Breaking: ហ្វាំងឡង់ ក្បែរខាងរុស្ស៊ី នឹងបិទដែនអាកាសចំពោះយន្តហោះរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ ទោះបីជាការដាក់ទណ្ឌកម្មលើរុស្ស៊ី និងអ្នកជំនួញរបស់រុស្ស៊ី ដោយចក្រភពអង់គ្លេសជុំវិញប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក៏ដោយ ក៏គ្មានការរឹតបន្តឹងថ្មីណាមួយត្រូវបានដាក់លើលោក Abramovich ដែលជាមហាសេដ្ឋីជនជាតិរុស្ស៊ី ផ្ទាល់ក្នុងសប្តាហ៍នេះដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរុស្ស៊ី លោក Roman Abramovich បានជ្រើសរើសការផ្ទេរកម្មសិទ្ធិក្លឹប Chelsea FC...
Update: អ្នកកាសែត AFP ម្នាក់បាននិយាយថា ការបាញ់កាំភ្លើងយន្ត និងការផ្ទុះបានអង្រួនទីក្រុង Kharkiv នៅពេលដែលការប្រយុទ្ធគ្នា តាមដងផ្លូវបានផ្ទុះឡើង បន្ទាប់ពីកងកម្លាំងឈ្លានពានរបស់រុស្ស៊ី បានវាយលុកចូលទៅក្នុងទីក្រុង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ បំណែករថពាសដែករុស្ស៊ីមួយគ្រឿង បានឆាបឆេះនៅតាមផ្លូវមួយ និងជាច្រើនទៀត ត្រូវបានគេបោះចោល។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: ការប្រយុទ្ធគ្នា តាមដងផ្លូវក្នុងទីក្រុង Kharkov ទីពីររបស់អ៊ុយក្រែន៖ AFP ប្រែសម្រួលដោយ៖ សយ សុភា
Breaking: វិមានក្រឹមឡាំងនិយាយថា ត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចពិភាក្សា ជាមួយអ៊ុយក្រែន នៅបេឡារុស្ស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: លោក ពូទីន លើកសរសើរ “វីរភាព” របស់កងកម្លាំងពិសេសរុស្ស៊ី ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Breaking: រុស្ស៊ី អះអាងថា ឡោមព័ទ្ធទីក្រុងធំៗ ចំនួនពីរ នៅភាគខាងត្បូង និងភាគអាគ្នេយ៍ នៃអ៊ុយក្រែនហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
Update: ប្រមុខរដ្ឋបាលតំបន់ បាននិយាយថា កងទ័ពរុស្ស៊ីបានចូលទៅក្នុងទីក្រុង Kharkiv ទីពីររបស់អ៊ុយក្រែន ហើយការវាយប្រយុទ្ធគ្នា កំពុងកើតឡើង។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ លោកបាននិយាយថា “រថយន្តធុនស្រាលរបស់សត្រូវរុស្ស៊ី បានវាយលុកចូលទីក្រុង Kharkiv… កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន កំពុងកម្ចាត់សត្រូវ” ។ ប្រែសម្រួលដោយ៖ សយ សុភា
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានលើកឡើងកាលពីថ្ងៃសៅរ៍ថា រុស្ស៊ី ពិតជាមិនត្រូវការទំនាក់ទំនងការទូត ជាមួយលោកខាងលិចទៀតទេ អតីតប្រធានាធិបតី និងជាមន្ត្រីសន្តិសុខកំពូល បានថ្លែងកាលពីថ្ងៃសៅរ៍ ដោយចង់បានការដកទណ្ឌកម្មដាក់លើក្រុងម៉ូស្គូ...
