ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការទារលុយជាថ្នូរ នឹងការអនុញ្ញាត ឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធេីណេត ចូលក្នុងលំនៅដ្ឋាន របស់អ្នកប្រើប្រាស់។ ក្រសួងប្រៃសណីយ៍ អំពាវនាវបែបនេះ បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ ក្រុម បានចុះពង្រឹងគុណភាពសេវាទូរគមនាគមន៍ តាមបុរីនិងអគារសហកម្មសិទ្ធិ ក្នុងរយៈពេលកន្លងមក ដោយទទួលបាន នូវព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួន...
ភ្នំពេញ៖ ក្នុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល ពីការជួបប្រសព្វគ្នា នៃជ្រលងសម្ពាធទាបក្នុងកម្រិតបង្គួរ ដែលរុញទូលមកពី សមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ ពីភាគខាងជើង (ចិន) ក្នុងកម្រិតខ្សោយ ។បើយោងតាមចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម បញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖១-តំបន់ទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ ដោយដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Serhiy Marchenko ថា ប្រទេសអ៊ុយក្រែន មានបំណងទាក់ទាញជំនួយបរទេស ចំនួន ៧,៨ពាន់លានដុល្លារអាមេរិក នៅចុងឆ្នាំនេះ។ លោក Marchenko បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងគៀវថា អ៊ុយក្រែនកំពុងពឹងផ្អែក លើការទទួលបាន ៤,៨ពាន់លានដុល្លារពីដៃគូអន្តរជាតិ ក្នុងខែនេះ ហើយប្រាក់ដែលនៅសល់ក្នុងខែធ្នូ។ លោក...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសបារាំង កំពុងប្រឈមមុខទៅនឹងការប្រថុយប្រថាន ក្នុងការដាច់ភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងរយៈពេលជាច្រើនថ្ងៃ នារដូវរងាខាងមុខ ដែលបណ្តាមកពីចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ តិចជាងធម្មតា។ អជ្ញាធរអគ្គិសនីជាតិបារាំង EDF កំពុងធ្វើការជួសជុលនិងថែរក្សារោងចក្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនជាងពាក់កណ្តាល នៃរោងចក្រសរុបទូទាំងប្រទេស ដើម្បីត្រឡប់យកមកវាដំណើរការប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលបារាំងក៏បានអំពាវនាវ...
បរទេស៖ ក្រុមប្រឹក្សានៃសហភាពអឺរ៉ុប កាលពីថ្ងៃម្សិលមិញនេះត្រូវបានគេដឹងថា បានឈានទៅដល់ការសម្រេច ដាក់ឲ្យដំណើរការនូវកម្មវិធី ជំនួយមួយដែលមានឈ្មោះថា EU Military Assistance Missioin (EUMAM) និងដោយមានប្រធានគណកម្មការ ជាប្រទេសឆេក។ បេសកកម្មថ្មីឬជំនួយគាំទ្រថ្មីនេះ គឺជាការចំណាយរបស់ប្លុកទាំងមូល ក្នុងគោលបំណងសំខាន់ ធ្វើការហ្វឹកហាត់យោធាជំនាញរបស់អ៊ុយក្រែន ចំនួន១៥០០០នាក់ ខណៈដែលជម្លោះរវាងរដ្ឋាភិបាលក្រុងគៀវ និងរដ្ឋាភិបាលក្រុងមូស្គូ នៅតែបន្តនៅឡើយនោះ។ មន្ត្រីជាន់ខ្ពស់...
បរទេស៖ មេដឹកនាំបក្សប្រឆាំងបេឡារុស្ស គឺលោកស្រី Svetlana Tikhanovskaya នៅថ្ងៃច័ន្ទបាននិយាយថា ប្រទេសបេឡារុស្សស្ថិតនៅក្រោម “ការកាន់កាប់ដោយយោធា” ដោយជាក់ស្តែងដោយរុស្ស៊ី ខណៈដែលលោកស្រីរុញឱ្យ EU រក្សាសម្ពាធលើរបបលោកប្រធានាធិបតី Alexander Lukashenko ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២...
