បង្កើនការប្រយ័ត្ន! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យម លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់https://dap-news.com/national/2022/07/26/265214/ ក្រសួង ឲ្យពលរដ្ឋឈប់ប្រើឧបករណ៍បង្កើន និងពង្រីកកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់សេវាទូរស័ព្ទចល័ត (Video)https://dap-news.com/national/2022/07/26/265255/ ប្រធានអាស៊ាន ៖ មីយ៉ាន់ម៉ា ប្រហារជីវិត សកម្មជនបក្ស ប្រឆាំង៤រូប មុនកិច្ចប្រជុំ រដ្ឋមន្រ្ដីការបរទេសអាស៊ាន លើកទី៥៥...
គៀវ៖ ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងបន្ទាប់ពីមានការជំរុញបន្ថែមទៀតនៅក្នុងការនាំចេញថាមពលរបស់រុស្ស៊ីថា វិមានក្រឹមឡាំងកំពុងធ្វើ “សង្រ្គាមឧស្ម័នកាន់តែខ្លាំង” ក្នុងការប៉ុនប៉ងបំបែករណសិរ្សរួបរួមរបស់អឺរ៉ុប ជុំវិញការលុកលុយលើអ៊ុយក្រែន។ ក្រុមហ៊ុននាំចេញហ្គាស Gazprom បានឲ្យដឹងថា ខ្លួនកំពុងបិទម៉ាស៊ីនទួរប៊ីននៅលើបំពង់ Nord Stream ទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយធ្វើឱ្យការផ្គត់ផ្គង់ធ្លាក់ចុះដល់ ៣៣លានម៉ែត្រគូបក្នុងមួយថ្ងៃ ពោលគឺប្រហែល ២០ភាគរយនៃសមត្ថភាព។ ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានឲ្យដឹងថា...
បរទេស៖ តម្លៃប្រេងបានកើនឡើងខ្ពស់កាលពីថ្ងៃអង្គារ ចំពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈដែលប្រទេសរុស្ស៊ី បានសម្រេចចិត្តកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតទៅកាន់អឺរ៉ុប ខណៈដែលភាពតានតឹងលើអ៊ុយក្រែនកើនឡើង។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃស្ដង់ដារពិភពលោក សម្រាប់ប្រេងពីរភាគបីរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ១,៧២ ភាគរយនៅតម្លៃ ១០៦,៩៦ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ១២និង ៣៦នាទី យប់ ម៉ោងនៅ UAE កាលពីថ្ងៃអង្គារ។ West Texas Intermediate...
កោះតៃវ៉ាន់៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះលោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានឡើងលើនាវាចម្បាំងកងទ័ពជើងទឹក ជាលើកទី២ក្នុងរយៈពេល៦ឆ្នាំរបស់លោកស្រីដែលកាន់តំណែង ជាកន្លែងដែលលោកស្រីបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់យោធាក្នុងការការពារដែនកោះនេះ ខណៈដែលមើលការខុសត្រូវលើកងទ័ពជើងទឹក និងអាកាសប្រចាំឆ្នាំដ៏ធំបំផុតរបស់ខ្លួនពេលធ្វើសមយុទ្ធ ។ សមយុទ្ធយោធាដែលក្លែងធ្វើការវាយឆ្មក់នៃកម្លាំងឈ្លានពាន ស្របពេលជាមួយនឹងសមយុទ្ធតាមអាកាសនៅទូទាំងកោះនេះ ខណៈដែលយោធាបង្កើនការត្រៀមខ្លួនប្រយុទ្ធនៅពេលប្រឈមមុខនឹងការកើនឡើងសម្ពាធយោធាពីប្រទេសចិន ។ ការអះអាងកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងចំពោះកោះដែលខ្លួនអះអាងថា...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជាការពិតណាស់កំណើន ផលិតកម្មចំណីសត្វ នឹងជះឥទ្ធិពលជាវិជ្ជមាន ដល់កំលាំងប្រមូល ទិញវត្ថុធាតុដើមក្នុងស្រុក បើវត្ថុធាតុដើមមានទីផ្សារ ផលិតកម្មចំណី មាននិរន្តរភាព ការហូរចេញទៅក្រៅស្រុក នឹងត្រូវកាត់បន្ថយ ។ វត្ថុធាតុដើមក្នុងស្រុក...
