មីយ៉ាន់ម៉ា៖ របបសឹកយោធាមីយ៉ាន់ម៉ា ស្វែងរកកិច្ចចរចារ ជាមួយក្រុម លោក អ៊ុង សានស៊ូជី បន្ទាប់ពីតុលាការ បានកាត់ទោសផ្តន្ទាទោស លោកស្រី អ៊ុង សានស៊ូជី ពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅថ្ងៃនេះ។ មេដឹកនាំរបបយោធា បានលើកឡើងថា ការចរចារនោះ គឺដើម្បីបញ្ចប់ជម្លោះនយោបាយក្រោយពីរដ្ឋប្រហារ។...
តើអ្នកជាសហគ្រិន ដែលមកពីសហគ្រាសធុនតូច និងមធ្យមមែនទេ? អ្នកគិតថាសហគ្រាសរបស់អ្នក មានគំនិត ភាពច្នៃប្រឌិត និងការគ្រប់គ្រងល្អ ស័ក្ដិសមទទួលបានពានរង្វាន់ សហគ្រិនវ័យក្មេងកម្ពុជាដែរឬទេ? កម្មវិធីផ្សព្វផ្សាយព័ត៌មាន របស់ពានរង្វាន់សហគ្រិនកម្ពុជា នឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ និងស្វែងរកសហគ្រិនឆ្នើម ព្រមទាំងផ្តល់ឪកាសដល់ សហគ្រាសធុនតូច និងមធ្យមដែលនៅតាមបណ្តាខេត្ត...
Royal Enfield ម៉ូឌែលដែលឈានមុខគេ ក្នុងពិភពលោកផ្នែកម៉ូតូខ្នាតមធ្យម បានធ្វើសកម្មភាពយ៉ាងស្វាហាប់ ដើម្បីឆ្ពោះទៅរកការបង្កើនភាពងាយស្រួល សម្រាប់អ្នកប្រើប្រាស់ នៅក្នុងបរិបទនៃការជិះម៉ូតូ។ ជាមួយនឹងភាពមមារញឹក និងសកម្មក្នុងការតាំងបង្ហាញ ជារៀងរាល់ខែនៅផ្សារទំនើប ក្រុមហ៊ុនម៉ូតូ Royal Enfield ទទួលបានការកក់ដល់ចំនួន ១០គ្រឿង សម្រាប់ការតាំងបង្ហាញនៅផ្សារទំនើប AEON1 កាលពីខែសីហានេះ។ នេះពិតជាសញ្ញាបូកដ៏ល្អមួយ សម្រាប់ពាក់កណ្តាលខែសីហា ជាមួយនិងការលក់...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានលើកឡើងកាលពីថ្ងៃសុក្រថា របបយោធាបើកចំហរក្នុងការចរចា ជាមួយមេដឹកនាំដែលត្រូវបាន បណ្តេញចេញពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី ដើម្បីបញ្ចប់វិបត្តិដែល បង្កឡើងដោយរដ្ឋប្រហារ បន្ទាប់ពីការកាត់ក្តីរបស់លោកស្រី នៅក្នុងតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានបញ្ចប់ ។...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បាន វាយបញ្ចូលតាមរយៈក្ដារចុច។ អ្នកស្រាវជ្រាវបានចាត់ទុក កូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញយក ទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមាន...
BBC៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃ អង្គការសហប្រជាជាតិ លើកឡើងថា ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយរុស្សី មិនគួរត្រូវបានកាត់ចេញពី បណ្តាញរបស់អ៊ុយក្រែននោះទេ ។ ករណីនេះធ្វើតាមការអះអាង ពីទីភ្នាក់ងារនុយក្លេអ៊ែរ...