Breaking: ទាហានរុស្ស៊ី ចូលទីក្រុងទីពីររបស់អ៊ុយក្រែន, ការប្រយុទ្ធគ្នា កំពុងដំណើរការ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។
បរទេស៖ អតីតប្រធានាធិបតីអាមេរិកគឺលោក Donald Trump បានអះអាងថា ប្រធានាធិបតី Joe Biden និង អង្គការ NATO បានធ្វើទង្វើ “ល្ងង់” បើប្រៀបធៀបទៅនឹង ភាព “ឆ្លាត” របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ហើយបានអះអាងថា ជម្លោះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងមិនកើតឡើងឡើយ ក្រោមអាណត្តិប្រធានាធិបតីរបស់លោក។ ...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយសមភាគីក្រុម G7 របស់ខ្លួនក្នុងការសម្រេចចិត្ត ថាតើ ត្រូវដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ីដែរឬទេ ។ គួររំលឹកថា...
បរទេស៖ វីដេអូពីខាងក្នុងនៃប្រទេសរុស្ស៊ី ហាក់ដូចជាបង្ហាញពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបំផ្លាញសិរីរាង្គ ដែលត្រូវបានដាក់ពង្រាយឆ្ពោះទៅព្រំដែនអ៊ុយក្រែន នេះបើយោងតាមកាសែត The Guardian ។ យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា វីដេអូដែលត្រូវបានចែករំលែកនៅលើ Twitter ដោយអ្នកឆ្លើយឆ្លងព័ត៌មាន CNN លោក Frederik Pleitgen...
បរទេស៖ នាវា USS Ralph Johnson ដែលជានាវាពិឃាតបំពាក់មីស៊ីល ដឹកនាំនៃកងនាវាចរទី 7 របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍។ មន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺជា “ទម្លាប់” ប៉ុន្តែចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅអឺរ៉ុបជុំវិញអ៊ុយក្រែន ចំណែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្កជម្លោះ “លើភាគីទាំងពីរនៃពិភពលោក” ។ យោងតាមសារព័ត៌មាន RT...
ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា យោធារបស់ប្រទេស រុស្ស៊ី បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិនៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន ។ សេវារដ្ឋនៃការទំនាក់ទំនងពិសេស និងការការពារព័ត៌មានរបស់ប្រទេសអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យនេះ ។ ការបំផ្ទុះនេះមានសណ្ឋានដូចផ្សិត ត្រូវបានបង្ហាញនៅក្នុងវីដេអូដែលគេបានបង្ហោះលើកម្មវិធីផ្ញើសារ Telegram ។ ភ្លាមៗនោះដែរ...
ភ្នំពេញ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២២ បានយាងចុះជួប សំណេះសំណាល ជាមួយថា្នក់ដឹកនាំ ខេត្ត ស្រុក ឃុំ រចនាសម្ព័ន្ធគណបក្ស ខេត្តស្វាយរៀង ។ ក្នុងឱកាសយាងចុះជួប សំណេះសំណាល ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលថ្លែងការកោតសរសើរចំពោះ សហជីវិន សហជីវិនី...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះពីរុស្ស៊ី ចំពេលមានសកម្មភាពយោធារបស់រដ្ឋាភិបាលទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ដូច្នេះហើយបានចូលរួមក្នុងបញ្ជីដែលកំពុងកើនឡើងនៃបណ្តាប្រទេសអឺរ៉ុបដែលបានដាក់កម្រិតលើក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ីរួចមកហើយនោះ។ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្តេជ្ញាឆ្លើយតបទៅវិញទៅមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់សហព័ន្ធអាល្លឺម៉ង់បានប្រកាសកាលពីល្ងាចថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីដឹកជញ្ជូនលោក Volker Wissing “គាំទ្រការបិទដែនអាកាសអាល្លឺម៉ង់សម្រាប់យន្តហោះរុស្ស៊ី” ហើយបាន “បញ្ជាឱ្យរៀបចំអ្វីគ្រប់យ៉ាងសម្រាប់រឿងនេះ” ។ ...
Breaking: លោក Trump ព្រមានថា ‘សង្រ្គាមលោក’ អាចនឹងកើតមាន នៅពេលក្រោយ ខណៈដែលរុស្ស៊ី នៅតែបន្តការឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន, នេះបើតាមការផ្សាយ របស់FOX News នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នំា២០២២ថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ ថា សហរដ្ឋអាមេរិកកំពុងផ្តល់អាវុធ “ការពារដ៍សាហាវ” មានតម្លៃ៣៥០លានដុល្លារដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយ ការពារខ្លួនប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ីដែលកំពុងបន្ត វាយលុក ។ លោក Blinken បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក...