ភ្នំពេញ ៖ ស្ត្រីត្រូវចោទម្នាក់ កាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តបាត់ដំបង ចាប់ខ្លួន និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ សវនាការ តាមផ្លូវច្បាប់។ យោងតាមរបាយការណ៍របស់ កងរាជអាវុធហត្ថខេត្តបាត់ដំបង...
ភ្នំពេញ៖ សមត្ថកិច្ចនគរបាល នៃ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធនឹង ការសម្លាប់ស្ត្រីវ័យ២២ឆ្នាំ ម្នាក់ នៅខេត្តមណ្ឌលគិរី កាលពីចុងខែ មិថុនា រួចរត់គេចខ្លួន។ អំពើឃាតកម្មនេះ បានកើតឡើង...
ភ្នំពេញ៖ ជារឿងដ៏ភ្ញាក់ផ្អើលមួយក្នុងសង្គមសិល្បៈ ដោយមុននេះបន្តិច តារាសម្ដែងចាស់វស្សា ព្រុំ រដ្ឋា ត្រូវបានកញ្ញា ជេស៊ីកា បង្ហោះសារឱ្យចូលខ្លួន ដោះស្រាយបំណុល ដែលគិតមកទល់ពេលនេះ មានរយៈពេល ៥ខែហើយ នៅពុំទាន់សង ។ អ្នកនាង ព្រំ រដ្ឋា ដែលចាប់ផ្តើមមានឈ្មោះបោះសំឡេង ទទួលការគាំទ្រខ្លាំង ក្រោយពីបានចូលរួមសម្តែង ជាតួឯកក្នុងបទចម្រៀង...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើ ប្រាក់កម្ចី ចំនួន ១៥ លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។ សេចក្តីប្រកាសព័ត៌មានរបស់...
ភ្នំពេញ៖ ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធកម្មវិធីសម្ពោធរថយន្ត Ford Everest ស៊េរីថ្មីឆ្នាំ 2023 ជាមួយអ្នកសារព័ត៌មានដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ...
កម្មវិធីសម្រាប់បង្កើតឡើងយ៉ាងពិសេសសម្រាប់បុត្រា និងបុត្រីរបស់លោក លោកស្រី JCI Cambodia Kids Academy បានមកដល់ហើយ!! ដោយមានចក្ខុវិស័យវែងឆ្ងាយនៅក្នុងការជំរុញលើកស្ទួយ និងដើម្បីអភិវឌ្ឍវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់ តែរីកចម្រើនទៅមុខទៀតនោះ JCI Cambodia Kids Academy គឺជាកម្មវិធីដែលបានបង្កើតឡើងសម្រាប់កុមារ ក្នុងប្រទេសកម្ពុជា ដើម្បីទទួលយកនូវបទពិសោធន៍វប្បធម៌ក្នុងស្រុក ការអភិវឌ្ឍសង្គម និងការរៀនបង្កើតទំនាក់ ទំនង ព្រមទាំងស្វែងយល់ពីការពិតក្នុងការរស់នៅនៃជីវិតនៅក្នុងខេត្តមួយនៃប្រទេសកម្ពុជា។...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា សកម្មជនប្រជាធិបតេយ្យចំនួន៤នាក់ត្រូវបានយោធាមីយ៉ាន់ម៉ាប្រហារជីវិត នៅក្នុងអ្វីដែលគេជឿថា ជាការប្រើប្រាស់ទណ្ឌកម្មដំបូងបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ។ អ្នកទាំង៤នោះ រួមទាំងសកម្មជន Ko Jimmy និងសមាជិកសភា Phyo Zeya Thaw ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើភេរវកម្ម ។ ពួកគេត្រូវបានកាត់ទោសប្រហារជីវិត...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ជិត៣.០០០ករណីដែលត្រូវបាន បញ្ជាក់ដោយជំងឺស្វាត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ហៅកាត់ថា (CDC) ។ ក្រុងញ៉ូវយ៉កមានករណីច្រើនបំផុតដោយមាន៩០០ករណី បន្ទាប់មករដ្ឋកាលីហ្វ័រនីញ៉ាមាន៣៥៦ករណី និងរដ្ឋផ្លរីដាមាន ២៤៧ករណី ។ នេះបើយោងតាមទិន្នន័យរបស់CDC បានបង្ហាញដូច្នេះ ។ អ្នកជំនាញផ្នែកសុខភាពបានឲ្យដឹងថា ដោយសារការធ្វើតេស្តសាកល្បងនៅសហរដ្ឋអាមេរិកមានឧបសគ្គ...