សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងជើង បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា មនុស្សសរុបចំនួន ៤២នាក់បានស្លាប់ ខណៈដែលប្រទេសនេះ បានចាប់ផ្តើមថ្ងៃទី៤ របស់ខ្លួន ក្រោមការបិទប្រទេស ក្នុងគោលបំណងបញ្ឈប់ ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ជាលើកដំបូង របស់ប្រទេសនេះ...
អាល្លឺម៉ង់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ក្រុមរដ្ឋមន្ត្រីការបរទេស មកពីប្រទេសចំនួន៧ បានប្តេជ្ញាកាលពីថ្ងៃសៅរ៍ថា នឹងបង្កើនឲ្យមានភាពឯកោ ខាងផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់រុស្ស៊ី ហើយបន្តផ្គត់ផ្គង់ អាវុធដល់អ៊ុយក្រែន និងដោះស្រាយអ្វី ដែលរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បានពិពណ៌នាថា ជា “សង្រ្គាមស្រូវសាឡី” ដែលកំពុងបង្កឡើងដោយទីក្រុងម៉ូស្គូ ។...
បរទេស ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា អគ្គលេខាធិកាអង្គការ NATO បានថ្លែងថា សង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន នឹងមិនអាចសម្រេចដូចផែនការនោះទេ ហើយថាការប៉ុនប៉ងរបស់ខ្លួន ដើម្បីដណ្តើមយកតំបន់ ដុនបាស (Donbas) ភាគខាងកើត ក៏ “ជាប់គាំង” ដែរ ។អគ្គលេខាធិការ...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានដឹកនាំកិច្ចប្រជុំការិយាល័យ នយោបាយបន្ទាន់មួយ និងបានបញ្ជាឱ្យប្រើប្រាស់យោធា ដើម្បីរក្សាស្ថិរភាព ក្នុងការផ្គត់ផ្គង់ថ្នាំ ក្នុងទីក្រុងព្យុងយ៉ាង ខណៈដែលប្រទេសនេះ ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជំងឺកូវីដ-១៩ ដែលបានបញ្ជាក់ជាលើកដំបូងរបស់ខ្លួន...
ភ្នំពេញ ៖ ក្មេងប្រុសនាក់ដែលបានបាត់ខ្លួន ក្រោយពីចេញពីផ្ទះនៅខេត្តសៀមរាប ត្រូវបានសមត្ថកិច្ច រកឃើញនៅចំណុចបរិវេណកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ បើតាមការផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ គឺបន្ទាប់ទទួលបានព័ត៌មាន ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានករណីក្មេងចំនួន២នាក់ ចេញពីផ្ទះនៅខេត្តសៀមរាប នៅម៉ោង៦ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២២ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលទន្លេបាសាក់...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឲ្យដឹងថា ទាហានរុស្ស៊ី “ដល់ទីបញ្ចប់ហើយ” នៅក្នុងជម្លោះជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National ។ លោក Zelenskyy បានលើកឡើងថា “ពេលវេលាពិតជានឹងមកដល់នៅពេល ដែលប្រជាជនអ៊ុយក្រែនបង្ខំឱ្យ” រុស្ស៊ី “ទទួលស្គាល់ការពិត”។...
ភ្នំពេញៈ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក សុខ លូ ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញទទួល គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខាប្រឆាំងកូវីដ-១៩ ដែលជាអំណោយលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី តាមរយៈក្រុមសប្បុរសជន មកពីមូលនិធិដាយមិនស៍កម្ពុជា ។...
អ៊ុយក្រែន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ី បានវាយលុកទីតាំងនានា នៅភាគខាងកើត នៃប្រទេស អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ។ ក្រសួងការពារជាតិ របស់ខ្លួនបានឲ្យដឹងថា ខណៈដែលខ្លួនព្យាយាមឡោមព័ទ្ធ កងកម្លាំងអ៊ុយក្រែន នៅក្នុងសមរភូមិដុនបាស និងបានវាយលុកជុំវិញទីក្រុងយុទ្ធសាស្ត្រ...
