ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២២នេះ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ យុវជន ជាប់ចោទម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោសដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណី រួមភេទជាមួយក្មេងស្រីម្នាក់ អាយុ ១៣...
នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន២កន្លែងបន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងបន្ថែមថាស្ពានអាកាសដែលសាងសង់បន្ថែមនេះ ទី១ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ទី២...
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាថ្ងៃទី៣០ សីហា ២០២២ អំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដែលមានភាពស្ងប់ស្ងាត់ នៅក្នុងសប្តាហ៍នេះ មិនមានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងទេ។ លោកក៏បានរម្លឹកថា កម្ពុជាគឺជាសមាជិករបស់អង្គការឧតុនិយមពិភពលោក ហើយជាសមាជិកអង្គការក្នុងតំបន់នានា ទាក់ទងនឹងវិស័យឧតុនិយមនេះផងដែរ ដូច្នេះ កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មាន ទាក់ទងនឹងវិស័យនេះ ជាមួយបណ្តាប្រទេសស្ទើរតែទាំងអស់ នៅក្នុងពិភពលោក។ ក្នុងករណីមានបាតុភូតអ្វីកើតឡើង...
ភ្នំពេញ៖ ឥឡូវនេះ ក្រុមហ៊ុន Smart Axiata និង Pizza Hutកំពុងផ្តល់ជូនប្រម៉ូសិនពិសេសដល់អតិថិជនរបស់ Smart ដែលមាន SmartVIP ដោយពួកគេអាចញាំភីហ្សារសជាតិឆ្ងុយឆ្ងាញ់ដោយមិនអស់លុយពី Pizza Hut។ រាល់អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាសមាជិក SmartVIP នឹងទទួលបានអត្ថប្រយោជន៍ពីការញ៉ាំភីហ្សាដោយមិនអស់លុយពី Pizza Hut...
សន្និសីទស្តីពីការអភិវឌ្ឍអាហ្រ្វិក(TICAD)លើកទី ៨ ដែលដឹកនាំដោយប្រទេសជប៉ុន បានបើកធ្វើនៅប្រទេស ទុយនីស៊ី ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែសីហា ។មិនថាការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ជប៉ុនឬក៏ការថ្លែងសុន្ទរកថា គ្រប់បែបយ៉ាងរបស់មន្ត្រីជប៉ុន ក្នុងសន្និសីទលើកនេះ ក៏ដោយ ក៏សុទ្ធតែមានចំណាប់ អារម្មណ៍ដ៏លេចធ្លោមួយគឺថា ការដែលសន្និសីទលើកនេះ បានសន្យាថា នឹង”ផ្តល់ជំនួយ”ដល់អាហ្វ្រិក តាមពិតទៅ...
ភ្នំពេញ ៖ នាព្រឹក ថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនរៀល (៥,១០០,០០០រៀល) អង្ករចំនួន...
ភ្នំពេញ៖ តាមការគ្រោងទុក និង តាមបែបប្រពៃណីសាសនា នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសែន ក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចំរើនពីម្ចាស់ទឹកម្ចាស់ដី អ្នកថែរក្សាភូមិករទីតាំងប្រារព្វពិធី ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី។ ពិធីក្រុងពាលីនេះធ្វើឡើង មុនមួយថ្ងៃមុននៃពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាស២កន្លែងព្រមគ្នាបន្ថែមទៀត...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គជប) នឹងជួបជជែកពិភាក្សា អំពីការធ្វើកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា ជាមួយគណបក្ស នយោបាយចំនួន៤ ។ យោងតាមសេចក្តីជូនដំណឹង របស់ គ.ជ.ប នៅថ្ងៃទី៣០ សីហា ឆ្នាំ២០២២ បានឱ្យដឹងថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអនុញ្ញាតឱ្យ តំណាងគណបក្សនយោបាយចំនួន...
បរទេស ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងឆ្លើយ តបជាមួយនឹង “វិធានការដ៏ម៉ឺងម៉ាត់ និងមិនរារែកឡើយ” ប្រសិនបើទីក្រុងវ៉ាស៊ីនតោន បន្តកិច្ចសហប្រតិបត្តិការ យោធា ជាមួយកោះតៃវ៉ាន់ ។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង បន្ទាប់ពីសារព័ត៌មាន Politico បានរាយការណ៍ថា រដ្ឋបាលរបស់លោក...
