ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាពិភាក្សា ស្ដីពី «វឌ្ឍនភាពនៃវិស័យសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា» នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ វេទិកាពិភាក្សា ប្រព្រឹត្តឡើង ក្នុងគោលបំណងជជែកដេញដោលជាសាធារណៈ ជាមួយបណ្ដាញសារព័ត៌មាន និងអង្គការក្រៅរាជរដ្ឋាភិបាលមួយចំនួន លើវិស័យសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌ បន្ទាប់ពីរាជរដ្ឋាភិបាល បានអនុវត្តគោលនយោបាយ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌កម្លងមក។ កិច្ចសន្ទនានេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង ស្លាប់ និងជាសះស្បើយថ្មី ដោយសារជំងឺកូវីដ១៩ថ្មីទៀតទេ។ គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្នុងករណីល្មើសច្បាប់ចរាចរណ៍ និងមិនស្តាប់ការណែនាំ ព្រមទាំងប្រើអំពើហិង្សា តាមរយៈការដោះខ្សែក្រវ៉ាត់វាយ ទៅលើប៉ូលីសចរាចរណ៍ កំពុងអនុវត្តច្បាប់ ។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ នាថ្ងៃ២៨ មិថុនា ។ ករណីនេះ កើតឡើងនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៣រសៀល ។...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានអនុម័តបទប្បញ្ញត្តិមួយ ក្នុងគោលបំណងធានាថា សមត្ថភាពផ្ទុកឧស្ម័ន នៅក្នុងសហភាពអឺរ៉ុប ត្រូវបានបំពេញមុនរដូវរដូវរងា ហើយអាចចែករំលែក រវាងរដ្ឋជាសមាជិក។ បទប្បញ្ញត្តិបានផ្តល់ឱ្យថា ការផ្ទុកឧស្ម័នក្រោមដី នៅលើទឹកដីរបស់រដ្ឋជាសមាជិក ត្រូវតែបំពេញយ៉ាងហោចណាស់ ៨០ភាគរយ នៃសមត្ថភាពរបស់ពួកគេ មុនរដូវរងាឆ្នាំ២០២២/២០២៣ និងដល់ ៩០ភាគរយមុនរដូវរងាបន្ទាប់។ សរុបមក សហភាពអឺរ៉ុប នឹងព្យាយាមរួមគ្នា ដើម្បីបំពេញ...
ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការ លើការដឹកជញ្ជូនភ្ញៀវទេសចរ ក្នុងការធ្វើដំណើរកម្សាន្ត តាមតំបន់ប្រជុំកោះនានា នៅខេត្តព្រះសីហនុ ជាពិសេសក្នុងការដើរឲ្យទាន់ នូវសម័យការនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន GTVC SPEEDBOAT របស់លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានបញ្ជាទិញនូវអូបរ័ល្បឿនលឿន ទំនើបមួយចំនួនទៀត សម្រាប់ផ្តល់ជូននូវសុវត្ថិភាព ប្រណីតភាព ដល់អ្នកដំណើរ ។ លោកឧកញ៉ា...
ប៉េកាំង ៖ ការប្រមូលផ្តុំការទូត លោកខាងលិចសំខាន់ៗ ជាបន្តបន្ទាប់បាន ចាប់ផ្តើមជាមួយនឹងកិច្ចប្រជុំ របស់មេដឹកនាំក្រុមទាំង៧ (G7) នៅរមណីយដ្ឋានភ្នំ Schloss Elmau របស់អាល្លឺម៉ង់ កាលពីថ្ងៃអាទិត្យ ខណៈដែលអ្នកតវ៉ារាប់ពាន់នាក់ បានដើរដង្ហែ ក្នុងទីក្រុងមុយនិច។ មេដឹកនាំដែលកំពុងចូលរួម ក្នុងកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ និងអ្នកដែលនឹងបង្ហាញខ្លួននៅក្នុងកិច្ចប្រជុំកំពូល NATO...