ណាតូ ៖ ប្រមុខរង នៃសម្ព័ន្ធភាពយោធា បានឲ្យដឹងថា ការប្រឆាំងរបស់ប្រទេសតួកគី ចំពោះហ្វាំងឡង់ និងស៊ុយអែត ដែលចូលរួមជាមួយណាតូ អាចយកឈ្នះបាន ខណៈរដ្ឋមន្ត្រីការបរទេស របស់ក្រុមនេះបានជួបពិភាក្សា នៅទីក្រុងប៊ែរឡាំង។ ថ្នាក់ដឹកនាំហ្វាំងឡង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួននឹងដាក់ពាក្យសុំសមាជិកភាពណាតូ ខណៈដែលស៊ុយអែតគ្រោង នឹងធ្វើតាមដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។...
បរទេស ៖ នាយករដ្ឋមន្ត្រីស៊ុយអែត លោកស្រី Magdalena Andersson បានលើកឡើងថា តម្រូវការសន្តិសុខរបស់ប្រទេសស៊ុយអែត ត្រូវបានបម្រើយ៉ាងល្អបំផុត ដោយសមាជិកភាពណាតូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ លោកស្រីបានលើកឡើង បន្ទាប់ពីគណបក្សរបស់លោកស្រី បានបោះបង់ចោលការប្រឆាំង ជាច្រើនទសវត្សរ៍ក្នុងការចូលរួម ក្នុងសម្ព័ន្ធភាពដឹកនាំ ដោយសហរដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន របស់រុស្ស៊ី...
ឡុងដ៌ ៖ នាយករដ្ឋមន្រ្តី អង់គ្លេសលោក Boris Johnson បានឲ្យដឹងថា ប្រសិនបើកិច្ចព្រមព្រៀង មិនអាចសម្រេច បានជាមួយអឺរ៉ុប ជុំវិញពិធីសារ NI នោះចក្រភពអង់គ្លេស នឹងមាន ‘ភាពចាំបាច់ ដើម្បីធ្វើសកម្មភាព ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានលើកឡើងថា ចក្រភពអង់គ្លេស...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើសំណើ និងរបៀបវារៈចំនួន៣ ក្រោមអធិបតីភាព សម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៦ ឧសភា នេះថា របៀបវារៈចំនួន៣ រួមមាន ៖ទី១-ពិនិត្យ...
ដូចប្រិយមិត្តជ្រាបខ្លះៗហើយ តារាសម្តែងចាស់វង្សារាជិនីសម្រស់អ្នកនាង លី ម៉ារីណា បានសម្រេចចិត្តបញ្ចប់ចំណងស្នេហ៍ ចែកផ្លូវគ្នាដើរជាមួយលោកសាត ចាន់ថន ជាស្វាមី ក្រោយពីរួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសម្នាក់ ជាចំណងដៃនិស្ស័យស្នេហ៍ ដែលកាលនោះ បានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររូបនាង មានការភ្ញាក់ផ្អើលជាខ្លាំង។ ក្រោយពីរឿងរ៉ាវជីវិតឯកជនរបស់អ្នកនាង លី ម៉ារីណា បានស្ងប់ស្ងាត់មួយអន្លឺ ស្រាប់តែពេលនេះ អ្នកនាង លី ម៉ារីណា...
នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ លោក រ័ត្ន ស៊្រាង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រែកកំពឹសចំនួន២៨៧នាក់ ដែលស្ម័គ្រចិត្តចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងនោះមានអ្នកមកពីគណបក្សផ្សេងៗចំនួន០៣បក្សរួមមានមកពីគណបក្សហ៊្វុនស៊ិនប៉ិច មកពីអតីតគណបក្សប្រឆាំងដែលបានរំលាយ ជាពិសេសមកពីគណបក្សភ្លើងទៀន គឺមានសមាសភាពក្នុងជួរបេក្ខជនក្រុមប្រឹក្សាសង្កាត់ រហូតដល់០៦នាក់ ដែលមានលំដាប់លេខរៀងទី២ ទី៤ ទី៥ ទី៦ ទី៧ និងទី១០ ក៏បានមកចូលរួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ។ លោក រ័ត្ន ស៊្រាង បានថ្លែងឲ្យដឹងថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍបច្ចុប្បន្ននេះដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុន ឆ្ពោះទៅរកការរំដោះជាតិ ជាពិសេសសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ រំលាយបានទាំងស្រុងនូវអង្គការចាត់តាំងយោធាខ្មែរក្រហម នាំយកនូវសន្តិភាពពេញលេញ ជូនជាតិមាតុភូមិកម្ពុជា