គៀវ៖ អ្នកវិភាគទូរទស្សន៍រដ្ឋរុស្ស៊ី បានបញ្ចេញនូវគំនិតមួយដែលថា ការដកថយរបស់ប្រទេសពីតំបន់ Kherson អាចជាផ្នែកមួយនៃ “ផែនការសម្ងាត់” ដើម្បីទាក់ទាញកងទ័ពរបស់អង្គការណាតូ ចូលទៅក្នុងអ៊ុយក្រែន ដើម្បីបំផ្លាញពួកគេ។ កងទ័ពរុស្ស៊ីបានបោះបង់ចោលទីក្រុង Kherson នៅដើមសប្តាហ៍នេះ ដោយអនុញ្ញាតឱ្យកងកម្លាំងអ៊ុយក្រែន ដើរចូលទៅក្នុងទីក្រុង ដោយមិនមានការប្រឆាំងអ្វីទាំងអស់។ ការដកថយនេះតំណាងឱ្យការថយក្រោយដ៏សំខាន់មួយ សម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បន្ទាប់ពីលោកបានបញ្ចូលខេត្តអ៊ុយក្រែនជាផ្លូវការ ចំនួនបួនចូលទៅក្នុងប្រទេស រួមទាំងតំបន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងសម្ដេចបានតេស្ដរកឃើញ វិជ្ជមានកូវីដ ១៩ ពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20។ទោះបីជាយ៉ាងណា សម្ដេចក៏បានបញ្ជាក់ថា មិនមានអាការៈចម្លែកនោះទេ។ នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន...
សម្តេចតេជោ ហ៊ុន សែន សោកស្ដាយ ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ុយក្រែន មិនបានជួបសន្ទនាគ្នា នៅភ្នំពេញhttps://dap-news.com/national/2022/11/14/292523/ សម្ដេចតេជោ ប្រាប់នូវេសហ្សេឡង់ថា ការជួសជុលមូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីពង្រឹងសមត្ថភាព កងទ័ពជើងទឹកកម្ពុជាhttps://dap-news.com/national/2022/11/14/292541/ រាជរដ្ឋាភិបាល ដាក់ឲ្យចរាចរក្រដាសប្រាក់ ២០០០រៀល និង២០០រៀល គំរូថ្មីជាផ្លូវការ ចាប់ពីថ្ងៃនេះតទៅhttps://dap-news.com/national/2022/11/14/292605/ ព័ត៌មានជាតិរឹបអូស គ្រឿងញៀន ប្រមាណ...
បរទេស៖ មានរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីអំពីកិច្ចចរចាសម្ងាត់រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ដែលត្រូវបានរៀបចំឡើងដោយប្រទេសតួកគី។ វិមានក្រឹមឡាំងនឹងមិនបញ្ជាក់ ឬបដិសេធការអះអាងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតពាណិជ្ជកម្មប្រចាំថ្ងៃឈ្មោះ Kommersant បានរាយការណ៍ថា កិច្ចប្រជុំដែលមិនបានបញ្ជាក់ត្រូវបានគេអះអាងថា ធ្វើឡើងនៅថ្ងៃចន្ទនៅក្នុងរដ្ឋធានីអង់ការ៉ារបស់ប្រទេសតួកគី។ ប្រភពបាននិយាយថា ទីក្រុងម៉ូស្គូត្រូវបានតំណាងដោយលោក Sergey Naryshkin នាយកសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីឬ...
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានអញ្ជើញជួបសន្ទនាជាមួយលោកចូ បៃដិនប្រធានាធិបតីអាមេរិកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងអាមេរិកបានឆ្លងកាត់ភ្លៀងនិងខ្យល់ព្យុះជាច្រើនក្នុងរយៈពេលជាង៥០ឆ្នាំ ដោយមានការទទួលបានផងមានការបាត់បង់ផងបានបទពិសោធន៍ផងនិងបានមេរៀនផង។ប្រវត្តិសាស្ត្រជាសៀវភៅបង្រៀនល្អបំផុត។យើងត្រូវតែរៀនពីប្រវត្តិសាស្ត្រ ហើយសម្លឹងទៅអនាគត។បច្ចុប្បន្ន ស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកមិនស្របទៅនឹងផលប្រយោជន៍ជាក់ស្តែងរបស់ប្រទេសនិងប្រជាជននៃប្រទេសទាំង២ចិននិងអាមេរិក ក៏មិនសមស្របទៅនឹងក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិផងដែរ។ក្នុងឋានៈជាអ្នកដឹកនាំនៃមហាអំណាចទាំងពីរចិននិងអាមេរិក គួរតែស្វែងរកទិសដៅដ៏ត្រឹមត្រូវនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំង២ ដើម្បីជំរុញឲ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកឡើងកម្រិត។អ្នកនយោបាយគួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសខ្លួន ក៏គួរគិតពិចារណានិងបញ្ជាក់ឱ្យច្បាស់លាស់នូវវិធីសាស្ត្រចុះសម្រុងគ្នាជាមួយប្រទេសដទៃនិងជាមួយពិភពលោក។ លោកXi Jinpingបានថ្លែងបន្តទៀតថា បច្ចុប្បន្ន ការបម្រែបម្រួលនៃយុគសម័យកំពុងលាតត្រដាងតាមរយៈវិធីដែលមិនធ្លាប់មាន សហគមន៍មនុស្សជាតិកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មាន...
