រីយាដ៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត បានឲ្យដឹងថា ការសម្រេចចិត្តរបស់អង្គការ ប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថា OPEC+ ដើម្បីកាត់បន្ថយការផលិតប្រេង គឺមានបំណងលើកកម្ពស់ស្ថិរភាពទីផ្សារ។ លោក Abdulaziz bin Salman ត្រូវបានដកស្រង់សម្តីដោយ SPA ដែលបានលើកឡើងថា ការសម្រេចចិត្តនេះបានបង្ហាញថា...
ម៉ូស្កូ៖ ប្រទេសរុស្ស៊ី អាចរកប្រាក់បានកាន់តែច្រើន ប្រសិនបើខ្លួនចាប់ផ្តើម លំហូរឧស្ម័នធម្មជាតិឡើងវិញ ក្នុងកំឡុងខែរដូវរងាសំខាន់ៗ នេះបើយោងតាមប្រធានផ្នែកស្រាវជ្រាវ ទំនិញសកលរបស់ Citigroup ។ ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋ បានបញ្ឈប់ការដឹកជញ្ជូនឧស្ម័ន ទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream1 កាលពីសប្តាហ៍មុន។ ប៉ុន្តែលោក Ed Morse...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគាំទ្រលើការបង្កើតក្លឹប សេដ្ឋកិច្ចអាស៊ាន នៅកម្ពុជា ព្រមទាំងបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជា ផងដែរ។ នាឱកាសចូលសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ លោក តាន់ ស្រ៊ី មីឆែល...
ភ្នំពេញ: ចៅក្រមក្រមស៊ើបសូរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ ទី ៨ ខែ កញ្ញា ឆ្នាំ ២០២២នេះ បញ្ជូន លោកឧកញ៉ា ជួប ច័ន្ទ ទៅឃុំនៅក្នុងពន្ធនាគារ ជាលើកទី២ តាមអំណាច សាលក្រមរបស់តុលាការ ជាប់ពាក់ព័ន្ធការចេញសែកស្អុយ មានតម្លៃ ជាង...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀង ដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។ យោងតាមសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល នាថ្ងៃទី៧ កញ្ញា បានឲ្យដឹងថា គណៈកម្មាធិការថ្មីនេះមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២នាក់ទៀត ខណៈជាសះស្បើយចំនួន១១នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៦៨៩ នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៥៥៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២២នេះ ធ្វើការការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ បុរសជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ជាង១០គីឡូក្រាម ប្រព្រឹត្តក្នុងភូមិដំដែក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីអំឡុងឆ្នាំ២០២០ ។ លោកស្រី ទិតសុទ្ធី បូរ៉ាលក្ខណ៍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចាត់ទុកករណីជួញដូរមនុស្សកើតមានឡើង នៅប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ មានអង្គការចាត់តាំង ព្រោះមេខ្លោង និងអ្នកប្រព្រឹត្តបទល្មើសនេះ ស្ទើរតែសុទ្ធសឹង ជាជនបរទេសទាំងអស់។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្ថិតនៅលើទីតាំងចាស់ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្តេច...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញ ដឹកនាំប្រារព្ធពិធី ក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង ៣ជាន់...
បរទេស៖ អនុរដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Marcin Ociepa បានប្រាប់កាសែតប៉ូឡូញ DGP នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ប៉ូឡូញអាចបញ្ចប់ជម្លោះយោធា ជាមួយរុស្ស៊ីក្នុងរយៈពេលពី ៣ ទៅ ១០ ឆ្នាំ ហើយ លោកបានបន្ថែមថា ទីក្រុងវ៉ារស្សាវ៉ានឹងត្រូវការពេលវេលា ដែលនៅសល់មុនសង្រ្គាមដែលសន្មត់ថា ទទួលបានអាវុធឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។ យោងតាមសារព័ត៌មាន...
