ព័ត៌មានជាតិ

ក្រសួងការពារជាតិ ប្រកាសបន្តធ្វើ ការកែទម្រង់កងកម្លាំង បញ្ជាការដ្ឋាន អង្គរក្ស

ភ្នំពេញ៖ ប្រមុខក្រសួងការពារជាតិបាន បង្ហាញ ពីការខិតខំធ្វើការកែទម្រង់ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស លើកកម្ពស់ស្មារតី ឧបត្ថម្ភគាំទ្រគ្រប់កាលៈទេសៈ សំដៅធ្វើទំនើបកម្ម កងកម្លាំងមានសមត្ថភាព ជំនាញវិជ្ជាជីវៈ។

តាមរយៈសារលិខិត របស់សម្តេចពិជ័យសេនា ទៀ បាញ់ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងខួបអនុស្សាវរីយ៍គម្រប់៣២ឆ្នាំ ថ្ងៃបង្កើតកងវរសេនា តូច លេខ២៤៦ និងខួបអនុស្សាវរីយ៍ គម្រប់១៣ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន អង្គរក្ស បានឱ្យដឹងថា ក្រសួងការពារជាតិ ចាត់ ទុកការលះបង់ របស់នាយទាហាន នាយទាហានរង និងពលទាហាន បញ្ជាការដ្ឋានអង្គរក្សគឺជាការលះបង់ ប្រកបដោយកិត្តិយស និង មោទនភាពជាតិ ខ្ពស់បំផុត។

ទន្ទឹមនេះ សម្តេចក៏សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងជូនពរដល់នាយទាហាន នាយ ទាហានរង និងពលទាហានបញ្ហាការដ្ឋានអង្គរក្ស ដែលមានរបួសឬមានជំងឺប្រចាំកាយ ហើយកំពុងសម្រាក ព្យាបាលនៅតាមមន្ទីរពេទ្យ និងតាមគេហដ្ឋាន សូមឆាប់ជាសះស្បើយបានវិលមកជួបជុំ ក្រុមគ្រួសារ មិត្តភក្តិ និង សហការី ដើម្បីបន្តភារកិច្ចការងារជូនអង្គភាពវិញ។

សម្តេចបញ្ជាក់ថា សន្តិភាព ស្ថិរភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាមូលដ្ឋានគ្រឹះ យ៉ាងសំខាន់ក្នុងការ ធានាជំរុញការអភិវឌ្ឍន៍ប្រ ទេសជាតិលើគ្រប់វិស័យ ដែលក្នុងនោះកងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស មានតួនាទី ភារកិច្ចចូលរួមយ៉ាងសកម្ម ក្នុងការរ៉ាប់រងភារកិច្ច ដ៏ធំធេងនេះ។

សម្តេចពិជ័យសេនាទៀ បាញ់បានគូសបញ្ជាកក់ថា៖« តាំងពីមុនក៏ដូចទៅអនាគត ក្រសួងការពារជាតិ តែងតែយកចិត្តទុកដាក់ ខិតខំធ្វើការកែទម្រង់ កងកម្លាំងបញ្ជាការ ដ្ឋានអង្គរក្ស លើកកម្ពស់ស្មារតីឧបត្ថម្ភគាំទ គ្រប់កាលៈទេសៈ សំដៅធ្វើទំនើបកម្ម កងកម្លាំងមានសមត្ថភាព ជំនាញជីវៈពិតប្រាកដ»។

សម្តេចលើកឡើងថាសមិទ្ធផល និងសក្ខីកម្មច្រើនរាប់មិនអស់ ដែលកងកម្លាំង បញ្ហាការដ្ឋានអង្គរក្ស បង្កើតឡើងនាពេលកន្លង មក ត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រយោធា ជាពិសេស នៅពេលថ្មីៗកន្លងទៅនេះ បញ្ហាការដ្ឋានអង្គរក្សបាន ចូលរួមយ៉ាង សកម្មក្នុងការ ការពារទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ការដោះស្រាយសភាព ការណ៍សង្គម ការបញ្ចៀសមហន្តរាយនានាប៉ះពាល់ដល់ខឿនការពារជាតិ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ធានាប្រក្រតីភាពជីវភាពសង្គម និងបានតស៊ូយ៉ាងស្វិត ស្វាញក្នុងកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ក៏បានលើកឡើងថាវឌ្ឍនភាព ដែលបានកត់សម្គាល់បន្ថែមទៀត នោះគឺកិច្ចសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធរៀបចំការពារ សន្តិសុខ សុវត្ថិភាព តាមគោលដៅប្រារព្ធពិធីវេទិកា និងព្រឹត្តិការណ៍ជាតិ អន្តរជាតិជូនសម្តេចតេជោ នាយក រដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រកបដោយសុវ ត្ថិភាព។

ជាមួយគ្នានោះដែរ សម្តេចថាសមិទ្ធផលដែលលេចធ្លោទាំងនេះ កងកម្លាំង បញ្ជាការដ្ឋានអង្គរក្សបានបង្កើតឡើ ងនូវស្នាដៃជាច្រើនទៀតក្នុង ការចូលរួមជា មួយស្ថាប័នមានសមត្ថកិច្ច រៀបចំសណ្ដាប់ ធ្នាប់របៀបរៀបរយសង្គម រួមទាំងការគ្រប់ គ្រងមនុស្ស មធ្យោបាយ ការចូលរួមបង្កបង្កើនផល ការងារមនុស្សធម៌ និងកិច្ចការសង្គម ដែលសកម្មភាពទាំងអស់នោះ បាន ឆ្លុះបញ្ចាំងពីឧត្តមគតិ ស្នេហាជាតិ និងប្រជាពលរដ្ឋ ប្រកបដោយមនសិការ វិជ្ជាជីវៈខ្ពស់ សក្តិសមជាកងកម្លាំង បម្រើប្រជាពលរដ្ឋ យ៉ាងពិតប្រាកដ។

សម្តេចពិជ័យសេនា បានលើកឡើងថា ថ្វីត្បិតតែសព្វថ្ងៃនេះមាតុភូមិ របស់យើងកំពុងគ្របដណ្ដប់ ដោយសន្តិភាព ពាសពេញផ្ទៃប្រទេសក៏ពិតមែន ប៉ុន្តែសំណូមពរនៃការអភិវឌ្ឍន៍ប្រទេសជាតិ នៅតែបន្តទាមទារនូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សង្គម។

សម្តេចបន្ថែមថា ការបង្កើតបរិយាកាសកក់ក្ដៅ សម្រាប់សុវត្ថិភាពផ្លូវកាយ ផ្លូវចិត្តជូនប្រជាពលរដ្ឋ គឺជាមហិច្ឆតា របស់រាជរដ្ឋាភិបាល ដែលប្រការទាំងអស់នេះ ទាមទារឱ្យកងម្លាំងបញ្ជាការដ្ឋានអង្គរ ក្សបន្តខិតខំប្រឹងប្រែង លើក កម្ពស់សមត្ថភាពជំនាញ លើគ្រប់ផ្នែកឱ្យស្របតាមសភាព ការណ៍វិវត្តរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃរបស់ខ្លួន សំដៅរួមចំណែក ក្នុងការធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ៕

To Top