រុស្ស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) ត្រូវបានដកស្រង់សម្តី ដែលបានថ្លែងកាលពីថ្ងៃចន្ទថា ការឈ្លានពានណាមួយ នៅលើឧបទ្វីបគ្រីមៀ ដោយរដ្ឋសមាជិក អង្គការ NATO អាចស្មើនឹងការប្រកាស សង្គ្រាមលើប្រទេសរុស្ស៊ី...
យប់ថ្ងៃទី២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញធ្វើជាអធិបតី ក្នុងកិច្ចប្រជុំសន្ទនាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍជាសកល តាមប្រព័ន្ធវីដេអូ ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។ ខណៈពេលទើបចាប់ផ្តើមកិច្ចប្រជុំ លោក Xi Jinping បាននិយាយដល់រឿងរ៉ាវរបស់លោក ដែលបានធ្វើជាកសិករ នៅភូមិតូចមួយ នៃតំបន់ខ្ពង់រាបដីលឿង កាលពីចុងទសវត្សរ៍ឆ្នាំ៦០នៃសតវត្សរ៍មុន ហើយបាននិយាយ...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា អភិបាលតំបន់បានលើកឡើងថា មីស៊ីលផ្លោងរបស់រុស្ស៊ីចំនួន២គ្រាប់ បានវាយប្រហារទៅលើ មជ្ឈមណ្ឌលផ្សារទំនើប១កន្លែង ក្នុងទីក្រុង Kremenchuk ភាគកណ្តាល នៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់ និងរបួស៥០នាក់ ។ លោកប្រធានាធិបតី Volodymyr...
អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា បើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានលើកឡើងកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនមីស៊ីលប្រឆាំងនឹង យន្តហោះទំនើប ឲ្យដល់អ៊ុយក្រែន ដើម្បីការពារប្រឆាំងនឹង ការវាយប្រហាររបស់រុស្ស៊ី ។ លោក Sullivan...
ហ្ស៊កដានី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស១២នាក់ បានស្លាប់ និង២៥១នាក់បានរងរបួស នៅក្នុងការលេចធ្លាយឧស្ម័នក្លរីន ចេញពីធុងស្តុកទុក នៅឯកំពង់ផែ Aqaba របស់ប្រទេសហ្ស៊កដានី ។ ការលេចធ្លាយនេះបានកើតឡើង បន្ទាប់ពីធុងមួយដែលពោរពេញ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី និងសមភាគីប្រេស៊ីល លោក Jair Bolsonaro បានពិភាក្សាគ្នា អំពីបញ្ហាប្រឈមសន្តិសុខស្បៀងជាសកល និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យកសិកម្ម និងថាមពល ក្នុងអំឡុងពេលជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ។ វិមានក្រឹមឡាំងបានលើកឡើងថា បញ្ហាសន្តិសុខស្បៀង...
បរទេស៖ ទីភ្នាក់ងារច៊ិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតី នៃប្រទេសស្រីលង្កា លោក Gotabaya Rajapaksa កាលពីថ្ងៃចន្ទ បានធ្វើការប្រកាសនិងចេញបញ្ជាឲ្យ ក្រុមមន្ត្រីរដ្ឋាភិបាល ក្នុងការទិញយកប្រេងឥន្ធនៈបន្ថែមទៀត នាំចូលមកក្នុងប្រទេស ខណៈដែលបញ្ហាកង្វះខាត ប្រេងសាំង បានកើតឡើង នៅទូទាំងប្រទេស។ ប្រភពដដែលក៏បានសរសេរទៀតដែរថា ទេសាភិបាល នៃធនាគារកណ្តាល របស់ប្រទេសស្រីលង្កា បានយល់ព្រមក្នុងការទូទាត់លុយមួយចំនួន...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ដែលចុះចេញពីដំណែងនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ មានភាពល្បីល្បាញ ដោយសារការនិយាយលេងសើច កំប្លុកកំប្លែង និងការគំរាមកំហែងសម្លាប់មនុស្ស។ សុន្ទរកថារបស់គាត់ បានធ្វើឱ្យមនុស្សគ្រប់គ្នាខឹងសម្បារ ពីអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នករិះគន់ ដល់មេដឹកនាំពិភពលោក និងសូម្បីតែព្រះជាម្ចាស់ ប៉ុន្តែគាត់នៅតែមានប្រជាប្រិយភាព ក្នុងចំណោមប្រជាជនហ្វីលីពីន ដែលធុញទ្រាន់នឹងអ្នកនយោបាយក្រៅប្រព័ន្ធ និងអំពើពុករលួយ។ នេះជាសម្រង់សម្ដីខ្លះៗរបស់លោកចាប់តាំងពីឡើងកាន់អំណាចក្នុងឆ្នាំ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងអាចជម្នះផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច បង្កឡើងដោយជំងឺកូរីដ-១៩ ទោះបីជំងឺនេះ មិនទាន់រលាយសាបសូន្យពីផែនដីក៏ដោយ។ នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា រយៈពេលជាង២ឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩...
