ព័ត៌មានជាតិ

នាយក​រដ្ឋមន្ត្រី​ផ្ញើ​សារ​ អបអរសាទរ  កីឡាការិនីហែលទឹក  កាំង  មុយនីន  ដែលទទួលមេដាយមាស​ ពីការ​ប្រកួត​នៅថៃ

ភ្នំពេញ​:​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានផ្ញេីសារអបអរសាទរ  កីឡាការិនី  កាំង  មុយ នីន  ដែលទទួល បានជ័យលាភី មេដាយ ២គ្រឿង មាស  ១គ្រឿង លើ ប្រភេទ វិញ្ញាសារ Women 400m Bifins និង សំរឹទ្ធ ១គ្រឿង លើ ប្រភេទ វិញ្ញាសា  Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ។

យោងតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ឱ្យ​ដឹង​បន្ថែម​ថា

សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។  

រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន ០៤គ្រឿង ពីការប្រកួត នេះ រួមមាន   មេដាយមាស ៣គ្រឿង  និងមេដាយ សំរឹទ្ធ  ១គ្រឿងក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022  នៅព្រះរាជាណាចក្រថៃ៕

To Top