បរទេស៖ ក្រុមហ៊ុនផ្គត់ផ្គង់ហ្កាស ដ៏ធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ Uniper ត្រូវបានប្រធានប្រតិបត្តិលោក Klaus Dieter Maubach កាលពីថ្ងៃពុធម្សិលមិញនេះ ប្រកាសថាកំពុង ជួបបញ្ហាធំដោយសារតែ មិនអាចស្វែងរកការផ្គត់ផ្គង់ណា មកជំនួសហ្គាសដែលរុស្សី បានដកចេញនៅឡើយទេនៅសប្តាហ៍នេះ។ លោក Maubach ក៏បានបន្តទៀតដែរថា ដោយឡែកលុយដែលជាជំនួយ ពីរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការ យកមកប្រើប្រាស់ទប់ស្កាត់តម្លៃឡើងថ្លៃ របស់ថាមពលនោះ ក៏បានប្រើប្រាស់ជិតអស់ហើយផងដែរនៅត្រឹមបំណាច់ខែកញ្ញានេះប៉ុណ្ណោះ។...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើអ្វីដែលលោកហៅថា ជាយុទ្ធសាស្ត្ររបស់លោកខាងលិច ចំពោះមុខបញ្ហារបស់ប្រទេសអ៊ុយក្រែន និងរុស្សីហើយអះអាងលោកខាងលិច បានកំពុងមើលស្រាលរុស្សី ព្រមទាំងប៉ុនប៉ង់បង្កហេតុកាន់តែធំ ជាងមួយនឹងរុស្សីថែមទៀតផង។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលលោក Erdogan បានធ្វើជាមួយនឹងសមភាគីលោក Aleksandar Vucic មេដឹកនាំរបស់ប្រទេសស៊ែប៊ីនោះ ក៏បានបញ្ជាក់ទៀតដែរថា៖ខ្ញុំអាចនិយាយ បានយ៉ាងច្បាស់ថាខ្ញុំមើល...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោយរៈពេល២៨ខែ ក្នុងការរស់នៅជាមួយនឹងកាតព្វកិច្ចពាក់ម៉ាស នៅតាមទីសាធារណៈ នោះទីបំផុតគឺបានប្រកាស ដកចោលច្បាប់នេះហើយ។ ការប្រកាសដែលត្រូវធ្វើឡើង ដោយផ្ទាល់ពីសំណាក់អភិបាលក្រុង Kathy Hochul ដោយបញ្ជាក់ថាម៉ាសគឺ លែងជាការចាំបាច់ទៀត ហើយសម្រាប់ពលរដ្ឋ ដែលធ្វើដំណើរទាំងតាមអាកាស ឬសូម្បីតែរថយន្តតាក់ស៊ីក្តី។ រំលឹកដែរថាច្បាប់កាតព្វកិច្ចពាក់ម៉ាស...
បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ បាននិយាយថា យោធាចិនកំពុងប្រើប្រាស់យន្តហោះ គ្មានមនុស្សបើកកាន់តែខ្លាំងឡើង ដើម្បីដាក់សម្ពាធលើកោះតៃវ៉ាន់ ដោយបន្ថែមលើឃ្លាំងអាវុធ នៃយុទ្ធសាស្ត្របំភិតបំភ័យរបស់ខ្លួន រួមទាំង “សង្រ្គាមការយល់ដឹង ឬ សង្រ្គាមចិត្តសាស្ត្រ” និងការលុកលុយដោយយន្តហោះចម្បាំង និងនាវា។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីកោះតៃវ៉ាន់...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ យកចិត្តទុក ដាក់ សហការបង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារ៉ាមនានា ក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះកិច្ចប្រជុំនោះ...
Update: ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃពុធថា បុរសដែលត្រូវបានចោទប្រកាន់ ពីបទព្យាយាម បាញ់សម្លាប់អនុប្រធានាធិបតីអាហ្សង់ទីន លោកស្រី Cristina Kirchner កាលពីសប្តាហ៍មុន បានរៀបចំផែនការវាយប្រហារ ជាមួយមិត្តស្រីរបស់គាត់ នេះបើយោងតាមការចោទប្រកាន់បឋម ដែលដាក់ដោយចៅក្រម។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ចៅក្រម Maria Eugenia...