ពេលទទួលសម្ភាសន៍ពីអ្នកសារព័ត៌មានលោកស្រីLi Wenjuanបានថ្លែងថា ”ប្រទេសជាតិគឺប្រជាជនប្រជាជនគឺប្រទេសជាតិ។” ”បក្សកុម្មុយនីស្តចិនដឹកនាំប្រជាជនចិនប្រយុទ្ធនឹងសត្រូវនិងការ ពារប្រទេសជាតិគឺដើម្បីប្រជាជន។” ”ការបង្កើនល្បឿនកសាងប្រទេសខ្លាំងខាងកសិកម្ម ដើម្បីជំរុញយ៉ាងរឹងមាំនូវការស្តារឧស្សាហកម្ម ធនធានមនុស្ស វប្បធម៌ អេកូឡូស៊ីឡើងវិញនៅជនបទ។” នេះជាបទរាយការណ៍សំខាន់ៗរបស់លោកXi Jinpingក្នុងរបាយការណ៍សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដែលបានកំណត់គោលដៅជាក់លាក់ឱ្យយើង ហើយក៏ផ្ដល់នូវកម្លាំងចិត្តផងដែរ។ លោកស្រី Li Wenjuan ឆ្នាំនេះមានអាយុ៣២ឆ្នាំជាលេខាគណៈកម្មការបក្សកុម្មុយនីស្តនៃឃុំBulunkouស្រុកAketaoតំបន់ស្វ័យតស៊ីនជាំងប្រទេសចិន។ថ្ងែទី១៦ខែតុលាឆ្នាំ២០២២ តាងនាមឱ្យតំណាងបក្សលោកស្រីបានចូលរួមសមាជបក្សលើកទី២០នៅទីក្រុងប៉េកាំង។បន្ទាប់ពីបញ្ចប់សមាជបក្សរួចហើយលោកស្រីមានចំណាប់អារម្មណ៍ថា ខ្ញុំត្រូវផ្សព្វផ្សាយស្មារតីសមាជបក្សលើកទី២០តាមរបៀបគ្រប់បែបយ៉ាងដោយឆាប់រហ័សទៅដល់មូលដ្ឋាននិងផ្ទះកសិករ។ខ្ញុំសង្ឃឹមថាតាមការផ្សព្វផ្សាយនេះអាចលើកទឹកចិត្តនិងដឹកនាំប្រជាជនគ្រប់ជនជាតិឱ្យខិតខំធ្វើការ។ លោកស្រីLi Wenjuanបានថ្លែងថា ការស្តាប់របាយការណ៍សមាជបក្សលើកទី២០របស់លោកXi...
គៀវ៖ យោងតាមមន្ត្រីក្រុងគៀវបានឲ្យដឹងថា រុស្ស៊ីបានបាត់បង់ទាហាន ១០០០០នាក់ក្នុងរយៈពេល២សប្តាហ៍ ខណៈអ៊ុយក្រែនបន្តការវាយលុករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ទំនងជាបរាជ័យក្នុងការទាញយកប្រយោជន៍ពីជោគជ័យរបស់កងកម្លាំងរុស្ស៊ី ដែលបានធ្វើឡើងក្នុងដំណាក់កាលដំបូងនៃសង្រ្គាម ដោយពេលនេះអ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន រួមទាំងទីក្រុង Kherson ដ៏សំខាន់ជាយុទ្ធសាស្ត្រផងដែរ។ អ្នកឆ្លើយឆ្លងព័ត៌មានបរទេសរបស់ ABC News លោក James...
កោះបាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី និងចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានជួបប្រជុំគ្នានៅកោះបាលី និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងជាយុទ្ធសាស្ត្ររបស់ប្រទេសរបស់ពួកគេ ដោយបញ្ចប់ភាពជាដៃគូថ្មី ។នៅមុនកិច្ចប្រជុំកំពូលមេដឹកនាំក្រុមប្រទេស G20 រយៈពេល២ថ្ងៃ...