បរទេស ៖ យោធាអាមេរិកកំពុង មានកម្រិតទាបលើប្រភេទ គ្រាប់រំសេវមួយចំនួន បន្ទាប់ពីសេតវិមាន បានយល់ព្រម និងផ្តល់ប្រាក់រាប់ពាន់លានដុល្លារជា “ជំនួយជាសព្វាវុធ” សម្រាប់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈមក ។ នេះបើតាមមន្ត្រីយោធាជាច្រើន បានប្រាប់កាសែត Wall Street Journal ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០...
ភ្នំពេញ ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីគម្រោង ចំណាយថវិកា ប្រមាណជា៣៦.៧៧៥.០០០ដុល្លារ សម្រាប់ការសាងសង់ ស្ពានអាកាសថ្មីមួយកន្លែង នៅចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ស្ថិតក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ ។ សម្រាប់ការសាងសង់នេះ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ បានចេញព្រះរាជក្រឹត្យ ដំឡើង និងផ្ដល់ឋានៈទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១៣រូបដែលមានឋានៈស្មើរដ្ឋមន្ត្រី ៕
បរទេស ៖ យន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយ B-2 គឺជាអាវុធដ៏អស្ចារ្យមួយ នៃសង្គ្រាម៖ យោងតាមក្រុមហ៊ុនអាកាសចរណ៍ និងការពារជាតិ Northrop Grumman យន្តហោះទម្លាក់គ្រាប់បែក បំបាំងកាយ B-2 របស់កងទ័ពអាកាស សហរដ្ឋអាមេរិក គឺជាធាតុផ្សំដ៏សំខាន់ នៃឃ្លាំងអាវុធវាយប្រហារចម្ងាយឆ្ងាយ របស់ប្រទេស ហើយមួយក្នុង ចំណោម យន្តហោះដែលអាចរស់រានមានជីវិតបានច្រើន...
គៀវ ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក Olexiy Kovalev អតីតសមាជិក សភាអ៊ុយក្រែន ដែលបានសហការ ជាមួយកងកម្លាំងកាន់កាប់ ត្រូវបានបាញ់សម្លាប់ នៅក្នុងផ្ទះរបស់លោក នៅក្នុងតំបន់ Kherson ភាគខាងត្បូងប្រទេស ។ ប្រព័ន្ធផ្សព្វផ្សាយដូចជា Baza បានអះអាងថា លោក Kovalev...
វៀងច័ន្ទ ៖ មនុស្សរាប់ពាន់នាក់ នៅភាគខាងជើងប្រទេសឡាវ បានរងផលប៉ះពាល់ដោយទឹកជំនន់ភ្លាមៗ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ក្នុងនោះខេត្ដ ឧត្តុង្គ បូកែវ ហួផាន ផ្លុងសាលី ជាខេត្តដែលរងគ្រោះដោយទឹកជំនន់។ អភិបាលស្រុកឡារ លោក Houmphan Bouphakham បាន ប្រាប់សារព័ត៌មាន ក្នុងស្រុកកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ខេត្តឧត្តមសៃ...
ភ្នំពេញ ៖ ក្រោយមានក្រុមយុវជន មកពីខេត្តសៀមរាបដាក់ញត្តិ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រសួងអប់រំយុវជន និងកីឡា កាលពីថ្ងៃ២៩ សីហា ដើម្បីស្នើឲ្យរដ្ឋមន្រ្តីអប់រំ បញ្ឈប់ផែនការ ការបើកដេប៉ាតឺម៉ង់ភាសាវៀតណាម លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា បានប្រតិកម្មតបទៅវិញថា បើអ្នកណាមិនពេញចិត្តរៀនទេ កុំមករៀនធ្វើអ្វី ខណៈលោកសង្កត់ធ្ងន់ថា អ្នកប្រឆាំងនឹង...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ថា ត្រីឆ្លាមពណ៌ខ្មៅចំនួន ៨ក្បាល ត្រូវបានគេប្រទះឃើញងាប់ ដោយអញ្ចាញរបស់សត្វទាំងនោះ ត្រូវបានខូចខាតនៅក្នុងទឹកនៃទីក្រុង Pulau Hantu កាលពីព្រឹកថ្ងៃអាទិត្យ ។ គ្រោងឆ្អឹងរបស់ត្រីឆ្លាមអនីតិជន ត្រូវបានអ្នកមុជទឹកជំពប់ជើងដួល អំឡុងពេលមុជទឹកជាប្រចាំនៅកោះនេះ ដែលមានទីតាំងនៅភាគខាងត្បូង នៃប្រទេសសិង្ហបុរី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើក្រុមហ៊ុនអាមេរិក បណ្ដាក់ទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅកម្ពុជា ព្រោះកម្ពុជាមិនទាន់ មានក្រុមហ៊ុន វិនិយោគអាមេរិក មកបណ្តាក់ទុន លើវិស័យនេះឡើយ។ នាឱកាសអញ្ជើញ ជួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកស្រី...
