នៅថ្ងៃទី ២៨ ខែសីហា សន្និសីទអរិយធម៌ បណ្តាញអ៊ីនធើណេតចិន ឆ្នាំ ២០២២ បានបើកធ្វើនៅទីក្រុងTianjin ប្រទេសចិន។ លោក Huang Kunming សមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនបានចូលរួមនិង ថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ដោយសង្កត់ធ្ងន់ថា...
កាលពីប៉ុន្មានឆ្នាំមុន លោក Du Yuansheng អនុប្រធានគណៈកម្មាការ សភាប្រឹក្សានយោបាយ ប្រជាជនខេត្ត Fujian បានរកឃើញវិក្កយបត្រ ចាស់មួយសន្លឹកចេញ កាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ១៩៩៥ ដែលមានអាសយដ្ឋាន “លេខ៨-៤០១ ភូមិថ្មី Jianhua” ។ នៅពេលដែលគាត់យកមកឱ្យលោក Chen Chengmao ដែលជាមិត្តរបស់គាត់មើល លោកChen...
យល់ដឹងពីយុគសម័យថ្មី ធ្វើឱ្យពិភពលោក ស្វែងយល់ពីចរន្តវិវឌ្ឍន៍ រីកចម្រើន របស់ប្រទេសចិន ។ ស្ថានីយទូរទស្សន៍ CGTN និងមជ្ឈមណ្ឌល កម្មវិធីភាសាប្រទេសអឺរ៉ុប និងអាមេរិកឡាទីន របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍ មជ្ឈិមចិន បានរួមគ្នាចេញផ្សាយ បញ្ជីកម្មវិធីសំខាន់ៗ ជាច្រើនភាសា សម្រាប់ផ្សព្វផ្សាយ នៅបរទេស ក្រោមប្រធានបទ“ប្រទេសចិន ក្នុងយុគសម័យថ្មី”...
ភ្នំពេញ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ភាសាខ្មែរ មួយរូបដែលធ្លាប់បំរើការ នាដើមទសវត្សរ៍ឆ្នាំ២០០០ បានលើកឡើងថា វិទ្យុអាស៊ីសេរី បច្ចុប្បន្ន បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មាន ចរិត្តបំរើនយោបាយបដិវត្តន៍ពណ៍ និងគាំទ្រក្រុមឧទ្ទាមរត់ចោលស្រុក ហើយសាបព្រួសភាពសំអប់ មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ដោយធ្វើការអស់រយៈពេលជាច្រើនឆ្នាំ អតីតបុគ្គលិករូបនេះ បានលើកឡើងថា ដើមឡើយវិទ្យុអាស៊ីសេរី ពិតជាបានបំពេញបេសកកម្មផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ប្រកបដោយវិជ្ជាវីវៈ ល្អគ្រាន់បើ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ជូនដល់ជនបរទេស អន្តោប្រវេសន្ត រស់នៅប្រទេសកម្ពុជា ដែលបានទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់ បម្រើជីវភាពប្រចាំថ្ងៃ ។ យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា «អនុវត្តតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍ ដែលប្រកាសឱ្យប្រើ...
បរទេស៖ ខ្យល់មូសុងនិរតីដែលបោកបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំង ពីតំបន់ភាគខាងកើត ខាងត្បូង និងកណ្តាល ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ នៅក្នុងប្រទេសថៃ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នាយកដ្ឋានឧតុនិយមថៃ នៅថ្ងៃច័ន្ទក៏បានព្យាករណ៍ថា ខ្យល់មូសុងនិរតីនឹងកាន់តែខ្លាំង ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍...
បរទេស៖ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទបានបង្ហាញខ្លួនជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍សាធារណៈមួយ ក្នុងតួនាទីជារដ្ឋមន្ត្រីការពារជាតិ ចាប់តាំងពីលោកត្រូវបាន តុលាការធម្មនុញ្ញ ព្យួរពីតួនាទីពីនាយករដ្ឋមន្ត្រី។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា តុលាការធម្មនុញ្ញកាលពីថ្ងៃពុធ បានព្យួរលោកពីការបំពេញមុខងារ ក្នុងនាមជានាយករដ្ឋមន្ត្រីដោយរង់ចាំការសម្រេច លើការកាន់តំណែងរបស់លោក។ លោក...