Breaking: ឃ្មាន់កាំភ្លើង និងស្រ្តីជាសង្សារ ប៉ុនប៉ង បាញ់សម្លាប់ អនុប្រធានាធិបតី អាហ្សង់ទីន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង នៅមុននេះបន្តិច។
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com នៅថ្ងៃនេះបានឲ្យដឹងថាលោកស្រី Liz Truss នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអង់គ្លេស បានទទួលយកសំណើរសុំ ពីសំណាក់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ហើយដើម្បីអាចបំពេញទស្សនកិច្ច នៅក្នុងប្រទេសអ៊ុយក្រែន។ លោក Zelensky បានក្លាយទៅជាមេដឹកនាំ បរទេសដំបូងគេដែលបានចេញ សេចក្តីថ្លែងការណ៍អបអរលោកស្រី Trussក្នុងពេលលោកស្រីជាប់ឈ្មោះ ជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស។ លោក Zelensky...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីមេដឹកនាំ របបយោធាជាន់ខ្ពស់ លោក Min Aung Hlaing បាននិយាយនៅថ្ងៃពុធថា ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើម ទិញផលិតផលប្រេងរបស់ប្រទេសរុស្ស៊ី ហើយត្រៀមខ្លួនជាស្រេច ក្នុងការចំណាយសម្រាប់ ការចែកចាយជាប្រាក់រូប្លិ៍។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃអង្គារថា ឯកសារចាត់ថ្នាក់ដែលរឹបអូសដោយ FBI ក្នុងអំឡុងពេលវាយឆ្មក់លើ លំនៅដ្ឋានរបស់អតីតប្រធានាធិបតី អាមេរិកលោក Donald Trump រួមមានឯកសារសម្ងាត់កំពូលទាក់ទង នឹងសមត្ថភាពនុយក្លេអ៊ែរ របស់មហាអំណាចបរទេស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមប្រភពរបស់គេហទំព័រនេះ...
បរទេស៖ គ្រូបង្រៀនម្នាក់ត្រូវបានចោទប្រកាន់ ពីបទរំលោភផ្លូវភេទលើកុមាររហូតដល់ ២២នាក់ ដែលភាគច្រើនចូលរៀន នៅសាលាដែលគាត់ធ្វើការ ហើយថែមទាំងបានបង្ហោះវីដេអូនោះ នៅលើបណ្តាញសង្គមថែមទៀត។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ព័ត៌មានលម្អិតត្រូវបានចេញផ្សាយ ដោយជំនួយការនគរបាលជាតិ ឧត្តមសេនីយ៍ទោ Surachate Hakparn ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ។ ឧត្តមសេនីយ៍ទោ Surachat...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជេីញសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ នូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ សូមបញ្ជាក់ថា អគាររដ្ឋបាល អគារសាលប្រជុំ រួមទាំងការបំពាក់សម្ភារៈបច្ចេកទេស ការរៀបចំហេដ្ឋរចនាសម្ព័ន្ធជុំវិញអគារ បានចំណាយថវិកាសរុបចំនួនជាង ១៤លានដុល្លារអាមេរិក ដោយមិនបានប្រើប្រាស់ថវិការដ្ឋនោះទេ។ ថវិកាចំណាយទាំងនេះ មួយផ្នែកបានមកពីថវិការបស់...
កាលពីខែមិថុនា ឆ្នាំ១៩៨៥ លោក Xi Jinping បានចាកចេញពីស្រុក Zhengding ដែលជាស្រុកតូចមួយនៃខេត្ត Hebei ទៅបម្រើការងារនៅខេត្តហុកគៀន ជាប់ឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ចិន។ លោក Xi Jinping បានបម្រើការងារនៅហុកគៀនអស់រយៈពេល ១៧ ឆ្នាំកន្លះ ដោយបានបំពេញតួនាទីសំខាន់ទាំងនៅក្រុងសៀមិន តំបន់ណីងដឺ ក្រុងហ្វូចូវដែលជាទីរួមខេត្ត និងគណៈកម្មការបក្សប្រចាំខេត្តនិងរដ្ឋបាលខេត្ត។ ហុកគៀនជាកន្លែងបើកទូលាយមុនគេរបស់ចិន...
បរទេស៖ ចរាចរណ៍នៅផ្នែកខ្លះនៃរាជធានីបាងកក ប្រទេសថៃ មានការកកស្ទះយ៉ាងខ្លាំងនៅព្រឹកថ្ងៃពុធ បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីរសៀលថ្ងៃអង្គារ និងដល់ពេលយប់បានបណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅក្នុងទីក្រុងបាងកក ខេត្តផាធុមថានីនិង ខេត្តណុនថាបុរី។ យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្លូវជាច្រើន ត្រូវបានជន់លិចដោយទឹកត្រូវបានគេរាយការណ៍ថា មានជម្រៅជាងមួយម៉ែត្រនៅក្នុងតំបន់ខ្លះ។ នៅទីក្រុងបាងកក សង្កាត់ Bang Khen រងការវាយប្រហារខ្លាំងបំផុត...
