ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសម្តែងការគួរសមជាមួយ លោក Jose Ramos Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែល លោកប្រធានាធិបតី កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថាមន្ត្រីរដ្ឋាភិបាលអាមេរិកជាច្រើននាក់ បានធ្វើការហោះហើរទៅកាន់ ទីក្រុងអង់ការ៉ានៅសប្តាហ៍នេះ ដើម្បីអាចដាក់សំពាធទៅលើ ក្រុមមន្ត្រីរដ្ឋាភិបាលតួគី និងមេដឹកនាំតួគីដើម្បីអាចអនុវត្ត ឲ្យបាននូវទណ្ឌកម្មប្រឆាំងប្រទេសរុស្សី។ គេសង្កេតឃើញថា សកម្មភាពនេះបានធ្វើឡើង នៅក្រោយពេលដែលរដ្ឋាភិបាល ក្រុងអង់ការ៉ាបានធ្វើឲ្យប្រជាជាតិ និងសមាជិកអង្គការណាតូផ្សេងទៀត មានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះជំហ មិនប្រឆាំងរុស្សីហើយកន្លងមក ក៏ត្រូវបានអាមេរិកធ្វើការ ព្រមានជាច្រើនដងមកហើយដែរ។ គណៈប្រតិភូអាមេរិក...
កម្រងរូបភា ពិសេសស្តីពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនជាមូលដ្ឋាន នៃច្បាប់កំណត់អំពីអភិបាលកិច្ចជាតិ ប្រយោគបុរាណចិន “治国有常,利民为本”មានន័យថា ក្នុងច្បាប់កំណត់នៃអភិបាលកិច្ចជាតិ ការផ្តល់ផលប្រយោជន៍ ដល់ប្រជាជនគឺជាមូលដ្ឋានគ្រឹះ។ គំនិតអភិបាលកិច្ចជាតិមួយនេះ មានប្រវត្តិសាស្ត្រជាង ២១០០ ឆ្នាំ ហើយត្រូវបានបន្តអនុវត្តរហូតដល់បច្ចុប្បន្ន បានក្លាយជាការសំណូមពរ ជាមូលដ្ឋាននៃបក្សកាន់អំណាច របស់ប្រទេសចិន ដែលកាន់អំណាច ដើម្បីសាធារណជន ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ការសន្មត់ថា សម រង្ស៊ី នឹងត្រូវចោលឆ្អឹងនៅក្រៅប្រទេស។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថានឹងគ្មានការ ចុះហត្ថលេខាលើកលែងទោសឱ្យសម រង្ស៊ីនោះទេ ខណៈសម្ដេចកំពុងបំផុសចលនា...
ភ្នំពេញ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយអញ្ជើញប្តូរព័ត៌មាន ថ្ងៃខែឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីលទ្ធភាពប្រើប្រាស់ កងកម្លាំងប្រដាប់អាវុធរារាំងឧបាយកលទុច្ចរិត របស់ក្រុមប្រឆាំង ដែលប៉ុនប៉ងផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់។
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការអះអាងថា មកដល់ពេលនេះរុស្ស៊ី មិនគឺគ្មានផែនការក្នុងការរឹតត្បិត ឬបិទទ្វាព្រំដែននោះឡើយ។ សេចក្តីប្រកាសរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងនៅបន្ទាប់ពីសេចក្តីថ្លែងការណ៍ ប្រកាសអនុវត្តច្បាប់ថ្មីមួយ របស់លោកប្រធានាធិបតី រុស្សី Vladimir Putin ចំពោះអតីតដែនដីចំនួន៤ របស់អ៊ុយក្រែន ដែលបច្ចុប្បន្នទើបតែបានបោះឆ្នោត ធ្វើប្រជាមតិមកចូលរូមជាមួយ នឹងរុស្សី។...