អ៊ីស្តង់ប៊ុល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Suleyman Soylu រដ្ឋមន្ត្រីមហាផ្ទៃ បានថ្លែងនៅថ្ងៃចន្ទនេះថា ជនសង្ស័យម្នាក់ដែលបានបន្សល់ទុកគ្រាប់បែកដែលបណ្តាលឱ្យមានការផ្ទុះនៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ត្រូវបានចាប់ខ្លួនដោយប៉ូលិស នេះបើយោងតាមបណ្តាញទំនាក់ទំនង Twitter ជាភាសាអង់គ្លេសរបស់ទីភ្នាក់ងាររដ្ឋ Anadolu បានផ្សាយឲ្យដឹង ។ មនុស្សចំនួន៦នាក់ត្រូវបានសម្លាប់...
KHERSON៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់យោធារុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជនស៊ីវិលនៅក្រុង Kherson ដែលផ្នែកខ្លះត្រូវបានយោធាអ៊ុយក្រែនដណ្តើមយកមកវិញកាលពីសប្តាហ៍មុន បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញក្រុងនេះ ។លោក Zelenskyy បានថ្លែងដោយគូសបញ្ជាក់តាមរយៈវីដេអូនាពេលយប់របស់គាត់ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា បានអនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រេីសរើសនិស្សិត-សិស្សចូលរួមបណ្ដុះបណ្ដាលនាយទាហាន ចំនួន ៦២០នាក់ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៣ តទៅ។
ប្រទេសឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងជួបជាមួយលោក ហ្ស៊ី ជិនពីង មេដឹកនាំរបស់ប្រទេសចិន នៅលើកោះបាលីនៅថ្ងៃចន្ទនេះ ដើម្បីកំណត់ “មាគ៌ាការពារ” សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ខណៈដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២០ រឺហៅថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង៦.៤០នាទីល្ងាច (ម៉ោងនៅកោះបាលី) ល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើដំណើរទៅកាដល់ហោះបាលី នៃប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ G20។ ដំណើរអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ត្រូវបានទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីមន្ត្រីថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌូនេស៊ី...
ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិចអន្តរជាតិជាលើកដំបូងក្នុងប្រទេសកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវភាពរំភើបរីករាយក្នុងការទស្សនាព្រឹត្តិការណ៍កីឡាដ៏ពេញនិយមបំផុតមួយក្នុងពិភពលោកនាពេលកន្លងមក។ កីឡាអេឡិចត្រូនិចគឺជាផ្នែកមួយនៃវិញ្ញាសារកីឡានៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្រុមហ៊ុន Smart...
ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្តីពីការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្រោយជំងឺរាតត្បាត COVID-19 ដែលធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។ ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បាននាំឱ្យបណ្តាប្រទេសអាស៊ានធ្វើការកោះប្រជុំជាច្រើនដង ដែលមួយក្នុងចំណោមនោះ គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលជាផ្នែកមួយនៃការប្រជុំសមាជអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលលើកទី៤១...
គៀវ ៖ បន្ទាប់ពីការដកថយ របស់រុស្ស៊ីពីតំបន់ Kherson កាលពីសប្តាហ៍មុន ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចោទប្រកាន់ទាហានរុស្ស៊ី ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងសម្លាប់ជន ស៊ីវិលនៅក្នុងទីក្រុង ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូពេលយប់របស់លោកថា “អ្នកស៊ើបអង្កេតបានចងក្រងឯកសារ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីជាង ៤០០...
កម្រងរូបភាព៖ បេក្ខនារីបវរកញ្ញា ចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ រាំក្នុងពេលធ្វើបទបង្ហាញសារព័ត៌មាន ក្នុងទីក្រុងម៉ានីល កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២២។
តូក្យូ៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានយល់ព្រមចាត់វិធានការ “ដំណោះស្រាយ” ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង ខណៈដែលភាពតានតឹងបានកើនឡើងនាពេលថ្មីៗនេះ ជុំវិញការសាកល្បងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង។ បន្ទាប់ពីជួបជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅភ្នំពេញ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក៏បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការបីដងកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់...