ភ្នំពេញ៖ អ្នកភូមិភាគច្រើន រស់នៅភូមិស្រម៉ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ បានសម្ដែងនូវការខឹងសម្បារដោយជំទាស់ ទៅនឹងលោកមេភូមិ ដែលបានលុបស្រះរួម (ស្វាយប៉ាក) យកទៅធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។ អ្នកភូមិ បានសំណូមពរឱ្យអភិបាលខេត្ត ពន្លឿនការដោះស្រាយ ព្រោះពួកគាត់ ជួបប្រទះ នូវការលំបាកទឹកប្រើប្រាស់ ក៏ដូចជាសត្វពាហនៈ។ សូមបញ្ជាក់ថា អ្នកភូមិភាគច្រើនគាំទ្រឱ្យទុកស្រះ «ស្វាយប៉ាក»...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានស្រាយបំភ្លឺថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងជួយដល់ការបង្កើតការងារ ធ្វើសម្រាប់ប្រជាជនកម្ពុជា រស់នៅតាមខេត្តជាប់ព្រំដែន តាមរយៈការបង្កើនទំហំពាណិជ្ជកម្មរវាង កម្ពុជា-វៀតណាម។ ការស្រាយបំភ្លឺរបស់ ក្រសួងអប់រំ បែបនេះក្រោយសាធារណជនមួយចំនួន បានលើកឡើងពីមតិពាក់ព័ន្ធនឹង ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ នាថ្ងៃទី១៩ សីហា...
អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា តួកគី កំពុងស្វែងរកការដោះស្រាយ វិវាទជាមួយរុស្ស៊ី ទាក់ទងនឹងការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរ ដែលនេះជាធាតុផ្សំសំខាន់នៃ កិច្ចសហប្រតិបត្តិការ ថាមពលទ្វេភាគីដែលកំពុងរីកចម្រើន ។ រោងចក្រ Akkuyu សាងសង់ដោយសាជីវកម្ម ថាមពលនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ីនៅខេត្ត Mersin ភាគខាងត្បូង...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យបង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ក្នុងគោលដៅ ដើម្បីធានានូវ និរន្តរភាពនៃការថែរក្សា អភិរក្សព្រៃឈើ និងសត្វព្រៃ ការសង្គ្រោះ ព្យាបាល ស្តារលទ្ធភាពសត្វព្រៃ អប់រំ ផ្សព្វផ្សាយ...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា បេសកកម្មជំនួយរបស់អង្គការ សហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហៅកាត់ថា (UNAMA) កាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោស លើការវាយប្រហារយ៉ាងធ្ងន់ធ្ងរ មកលើព្រះវិហារអ៊ីស្លាមមួយកន្លែង នៅក្នុងរដ្ឋធានីកាប៊ុល ។ UNAMA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា “យើងមិនពេញចិត្តចំពោះការ វាយប្រហារកាលពីម្សិលមិញ នៅក្នុងវិហារអ៊ីស្លាមមួយក្នុងទីក្រុងកាប៊ុល ដែលជាការបំផ្ទុះចុងក្រោយបង្អស់ នៃការបំផ្ទុះដ៏គួរឱ្យព្រួយបារម្ភ...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានពិភាក្សាអំពីលទ្ធភាព សម្រាប់ការបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែន ជាមួយការអញ្ជើញមកទស្សនកិច្ច របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធានាធិបតីតួកគី លោក Recep Tayyip...
បរទេស៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បានបដិសេធថា លោកស្រីមិនបានប្រើប្រាស់ គ្រឿងញៀននោះទេ បន្ទាប់ពីវីដេអូនៃការដើរលេងពេលយប់ ដែលក្នុងនោះអ្នកចូលចិត្តលេងសើច មួយចំនួនក្នុងវីដេអូអាច ត្រូវបានគេរាយការណ៍ថា បានលឺពិភាក្សាអំពីកូកាអ៊ីន ត្រូវបានបែកធ្លាយតាមអ៊ីនធឺណិត។ ភាពចម្រូងចម្រាសនេះបានជំរុញឱ្យ អ្នកនយោបាយមួយចំនួនអំពាវនាវ ឱ្យមេដឹកនាំវ័យក្មេងរូបនេះ ធ្វើតេស្តរកសារធាតុញៀន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២...
