ម៉ានីល៖ ប្រទេសហ្វីលីពីន បានរាយការណ៍ពីការឆ្លងជំងកូវីដ-១៩ ថ្មីចំនួន ៣៣១៦៩ករណី នៅថ្ងៃចន្ទនេះ ដែលជាការកើនឡើងកំណត់ត្រាប្រចាំថ្ងៃថ្មី ដែលជំរុញឱ្យចំនួនករណី ដែលត្រូវបានបញ្ជាក់នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដល់ ២,៩៩៨,៥៣០ករណី ។ នាយកដ្ឋានសុខាភិបាល (DOH) បានឲ្យដឹងថា អត្រាវិជ្ជមានបន្តកើនឡើងដល់កម្រិត ៤៦ភាគរយ មនុស្ស ១៤៥នាក់ទៀតបានស្លាប់ដោយសារផលវិបាកនៃជំងឺកូវីដ-១៩ ដែលនាំឱ្យចំនួនអ្នកស្លាប់របស់ប្រទេសកើនឡើងដល់ ៥២,២៩៣នាក់ ដោយមន្ទីរពិសោធន៍ចំនួន ១០មិនបានបញ្ជូនទិន្នន័យនៅឡើយទេ។...
បរទេស៖ អគ្គីភ័យដ៏អាក្រក់មួយបានកើតឡើងនៅអគារ apartment កម្ពស់ខ្ពស់មួយ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៩ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសធ្ងន់ធ្ងរនៅសង្កាត់ Bronx ក្នុងទីក្រុង New York ។ មនុស្សជាច្រើនត្រូវសម្រាកនៅមន្ទីរពេទ្យដោយស្រូបផ្សែង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះនៅជាន់ទី៣នៃអគារកម្ពស់១៩ជាន់ កាលពីព្រឹកថ្ងៃអាទិត្យ។...
បរទេស៖យោងតាមការប្រកាសដោយក្រសួងកិច្ចការងារឧស្សាហកម្មនៃប្រទេសលីបង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រទេសលីបង់និងប្រទេសអ៊ីរ៉ាក់បានឈានទៅដល់ការចុះកុងត្រាលើកិច្ចព្រមព្រៀងយោគយល់គ្នា MoU ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រប់វ័ស័យ។ MoU ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មអ៊ីរ៉ាក់លោក Manhal Aziz al Khabbaz និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលីបង់លោក George Bouchikian ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ាក់។ នៅក្នុងសេចក្តីថ្លែងការណ៍ដោយក្រសួងបានបញ្ជាក់ថា MoU គឺមានបំនងសំខាន់ក្នុងការកែលំអកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរផងដែរនិងជាពិសេសរៀបចំឲ្យមាននូវក្រុមការងារវិនិយោគរួមរវាងគ្នានាពេលខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ : ចៅក្រមស៊ើបសួរ សាលា ខេត្តព្រះវិហារ កាលពីរសៀល ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២នេះ បានឃុំខ្លួនជាបណ្ដោះអាសន្ន ជនត្រូវចោទម្នាក់ នៅក្នុងពន្ធនាគារ ជាប់ទាក់ទងនឹងអំពើ ឃាតកម្ម ប្រព្រឹត្ត កាលពីថ្ងែទី១៨ ខែ មីនា ឆ្នាំ២០២១...
ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរ ដល់ការបើកបវេសនកាលឆ្នាំសិក្សាថ្មី និងលើកទឹកចិត្ត ដល់សិស្សានុសិស្ស ក្នុងការសិក្សា ក្រោមទស្សនាទានថ្មី “គន្លងប្រក្រតីភាពថ្មី ក្នុងវិស័យអប់រំ” របស់រាជរដ្ឋាភិបាលកម្ពុជា ។ ក្រុមហ៊ុនមីជាតិ បាននាំយក នូវសម្ភារសិក្សា និងសម្ភារប្រើប្រាស់ ចាំបាច់មួយចំនួនធំ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា ទួលស្រគំ ឃុំរលាំងចក ស្រុកសំរោងទង...
ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីផ្ទុះគ្រាប់មីនតោន ស្លាប់អ្នកជំនាញដោះមីន ចំនួន៣នាក់ និងរបួសធ្ងន់ម្នាក់ របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១០ មករា...
បរទេស៖ មន្រ្តីនៅក្រសួងប៉ូលីស Los Angeles (LAPD) បានជួយសង្គ្រោះ អ្នកបើកយន្តហោះម្នាក់ ពីយន្តហោះរបស់គាត់ ដែលបានធ្លាក់ ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលរថភ្លើង បានបុកយន្តហោះនោះ ជាមួយនឹងវីដេអូដ៏គួរឱ្យតក់ស្លុត បានរីករាលដាលនៅលើអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងវីដេអូកាមេរ៉ា ដែលភ្ជាប់នៅលើខ្លួនរបស់ប៉ូលីស...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលហែលទឹកបាត់ដំបង និងការប្រកួតជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២១ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២៕
ភ្នំពេញ ៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានសម្ដែងនូវការអរគុណ ចំពោះលោកគ្រូ អ្នកគ្រូបដែលបានចូលរួម យ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងសង្រ្គាមកូវីដ-១៩ រហូតឈានដល់ការបញ្ចប់នូវ ព្រឹត្តិការណ៌សហគមន៍ ២០កុម្ភៈបានយ៉ាងជោគជ័យ ។ ក្នុងពិធីបើកបវេសនកាលឆ្នាំ សិក្សា២០២១-២០២២ នៅវិទ្យាល័យជាស៊ីមសន្ឋរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក នាព្រឹកថ្ងៃទី១០...
បរទេស ៖ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានទម្លាក់ចេញពីតំណែង ជានាយករដ្ឋមន្ត្រី ក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ហើយឥឡូវនេះកំពុងរស់ នៅនិរទេសខ្លួននោះ ថ្មីៗនេះបានបង្ហាញ ពីបំណងចង់ត្រឡប់ទៅប្រទេសថៃវិញ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងពេលជជែក...
បរទេស ៖ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានណែនាំថា ផែនការរបស់ប្រទេសអាល្លឺម៉ង់ ក្នុងការដាក់វ៉ាក់សាំង ជាកាតព្វកិច្ចទូទាំងប្រទេសប្រឆាំងនឹង Covid-19 គឺទំនងជានឹង មិនអាចសម្រេច បានក្នុងពេលឆាប់ៗនេះទេ មិនមែនដោយសារតែការខ្វះឆន្ទៈនោះទេ ប៉ុន្តែដោយសារតែឧបសគ្គ ខាងការិយាធិបតេយ្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងខែវិច្ឆិកា អធិការបតីដែលត្រូវបានចាត់តាំងនៅពេលនោះ...
AFP: អ្នកស្រី អ៊ុងសាន ស៊ូជី របស់មីយ៉ាន់ម៉ា ត្រូវជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានបារាំង afp នៅមុននេះបន្តិច។ តុលាការយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទបានកាត់ទោសលោកស្រី Aung San Suu Kyi ពីបទឧក្រិដ្ឋកម្មចំនួនបី ដោយបានកាត់ទោសលោកស្រី ឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំនៅក្នុងសំណុំរឿងចុងក្រោយបង្អស់ប្រឆាំងនឹងមេដឹកនាំស៊ីវិលដែលត្រូវបានបណ្តេញចេញ។ ម្ចាស់ជ័យលាភីណូបែល...
ប៉េកាំង ៖ យោងតាមមន្ត្រីជាន់ខ្ពស់មួយរូប បានឱ្យដឹងថា ប្រទេសចិន បានឈានដល់ចំណុច សំខាន់មួយនៅឆ្នាំ២០២១ ជាមួយនឹងសមិទ្ធិផលសំខាន់ៗ ដែលធ្វើឡើងនៅក្នុងពាណិជ្ជកម្មបរទេស របកគំហើញបច្ចេកវិទ្យា និងភាពធន់ នៃខ្សែសង្វាក់ឧស្សាហកម្ម ។ លោក Han Wenxiu មន្ត្រីនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និង សេដ្ឋកិច្ចបានឲ្យដឹងនៅក្នុងអត្ថបទមួយកាលពីពេលថ្មីៗនេះ ដោយលើកឡើង ពីវឌ្ឍនភាព របស់ប្រទេសក្នុងការ...