ភ្នំពេញ ៖ ស្វាយ ជាជំងឺកាមរោគមួយប្រភេទដែលប្រជាពលរដ្ឋខ្មែរ ស្ទើរតែភ្លេចឈ្មោះទៅហើយនោះ ពេលនេះ ត្រូវបានមន្ត្រីសុខាភិបាលអះអាងថា កំពុងតែកើតឡើងវិញទៅលើស្រ្តីមានផ្ទៃពោះ និងមានឆ្លងដល់ទារកគួរឲ្យព្រួយបារម្ភផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។ ជំងឺដែលបាត់វត្តមានអស់រយៈពេលជាច្រើនឆ្នាំមកនេះ ត្រូវបានរកឃើញ នៅក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យ គន្ធបុប្ផាទី៣ ខេត្តសៀមរាប ចំនួន៣៣ករណី នៅលើស្ត្រីមានផ្ទៃពោះមកសម្រាលកូន និងទារកទើបនឹងកើតចំនួនមាន១១ករណី ក្នុងរយៈពេលជាង១ខែ ចាប់ពីខែឧសភា...
ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសបដិសេធ រាល់សកម្មភាពទាំងឡាយណាទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតចេញពីម៌ាគា ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។ នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតសន្តិភាព ស្ថិរភាព នយោបាយ...
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព បច្ចេកវិទ្យាបានរកឃើញថា ក្រុមជនខិលខូច កំពុងតែព្យាយាមដំឡើង កម្មវិធីជំរិតទារប្រាក់ LockBit តាមរយៈអ៊ីមែល ដោយធ្វើការចោទប្រកាន់ អ្នកប្រើប្រាស់ទាក់ទង ទៅនឹងការបំពានរក្សាសិទ្ធិ។ អ្នកប្រើប្រាស់ ដែលទទួលបានអ៊ីមែលទាំងនេះ ត្រូវបានព្រមានអំពីការបំពានច្បាប់រក្សាសិទ្ធិ ដោយចោទប្រកាន់ថា បានប្រើឯកសារដោយគ្មានអាជ្ញាប័ណ្ណ ពីអ្នកបង្កើត។ អ៊ីមែលទាំងនេះ ទាមទារឲ្យអ្នកទទួល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ពន្លឺជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងធ្វើឲ្យគណបក្ស មានមូលដ្ឋានកាន់តែរឹងមាំសម្រាប់ ឈានទៅដណ្តើមជ័យជម្នះ ក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ។ ក្នុងពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានវាយតម្លៃខ្ពង់ចំពោះ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការទូតសេដ្ឋកិច្ច ក្នុងគន្លងប្រក្រតីភាពថ្មី» នៅថ្ងៃទី២៧ មិថុនា ដែលរៀបចំដោយក្រុមការងារ សម្របសម្រួលការទូតសេដ្ឋកិច្ច នៃក្រសួងការបរទេស ក្រោមគម្រោងមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ។ ក្នុងឱកាសនោះឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរ...
(ភ្នំពេញ) ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២៖ ឱ្យលឿនឡើង! រង្វាន់ម៉ូតូ Suzuki Nex Crossover 2022 ស៊េរីថ្មីចុងក្រោយពីកម្មវិធី “មហារង្វាន់ស្រោចធរណី” ពី សាមសុង នៅសល់ 40 គ្រឿងទៀតកំពុងរង់ចាំអតិថិជនទាំងអស់ទូទាំងប្រទេស! នេះជាសប្តាហ៍ទី 2 ហើយដែលកម្មវិធី...