ទីក្រុងគៀវ, អ៊ុយក្រែន (AP) – រុស្ស៊ីបានបញ្ចេញរលកនៃការវាយប្រហារ លើអ៊ុយក្រែន សំដៅលើអាកាសយានដ្ឋាន និងកន្លែងផ្ទុកឥន្ធនៈ នៅក្នុងអ្វីដែលហាក់ដូចជាដំណាក់កាល បន្ទាប់នៃការលុកលុយ ដែលត្រូវបានបន្ថយដោយការតស៊ូយ៉ាងខ្លាំងក្លា។ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងអាវុធ និងគ្រាប់រំសេវសម្រាប់ប្រជាជនអ៊ុយក្រែនដែលមានចំនួនលើសពីនេះ និងការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា ដែលមានគោលបំណងចង់ ធ្វើឱ្យទីក្រុងម៉ូស្គូ កាន់តែឯកោថែមទៀត។ ការផ្ទុះដ៏ធំបានបំភ្លឺមេឃ នៅព្រឹកថ្ងៃអាទិត្យ ភាគខាងត្បូងនៃរដ្ឋធានី...
តូក្យូ៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសជប៉ុន កំពុងជំរុញឱ្យប្រទេសចិន ចូលរួមកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ឈប់ “ការសម្លាប់រង្គាល” របស់រុស្ស៊ី នៅក្នុងប្រទេសរបស់គាត់ ចំពេលទីក្រុងប៉េកាំង ខ្វះការរិះគន់ចំពោះសកម្មភាពរបស់ទីក្រុងម៉ូស្គូ។ អ្នកការទូតអ៊ុយក្រែនលោក Sergiy Korsunsky បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងតូក្យូថា “យើងពិតជាស្វាគមន៍យ៉ាងខ្លាំង ដែលប្រទេសចិន អនុវត្តទំនាក់ទំនងរបស់ខ្លួន ជាមួយរុស្ស៊ី ហើយពិភាក្សាជាមួយលោកពូទីន ហើយពន្យល់គាត់ថា វាមិនសមរម្យ...
កម្រងរូបភាព៖ មនោសញ្ចេតនាប្រឆាំងនឹងសង្គ្រាម កើនឡើង ក្នុងប្រទេសរុស្ស៊ី ទោះបីជាមានការបង្រ្កាប ពីរដ្ឋាភិបាលក៏ដោយ។ (រូបភាព AP + AFP)
Update: នៅពេលដែលទាហានរុស្ស៊ី កំពុងរុលជិតដល់ រដ្ឋធានីអ៊ុយក្រែន ប្រជាជនរុស្ស៊ី កាន់តែច្រើនឡើង បាននិយាយកាលពីថ្ងៃសៅរ៍ ប្រឆាំងនឹងការលុកលុយនេះ ទោះបីជាវោហាសាស្ត្រផ្លូវការ របស់រដ្ឋាភិបាល កាន់តែតឹងរ៉ឹងក៏ដោយ។ នេះបើតាមសេចក្តីរាយការណ៍ ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានអាមេរិកាំង AP នៅមុននេះបន្តិច។ ការតវ៉ាតាមដងផ្លូវទោះ បីជាតូចក៏ដោយ បានបន្តឡើងវិញ នៅក្នុងរដ្ឋធានីម៉ូស្គូ ដែលជាទីក្រុងធំទីពីរនៃសាំងពេទឺប៊ឺគ និងទីក្រុងផ្សេងទៀតរបស់រុស្ស៊ី សម្រាប់រយៈពេលបីថ្ងៃជាប់គ្នា...