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានអះអាងថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន ទៅកាន់អឺរ៉ុបចាប់ពីថ្ងៃពុធ ក្នុងការប៉ះទង្គិចដល់ប្រទេស ដែលបានគាំទ្រអ៊ុយក្រែន ដូចដែលមានក្តីសង្ឃឹមថា សម្ពាធសេដ្ឋកិច្ចអាចបន្ធូរបន្ថយ បន្ទាប់ពីរុស្ស៊ីបានយល់ព្រម អនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ពីកំពង់ផែសមុទ្រខ្មៅ ។ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា គ្រប់យ៉ាងត្រូវបានរៀបចំ សម្រាប់អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ដើម្បីធ្វើកិច្ចចរចាបន្ទាប់ ស្តីពីការកាត់បន្ថយភាពតានតឹងក្នុងទំនាក់ទំនងទ្វេភាគីនៅកម្រិតផ្លូវការ និងនយោបាយនៅទីក្រុងបាកដាដ។ ថ្លែងសុន្ទរកថានៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោក Nasser Kanaani បានឲ្យដឹងថា កិច្ចពិភាក្សានេះនឹងជួយភាគីទាំងពីរឱ្យបោះជំហានដ៏ធំមួយ និងគួរឲ្យកត់សម្គាល់ឆ្ពោះទៅរកការបន្តឡើងវិញ និងការកែលម្អទំនាក់ទំនងទ្វេភាគី ដោយផ្តល់ឆន្ទៈវិជ្ជមានរបស់ ភាគីទាំងពីរដល់ទីបញ្ចប់នេះ។ លោកបានបន្ថែមថា អ៊ីរ៉ាក់បានបំបែកការចរចាចំនួនប្រាំជុំរវាងទីក្រុងតេអេរ៉ង់...
ភ្នំពេញ: សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ចំនួន ៧ នាក់ ដែលជាអតីតមន្ត្រី និង អ្នកគាំទ្រ ប្តូរផ្តាច់ នៃ អតីតៈ គណបក្សសង្គ្រោះជាតិ...
ភ្នំពេញ ៖ សមាជិកបក្សកុម្មុយនីសវៀតណាម បានស្នើដល់ប្រធានរដ្ឋសភាកម្ពុជា បង្កលក្ខណៈងាយស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត ។ ការស្នើនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេច ហេង សំរិន និងលោកស្រី ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ។ លោកស្រីបានលើកឡើងថា...
ភ្នំពេញ ៖ ការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារ ប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ បានធ្វើការកោះហៅបុគ្គល៣នាក់ ជាតួសម្តែងនិង ដឹកនាំក្នុងឃ្លីវិដេអូខ្លី ក្នុងរឿង “វិប្បដិសារី” ដែលនិយាយអាសអាភាស (ពីការរួមភេទ) ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ: នូវកំហុសរបស់ខ្លួន ។...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihisa Kainuma) នាយកប្រតិបត្តិក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) បានលើកឡើងថា ក្រុមហ៊ុនបានតំឡើងអំពូល LED ចំនួន...
ភ្នំពេញ ៖ ការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ហើយត្រូវបានប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរ ជួយពន្លឿនស្ថាបនាឡើងវិញឲ្យឆាប់នោះ ពេលនេះត្រូវបាន អភិបាលរាជធានីភ្នំពេញ លោក ឃយង ស្រេង យល់ព្រមដោយនឹងជម្រុញបន្ថែម ដើម្បីឆ្លើយតបទៅតាមការស្នើសុំ របស់ពលរដ្ឋ ព្រោះតែគ្មានផ្លូវដើរចេញចូលផ្ទះ។ ខណៈដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌជ្រោយចង្វា ចុះពិនិត្យមើលស្ថានភាព នៃការបាក់ច្រាំងទន្លេ នៅសង្កាត់ព្រែកតាសេក នាព្រឹកថ្ងៃទី២៦...
កណ្ដាល៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា នគរបាលជាតិ ចាប់ពីថ្នាក់អគ្គនាយកចុះ ត្រូវតែទទួលវគ្គបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាល បើមិនដូច្នេះទេគួរតែដើរចេញ ពីក្របខណ្ឌនគរបាល។ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ សម្ដេច...
