត្រាក្លែង បន្លំរបស់ក្រសួង ។ តាមរយៈសេចក្ដីបដិសេធ នៅថ្ងៃទី២៥ តុលា ក្រសួងការបរទេសបញ្ជាក់ថា ក្រសួងពុំដែលបានចេញលិខិតនេះ...
ភ្នំពេញ: លោកចៅក្រម ទិត សិទ្ធីបូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២២ បានប្រកាសសាលក្រម ផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដាក់គុក កំណត់ ៥ ឆ្នាំ និង ពិន័យជាប្រាក់...
បរទេស ៖ យោងតាមការ ចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះ បានឲ្យដឹងថា ប្រតិបត្តិការវាយឆ្មក់ តាមអាកាសមួយ ដោយកងកម្លាំងយោធាមីយ៉ាន់ម៉ា ទៅកាន់ទីតាំងរស់នៅ របស់ក្រុមជនជាតិ ភាគតិច ដ៏ធំមួយដែលក្រុមបះបោរ ជាលទ្ធផល មនុស្សយ៉ាងហោច ណាស់៥០នាក់ ត្រូវបានសម្លាប់និង ប្រមាណជា ១០០នាក់ទៀតរងរបួស។ ចំនួនតួលេខនៃអ្នកស្លាប់...
ភ្នំពេញ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២៖ នៅខែតុលានេះ ស្រាបៀរ Heineken® សូមណែនាំយុទ្ធនាការជាសកលថ្មីបំផុតរបស់ខ្លួនគឺ ‘The Closer’ ដែលរំលឹកអតិថិជនឱ្យថ្លឹងថ្លែងពេលវេលា សម្រាប់ការងារ ក៏ដូចជាពេលវេលារីករាយក្នុងជីវិតផងដែរ។ ក្នុងអំឡុងពេលនៃជំងឺរាតត្បាត ពួកយើង ភាគច្រើនស្គាល់អំពីបរិយាកាសការងារអនឡាញ និងចេះតែនៅមុខកុំព្យូទ័រជាប់យូរម៉ោង ដែលរឹតតែបង្កអោយមានអតុល្យភាពជីវិតការងារ។ ក្នុងនាមជាម៉ាកយីហោដែលតែងបង្កើតឱកាសទំនាក់ទំនងរួមជាមួយ គ្នាទៅវិញទៅមក ស្រាបៀរ...
ភ្នំពេញ៖ លោកចៅក្រម ស៊ិន សុវណ្ណរ័ត្ន ជាប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៤ ខែ តុលាឆ្នាំ ឆ្នាំ ២០២២ បានប្រកាសសាលក្រម កំបាំងមុខ លើសំណុំរឿងក្តីព្រហ្មទណ្ឌរបស់ លោកឧកញ៉ា ឌួង ងៀប ជាប់ពាក់ព័ន្ធនឹង បទល្មើសក្លែងឯកសារ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ BBC នៅថ្ងៃនេះបានឲ្យដឹងថា មេដឹកនាំពិភពលោកជាច្រើន បាននាំគ្នាប្រតិបត្តិការយ៉ាងខ្លាំង ចំពោះជ័យជំនះ របស់លោក Rishi Sunak ដែលបានក្លាយ ទៅជានាយករដ្ឋមន្ត្រីថ្មី របស់អង់គ្លេសដោយអ្នកខ្លះ អបអរអ្នកខ្លះទៀត រំពឹងទុកថា ស្ថេរភាពនឹងត្រឡប់មកវិញ ក្រោយភាពច្របូក ច្របល់អស់រយៈពេលជាច្រើន សប្តាហ៍ចុងក្រោយនេះ។ ក្នុងនោះលោកនាយករដ្ឋមន្ត្រីឥណ្ឌា...
កំពង់ចាម៖ លោក អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយប្រតិភូជាច្រើនអ្នកទៀត នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញធ្វើពិធីសំណេះសំណាល និងនាំអំណោយស្រូវពូជ របស់រាជរដ្ឋាភិបាល ចែកជូនប្រជាកសិករ ដែលរងផលប៉ះពាល់ធ្វើឲ្យខូចដំណាំស្រូវ...
បរទេស៖ យោងតាមការព្យាករណ៍មួយ ដែលត្រូវធ្វើឡើងដោយសហភាពអឺរ៉ុប EU និងរដ្ឋាភិបាលអ៊ុយក្រែន កាលពីខែកន្លងទៅបានបង្ហាញថាប្រទេសអ៊ុយក្រែន ទំនងជានឹងត្រូវថវិកាយ៉ាងហោចណាស់ ៣៤៩ពាន់លានដុល្លារ ដើម្បីអាចកសាងប្រទេសជាតិឡើងវិញបាន។ ថ្លែងទៅកាន់អង្គប្រជុំមួយ នៃកម្មវិធីសំភោធដាក់ឲ្យ ប្រើប្រាស់វេទិកាអាជីវកម្មរវាងអ៊ុយក្រែន និងអាល្លឺម៉ង់ នាទីក្រុងប៊ែរឡាំង កាលពីថ្ងៃម្សិលមិញ នេះលោកអធិកាបតីអាល្លឺម៉ង់ Olaf Scholz បានសន្យា និងប្តេជ្ញាចិត្តក្នុងការកសាង ប្រទេសអ៊ុយក្រែនឡើងវិញ ដែលរួមមានទាំងជំនួយលើ...