ក្រុមហ៊ុនវីរៈ ប៊ុនថាំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ ឬក៏គិតថា មានសមត្ថភាព អាចមកដាក់ CV ផ្ទាល់នៅសាខាកណ្ដាលអាស័យដ្ឋានៈ ដីឡូតិ៍64F ផ្លូវទន្លេសាប ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បើទោះបីមាន ឬគ្មានបទពិសោធន៍ ក៏អាចសាកល្បងធ្វើការសម្ភាសន៍បានដែរ នឹងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន។ ឱកាសការងារទាំងនោះរួមមាន៖ VETJOBPOST, VETJOB,...
សេអ៊ូល៖ រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងត្បូង លោក Lee Jong Sup បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង មិនទាន់បង្ហាញសញ្ញាណាមួយថា ខ្លួននឹងធ្វើតេស្ដនុយក្លេអ៊ែរ ក្នុងពេលដ៏ខ្លីខាងមុខនេះទេ ប៉ុន្តែប្រទេសនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរៀបចំ ការធ្វើតេស្ដទី៧ របស់ខ្លួន។ លោករដ្ឋមន្ត្រីក៏បានលើកឡើង នៅក្នុងសម័យប្រជុំសភាថា ទីក្រុងព្យុងយ៉ាង បានបន្តរៀបចំ សម្រាប់ការបាញ់បង្ហោះមីស៊ីលផ្លោង...
យូអិន៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យពិភពលោក នាំយកសន្ធិសញ្ញាហាមឃាត់ ការសាកល្បងនុយក្លេអ៊ែរ ទាំងអស់ ចូលជាធរមាន។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Guterres បានធ្វើការអំពាវនាវ នៅក្នុងសាររបស់លោក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងនឹង ការធ្វើតេស្តនុយក្លេអ៊ែរ ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ម្សិលមិញនេះ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥នាក់ទៀត ខណៈជាសះស្បើយ ចំនួន២១នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៥៩៦នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៣៩៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃកម្ពុជា បានថ្លែងថា ក្នុងដំណាក់កាល នៃការរីកចម្រើន និងអភិវឌ្ឍន៍តំបន់អាស៊ាន មានបញ្ហាប្រឈមផ្សេងៗ កើតឡើងជាបន្តបន្ទាប់ រួមមាន៖ បញ្ហាភូមិសាស្ត្រនយោបាយ សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ច ផងដែរ។ កិច្ចប្រជុំឆ្នាំលើកទី៥ នៃបណ្ដាញទីក្រុងឆ្លាតអាស៊ាន (ASCN) តាមប្រព័ន្ធ Video...
ម៉ូស្គូ ៖ ឧបនាយករដ្ឋមន្ត្រីទីមួយ របស់ប្រទេសរុស្សី លោក Andrei Belousov បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ “តិចជាង ៣ភាគរយ ដែលលើសពី ២ភាគរយក្នុងឆ្នាំ២០២២នេះ ។ លោក Belousov បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល ស្តីពីការធ្វើឲ្យប្រសើរឡើង នូវស្ថិរភាពនៃសេដ្ឋកិច្ចរុស្ស៊ី...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងនៅទីនេះ កាលពីថ្ងៃចន្ទម្សិលមិញនេះថា បញ្ហាការពារ គួរតែត្រូវបានដោះស្រាយមុន ពេលឈានដល់កិច្ចព្រមព្រៀង រវាងអ៊ីរ៉ង់និងមហាអំណាច លើការរស់ឡើងវិញ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Raisi បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានមួយថា ការដោះស្រាយបញ្ហាការពារ គឺជាសសរស្តម្ភនៅក្នុងកិច្ចចរចា...