ភ្នំពេញ៖ ផ្សារភ្ជាប់ទៅនឹងពាក្យស្លោក «ទោះបីកម្ពុជាក្រ តែកម្ពុជាក៏មាន បេះដូងធំទូលាយ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ទេរវ៉ាក់សាំងមូល និធិអាស៊ាន ដែលជាចំណែករបស់កម្ពុជា ជូនប្រទេសមីយ៉ាន់ម៉ា ដែលកំពុងត្រូវការជាចាំបាច់ ដើម្បីចាក់ជូនប្រជាពលរដ្ឋ កំពុងរងគ្រោះ ពីវិបត្តិនយោបាយធ្ងន់ធ្ងរ នៅក្នុងប្រទេស ដែលជាសមាជិកអាស៊ាន មួយនេះ ។ សូមរំលឹកថា...
កំពង់ចាម ៖ ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២នេះ នៅវិទ្យាល័យសីហនុ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា គ្រូបង្រៀន ជាឪពុកម្តាយទី២ និងជាអ្នកសម្រួច អនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី ។ លោកអភិបាលខេត្ត...
តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា កិច្ចប្រជុំស្តីពីការ ដកទណ្ឌកម្មត្រូវបានធ្វើឡើង នៅក្នុងរដ្ឋធានីវីយែន នៃប្រទេសអូទ្រីស ដោយមានការចូលរួមពីអ្នកជំនាញ មកពីប្រទេសអ៊ីរ៉ង់ និងភាគីផ្សេងទៀត ដែលនៅសេសសល់ ចំពោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥។ របាយ ការណ៍ បាន ឲ្យដឹងថា ការ ចរចា ក្នុង កម្រិត...
វ៉ាស៊ីនតោន ៖ ជំងឺកូវីដ-១៩ ទម្រង់ថ្មីអូមីក្រុង អាចឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ នេះ ហើយការថយចុះ នៃការឆ្លងកើនឡើង អាចកើតមានក្នុងពេលដ៏ខ្លីខាងមុខនេះ នេះបើយោងតាមរបាយការណ៍ របស់ The Harvard Gazette ។ លោក Jake Lemieux អ្នកឯកទេសខាងជំងឺឆ្លងនៅមន្ទីរពេទ្យ Massachusetts General...
ថ្ងៃទី១០ ខែមករា ជាទិវាប៉ូលិសប្រជាជនចិន លើកទី ២ និងជាពិធីបុណ្យឡាបា ដែលជាពិធីបុណ្យប្រពៃណីចិន ។ ជាបឋមសូមជូនពរ ឱ្យប៉ូលិសប្រជាជន ដែលការពារប្រជាជន និងប្រទេសជាតិសប្បាយ រីករាយនាថ្ងៃទិវា មានសុភមង្គល និងសុខភាពមាំមួន ! ចូលដល់ពិធីបុណ្យឡាបា គឺមានន័យថា បុណ្យចូលឆ្នាំចិន កាន់តែខិតជិតចូលមកដល់ហើយ ។ ពិធីបុណ្យឡាបា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥នាក់ទៀត សុទ្ធ តែប្រភេទបំប្លែងថ្មីអូមីក្រុងទាំងអស់ ក្នុងនោះ ករណីឆ្លងសហគមន៍៣នាក់ និងអ្នកដំណើរពីបរទេស ១២នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៣៦នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០២៣នាក់ និងអ្នកស្លាប់ចំនួន...