គៀវ៖ យោងតាមវិទ្យាស្ថានសិក្សាសង្គ្រាម (ISW) បានឱ្យដឹងថា ទាហានរុស្ស៊ី ដែលបានចល័តថ្មីដែលគ្របដណ្តប់ ការដកថយរបស់កងកម្លាំង របស់ពួកគេពីភាគខាងលិចទីក្រុង Kherson អាចប្រឈមមុខនឹងការបរាជ័យ នៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែន ។ អាមេរិកបានឲ្យដឹងថា រុស្ស៊ីបានចាប់ផ្តើមការដកខ្លួន ចេញពីតំបន់ភាគខាងត្បូង ហើយនេះទំនងជានឹងបន្ត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ប៉ុន្តែទាហានរបស់លោក វ្ល៉ាឌីមៀ ពូទីន អាចប្រឈមមុខនឹងការតស៊ូខ្លាំង ប្រសិនបើកងកម្លាំងអ៊ុយក្រែន...
គៀវ៖ អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនធុន Shahed-136 ដែលផលិតដោយអ៊ីរ៉ង់ ជាង ១០គ្រឿងកាលពីយប់ថ្ងៃសៅរ៍ ដែលរុស្ស៊ីសង្ឃឹមថា នឹងពង្រឹងកងកម្លាំងយោធារបស់ខ្លួនបន្ថែមទៀត នេះបើយោងតាមមេដឹកនាំយោធាអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានបើកការលុកលុយរបស់លោក លើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ក្នុងគោលបំណងចង់ទទួលបាន ជ័យជម្នះយ៉ាងរហ័សប្រឆាំងនឹងទីក្រុងគៀវ។ ទោះជាយ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្ហាញពីភាពទន់ខ្សោយនៅក្នុង យោធារបស់ទីក្រុងមូស្គូ ដែលអនុញ្ញាតឱ្យអ៊ុយក្រែន រារាំងប្រទេសរុស្ស៊ី...
គៀវ៖ លោក Boris Bondarev អតីតអ្នកការទូតរុស្ស៊ីបានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយថា “សំណាងល្អ” របស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានកន្លងផុតទៅហើយ ចំពេលមានសង្គ្រាម ដែលកំពុងបន្តរបស់រុស្ស៊ី នៅអ៊ុយក្រែន។ លោក Bondarev បានលាលែងពីតួនាទី របស់លោកនៅក្នុងបេសកកម្មរបស់រុស្ស៊ី នៅអង្គការសហប្រជាជាតិ កាលពីខែឧសភា ជុំវិញការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអឺរ៉ុបខាងកើត ដោយបញ្ជាក់នៅក្នុងលិខិត...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កង សាខន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានថ្លែងថា គិតមកដល់ពេលនេះមានប្រជាពលរដ្ឋជាង ១២លាននាក់ ទទួលអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងនោះ មានអត្តសញ្ញាណប័ណ្ណផុតសុពលភាព នាចុងឆ្នាំ២០២២នេះជាង ៨០ម៉ឺននាក់។ ក្នុងកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផុតសុពលភាព នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលប្រព្រឹត្តកំហុសត្រូវបាន ដកឋានន្តរសក្តិមួយកម្រិត ( ដកមួយសក្តិ ) និងបញ្ឈរជើង ៣ខែនៅការិយាល័យបុគ្គលិក ក្រោយឃាត់រថយន្តធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។ នាពេលថ្មីៗនេះ មានមន្ត្រីចរាចរណ៍ នៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង បានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរមិនមានកំហុស។...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានផ្ដាំទៅចោរ ដែលតែងតែលួចកាត់ខ្សែភ្លើង ថាគង់មានថ្ងៃចោរដឹងខ្លួនទេ។ នៅលើគណនីហ្វេសប៊ុក លោក គួច ចំរើន បានសរសេរយ៉ាងដូច្នេះថា “លោកចោរ ពិតជាឃោរឃៅ តភ្ជាប់ភ្លើងបានម្សិលមិញ ។ យប់មិញលោកចោរ លួចកាត់អស់១១៣ ម៉ែត្រ អត់ភ្លឺទៀត ។...