Breaking: នាយករដ្ឋមន្ត្រីលោក Denys Shmygal បាននិយាយនៅក្នុងការបង្ហោះ Twitter កាលពីព្រឹកថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន មានអំណរគុណ ចំពោះការដាក់ទណ្ឌកម្មហិរញ្ញវត្ថុ ចុងក្រោយបង្អស់ លើប្រទេសរុស្ស៊ីដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អង់គ្លេស Reuters នៅមុននេះបន្តិច។ គាត់បាននិយាយថា “សូមអរគុណដល់មិត្តរបស់យើង … សម្រាប់ការប្តេជ្ញាចិត្តដើម្បីដកធនាគាររុស្ស៊ីជាច្រើនចេញពី...
Update: ភៀសខ្លួនទៅព្រំដែន៖ ជនជាតិអ៊ុយក្រែនឡើងដល់ជាង ១៥ម៉ឺននាក់, ស្វែងរកការជ្រកកោន, បុរសៗ ត្រលប់មកអ៊ុយក្រែនវិញ ដើម្បីកាន់អាវុធ! Update: ការអូសវ៉ាលី និងដឹកកុមារ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺន នាក់បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរុស្ស៊ីឈ្លានពាន បានបន្តជាមួយនឹងការដើរក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង...
AP – ការអូសវ៉ាលី និងដឹកកុមារ ប្រជាជនអ៊ុយក្រែនរាប់ម៉ឺន នាក់បានប្រញាប់ប្រញាល់ទៅកាន់ព្រំដែន កាលពីថ្ងៃសៅរ៍ ខណៈដែលកងទ័ពរុស្ស៊ីឈ្លានពាន បានបន្តជាមួយនឹងការដើរក្បួនរបស់ពួកគេ ឆ្ពោះទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសៅរ៍ថា យ៉ាងហោចណាស់មនុស្ស ១៥០.០០០...
អង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅរសៀលថ្ងៃអាទិត្យដើម្បីរៀបចំការបោះឆ្នោត តាមនីតិវិធីលើសំណើរបស់អ៊ុយក្រែន សម្រាប់សម័យប្រជុំបន្ទាន់នៃមហាសន្និបាត ដែលមានសមាជិកចំនួន ១៩៣រូប ទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី លើប្រទេសរបស់ខ្លួន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ មិនមានការវេតូលើការបោះឆ្នោត តាមនីតិវិធីនៅក្នុងក្រុមប្រឹក្សាទេ ខុសពីដំណោះស្រាយ។ ការបោះឆ្នោតតាមនីតិវិធីតម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាចំនួនប្រាំបួន ក្នុងចំណោមសមាជិកក្រុមប្រឹក្សាទាំង ១៥។ អ្នកការទូតក្រុមប្រឹក្សាបាននិយាយថា...
ទីក្រុង COPENHAGEN – កាសែតដាណឺម៉ាក Ekstra Bladet និយាយថា បុគ្គលិកឯករាជ្យពីរនាក់ ដែលធ្វើការឱ្យកាសែត បានរងរបួសនៅពេលដែលរថយន្ត ដែលពួកគេកំពុងធ្វើដំណើរ ត្រូវបានវាយប្រហារដោយកាំភ្លើង នៅជិតភូមិ Ohtyrka ភាគខាងកើតអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ លោក Ekstra...
Update: ទីភ្នាក់ងារទំនាក់ទំនងពិសេស និងការការពារព័ត៌មាន បានព្រមានថា ការផ្ទុះដែលវានិយាយថា មើលទៅដូចជាពពកផ្សិត អាចបង្កឱ្យមាន “មហន្តរាយបរិស្ថាន” ហើយបានណែនាំអ្នកស្រុក ឱ្យគ្របបង្អួចរបស់ពួកគេដោយក្រណាត់សើម ឬមារៈបង់រុំ និងផឹកវត្ថុរាវ ឱ្យបានច្រើន។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន អាមេរិកាំង AP នៅមុននេះបន្តិច។ រដ្ឋអាជ្ញាកំពូលរបស់អ៊ុយក្រែន គឺលោកស្រី Iryna Venediktova...