បរទេស៖ រថភ្លើងមួយខ្សែ ដែលមានប្រវែង វែងធ្វើដំណើរដឹកជញ្ជូន ភ្ញៀវចំនួន២៤៣នាក់ និងអ្នកធ្វើការលើរថភ្លើង ១២នាក់ផងនោះ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបើកធ្លាក់ផ្លូវនៅរដ្ឋ Missouri សហរដ្ឋអាមេរិក និងបានធ្វើឲ្យមនុស្ស រងរបួសជាច្រើននាក់ ហើយយ៉ាងហោចណាស់៣នាក់ ត្រូវបញ្ជូន ទៅកាន់មន្ទីរពេទ្យ ដែលស្ថិតនៅចំងាយ៨០ម៉ាល ពីកន្លែងកើតហេតុ ប៉ុន្តែមិនទាន់មានរបាយការណ៍ថា មានអ្នកស្លាប់ឡើយ។ ខ្សែរថភ្លើង ដែលមានទូសរុបចំនួន៨...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា រាល់សមិទ្ធផលគណបក្សប្រជាជនកម្ពុជា បានសម្រេចជូនជាតិក្នុងរយៈពេល៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្ស មានភាពត្រឹមត្រូវ ខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន និងមានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ។ ក្នុងពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូតតួកគីចប់អាណត្តិប្រចាំកម្ពុជា បានបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មី នឹងបន្តជំនួយសម្រាប់គម្រោងនានាដែលទាក់ទងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន និងសាលារៀននៅក្នុងប្រទេសកម្ពុជា ។ លោកស្រីទូតតួកគីលើកឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសខ្មែរ នាថ្ងៃទី២៧ មិថុនា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមតំបន់មួយចំនួននៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៨ មិថុនានេះ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ចប់អាណត្តិប្រចាំកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ដ៏ល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានរក្សា និងពង្រឹងបន្ថែមទៀត ។ ការសម្ដែងនូវក្ដីសង្ឃឹមព្រមគ្នាបែបនេះ ធ្វើឡើងក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងាររវាង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)៕
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសអ៊ីរ៉ង់ បានដាក់លិខិតស្នើសុំ ចូលរួមជាសមាជិក នៃក្រុមប្រទេស BRICS ជាផ្លូវការហើយ បន្ទាប់ពីវត្តមានចូលរួម របស់លោកប្រធានាធិបតីអ៊ីរ៉ង់ នៅក្នុងកិច្ចប្រជុំនេះ កាលពីសប្តាហ៍មុន។ អ្នកនាំពាក្យរបស់ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានលើកឡើង នៅក្នុងថ្ងៃជាមួយគ្នានោះដែរថា៖ ក្នុងពេលដែល...
បរទេស៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា មេដឹកនាំរុស្ស៊ី លោក Vladimir Putin នឹងត្រូវធ្វើដំណើរទៅកាន់ ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 បើទោះបីជាមានការអំពាវនាវ ពីសំណាក់លោកខាងលិច រារាំងវត្តមាន របស់លោកក្តី។ ប្រភពដដែលនេះ បានឲ្យដឹងដែរថា ប្រធានាធិបតីរុស្ស៊ី រូបនេះ...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទម្សិលមិញ បានលើកឡើងថា រដ្ឋាភិបាល នៃប្រទេសបារាំង បានបង្ហាញពីបំណង ក្នុងការជំនួសប្រេងឆៅ របស់រុស្ស៊ី តាមរយៈការអនុញ្ញាតិឲ្យ ប្រេងឆៅពីអ៊ីរ៉ង់និងវេណេស៊ុយអេឡា ដែលកំពុងរងទណ្ឌកម្មនោះ ជំនួសវិញ។ ក្នុងនោះផងដែរ រដ្ឋាភិបាលទីក្រុងទីក្រុងប៉ារីស ក៏នឹងធ្វើការដាក់យន្តការ និងស្នើឡើង ដើម្បីកាត់បន្ថយតម្លៃប្រេង...