ភ្នំពេញ៖ លោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ នឹងមកបំពេញទស្សនកិច្ច ការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១-២២ ខែសីហា ឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី១៩ សីហា បានឲ្យដឹងថា...
CamboJob Career Fair 2022ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងក្នុងថ្ងៃ២០-២១ សីហា ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួមដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង“ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី...
ម៉ូស្គូ៖ ប្រភពព័ត៌មានពី RIA Novosti បានរាយការណ៍ថា ឧទ្ធម្ភាគចក្រវាយប្រហារ របស់រុស្ស៊ីដែលបច្ចុប្បន្នកំពុង ផលិតគឺធុន Mi-28NM នឹងត្រូវបានបំពាក់ ដោយកាំជ្រួចនាំផ្លូវ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Siamtoo ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានបន្ថែមថា កាំជ្រួចទាំងបួនរបស់យន្តហោះនេះ នឹងមានរយៈចម្ងាយអតិបរមា ១០០គីឡូម៉ែត្រ (៦២ម៉ាយ) ដែលបង្កើនសមត្ថភាព...
បរទេស៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin និងសមភាគីចិន លោក Xi Jinping បានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូល G20 ដោយផ្ទាល់នៅកោះបាលី ក្នុងខែវិច្ឆិកានេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩...
ភ្នំពេញ៖ បកស្រាយទៅនឹងអ្វីដែលជាចំងល់ និងកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធ គម្រោង បង្កើតឱ្យមាន ការបង្រៀនភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលត្រូវទទួលបន្ទុកផ្ទាល់ក្នុងកិច្ចការនេះ លោក ហង់ជួន ណារ៉ុន បានលើកឡើង ថាការការបង្កើតដេប៉ាតឺម៉ង់ សិក្សាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺធ្វើឡើងទៅតាមតម្រូវការរបស់កម្ពុជា ហើយភាគីវៀតណាម មិនអាចបង្គាប់បញ្ជាមកលើកម្ពុជា...
បរទេស៖ ប្រភពបាន ប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំកញ្ចប់ជំនួយយោធាមួយផ្សេងទៀត ដែលមានតម្លៃប្រហែល ៨០០ លានដុល្លារ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតី Joe Biden អាចប្រកាសជាផ្លូវការនូវការសម្រេចចិត្តនេះនៅថ្ងៃសុក្រ...
បរទេស៖ រុស្ស៊ីគឺជាមហាអំណាចនុយក្លេអ៊ែរ ដែលមានទំនួលខុសត្រូវ ហើយនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ របស់ខ្លួនតែប៉ុណ្ណោះ ប្រសិនបើមានការវាយប្រហារ ដោយអាវុធប្រល័យលោក ឬប្រសិនបើអត្ថិភាពរបស់ខ្លួន ស្ថិតនៅក្រោមការគំរាមកំហែង។ នេះបើតាម លោក Ivan Nechaev អ្នកនាំពាក្យរបស់ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយ។ លោក Ivan Nechaev បន្ថែមថា ទន្ទឹមនឹងនោះ មន្ត្រីលោកខាងលិច...
បរទេស៖ មីស៊ីលប្រភេទថ្មី ដែលអ៊ុយក្រែន ពេលនេះកំពុងប្រើប្រឆាំងរុស្ស៊ី បន្ទាប់ពីគ្រាប់ផ្លោងមួយចំនួន ត្រូវបានផ្តល់ដោយសហរដ្ឋអាមេរិក ទំនងជាមិនផ្លាស់ប្តូរជំនោរ នៃការប្រយុទ្ធនោះទេ នេះបើយោងតាមអត្ថបទចេញផ្សាយ ដោយ Business Insider (BI) កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែនបានទទួលមីស៊ីលប្រភេទ AGM-88...