ប៉េកាំង ៖ មន្ត្រីពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិន នៅតែជាដៃគូរពាណិជ្ជកម្មដ៏ធំបំផុត នៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) អស់រយៈពេល ១៣ ឆ្នាំជាប់ៗគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ ពាណិជ្ជកម្មរវាងចិន និងអាស៊ាន ឈានដល់ ៥៤៤,៩ពាន់លានដុល្លារ អាមេរិក ក្នុងរយៈពេល ៧...
ភ្នំពេញ ៖ គណៈប្រតិសភាកម្ពុជា-អាមេរិក បានឯកភាពគ្នា និងនាំគ្នាសម្លឹងទៅមុខ ព្រមទាំងក្ដាប់ឱកាស ដែលកំពុងមាន នាពេលបច្ចុប្បន្ន ធ្វើជាមូលដ្ឋាន ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើង ។ ការឯកភាពរវាងសភា ទាំង២ប្រទេសនេះ ធ្វើឡើងកាលពីថ្ងៃ២៩ សីហា ក្នុងជំនួបរវាងលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងលោក...
ប៉េកាំង៖ ប្រទេសចិនបានច្រានចោល របាយការណ៍ដែលទាក់ទងនឹងស៊ីនជាំង ដែលចេញផ្សាយដោយមជ្ឈមណ្ឌល ការចូលរួមជាសកលរបស់ ក្រសួងការបរទេសសហរដ្ឋអាមេរិក (GEC) ដែលក្នុងនោះវាបានធ្វើឱ្យចិន ស្អប់ខ្ពើមអំពីការបង្កើត និងការផ្សព្វផ្សាយព័ត៌មាន មិនពិតអំពីស៊ីនជាំង។ អ្នកនាំពាក្យក្រសួងការបរទេសលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ នៅពេលត្រូវបានសួរឱ្យធ្វើ អត្ថាធិប្បាយលើរបាយការណ៍នេះ ដោយបន្ថែមថា ការភូតកុហករបស់សហរដ្ឋអាមេរិក អំពីតំបន់ស៊ីនជាំង នឹងធ្វើឱ្យបាត់បង់នូវភាពជឿជាក់...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កងកម្លាំងយោធារបស់ ប្រទេសអ៊ុយក្រែន បានធ្វើការះអាងថា បានធ្វើការវាយបកត្រឡប់ចូលទៅ ដល់តំបន់កាប់កាប់ដោយរុស្សីវិញ នៅតំបន់ជួរមុខ ឬត្រូវបានស្គាល់ថាជាតំបន់ Khersonប៉ុន្តែរុស្សីបានបដិសេធ ចំពោះការអះអាងនេះផងដែរ។ របាយការណ៍ពីខាងអ៊ុយក្រែន បានបញ្ជាក់ថា ផែនការក្នុងការវាយដណ្តើម កាន់កាប់ទឹកដីមួយចំនួននៅភាគខាងត្បូង ពីរុស្សីមកវិញពីសំណាក់រដ្ឋាភិបាលអ៊ុយក្រែននោះ គឺបានទទួលជោគជ័យមួយផ្នែកហើយ ពោលគឺបន្ទាប់ពីអ៊ុយក្រែន បានវាយប្រហារកាត់ ផ្តាច់ផ្លូវផ្គត់ផ្គង់ដ៏សំខាន់មួយរបស់រុស្សី...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធិបតីចិនលោក Xi Jinping បានធ្វើការផ្ញើសារលិខិត ចូលរួមរំលែកទុក្ខចំពោះការបាត់បង់ ទ្រព្យសម្បត្តិនិងជីវិត ប្រជាពលរដ្ឋរបស់ប៉ាគីស្ថាននៅក្នុងហេតុការណ៍គ្រោះទឹកជំនន់ ដ៏អាក្រក់ដែលកំពុងបន្តកើតមាន នៅឡើយទូទាំងប្រទេស។ លោក Xi ក្នុងនាមតំណាងឲ្យរដ្ឋាភិបាលចិន និងពលរដ្ឋចិនទាំងអស់ផង បានបញ្ជាក់អំពីភាពសោកសៅ និងចូលរួមសោកស្តាយ ជាមួយនឹងជនរងគ្រោះទាំងឡាយ និងការបាត់បង់ក្រុមគ្រួសារអ្នករងរបួស និងពលរដ្ឋដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រោះធម្មជាតិនេះផងដែរ។...