បរទេស៖ កាសែតក្នុងស្រុក Blick បានរាយការណ៍កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលស្វីសបានចាត់វិធានការតឹងតែង ដើម្បីកាត់បន្ថយវិបត្តិថាមពលដែលកំពុងកើតឡើងនៅអឺរ៉ុប។ កាសែតនេះបានផ្សាយថា អ្នកដែលបំពានបទប្បញ្ញត្តិកំដៅរបស់រដ្ឋាភិបាលក្នុងរដូវរងារនេះ អាចត្រូវបានពិន័យ ឬក៏អាចឈានទៅដល់ជាប់ពន្ធនាគារថែមទៀត។ ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ី ជាការឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន គឺបានបណ្តាលឱ្យតម្លៃឧស្ម័នកើនឡើងដល់កម្រិតខ្ពស់បំផុត និងជំរុញឱ្យមានអតិផរណាទាំងមូល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្រោមច្បាប់ដែលបានណែនាំនៅក្នុងបទប្បញ្ញត្តិថ្មីរបស់រដ្ឋាភិបាល គឺអគារដែលមានប្រព័ន្ធកំដៅឧស្ម័នអាចកំដៅបន្ទប់រហូតដល់...
បរទេស៖ អនុប្រធានសមាគមមិត្តភាពរុស្ស៊ី-ចិន និងជាសមាជិកក្រុមប្រឹក្សាកិច្ចការអន្តរជាតិរុស្ស៊ី លោក Sergey Sanakoev បានប្រាប់ RTថា ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំងបានជំរុញយ៉ាងខ្លាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកបានពណ៌នាកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរថាមានស្ថិរភាព ស្វាហាប់ និងគ្រប់គ្រាន់ដោយខ្លួនឯងទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្រៅវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok...
សេអ៊ូល៖ មនុស្សចំនួន ៩នាក់ត្រូវបានទាញចេញពីយានដ្ឋានចតរថយន្តដែលត្រូវទឹកជន់លិច ភាគអាគ្នេយ៍នៃទីក្រុង Pohang ដែលក្នុងនោះ ២ នាក់នៅរស់រានមានជីវិត និង ៧ នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីត្រូវបានរកឃើញសភាពដែលសាច់ដុំបេះដូងឈាមកន្រ្តាក់ ខណៈដែលការស្វែងរកនៅតែបន្តសម្រាប់ជនរងគ្រោះដែលនៅសេសសល់បន្ទាប់ពីព្យុះទីហ្វុង Hinnamnor ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ពួកគេទាំងអស់បានជាប់នៅក្នុងចំណតក្រោមដីនៅឯអគារផ្ទះល្វែងមួយក្នុងទីក្រុង...
(ភ្នំពេញ) ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តី ជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។...
បរទេស៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រកាសអាសន្នថាមពល ដោយព្រមានថា វាអាចបង្កើតការដាច់ចរន្តអគ្គិសនី ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្រូវការ ដែលបានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ខណៈដែលអ្នកស្រុកបានដំឡើងម៉ាស៊ីនត្រជាក់ ដើម្បីគេចពីរលកកំដៅដែលមិនធ្លាប់មានពីមុនមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករប្រព័ន្ធឯករាជ្យរដ្ឋកាលីហ្វ័រញ៉ា (ISO) បានចេញការប្រកាសអាសន្នកម្រិត៣ កាលពីយប់ថ្ងៃអង្គារដោយនិយាយថា ការផ្គត់ផ្គង់អគ្គិសនីកំពុងចាប់ផ្តើម “ដំណើរការទាបនៅចំពោះមុខការឡើងកំដៅ និងតម្រូវការ”...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារមានការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារមកលើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុង អាឡេប៉ូ (Aleppo) ស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីដែលបណ្តាលឱ្យទីនោះលែងដំណើរការ ។គួរបញ្ជាក់ថា ការវាយប្រហារនេះកើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពីព្រលានយន្តហោះស៊ីរីបានបន្តប្រតិបត្តិការបន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអ៊ែល ។ កងទ័ពបានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបាញ់មីស៊ីលចេញពីលើសមុទ្រមេឌីទែរ៉ាណេ សំដៅទៅលើអាកាសយានដ្ឋាន និងបណ្តាលឱ្យខូចខាតផ្លូវរត់ ។ កងការពារដែនអាកាសស៊ីរី បានឆ្លើយតបនឹងការវាយប្រហារដោយបាញ់ទម្លាក់មីស៊ីលជាច្រើនគ្រាប់ ។...