ភ្នំពេញ៖ ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញ ដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើម ពីសហរដ្ឋអាមេរិក នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ នៅដឹព្រេមៀ សេនធ័រ សែនសុខ ដើម្បីអបអរសាទរនៃវត្តមាន ប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលបានឈរជើងយ៉ាងរឹងមាំ នៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាព...
គៀវ៖ ឧត្តមសេនីយអាមេរិកម្នាក់បានឲ្យដឹងថា ឧបទ្វីបគ្រីមៀរបស់រុស្សី អាចនឹងត្រូវរងការទម្លាក់គ្រាប់បែកពីកាំជ្រួចរយៈចម្ងាយឆ្ងាយ Himars ដ៏សាហាវ បន្ទាប់ពីការបាត់បង់តំបន់ Kherson នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National ។ ជាមួយនឹងអាវុធ ដែលមានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ៩០គីឡូម៉ែត្រ ទីក្រុងមូស្គូ ត្រូវបានគេយល់ថា បានបញ្ជាឱ្យមានការជម្លៀសមូលដ្ឋានឧទ្ធម្ភាគចក្រនៅជិតឧបទ្វីប ដែលរុស្ស៊ីកាន់កាប់ក្នុងឆ្នាំ២០១៤ ។ ឧត្តមសេនីយ Ben...
បរទេស៖ ប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 ត្រូវបានគេរាយការណ៍ថា កំពុងស្វែងរកការទប់ស្កាត់ការប្រមូលផ្តុំមេដឹកនាំពិភពលោកពីការក្លាយជាពិធីជប់លៀងរុស្ស៊ី ដោយជំរុញឱ្យអ្នកនយោបាយលោកខាងលិច បញ្ចេញកំហឹងរិះគន់របស់ពួកគេចំពោះទីក្រុងមូស្គូ ដូច្នេះសមាជិកទាំងអស់អាចត្រូវបាននាំមកជាមួយការទំនាក់ទំនងនៅចុងបញ្ចប់នៃព្រឹត្តិការណ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងមន្ត្រីដទៃទៀតនៅក្នុងរដ្ឋាភិបាលរបស់លោក បានស្នើឱ្យមេដឹកនាំលោកខាងលិចធ្វើសម្បទានលើវិសាលភាពនៃវោហាសាស្ត្រប្រឆាំងរុស្ស៊ីរបស់ពួកគេជុំវិញវិបត្តិអ៊ុយក្រែន។ នេះបើតាមសារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃអាទិត្យដោយដកស្រង់សម្តីអ្នកការទូតមិនស្គាល់អត្តសញ្ញាណបីនាក់ដែលដឹងអំពីកិច្ចពិភាក្សានេះ។...
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ត្រូដូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន កាណាដា បានផ្ញើសារទៅកាន់ពិភពលោក សូមកុំបំភ្លេចឱ្យសោះ អំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា ហើយមិនត្រូវបណ្តែតបណ្តោយ ឱ្យអំពើឃោរឃៅបែបនេះ កើតមានម្តងទៀតឡើយ។ តាមរយៈបណ្តាញសង្គមTwitter លោកនាយករដ្ឋមន្រ្តីកាណាដា ដែលបានអញ្ជើញទៅ ទស្សនាសារៈមន្ទីរប្រល័យ ពូជសាសន៍ទួលស្លែង កាលពីថ្ងៃអាទិត្យនោះ បានផ្ញើរសារថា យើងមិនត្រូវបំភ្លេចអំពើ ប្រល័យពូជ...
គៀវ៖ រុស្ស៊ី យល់ព្រមបើកឲ្យមានការចរចាលើអ៊ុយក្រែន ដោយគ្មានលក្ខខណ្ឌ ខាងក្រោមនេះគឺជាការវិវឌ្ឍចុងក្រោយបង្អស់ក្នុងវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (NSDC) បានច្រានចោលការបង្កកជម្លោះជាមួយរុស្ស៊ី បន្ទាប់ពីកងកម្លាំងអ៊ុយក្រែន បានកាន់កាប់ទីក្រុង Kherson ភាគខាងត្បូងប្រទេសឡើងវិញ នេះបើយោងតាមសេវាសារព័ត៌មានរបស់ NSDC។ លោក Danilov បានលើកឡើងថា...
បរទេស៖ លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ចង់ឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ដើម្បីប្រឈមមុខនឹង “រាល់សំណួរ និងការរិះគន់” ពីមហាអំណាចលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...