ភ្នំពេញ៖ គណៈកម្មាធិកាអន្តរជាតិ នៃកម្មវិធីប្រកួតប្រជែងពានរង្វាន់ ក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ CAMBODIA Property Awards 2022 បានវិនិច្ឆ័យ និង ប្រកាសលទ្ធផលនូវពានរង្វាន់ចំនួន ៩ សម្រាប់ ៩ វិញ្ញាសា បានទៅលើក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ អ័រគីដេ (Orkidé Development) កាលពីរាត្រីថ្ងៃទី២៦ ខែសីហា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដោយអគ្គនាយករង និងក្រុមការងា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារ ជាមួយក្រុមបេសសកម្ម របស់អង្គការមូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ក្រោមគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច...
បរទេស ៖ ក្រសួងការពារជាតិ នៃកោះដែលគ្រប់គ្រងដោយខ្លួនឯង ឬ កោះតៃវ៉ាន់ បានអះអាងកាលពីថ្ងៃអាទិត្យថា ក្រុមនាវា និងយន្តហោះយោធាចិន មួយក្រុមធំ ត្រូវបានគេឃើញនៅជុំវិញកោះតៃវ៉ាន់ ចំពេលមានភាពតានតឹងកាន់តែ ខ្លាំងនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមក្រសួង ការពារជាតិកោះតៃវ៉ាន់ គឺថា...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិតាលីបង់ លោក Mohammad Yaqoob បានចោទប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យថា បានអនុញ្ញាត ឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ ដែនអាកាសរបស់ខ្លួន សម្រាប់ការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅលើទឹកដី អាហ្វហ្គានីស្ថាន។ អាជ្ញាធរក្នុងទីក្រុង អ៊ីស្លាម៉ាបាដ (ប៉ាគីស្ថាន) បានបដិសេធការ ជាប់ពាក់ព័ន្ធក្នុងការ វាយប្រហារដោយយន្តហោះគ្មាន មនុស្សបើករបស់អាមេរិក...
បរទេស ៖ ការស្ទង់មតិថ្មីៗនេះ បានបង្ហាញថា មនុស្សភាគច្រើន នៅក្នុងប្រទេសថៃ មិនព្រួយបារម្ភថាការប្រយុទ្ធគ្នាជុំវិញ ការកាន់តំណែងនាយករដ្ឋមន្ត្រី នឹងនាំអ្នកតវ៉ាទៅតាមផ្លូវ និងបង្កឱ្យមានភាពចលាចល នយោបាយ រីករាលដាលនោះទេ។ ចៅក្រមតុលាការធម្មនុញ្ញ ភាគច្រើនកាលពីថ្ងៃពុធបានបោះឆ្នោត ទទួលយកញត្តិរបស់បក្សប្រឆាំង ដែលស្វែងរកសាលក្រម លើការកាន់តំណែង ជានាយករដ្ឋមន្ត្រី របស់ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ។...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ជំងឺផ្ដាសាយបក្សីដែលបង្ករោគខ្លាំង គឺជាជំងឺផ្តាសាយបក្សី ត្រូវបានរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមទា១កន្លែងនៅផ្នែកខាងកើតនៃទីក្រុង Ain របស់ប្រទេសបារាំង ដែលបណ្តាលឱ្យទាសរុបចំនួន ១០.៦០០ក្បាលត្រូវបានសម្លាប់ ។ សារព័ត៌មាន Le Figaro បានរាយការណ៍ថា សេវារដ្ឋ ឬហៅថា នាយកដ្ឋានការពារប្រជាជន នៃក្រុង Ain...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ពិធីបិទការធ្វើសមយុទ្ធ កងទ័ពអន្តរជាតិឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅឧទ្យាន Patriot នៅមូលដ្ឋានយោធាស្នេហាជាតិ ក្នុងតំបន់ទីក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍ ត្រូវបានបញ្ចប់ទាំងស្រុងហើយ ។ ការប្រកួតប្រជែងក្នុងយោធាអន្តរជាតិ ដោយប្រើរថពាសដែកត្រូវបាន ធ្វើឡើងនៅទីលានហ្វឹកហាត់ Alabino កាលពីរសៀលថ្ងៃសៅរ៍ ។ ក្រុមប្រទេសចិន ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតនេះ...
កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បំផុសចលនាប្រជាពលរដ្ឋនៅក្រុងតាខ្មៅ ឱ្យយល់់ដឹងច្បាស់ពីអនាម័យសង្គម ពោលគឺត្រូវចេះថែទាំបរិស្ថានទាំងអស់គ្នា ដោយម្នាក់ៗត្រូវតាំងខ្លួនជាសកម្មជនបរិស្ថាន ដោយមិនចោលសំរាមផ្ដេសផ្ដាស មិនបំពុលបរិស្ថាន ដោយរួមគ្នាសម្អាតសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងអនាម័យសង្គមយើងល្អស្អាត ពិសេសសទៀតនោះ ត្រូវចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូទៅតាមប្រភេទសំរាម ដើម្បីឱ្យក្រុមហ៊ុនប្រមូលសំរាមងាយស្រួលប្រមូលយកទៅ ។ ក្នុងយុទ្ធនាការ និងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រុមហ៊ុន...
សិង្ហបុរី- ស្ថិតក្នុងរយៈពេលដ៏ខ្លះ នេះជាលើកទីមួយ និងដំបូងបំផុតរាប់ចាប់តាំងពីពេលបើកដំណើរការប្រតិបត្តិការ និងសេវាកម្មផ្នែកហិរញ្ញវត្ថុជូនអតិថិជនក្នុងប្រទេសកម្ពុជា ដែលធនាគារ HH Bank ទទួលបានពានរង្វាន់ឈានមុខគេផ្នែកទីផ្សារ និងម៉ាកយីហោ ក្នុងប្រទេសកម្ពុជា ពីកម្មវិធី Asian Banking & Finance Retail Banking Award 2022 ។ សមទ្ធិផលដ៏មានអត្ថន័យមួយនេះបានឆ្លុះបញ្ចាំងពីការទទួលស្គាល់ទៅលើកិច្ចខិតខំប្រឹងប្រែង...
ភ្នំពេញ៖ បន្ថែមពីលើទំនាក់ទំនង ដែលមានជាមួយគ្នាស្រាប់ហើយនោះ នៅព្រឹកនេះ ក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ និងមានតំណាងរាស្ត្រ គណបក្សប្រជាធិបតេយ្យ មកពីរដ្ឋថេនណេសស៊ីផងដែរ...
ស៊ីអិនអិន៖ រយៈពេល ៦ខែបន្ទាប់ពីការលុកលុយអ៊ុយក្រែន រុស្ស៊ីត្រូវបានជាប់គាំង នៅក្នុងសង្គ្រាមដែលខ្លួន មិនបានគិតទុកជាមុន ប៉ុន្តែវាកំពុងទទួលបានភាពជោគជ័យ នៅផ្នែកខាងមុខមួយទៀត សេដ្ឋកិច្ច ដែលពឹងផ្អែកលើប្រេងរបស់ខ្លួន ស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ ប៉ុន្តែបង្ហាញថាមានភាពធន់ខ្លាំង ជាងការរំពឹងទុក។ លោក Andrey Nechaev ដែលជារដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់រុស្ស៊ី នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ បានលើកឡើងថា “ខ្ញុំកំពុងបើកបរឆ្លងកាត់ទីក្រុងម៉ូស្គូ ហើយការកកស្ទះចរាចរណ៍ដូចគ្នា នៅទីនោះដូចពីមុន”...