បរទេស៖ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះបានប្រកាសថាប្រទេសរុស្សីនឹងអនុវត្តជាបន្ទាន់នូវច្បាប់មួយចំនួនដើម្បី ការពារភាពគម្រាមកំហែង ពីសំណាក់ប្រទេសអ៊ុយក្រែន និងក៏ដូចជាការត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបឲ្យកាន់តែមានប្រសិទ្ធភាព។ ថ្លែងទៅកាន់កិច្ចប្រជុំប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្សីលោក Putin បានថ្លែងថាលោកបានចុះហត្ថលេខារួចទៅហើយទៅលើឯកសារមួយចំនួនដែលមានលំអិតអំពីការផ្លាស់ប្តូរលើកនេះហើយក៏បានចោទប្រកាន់ថារដ្ឋាភិបាលទីក្រុងគៀវគឺជាអ្នកបង្កបញ្ហានេះតាមរយៈការប្រើប្រាស់សកម្មភាពភេវរកម្ម។ លោក Putin បានពន្យល់ថា៖ដូចទៅនឹងអ្វីដែលដូនតារបស់ពួកគេដូចជាលោក Stepan Bandera ធ្លាប់បានធ្វើកាលពីអតីតកាលដោយកងកម្លាំងអ៊ុយក្រែនបានបញ្ជូនភ្នាក់ងារសំងាត់មកតាមសម្លាប់មន្ត្រីរដ្ឋាភិបាលព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់រុស្សីជាដើម។ លោកបន្តថា៖រុស្សីបានបង្កើតច្បាប់ថ្មីនេះឡើងដើម្បីឲ្យកងកម្លាំងអាចមានភាពត្រៀមរួចរាល់គ្រប់ពេលវេលាក្នុងការការពារផែនការសំងាត់ព្រមទាំងជាពិសេសការប្រមូលផ្តុំគ្នានានានៅតាមទីតាំងធ្វើដំនើរតាមទីសាធារណៈទីតាំងឯកជនផ្សេងៗទៀតផង៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី០៤ ខែមេសា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយសម្រួលឱ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ចុះឈ្មោះបោះឆ្នោតមុនគេ ឆាប់បានវិលត្រឡប់ទៅបំពេញការងារនៅក្រៅប្រទេសវិញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៩ តុលា នេះ ស្ដីពីកិច្ចប្រជុំផ្សព្វផ្សាយអំពីការបេីកដំណេីរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ បានឱ្យដឹងថា ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោតបាន គឺពួកគាត់ត្រូវតែវិលមកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់...
ប្រធានគណបក្សឯកភាពជាតិខ្មែរ មិនស្វាគមន៍ការញុះញង់របស់ សម រង្ស៊ី ឱ្យកងកម្លាំងផ្តួលរំលំ រដ្ឋាភិបាលhttps://dap-news.com/national/2022/10/19/286238/ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រកាសផ្តល់ការយោគយល់ និងអនុគ្រោះ ដល់អតិថិជន ដែលរងផលប៉ះពាល់ដោយទឹកជំនន់https://dap-news.com/national/2022/10/19/286248/ រដ្ឋមន្ដ្រីមហាផ្ទៃ ៖ អាជ្ញាធរត្រូវមានឆន្ទៈខ្ពស់បង្ក្រាបគ្រឿងញៀន ព្រោះផលលំបាកនៃ សង្គមនឹងកើតមាន ឡើង នាពេលខាងមុខhttps://dap-news.com/national/2022/10/19/286275/ ប្រធានាធិបតីទីម័រឡេស្តេ មកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ...
បរទេស៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃម្នាក់បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអង្គារថា ប្រធានផ្នែកសន្តិសុខតាមអ៊ីនធឺណិតរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីកម្មវិធីទូរទស្សន៍មួយបានចោទប្រកាន់លោកថា មានទំនាក់ទំនងជាមួយសេវាកម្មស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យបាននិយាយថា លោក Arne Schönbohm ប្រធានអាជ្ញាធរសន្តិសុខអ៊ីនធឺណិតសហព័ន្ធ (BSI)...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សព្វាវុធទាំងអស់ដែលប្រើប្រាស់ដោយកងទ័ពរុស្ស៊ី គឺបានមកពីឃ្លាំងស្តុកក្នុងស្រុក ។ លោក Dmitry Peskov បាននិយាយជាថ្មីដោយបានបដិសេធចំពោះរបាយការណ៍ដែលថា រដ្ឋាភិបាល ទីក្រុងមូស្គូបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Dmitry...
ភ្មំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២ វិញ។ គួររំលឹកថា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានយកថ្ងៃទី៤...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា ក្នុងរង្វង់នៃការធ្វើសមាជបក្សកុម្មុយនិស្តលើកទី២០របស់ចិនដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ និងលើកក្រោយនៅឆ្នាំ២០២៧ ជប៉ុននឹងបង្កើតអាវុធដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្នុងការប្រជែងដើម្បីរារាំងក្រុងប៉េកាំងពីសង្គ្រាមនៅក្នុងតំបន់អាស៊ីបូព៌ា ។ មន្ត្រីរដ្ឋាភិបាលជប៉ុន និងអ្នកវិភាគសន្តិសុខបានលើកឡើងដូច្នេះ ។ប្រទេសជប៉ុន បានកំណត់អត្តសញ្ញាណចិនថា ជាសត្រូវចម្បងរបស់ខ្លួននៅក្នុងសៀវភៅសការពារជាតិឆ្នាំ២០១៩របស់ខ្លួន ដោយព្រួយបារម្ភថា ការបំពានរបស់ទីក្រុងប៉េកាំងនៃបទដ្ឋានអន្តរជាតិ សម្ពាធលើកោះតៃវ៉ាន់...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងអតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំងចំនួន ៩រូបជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយផ្តល់ឋានៈស្មើអនុរដ្ឋលេខាធិការ រហូតដល់រដ្ឋមន្ត្រី។ អតីតថ្នាក់ដឹកនាំ និងសមាជិកបក្សប្រឆាំង ដែលព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំង ជាទីប្រឹក្សារាជរដ្ឋាភិបាលរួមមាន៖ លោក ជីវ កត្តា, លោក តាន់...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២២ បានធ្វើការឃាត់ខ្លួនប្តីប្រពន្ធ២នាក់ ដែលជាថៅកែហាងម៉ាស្សាមួយកន្លែង ជាប់ពាក់ព័ន្ធនឹងការបើកហាងម៉ាស្សាតែបង្កប់បំរើសេវាផ្លូវភេទ (វ៉ៃសិច លួចលាក់) ប្រព្រឹត្តនៅចំណុចហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស បានឲ្យដឹងថា ជនសង្ស័យ...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចចិត្ត ផ្ដល់ជំនួយលើគម្រោង គាំទ្រថ្មីមួយ មានទឹកប្រាក់ចំនួន ៥២០,៨៤៧ដុល្លារអាមេរិក សម្រាប់ការងារជួសជុល ប្រាសាទបាយ័ន ក្នុងតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៩ តុលា នេះ បានឱ្យដឹងថា...
សមាជបក្សកម្មុយនីស្តចិន លើកទី២០បានបើកធ្វើនៅវិមានសភា ប្រជាជនចិនក្រុងប៉េកាំង នាថ្ងៃទី១៦ខែតុលាឆ្នាំ២០២២។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី ១៩ បានធ្វើរបាយការណ៍ការងារ ជូនអង្គសមាជ ។ បន្ទាប់ពីស្តាប់របាយការណ៍ លោកស្រី Huang Ruihua ប្រធានប្រតិបត្តិសភា ពាណិជ្ជកម្មចិនហុងកុង និងម៉ាកាវនៅកម្ពុជា...
“ប្រជាធិបតេយ្យរបស់ប្រជាជន ក្នុងដំណើរការទាំងមូល គឺជាលក្ខណៈពិសេសនិងសារធាតុដើម នៃប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យ នៃសង្គមនិយម ហើយក៏ជាប្រជាធិបតេយ្យ ដ៏ទូលំទូលាយបំផុត ពិតប្រាកដបំផុត និងមានប្រសិទ្ធភាពបំផុតផងដែរ ។ ” កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំនេះ សមាជបក្សកុម្មុយនីស្តចិន លើកទី ២០ បាននិងកំពុង បើកធ្វើនៅទីក្រុងប៉េកាំង ពេលតំណាងឱ្យគណៈកម្មាធិការ...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងលោកស្រី ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមបួងសួងដល់វត្ថុស័ក្ដសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គលជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ...