ក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស និងបានអភិវឌ្ឍប្រទេសជាតិឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។ សម្តេចថែមទាំងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការប្រឆាំងជាមួយការរីករាលដាលនូវជំងឺកូវីដ-១៩ សង្គ្រោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ឱ្យរួចចាកផុតពីគ្រោះមហន្តរាយដ៏អាក្រក់ ត្រឡប់មកស្ថានភាពល្អប្រក្រតីប្រកបដោយជោគជ័យ។ លោក រ័ត្ន ស៊្រាង បានថ្លែងបន្តថា ជានិច្ចកាលគណបក្សប្រជាជនតែងតែរួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដូច្នេះដើម្បីសន្តិភាព ស្ថិរភាព សុវត្ថិភាពប្រទេសជាតិនិងប្រជាជន យើងត្រូវជឿជាក់លើគណបក្សប្រជាជនទាំងអស់គ្នា កុំជឿលើការញុះញង់របស់គណបក្សនយោបាយផ្សេងឱ្យសោះ៕
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ធនធានសត្វព្រៃរបស់កម្ពុជា កំពុងប្រឈមនឹងហានិភ័យខ្ពស់ ដោយសារវិបត្តិនៃការបរបាញ់ និងដាក់អន្ទាក់ កើតឡើងបណ្តាលមកពីជួញដូរសត្វព្រៃ។ នេះយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងបរិស្ថាន។ ក្នុងសន្និសីទកាសែត នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅស្នាក់ការដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ខេត្តព្រះវិហារ លោក នេត្រ ភក្ត្រា...
សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពចំណុះក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ដទទួលពាក្យសម្រាប់កម្មវិធី ថវិកាជំនួយអភិវឌ្ឍន៍ទីផ្សារនាំចេញ (EMDG) សម្រាប់សហគ្រាសធុនតូច និងមធ្យមរហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយ សហគ្រិនខ្មែរ (Khmer Enterprise) និងសហការរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន អ៊ីមើជីងម៉ាឃីតខនសាល់ធីង (EMC)។ កម្មវិធីនេះមានគោលបំណងផ្ដល់ថវិកាជំនួយ ដល់សហគ្រាសធុនតូច...
កំពង់ចាម ៖ នៅក្នុងពិធីសំណេះសំណាល ជាមួយគណៈអាជីវករ និងលោកគ្រូ អ្នកគ្រូ ជិត១,០០០ នាក់ នាព្រឹកថ្ងៃទី ១៦ ខែឩសភា ឆ្នាំ២០២២ នេះនៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា ធនធានមនុស្សមានសារ:សំខាន់ណាស់ នៅក្នុងការអភិវឌ្ឍន៍ និងការកសាងប្រទេសរបស់យើងឲ្យមានភាពរីកចម្រើន ដែលអាស្រ័យលើកត្តាសុខសន្តិភាព...
ហែលស៊ីនគី ៖ ប្រធានាធិបតីហ្វាំងឡង់ និងគណៈកម្មាធិការគោលនយោបាយការបរទេស របស់រដ្ឋាភិបាលកាលពីថ្ងៃអាទិត្យ បានសម្រេចចិត្តជាផ្លូវការ ដើម្បីចាប់ផ្តើមដំណើរ ការនៃការដាក់ពាក្យសុំចូល ជាសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ។ នៅថ្ងៃទី១៥ ខែឧសភា ប្រធានាធិបតី នៃសាធារណរដ្ឋ និងគណៈរដ្ឋមន្ត្រីនៃគោលនយោបាយការបរទេស និងសន្តិសុខ របស់រដ្ឋាភិបាល បានបញ្ចប់របាយការណ៍ ស្តីពីការចូលរួមរបស់ប្រទេសហ្វាំងឡង់ ទៅកាន់អង្គការសន្ធិសញ្ញា...
ប៉េកាំង ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលទើបនឹងបញ្ចប់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានលើកឡើងថា “ភាពជាកណ្តាលរបស់អាស៊ាន គឺជាបេះដូង នៃយុទ្ធសាស្ត្ររដ្ឋបាលរបស់ខ្ញុំ ក្នុងការបន្តទៅអនាគត ដែលយើងទាំងអស់គ្នាចង់ឃើញ ហើយខ្ញុំមានន័យថា ដោយស្មោះស្ម័គ្រ” ។ ថ្វីបើមានពាក្យកក់ក្តៅក៏ដោយ ក៏ភាពស្មោះត្រង់ របស់ទីក្រុងវ៉ាស៊ីនតោន មានចម្ងល់។...