បរទេស៖ លោកស្រី Kim Yo Jong ដែលជាបងប្អូនបង្កើត របស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un និងជាមន្ត្រីជាន់ខ្ពស់ ក្នុងបក្សកាន់អំណាច របស់ប្រទេសកូរ៉េខាងជើង បានច្រានចោល សំណើជំនួយសេដ្ឋកិច្ច ពីទីក្រុងសេអ៊ូល ជាថ្នូរនឹងការបោះបង់ចោល ឃ្លាំងអាវុធនុយក្លេអ៊ែរ របស់ខ្លួន ដោយហៅគំនិតនេះថាជា “សុបិនមិនសមហេតុផល”។...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយក្រុមការងារនៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ នេះបានចុះដោះស្រាយបញ្ចប់ ដោយសន្តិវិធី ទំនាស់សំណើសុំបើកផ្លូវ ស្ថិតនៅក្នុងភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ។ សូមរំលឹកថា ប្រជាពលរដ្ឋចំនួន ០៨គ្រួសារ ជាភាគីដើមបណ្តឹង...
កំពត៖ បន្ទាប់ពីបានបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជន នៅខេត្តកែប កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ព្រឹកមិញនេះ នៅរសៀលថ្ងៃដដែលនេះ ពិធីបើកយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានមកដល់ទឹកដីខេត្តកំពតហើយ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ពីសំណាក់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងលោក អ៉ឹង ឆាយ...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ នៅផ្សារទំនើបព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនព្រីនស៍ រៀលអ៊ីស្ទេត គ្រុប បានធ្វើកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ ជាមួយកម្មវិធី WOWNOW ហើយបានរៀបចំសន្និសីទសារព័ត៌មានដ៏ធំមួយ នៅក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ។ នៅក្នុងកិច្ចសហប្រតិបត្តិការលើកនេះ ភាគីទាំងពីរនឹងចាប់ដៃគ្នា ដើម្បីបើកហាងលក់រាយថ្មី១០០ ដែលមានគំរូអាជីវកម្មOnline...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថា គោលគំនិតរបស់ បក្សនយោបាយក្រៅរដ្ឋាភិបាល ក្នុងការបង្កើតសម្ព័ន្ធភាព២០២៣ ល្អ តែទំនងជាអនុវត្តន៍លំបាក ។ ការលើកឡើង ជារបស់ លោក សយ សុភាព បែបនេះ...
ភំ្នពេញ៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផៃ្ទ កាលពីរសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ ចាប់ខ្លួន និង បញ្ជូនខ្លួន បុរសសង្ស័យ ជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធការរក្សាទុក ផលិត និង...
ភ្នំពេញ: សាលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៨ ខែ សីហា ឆ្នាំ២០២២ បានប្រកាសសាលដីការ លើបណ្ដឹងឧទ្ធរណ៍របស់ យុវជនជាប់ចោទ ចំនួន ៣នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម ដោយព្រួតគ្នា...
បរទេស ៖ សេវាគយសហព័ន្ធ ឬរុស្ស៊ី (FTS) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការឃុបឃិតអន្តរជាតិ មួយដើម្បីរត់ពន្ធមាស ទម្ងន់ ២២៥គីឡូក្រាម ដែលមានតម្លៃប៉ាន់ស្មាន ៧៦០ ពាន់លានរូប្លែ (ប្រហែល ១២,៧ លានដុល្លារ) តាមរយៈទីក្រុងម៉ូស្គូ ត្រូវបានរារាំងដោយភ្នាក់ងារគយ ដែលមានភ្នែកមុតស្រួច ។ គម្រោងនេះមានពាក់ព័ន្ធនឹងអ្នកដំណើរ ពីរក្រុមដែលមានអ្នកដំណើរ៣នាក់...
ភ្នំពេញ ៖ អភិបាលខណ្ឌចំនួន៣រូប ត្រូវបានតែងតាំងថ្មី និង៥រូបទៀត ត្រូវបានផ្លាស់ប្តូរ ពីខណ្ឌមួយទៅខណ្ឌមួយ ដែលពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចនេះ ធ្វើឡើង នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ នៅសាលារដ្ឋបាលរាជធានីភ្នំពេញ...