បរទេស ៖ ក្រុមហ៊ុនផលិតសព្វាវុធ Lockheed Martin នឹងបង្កើនការ ផលិតគ្រាប់រ៉ុក្កែត M142 HIMARS ខណៈដែលសហរដ្ឋអាមេរិកបានសន្យាថា នឹងបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមាន ជម្លោះ ជាមួយរុស្ស៊ី, នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍ កាលពីថ្ងៃអង្គារដោយដកស្រង់ការ អំពាវនាវ របស់នាយកប្រតិបត្តិ Jim...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ឆ្នាំ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកញ្ញា ឆ្នាំ២០២២ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានលក់លេខ ចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន បានចំនួន២២៥ ១៧១ លេខ និង ទទួលចំណូល ចំនួន៣២៩ ៦៧២ ៤៩៩ ០០០...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស៨នាក់ បានស្លាប់នៅក្នុងការបំផ្ទុះនៅពន្ធនាគារ Insein ដ៏ល្បីល្បាញ របស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋធានីរ៉ងហ្គូន ។អ្នកស្រុកបានប្រាប់ ដល់ទូរទស្សន៍ BBC ប្រចាំនៅមីយ៉ាន់ម៉ា យ៉ាងដូច្នេះថា គ្រាប់បែកចំនួន២គ្រាប់ បានផ្ទុះឡើងនៅច្រកចូលពន្ធនាគារ កាលពីព្រឹកថ្ងៃពុធនេះ ដោយបានសម្លាប់បុគ្គលិក ពន្ធនាគារ៣នាក់...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា យោធាកូរ៉េខាងត្បូង បានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់ផ្លោងកាំភ្លើងធំចេញពីឆ្នេរសមុទ្រភាគខាងកើត និងខាងលិចរបស់ខ្លួន កាលពីថ្ងៃអង្គារ ។ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងជើង បានបាញ់ផ្លោងប្រហែល១០០ គ្រាប់ចូលទៅក្នុងសមុទ្រ នៅឆ្នេរសមុទ្រភាគខាងលិច របស់ខ្លួននៅម៉ោងប្រហែល១០យប់ម៉ោងក្នុងស្រុក...
គៀវ ៖ ទូរទស្សន៍ សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ថា មេបញ្ជាការថ្មី នៃកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន បានទទួលស្គាល់ដ៏កម្រ នៃការរងសម្ពាធ ដែលពួកគេស្ថិតនៅក្រោមការ វាយលុកបកវិញ របស់អ៊ុយក្រែន ដើម្បីដណ្តើម យកមកវិញនូវតំបន់ភាគខាងត្បូង និងភាគខាងកើត ដែលក្រុងម៉ូស្គូ បានអះអាងថា...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯកបម្រុង វ៉មីញ លឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ភាគីវៀតណាម ត្រៀមខ្លួនក្នុងការផ្ដល់កិច្ចសហការ និងចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនេះ ជាមួយភាគីកម្ពុជា ដែលនឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍នេះ នៅឆ្នាំ២០២៣ ខាងមុខ។ នេះបើយោងតាម នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។ ការលើកឡើងរបស់...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី១៩ ខែ តុលា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមលើសំណុំរឿងឧក្រិដ្ឋមួយទៀត របស់អតីតប្រធានគណបក្សសង្គ្រោះជាតិឈ្មោះ សម រង្ស៊ី ជាប់ទាក់ទងនឹងការលួចចុះហត្ថលេខាស្ងាត់ៗ លើកិច្ចព្រមព្រៀងមួយ ជាមួយជនជាតិវៀតណាម ឈ្មោះ កុក សរ ប្រធានមូលនិធិ ជនជាតិដើមភាគតិចម៉ុងតាញ៉ា ដោយសន្យាកាត់ដីខ្មែរចំនួន៤ ខេត្ត...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងកងពលតូចដឹកជញ្ជូនលេខ៩៩ ជាមួយគ្នានោះដែរ ក៏បានឆ្លៀតពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តសេរីទំនើប ដែលជាជំនួយឥតសំណង របស់ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិកម្ពុជា រួចត្រូវប្រគល់ឲ្យ កងពលតូចដឹកជញ្ជូនលេខ៩៩ រក្សាទុក និងគ្រប់គ្រង ដើម្បីត្រៀមជួយគាំទ្រ...
អ្នកនាង ឱក សុគន្ធកញ្ញា លោក G-Devith និងលោក Suly Pheng ស្ថិតក្នុងចំណោមតារាល្បីៗជាច្រើននាក់ទៀតដែលនឹងចូលរួមសម្តែងក្នុងកម្មវិធីប្រគុំតន្ត្រី #iGoPleng2.0 នាពេលខាងមុខនេះ ដើម្បីអបអរសាទរការរចនាជាថ្មីនៃកម្មវិធីស្តាប់តន្ត្រី Pleng របស់ក្រុមហ៊ុន Smart Axiata។ តារាផ្សេងទៀតដែលនឹងចូលរួមក្នុងការប្រគុំតន្ត្រី #iGoPleng2.0 នេះរួមមាន 4T5, Picherith, Tey,...