ប៉េកាំង ៖ ធនាគារកណ្តាល របស់ប្រទេសនេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ បានលើកទម្ងន់ នៃប្រាក់យន់របស់ចិន នៅក្នុងកញ្ចប់រូបិយប័ណ្ណបម្រុង ឥស្សរជនរបស់ខ្លួនដល់ ១២,២៨ភាគរយពី ១០,៩២ភាគរយ។ នៅក្នុងការពិនិត្យឡើងវិញ ជាទៀងទាត់លើកដំបូង របស់ខ្លួនលើការវាយតម្លៃ នៃសិទ្ធិគូរពិសេសរបស់ IMF ឬ SDR ចាប់តាំងពីប្រាក់យន់ ត្រូវបានបញ្ចូលក្នុងកញ្ចប់ ក្នុងឆ្នាំ២០១៦...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមិនមានអ្នកស្លាប់និងឆ្លងជំងឺកូវីដ១៩ថ្មីទៀតទេ ក្នុងគ្រាមានអ្នកជាសះស្បើយចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៩៧នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា តម្កល់ទោស បុរសម្នាក់ ជាប់ពន្ធនាគារ កំណត់ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការវាយ និង រឹតករ សម្លាប់ ស្រ្តីជនរងគ្រោះម្នាក់ ដែលត្រូវ ជាសង្សារខ្លួន ដោយសារតែខឹងនឹងនាង...
យោងតាមទិន្នន័យ ដែលក្រសួងពាណិជ្ជកម្ម របស់ចិនចេញផ្សាយ នៅថ្ងៃទី១២ ខែឧសភា បានឱ្យដឹងថា ក្នុងរយៈពេល៤ ខែដំបូងឆ្នាំនេះ ប្រទេសចិន បានប្រើប្រាស់ ជាក់ស្តែងនូវទុនបរទេស ចំនួន៤៧៨៦១០លានប្រាក់យាន់ចិន កើនជាង២០.៥ភាគរយ បើប្រៀបធៀបនឹង រយៈពេលដូចគ្នា នៃឆ្នាំ២០២១ ។ ក្នុងនោះ ឧស្សាហកម្មបច្ចេកទេស បានកៀរគរទុនបរទេស កើនជាង៤៥.៦ ភាគរយ...
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីកជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១ គីឡូក្រាម នៅរាជធានីភ្នំពេញ ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេន៍យ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន...
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាស សាលដីកាតម្កល់ទណ្ឌកម្ម ពិរុទជន ម្នាក់ ជាប់ពន្ធនាគារ កំណត់ ១២ ឆ្នាំ ជាប់ ពាក់ព័ន្ធនឹង ការធ្វើទារុណកម្ម និង អំពើ ឃោរឃៅ...
រូបភាពផ្លេកបន្ទោរ នៅខេត្តអាសេ ប្រទេសឥណ្ឌូនេស៊ី នាព្រឹកព្រលឹមថ្ងៃ ចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។ រូបភាព: AFP
ភ្នំពេញ ៖ អស់រយៈពេលជាង១០ថ្ងៃមកហើយ ដែលជនជំនាញខាងក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែងលួចលក់អចលនវត្ថុរបស់អ្នកដទៃម្នាក់ ត្រូវបានតំណាងអយ្យការ និងចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។ យោងតាមរបាយការណ៍ គឺបញ្ជាក់យ៉ាងច្បាស់ថា ឈ្មោះ យឹម ចាន់ថន ពិតជាបានប្រព្រឹត្តនូវសកម្មភាព លួចលក់អចលនវត្ថុអ្នកដទៃ និងក្លែងលិខិតផងដែរ។ ជនសង្ស័យរូបនេះ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីបើកការស្រាវជ្រាវ និងស៊ើបសួរបន្តទៀត។ ក្នុងអំឡុងពេលដែលចៅក្រម កំពុងតែបើកការស៊ើបសួរនេះ...
កម្រងរូបភាព៖ ការបាញ់ប្រហារ នៅវិហារគ្រឹះសាសនាមួយកន្លែង នៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យម្នាក់ស្លាប់ និង៤នាក់ រងរបួស កាលថ្ងៃអាទិត្យ (ម៉ោងនៅស.រ.អ.)។ (រូបភាព៖ AFP)
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ត្រៀមខ្លួន ឬត្រៀមឯកសារ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។ យោងតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា...