ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់គងនយ និងសង្កាត់ទៀន ខណ្ឌដង្កោទទួលរងគ្រោះដោយ សារជំនន់ទឹកស្ទឹងព្រែកត្នោត ជាង៨០០គ្រួសារ ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រគល់ព្រះរាជអំណោយ ជូនដើម្បីសម្រាលការលំបាក ។ ពិធីចែកអំណោយ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ថា យ៉ាងហោចណាស់កម្មករវេចខ្ចប់សាច់ ចំនួន៥៩,០០០នាក់ បានឆ្លងជំងឺកូវីដ-១៩ ហើយចំនួន២៦៩នាក់ ក្នុងចំណោមពួកគេ បានបាត់បង់ជីវិត នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយ ក្រុមអ្នកតំណាងរាស្រ្តអាមេរិក កាលពីដើមសប្តាហ៍នេះ ។ អនុគណៈកម្មាធិការប្រចាំការ របស់សហរដ្ឋអាមេរិក ស្តីពីវិបត្តិមេរោគកូរ៉ូណា បានប្រើប្រាស់ឯកសារផ្ទៃក្នុង ពីក្រុមហ៊ុនវេចខ្ចប់សាច់ធំជាងគេមួយចំនួន របស់ប្រទេសនេះ...
ម៉ូស្គូ៖ ប្រទេសរុស្សី និងរដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាង “តំបន់សន្តិភាព ស្ថិរភាព និងនិរន្តរភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារពុត៌មានចិនស៊ិនហួ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំកំពូល រុស្ស៊ី-អាស៊ាន លើកទី៤ តាមរយៈតំណភ្ជាប់វីដេអូថា “យើងទាំងអស់គ្នាគាំទ្រ...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបាត់ដំបូង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានចេញដីកាបង្គាប់អោយឃុំខ្លួន យុវជនត្រូវចោទម្នាក់ ដែលសង្ស័យជាបងធំ និងជាជាមេឃ្លោង នៃពួកក្មេងអន្ធពាលមួយក្រុម ដែលមានសមាជិកក្រុម ប្រមាណ ១០០នាក់ និងមានរហ្សនាមថាក្រុម «ហៃវេបាណន់» និងបានបញ្ជូនខ្លួនគាត់ ទៅដាក់នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនគបាលខណ្ឌមានជ័យ សហការជាមួយ សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២៦នាក់ ដែលសុទ្ធតែជាពួកញៀន នឹងល្បែងបញ្ជល់មាន់ ខណៈពេលពួកគេកំពុងតែប្រមូលផ្តុំគ្នា ជល់មាន់ និងភ្នាល់ដាក់លុយ ប្រព្រឹត្តនៅចំណុចចំការពុទ្រា ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលក្រម និងផ្តន្ទាទោសជនជាប់ចោទ ជាជនជាតិបរទេស ចំនួន៣នាក់ ក្នុងនោះមានជនជាតិឥណ្ឌាម្នាក់, ជនជាតិសិង្ហបុរីម្នាក់, និងជនជាតិស្រីលង្កាម្នាក់ ដោយសម្រេចដាក់ ទោសពួកគេនៅក្នុងពន្ធនាគារ ក្នុងម្នាក់ៗកំណត់ពី២ ទៅ២ឆ្នាំនិង៦ខែ ជាប់ពាក់ព័ន្ឌនឹងបទល្មើស ឆបោកមានស្ថានទម្ងន់ទោស និងការសម្អាតប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ នៅក្នុងអំឡុងឆ្នាំ២០២០ និង២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០១នាក់ទៀត តាមលទ្ធផលតេស្ត PCR ខណៈជាសះស្បើយ ចំនួន២៣៧នាក់ និងស្លាប់ចំនួន៧នាក់ មិនបានចាក់វ៉ាក់សាំង៥នាក់ ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៨៣នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៨នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន...
អាមេរិក៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយ សង្គមយក្សអាមេរិក Facebook បានប្រកាសពីម៉ាកយីហោ របស់ក្រុមហ៊ុនឡើងវិញ ដោយប្តូរឈ្មោះវាថា Meta ដើម្បីនាំយកកម្មវិធី និងបច្ចេកវិទ្យាផ្សេងៗ មកបញ្ចូលគ្នាជាផ្លូការ បន្ទាប់បណ្តាញសង្គមធ្លាប់ប្រកាស បានកន្លងមកយោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។ សេចក្តីប្រកាសមួយនៅសន្និសិទ Facebook Connect ស្ថាបនិក Facebook លោក Mark Zuckerberg...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានអំពាវនាវឱ្យអ៊ីស្រាអែល ចាប់ផ្តើមផ្លូវនយោបាយថ្មីមួយ ដោយផ្អែកលើដំណោះស្រាយរដ្ឋទាំងពីរ និងអនុវត្តជំហាននៃការកសាងទំនុកចិត្ត រវាងភាគីទាំងពីរ។ លោក Abbas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយសមភាគីស្វីសលោក Guy Parmelin នៅការិយាល័យរបស់លោក នៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការ របស់ប៉ាឡេស្ទីន WAFA ។...
បរទេស៖ វិមានក្រមឡាំងរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធបានធ្វើការលើកឡើង អំពីក្តីព្រួយបារម្ភរបស់ខ្លួនថា ការលក់ដ្រូនយោធារបស់តួកគី ទៅឲ្យប្រទេសអ៊ុយក្រែន នឹងអាចបង្កទៅជាភាពអស្ថេរភាព នៅក្នុងប្រទេសអ៊ុយក្រែន ទៅវិញនោះទេ ជាពិសេសនៅតំបន់អ៊ុយក្រែន ភាគខាងកើត។ អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងពេលដែលរដ្ឋាភិបាលអ៊ុយក្រែន បានប្រកាសដាក់ពង្រាយដ្រូន ប្រយុទ្ធដែលផលិតនៅក្នុងប្រទេសតួកគី TB2 នៅក្នុងតំបន់អ៊ុយក្រែនភាគខាងកើត ដែលជាតំបន់កំពុងប្រឈមមុខ...
(ភ្នំពេញ) ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២១៖ មិននិយាយលេងទេ…ឥឡូវនេះ បរិបទថ្មីនេះស្មាតហ្វូននរណាក៏មានប្រើដែរ…តែបើនិយាយពីស្មាតហ្វូនដែលតម្រូវចិត្តអ្នកប្រើប្រាស់បានច្រើនសម្រាប់៖ ការងារប្រចាំថ្ងៃ…ការកម្សាន្ត(មើលកុន ឬលេងហ្គេម)…ថតរូប ឬវីដេអូស្អាតៗ…និងមានរាស្អាត…ទាន់សម័យ ទាក់ភ្នែកអ្នកជុំវិញខ្លួននោះ…គឺសូមជ្រើសរើស Galaxy Z Fold3 5G ឬ Galaxy Z Flip3 5G ចុះគឺពិតជាមិនខកបំណងនោះទេ…!...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានថ្លែងថា វ៉ាក់សាំងកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាល ប្រគល់ជូនវៀតណាម នាពេលនេះ គឺរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ ដើម្បីឆ្ពោះទៅបង្កើតភាពស៊ាំ ក្នុងសហគមន៍ ដែលអាចជំរុញជាបណ្ដើរៗ នៅដំណើរការសេដ្ឋកិច្ច។ ក្នុងពិធីប្រគល់វ៉ាក់សាំងស៊ីណូហ្វាម ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា...
ឡុងដ៌៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Liz Truss បានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងកោះហៅឯកអគ្គរដ្ឋទូតបារាំង នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សា អំពីជម្លោះសិទ្ធិនេសាទ ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ មេដឹកនាំឥណ្ឌូនេស៊ិនហួ។ លោក Truss បានសរសេរថា “ខ្ញុំបានបញ្ជាឱ្យរដ្ឋមន្ត្រីអឺរ៉ុប Wendy Morton កោះហៅឯកអគ្គរដ្ឋទូតបារាំង...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានមកដល់ទីក្រុងមូស្គូហើយ ដើម្បីជួបពិភាក្សាទ្វេភាគី ជាមួយសមភាគីរុស្ស៊ីលោក Sergei Ryabkov អំពីការវិវត្តន៍ចុងក្រោយបង្អស់ ទាក់ទងនឹងការបន្តកិច្ចចរចានៅទីក្រុងវីយែន។ លោក Bagheri Kani ដែលជាអ្នកចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានឲ្យដឹងនៅពេលមកដល់ទីក្រុងម៉ូស្គូថា ដោយផ្អែកលើកិច្ចព្រមព្រៀង ដែលបានសម្រេចជាមួយភាគីផ្សេងទៀត...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងជំនួបជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett បានធ្វើការស្នើសុំឲ្យអ៊ីស្រាអ៊ែល ដើម្បីអាចជួយជម្រុញ ឲ្យអាមេរិក ក្នុងការបន្ធូរបន្ថយទំហំទណ្ឌកម្ម ទៅលើប្រទេសស៊ីរី ដែលវានឹងអនុញ្ញាតិឲ្យក្រុមហ៊ុន របស់រុស្ស៊ី អាចចូលទៅជួយកសាងប្រទេស ដែលហូងហែងដោយសារ សង្គ្រាមមួយនេះឡើងវិញ។ មន្ត្រីរបស់អ៊ីស្រាអ៊ែល បានថ្លែងដែរថាជំនួបគ្នា រវាងមេដឹកនាំទាំងពីរនេះរុស្ស៊ី...
សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥.៣២៤នាក់កាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនសរុប នៅក្នុងប្រទេសកើនឡើងដល់ ១៨៤.៤១៩នាក់ ។ គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលចំនួនករណីប្រចាំថ្ងៃ បានកើនលើសចំនួន៥.០០០នាក់ ។ ក្រសួងសុខាភិបាល (MOH) បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមករណីថ្មីចំនួន៤.៦៥១ ស្ថិតនៅក្នុងសហគមន៍...
តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង ដ៏ល្បីមួយរូបនៅកម្ពុជា ចិត្ត កញ្ចនា បានបញ្ចេញនូវអារម្មណ៍រំភើប និងស្ញប់ស្ញែងចំពោះសង្វាក់ ផលិតកម្មស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ និងទឹកបរិសុទ្ធ កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយពេលរូបនាង ចំណាយពេលមួយថ្ងៃ ដើរទស្សនកិច្ចរោងចក្រ ដែលស្ថិតក្នុងខណ្ឌដង្កោ...
ភ្នំពេញ ៖ វ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូស របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានប្រគល់ជូន រដ្ឋាភិបាលវៀតណាមហើយ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ។ ពិធីប្រគល់ និងទទួលវ៉ាក់សាំង ធ្វើឡើងនៅព្រំដែនបាវិត-មុកប៉ាយ ក្នុងខេត្តស្វាយរៀង។ កម្មវិធីប្រគល់ និងទទួល ក្រោមអធិបតីភាព លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩...
ភ្នំពេញ៖ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជាបានលើកឡើងថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូ យ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេស និងជាពិសេសការលើកកម្ពស់ ផលិតកម្មស្បៀង ស្របពេលដែលកម្ពុជា ក៏ដូចពិភពលោកកំពុងប្រឈប និងក្រោយពេលបញ្ហាកូវិដ-១៩ ត្រូវបានបញ្ចប់។ នេះបើតាមយោងតាម ក្រសួងកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង...
ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា សហភាពអឺរ៉ុប ជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា ការប្រែប្រួលអាកាសធាតុ។ ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសទទួលជួបពិភាក្សា ការងារជាមួយ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលរួមមាន លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់...
បរទេស៖ អ្នកនាំពាក្យ ក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងចិន-អាមេរិក គឺផ្អែកលើគោលការណ៍ ចិនតែមួយថា «សហរដ្ឋអាមេរិកត្រូវតែប្រកាន់ខ្ជាប់ នូវគោលការណ៍ចិនតែមួយ និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ បីរបស់អាមេរិក-ចិន។ យើងប្រឆាំងដាច់ខាត រាល់ទំនាក់ទំនងផ្លូវការ និងយោធារវាងអាមេរិក និងកោះតៃវ៉ាន់ ក៏ដូចជាការជ្រៀតជ្រែក របស់អាមេរិក...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងប្រាប់ដល់ប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងឈរជាមួយពួកគេក្នុងការការពារសេរីភាពនៃសមុទ្រ និងលទ្ធិប្រជាធិបតេយ្យ ហើយបានហៅសកម្មភាពរបស់ចិន ចំពោះកោះតៃវ៉ាន់ថា “បង្ខិតបង្ខំ” និងជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ថា ទីក្រុងព្រំដែនមួយចំនួន នៅភាគឦសាននៃប្រទេសចិន បានចាប់ផ្តើមរឹតបន្តឹង វិធានការកូវីដ-១៩ដោយរឹតបន្តឹងការធ្វើដំណើរ និងកំណត់ការប្រមូលផ្តុំ នៅកន្លែងសាធារណៈ ហើយមួយចំនួនបានប្រកាសនូវ របៀបប្រុងប្រយ័ត្ន និងការត្រួតពិនិត្យ “មុនបញ្ហាកើត” ខណៈដែលប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងដែលវាយប្រហារភាគខាងជើង។ ប្រទេសចិន បានរាយការណ៍ករណីឆ្លងរោគ...
ភ្នំពេញ ៖ ពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ គឺខួបគម្រប់១៧ព្រះវស្សា នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ។ ក្នុងឱកាសនេះ មន្ត្រីរាជការ បុគ្គលិកតាមស្ថានប័នឯកជន និងសិស្សានុសិស្សត្រូវបានអនុញ្ញាតឲ្យឈប់សម្រាក១ថ្ងៃ ដើម្បីអបអរខួបនៃព្រះរាជាភិសេករបស់ព្រះមហាក្សត្រ ។ នាឱកាសនេះ...
ភ្នំពេញ ៖ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកជំទាវ ព្រមទាំងបុគ្គលិកក្រោមទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះពរ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសខួបគម្រប់១៧ ព្រះវស្សា នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា...
សែលកាត នាំមកជូននូវគម្រោងថ្មី PlayGame Unlimited ទទួលបានទិន្នន័យ ឥតកំណត់ សម្រាប់ការលេងហ្គេម ដែលជួយឲ្យបណ្តា អ្នកចូលចិត្តលេងហ្គេម នៅកម្ពុជា អាចមានឱកាសចូលរួម ការប្រកួតយកឈ្នះបានកាន់តែច្រើន។ អ្នកចូលចិត្តលេងហ្គេម ឥឡូវនេះអាចលេងហ្គេម បានកាន់តែសប្បាយរីករាយ ជាមួយការផ្តល់ជូនថ្មីពី សែលកាត ដែលជាគម្រោងថ្មីចុងក្រោយគេបង្អស់ ព្រមជាមួយអត្ថប្រយោជន៍ពិសេសៗ ជាច្រើនផងដែរ។គម្រោង PlayGame Unlimited...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកស្រី ហេង គឹមជី នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានចាត់ក្រុមការងារ នាំយកថវិការ ចំនួន ៥០០ដុល្លារ ទៅឧបត្ថម្ភដល់ លោក អ៊ុ ពិសិទ្ធ ជាអ្នកចម្រៀងច្រៀងតាមរោងការ...
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះកិច្ចការព្រំដែន នៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីស្វែងរកដំណោះស្រាយអាចទទួលយកបាន ចំពោះខ្សែបន្ទាត់ព្រំដែន នៅសេសសល់ប្រមាណ១៦%។ ក្នុងប្រជុំលើកទី១១ ស្ដីពី កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង...
បរទេស៖ ទាហានផ្នែកទ័ពកំណែនម្នាក់ អាយុ ២៣ ឆ្នាំ បានស្លាប់នៅថ្ងៃអង្គារ ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីគាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ដែលខុសពីចាក់នៅដូសទី១។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Khanti Anantasiri ដែលនៅមូលដ្ឋាននៅខេត្ត Tak...