គៀវ៖ អ្នកត្រួតពិនិត្យ របស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ត្រូវបានគេរំពឹងថា នឹងទៅកាន់រោងចក្រថាមពល Zaporizzhhia ដែលគ្រប់គ្រងដោយរុស្ស៊ី “ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ” ចំពេលមានការបាញ់ផ្លោងជាថ្មី នៅរោងចក្រនេះ និងការភ័យខ្លាចកាន់តែខ្លាំងឡើង អំពីគ្រោះថ្នាក់នុយក្លេអ៊ែរ ដែលអាចកើតមាន។ ប្រធាន IAEA លោក Rafael Grossi “បានលើកឡើងថា លោកកំពុងបន្តការ ពិគ្រោះយោបល់របស់លោក...
គៀវ៖ នៅពេលដែលសង្រ្គាម នៅអ៊ុយក្រែន បានកន្លងផុតទៅរយៈពេល ៦ខែ មន្ត្រីអាមេរិក និងអឺរ៉ុបបានឲ្យដឹងថា អ៊ុយក្រែន បានប្រើប្រាស់ដោយជោគជ័យ នូវវិធីសាស្រ្តនៃសង្រ្គាមតស៊ូ ដែលបង្កើតឡើង ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី និងបំផ្លាញផ្នែកយោធាដ៏ខ្ពង់ខ្ពស់របស់ខ្លួន។ គំនិតប្រតិបត្តិការតស៊ូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បន្ទាប់ពីសង្រ្គាមរបស់រុស្ស៊ី ជាមួយហ្សកហ្ស៊ីកាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែតម្លៃរបស់វាត្រូវបានដឹងតែ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី លើឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសប្រឡងជ្រើសរើស ក្របខណ្ឌមន្រ្តីថ្មីចំនួន ៣.៣២៤នាក់ ដើម្បីដាក់ឲ្យទៅបម្រើការងារ នៅតាមអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយផុតកំណត់នៅថ្ងៃ១៤ ខែតុលា ឆ្នាំ២០២២ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៦នាក់ទៀត ខណៈជាសះស្បើយចំនួន១៤នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៨១នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៧៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពានរង្វាន់ អឺបេនលែន (Urbanland) កំពុងដំណើរការដាំដើមឈើដើម្បីបណ្តុះផ្នត់គំនិតស្រលាញ់បរិស្ថានធម្មជាតិ និងសម្រាប់បង្កើនគុណភាពជីវិត ឲ្យកាន់ប្រសើរចាប់តាំងពីពេលដំបូង នៃការចាប់ផ្តើមគម្រោងបុរីចន្ទគីរីរបស់ខ្លួន ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ តាមរយៈកម្មវិធីមួយឈ្មោះថា «ចន្ទគីរីបៃតង» ដោយមានការដាំដើមឈើមុនពេល គម្រោងអភិវឌ្ឍន៍បុរីនេះចប់រួចរាល់ សម្រាប់ផ្តល់ជូនឱ្យអតិថិជនចូលរស់នៅ។ ខណៈពេលដែលជីវភាពរស់នៅ និងគុណភាពជីវិតមានភាពកាន់តែប្រសើរឡើង ហើយអ្នកទិញផ្ទះកាន់តែផ្តោតសំខាន់លើបរិស្ថានបៃតង ក្រុមហ៊ុន អឺបេនលែន បានរៀបចំកម្មវិធីដាំដើមឈើសំដៅ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២បានអនុញ្ញាត ឲ្យគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រ គណបក្សសាធារណរដ្ឋ មកពីរដ្ឋតិចសាស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព...
ម៉ូស្គូ៖ កងទ័ពអង់គ្លេស បានឲ្យដឹងថា រុស្ស៊ី បានបាត់បង់ទាហានរាប់ម៉ឺននាក់ នៅអ៊ុយក្រែន ហើយក្រុងម៉ូស្គូ កំពុង ព្យាយាមជ្រើសរើសទាហានបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នៅពេលដែលសង្រ្គាមអូសបន្លាយដល់ខែទី៧ របស់ខ្លួន វិមានក្រឹមឡាំង នៅតែតឹងតែងលើចំនួនអ្នកស្លាប់ បន្ទាប់ពីផែនការរអាក់រអួលជាច្រើនខែ ហើយសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្ដអូសបន្លាយ ដោយមិនទាន់ដឹកពីអ្នកណាឈ្នះចាញ់នៅឡើយ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (Mod)...
ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការធ្វើសកម្មភាពរបស់លោក សម រង្ស៊ីនិងមនុស្សជំនិតរបស់លោក ក្នុងការធ្វើបាតុកម្មតាមរយៈ ការដាក់ញ្ញត្តិនៅសាលាក្រុងឡូវែល សហរដ្ឋអាមេរិក ឲ្យដោះលែងកញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារ នៅខេត្តព្រះវិហារ គឺជាឧបាយកលថ្មីរបស់ក្រុមប្រឆាំង ដឹកនាំដោយលោក សម រង្ស៊ី ក្នុងគោលបំណងដើម្បីដាក់សម្ពាធមកលើ រាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ ។...
តូក្យូ៖ មេដឹកនាំមកពីប្រទេសជប៉ុន និងប្រទេសអាហ្វ្រិក កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា សង្គ្រាមរុស្ស៊ី ដែលកំពុងបន្តនៅអ៊ុយក្រែន បានបង្កឱ្យមានវិបត្តិស្បៀងអាហារ នៅលើទ្វីប ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមិនសំដៅទៅលើទីក្រុងមូស្គូ ដោយឈ្មោះនោះទេ។ មេដឹកនាំបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ទុយនីស ដែលបានចេញបន្ទាប់ពី សន្និសីទអន្ដរជាតិទីក្រុងតូក្យូ ស្ដីពីការអភិវឌ្ឍអាហ្វ្រិក ដែលធ្វើឡើងនៅទីក្រុងទុយនេស៊ីឲ្យដឹងថា “យើងគូសបញ្ជាក់ដោយ ការព្រួយបារម្ភយ៉ាងខ្លាំងពី ផលប៉ះពាល់អវិជ្ជមាននៃ សេដ្ឋកិច្ចសង្គមនៃវិបត្តិនេះ (អ៊ុយក្រែន)...
ភ្នំពេញ ៖ ជនជាតិថៃចំនួន៨នាក់ ត្រូវបានអន្តរាគមន៍ជួយសង្គ្រោះតាមការស្នើសុំរបស់អនុព័ន្ធប៉ូលីសអមស្ថានទូតថៃប្រចាំនៅកម្ពុជា មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ។ នេះបើតាមការចេញផ្សាយរបស់លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃ២៨ សីហា ។ ក្នុងចំណោមទាំង៨រូបនោះ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃចំនួន១នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនជាតិថៃ ចំនួន៧នាក់។ តាមគោលការណ៍ដឹកនាំរបស់លោកនាយឧត្តមសេនីយ៍...
ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីបើកការដ្ឋាន សាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) និងសាងសង់ស្ពានអាកាស នៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី ជាមួយមហាវិថីសម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល (ផ្លូវលេខ២០០៤) ក្រោមអធិបតីភាពសម្តេចតេជោ...
បរទេស៖ ប្រទេសអូទ្រីស បានគាំទ្រការអំពាវនាវឱ្យមានដំណោះស្រាយទូទាំងសហភាពអឺរ៉ុប ចំពោះវិបត្តិឆ្លងព្រំដែន ដែលកំពុងកើនឡើងនៃតម្លៃអគ្គិសនី ដែលកើនឡើងជាផ្នែកដែលបង្កឡើងដោយសង្រ្គាមនៅអ៊ុយក្រែន។ អធិការបតីលោក Karl Nehammer បានលើកឡើងថា “ភាពឆ្កួត” នៃការកើនឡើងតម្លៃមានន័យថា “ទីផ្សារនឹងមិនគ្រប់គ្រងខ្លួនឯងនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ដំបូងឡើយ លោក Nehammer មានមន្ទិលសង្ស័យ ចំពោះគំនិតនៃការកំណត់តម្លៃថាមពល ប៉ុន្តែដោយសារពួកគេក៏មិនបង្ហាញសញ្ញានៃការថមថយដែរ...