តូក្យូ ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រជាជាតិផ្សេងទៀត បានថ្កោលទោសមីយ៉ាន់ម៉ា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយ នៅថ្ងៃអង្គារនេះនៅទីក្រុងតូក្យូ បន្ទាប់ពីរដ្ឋាភិបាល យោធាមីយ៉ាន់ម៉ា បានប្រកាសពីការប្រហារ ជីវិតមនុស្ស ៤នាក់ រួមទាំងសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យពីរនាក់ផងដែរ ។ របបយោធាដែលបានឡើង កាន់អំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងរដ្ឋប្រហារខែកុម្ភៈឆ្នាំ២០២១ បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានប្រហារជីវិតលោក...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា ចម្ងាយនៃកិច្ចចរចា នុយក្លេអ៊ែរ ពីចំណុចកំពូល ទៅជាកិច្ចព្រមព្រៀងមួយ ដែលពឹងផ្អែកលើការសម្រេចចិត្តនយោបាយ របស់សហរដ្ឋអាមេរិក ខណៈដែលអ៊ីរ៉ង់ បានបង្ហាញពីភាពបត់បែន ច្រើនក្នុងដំណើរការចរចា។ ថ្លែងសុន្ទរកថា ទៅកាន់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ លោក Nasser Kanaani បានលើកឡើងថា អ៊ីរ៉ង់មិនដែលចាកចេញ...
តេអេរ៉ង់ ៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានឲ្យដឹងថា ប្រទេសរបស់លោកនឹងមិនបើកកាមេរ៉ាឃ្លាំមើល របស់ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ (IAEA) ដែលបានដំឡើង នៅក្នុងក្របខ័ណ្ឌ នៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ភាគីនានា បន្តគោរពការប្តេជ្ញាចិត្ត របស់ពួកគេក្រោម កិច្ចព្រមព្រៀងនេះ ។ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា លោក Mohammad...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីតែងតាំងមេបញ្ជាការថ្មី នៃកងកម្លាំងប្រតិបត្តិការពិសេស (SOF) ដែលជាសាខា នៃកងកម្លាំងប្រដាប់អាវុធ នៃប្រទេសអ៊ុយក្រែន។ យោងតាមក្រឹត្យ ដែលបានចេញផ្សាយ នៅលើគេហទំព័រប្រធានាធិបតី Viktor Khorenko ត្រូវបានតែងតាំង ជាមេបញ្ជាការ SOF នេះបើយោង...
តេអេរ៉ង់ ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការ បានឱ្យដឹងថា មេបញ្ជាការយោធា កំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងដា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបំពាក់នាវាចម្បាំងល្បឿនលឿន របស់ខ្លួន ជាមួយនឹងបច្ចេកវិទ្យា បំបាំងកាយ។ មេបញ្ជាការកងទ័ពជើងទឹក IRGC លោក Alireza Tangsiri បានធ្វើការកត់សម្គាល់ នៅខាងក្រៅពិធីមួយនៅក្នុងទីក្រុងកំពង់ផែ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងយ៉ាងម៉ឺងម៉ាត់ថា នឹងបើកប្រតិបត្តិការជាលក្ខណៈទ្រង់ទ្រាយធំ ត្រួតពិនិត្យការរស់នៅ របស់ជនបរទេសទាំងអស់នៅកម្ពុជា លើកលែងតែមន្រ្តីការទូត តែប៉ុណ្ណោះ។ ការត្រួតពិនិត្យការ រស់នៅ របស់ជនបរទេស នៅកម្ពុជាបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កម្ពុជា ចូលក្នុងបញ្ជីខ្មៅ ជាប្រទេសជាប់ ចំណាត់ថ្នាក់លេខ៣...
រីយ៉ូ ៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានឲ្យដឹងជាថ្មី កាលពីថ្ងៃចន្ទម្សិលមិញនេះថា ការប្រឆាំងរបស់លោក ចំពោះទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងគោលបំណង ដើម្បីរក្សាការផ្គត់ផ្គង់ ការនាំចូលជីរុស្ស៊ី ដល់អាជីវកម្មកសិឧស្សាហកម្ម ប្រេស៊ីល ។ លោក Bolsonaro បានឲ្យដឹង ក្នុងកំឡុងវេទិកា អាជីវកម្ម...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៩នាក់ ខណៈជាសះស្បើយចំនួន១៣នាក់ និងគ្មានស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ៦៣១នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ៤២១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តកំពង់ចាម ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារ ឆមាសទី១ ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា ប្រធានសាខា បានជំរុញឱ្យមន្ត្រី ខិតខំធ្វើកិច្ចការមនុស្សធម៌ ឱ្យបានខ្លាំងក្លាថែមទៀត សម្រាប់ ឆមាសទី ២...