ភ្នំពេញ: តុលាការកំពូលកាលពីថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ បានប្រកាសសាលដីកាលើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទចំនួន ៣នាក់ ជាប់ពាក់ព័ន្ធនឹងការរៀបចំផែនការ ដើម្បីសម្លាប់ និង ប្លន់យកម៉ូតូ និង ទូរស័ព្ទដៃ ពី នារីរងគ្រោះ ម្នាក់ ដោយប្រើដុំឥដ្ឋវាយសម្លាប់...
ភ្នំពេញ ៖ បន្ថែមពីលើគំនិតផ្ដួចផ្ដើម ឲ្យមានការកែលម្អស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងដោយសម្លឹងឃើញថា វិបត្តិនៅក្នុងប្រទេសនេះ មិនអាចបញ្ចប់ ក្នុងឆ្នាំ២០២២បាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យមានការបង្កើត នូវយន្តការត្រ័យការ ដែលមានសមាសធាតុមកពី អតីតប្រធានអាស៊ាន គឺព្រុយណ ប្រធានបច្ចុប្បន្នអាស៊ានគឺកម្ពុជា និងអនាគតប្រធាន អាស៊ាន...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ ។ ដោយឡែក ចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ ហើយសិក្សាជាមួយសាស្រ្តាចារ្យ បណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់...
តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរ របស់អ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា ជម្លោះ ឬហៅថា “វង់ក្រចកបើកចំហ” កំពុងមានការថយចុះនៅក្នុងកិច្ចពិភាក្សា នៅទីក្រុងវីយែន ដែលកំពុងបន្ត ។ លោក Bagheri...
ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាត ទូទាំងប្រទេស កើនឡើងគួរឲ្យកត់សម្គាល់ គិតត្រឹមឆ្នាំ២០២១ ចំនួនគ្រួសារទទួលបានទឹកស្អាត ប្រើប្រាស់ជាង១.០៩១.៨៦៩គ្រួសារ កើនឡើង១១,៨% បើធៀបនឹងឆ្នាំ២០២០ ។ ក្នុងពិធីពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ...
ថ្ងៃទី៦ ខែមករា ជាខួបមួយឆ្នាំនៃព្រឹត្តិការណ៍ ចលាចលនៅវិមានរដ្ឋសភា សហរដ្ឋអាមេរិក ។ គិតរហូតដល់បច្ចុប្បន្ននេះ តើព្រឹត្តិការណ៍កើតឡើង នៅវិមានរដ្ឋសភាអាមេរិកជាបាតុកម្មហិង្សាឬមួយក៏ជា ការធ្វើតវ៉ាស្វែងរកយុត្តិធម៌ ដើម្បីការបោះឆ្នោតសកល? បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យរបស់ សហរដ្ឋអាមេរិក នៅតែមានការខ្វែងគំនិតគ្នា ហើយមានទំនាស់យ៉ាងស្រួចស្រាវ។ កាស៊ើបអង្កេតរបស់ ទីភ្នាក់ងារសារព័ត៌មានAP របស់អាមេរិកបានបង្ហាញថា សមាជិកបក្សសាធាណរដ្ឋចំនួន ៣០ភាគរយសម្គាល់ឃើញថា ព្រឹតិ្តការណ៍នៅវិមានរដ្ឋសភាអាមរិក...
កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិកបានផ្សាយ ដំណឹងឱ្យដឹងថា មជ្ឈមណ្ឌល Tesla ក្រុង Wulumuqi ដែលជាមជ្ឈមណ្ឌល Tesla ទីមួយនៅភូមិភាគស៊ីនជាំង បានបើកទ្វារជាផ្លូវការ ។ ប៉ុន្តែ ទង្វើនេះបានរងការវាយប្រហារ ពីអ្នកនយោបាយអាមេរិកមួយចំនួន ។ លោក Marco Antonio Rubio សមាជិកព្រឹទ្ធសភាអាមេរិក បានសម្តែងការខឹងក្រហោងរបស់ខ្លួន តាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។ លោកស្រី Jen Psaki អ្នកនាំពាក្យវិមានស ក៏បានព្រមានក្រុមហ៊ុន Tesla ថា វានឹង “ប្រឈមមុខនឹងហានិភ័យ ដ៏ធ្ងន់ធ្ងរផ្នែកច្បាប់ កិត្តិនាមនិងអតិថិជន” ។ ពាក្យសម្តីរបស់ពួកគេសុទ្ធតែពាក់ព័ន្ធ នឹងអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពី ការបង្ការការបង្ខំឱ្យធ្វើ ពលកម្មរបស់ជនជាតិវៃវូអឺ” ដែលបានចុះហត្ថលេខាទៅជាច្បាប់នៅសហរដ្ឋអាមេរិក នៅពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួន ប៉ុនប៉ងឆ្លងតាមរយៈសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងសេវាកម្មរវាងសហគ្រាសអាមេរិក និងភូមិភាគស៊ីនជាំងរបស់ចិន ។ ចំណែកទង្វើរបស់ក្រុមហ៊ុន Tesla នេះវិញ វាហាក់ដូចជាវាយមុខ របស់អ្នកនយោបាយអាមេរិកទាំងនោះ ។ តាមការពិត ក្នុងនាមជាសហគ្រាសអាមេរិកមួយ កិច្ចការរបស់ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីក្រុងចំនួន៦០ របស់ចិន និងបើកហាងលក់រថយន្តជាង ២០០កន្លែងនៅទូទាំងប្រទេសចិន ហើយបរិមាណរថយន្តដែលដាក់...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងអំពាវនាវដល់ សិស្សានុសិស្សទាំងអស់ ត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនគឺ ៣កុំនិង ៣ការពារ ដើម្បីការពារជំងឺកូវីដ-១៩ កុំឲ្យឆ្លងចូលសាលារៀនជាពិសេស ត្រូវរៀនរស់តាមបែបគន្លង ប្រក្រតីថ្មីនៃបរិបទជំងឺកូវីដ-១៩ ។ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង សាលាវិទ្យាល័យស្វាយរៀង ដែលស្ថិតនៅក្នុងក្រុងស្វាយរៀង...
ភ្នំពេញ៖ ឆ្នាំសិក្សាថ្មី ២០២១-២០២២ ត្រូវបានរំពឹងទុកជាមុនថា នឹងទទួលបានលទ្ធផលល្អប្រសើរ នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក្រសួងអប់រំ យុវជន និងកីឡា និងអ្នកពាក់ព័ន្ធ ត្រូវបន្តជំរុញ ការអប់រំឌីជីថល និងការអប់រំពី ចម្ងាយ ឲ្យទាន់សភាពការណ៍ជាតិ តំបន់ និងសកលលោក...
ហ្សឺណែវ៖ អ្នកជំនាញជាន់ខ្ពស់មកពី អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ផែនការរបស់ទីក្រុងប៉េកាំង ក្នុងការធានាឱ្យព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នៅខែក្រោយប្រព្រឹត្តទៅដោយ សុវត្ថិភាពក្នុងអំឡុងពេល ជំងឺរាតត្បាតកូវីដ-១៩ មើលទៅមានភាពរឹងមាំ។ យោងតាមកាសែតសិង្ហបុរី ជាភាសាចិន Lianhe Zaobao នាយកផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Michael Ryan បានធ្វើការកត់សម្គាល់នេះ...
ហ្សឺណែវ៖ កិច្ចពិភាក្សាសន្តិសុខ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងហ្សឺណែវ ដែលគ្រោងធ្វើនៅថ្ងៃចន្ទនេះ បានទាក់ទាញចំណាប់អារម្មណ៍ យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ខណៈស្ថានភាពកំពុងតានតឹង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កិច្ចពិភាក្សានេះត្រូវបានគេរំពឹងថា នឹងផ្តោតលើអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងការកើនឡើងនៃ ភាពតានតឹងនៅអ៊ុយក្រែន។ បញ្ហាដូចជាការគ្រប់គ្រងអាវុធ សន្តិសុខតាមអ៊ីនធឺណិត និងការប្រែប្រួលអាកាសធាតុ ក៏អាចត្រូវបានលើកឡើងផងដែរ។ ខណៈពេលដែលការ...