បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីលោក Ismail Sabri Yaakob ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រួចរាល់ហើយក្រោយពេល ដែលរូបលោកបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដម្នាក់ ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាលោក Ismail Sabri គឺមិនអាចចូលរួមក្នុងពិធីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង ទៅកាន់គណៈរដ្ឋមន្ត្រី របស់គាត់ឡើយដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។...
បរទេស៖ រ៉ុកកែតជាច្រើនគ្រាប់ នៅថ្ងៃចន្ទនេះ បានវាយប្រហារទៅលើអាកាស យានដ្ឋានទីក្រុងកាប៊ុល នៅមជ្ឈមណ្ឌលនៃការ ដកយោធាសហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជាបេសកកម្មមួយ ដែលគ្រោងធ្វើឲ្យចាប់សព្វគ្រប់ នៅថ្ងៃអង្គារសប្ដាហ៍នេះ។ នៅក្នុងសេចក្តី ថ្លែងការណ៍សង្ខេបមួយ សេតវិមានបាននិយាយប្រាប់ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan និងប្រធានអគ្គសេនាធិការ លោក Ron Klain...
ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការ អនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែ ប្រសើរសម្រាប់កម្ពុជា”។ មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាព សប្បុរសធម៌របស់ក្រុមហ៊ុន...
ភ្នំពេញ៖ សាលាអង្គរហ្វ៊ូជី ឌីវេឡុបមិន(សាលាអង្គរហ្វ៊ូជី) បានសម្រេច ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនធំៗចំនួន៩នៅកម្ពុជា កាលពីថ្ងៃសៅរ ទី២៨ ខែសីហានេះ ដើម្បីសហការលើការបណ្ដុះបណ្ដាលភាសាជប៉ុន និងបង្កើតឱកាសការងារដល់កូនខ្មែរ។ ក្រុមហ៊ុនទាំង៩ នោះគឺ ទី1. BIG BI IMEX GROUP CO., LTD ទី2. IIS...
ភ្នំពេញ ៖ ស្ត្រីខ្មែរម្នាក់ត្រូវបានមេខ្យល់ឆបោកយកទៅលក់នៅប្រទេសចិន ត្រូវបានអាជ្ញាធរកម្ពុជា សហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះបានហើយ ដោយនឹងត្រៀមបញ្ជូនមកស្រុកកំណើតវិញ។ នេះបើយោងតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្រុមអាជ្ញាធរកម្ពុជា-ចិនចេញជួយអន្តរាគមន៍ស្រ្តីនេះ បន្ទាប់ពីគណនីហ្វេសប៊ុកឈ្មោះ Bros Bee កាលពីថ្ងៃ២៥ សីហា ថ្មីនេះ បានផ្ញើសារមកកាន់គេហទំព័រហ្វេសប៊ុកសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យជួយរូបគេ និងស្រ្តីម្នាក់ទៀតឈ្មោះអ៊ិត ឈូក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ជួបពិភាក្សាជាមួយ អភិបាលរាជធានី-ខេត្ត ពាក់ព័ន្ធការបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលគ្មានការឆ្លង និងមានការឆ្លងតិចនៃជំងឺកូវីដ១៩ ៕
ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ព្យុះសង្ឃរា Ida ដែលជាព្យុះបង្កគ្រោះថ្នាក់បំផុតកម្រិត៤ កាលពីថ្ងៃអាទិត្យបានបង្កឲ្យមានគ្រោះបាក់ដីដែលមានល្បឿនខ្យល់ជាអតិបរិមាប្រមាណ២៤០គីឡូម៉ែត្រក្នុង១ម៉ោង បានបក់មកលើតំបន់ភាគខាងលិច Grand Isle ដែលស្ថិតនៅភាគខាងត្បូងសហរដ្ឋអាមេរិក ក្នុងរដ្ឋ Louisiana ដែលនាំឲ្យមានការគំរាមកំហែងដល់អាយុជីវិតដោយព្យុះបោកបក់ខ្លាំងឡើងៗដែលមានកម្លាំងខ្យល់បក់នាំឲ្យកើតមានគ្រោះទឹកជំនន់បង្កគ្រោះថ្នាក់ ។ បណ្តាញអាកាសធាតុសហរដ្ឋអាមេរិក បានឲ្យដឹងថា ចំណុចកណ្តាលនៃព្យុះ Ida បានឆ្លងកាត់តំបន់ឆ្នេរនៅជិត...
បរទេស៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានរាយការណ៍អំពីករណីស្លាប់ដំបូងក្នុងប្រទេស ដែលមានជាប់ពាក់ព័ន្ធនឹងថ្នាំវ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនឱសថ Pfizer។ ក្រសួងសុខាភិបាលនៃប្រទេសនូវែលសេឡង់ ស្ត្រីម្នាក់បានស្លាប់ដោយសារជម្ងឺរលាកសាច់ដុំបេះដូង និងផលប៉ះពាល់មួយផ្នែកពីការចាក់ថ្នាំវ៉ាក់សាំង Pfizer នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។ក្រុមឃ្លាំមើលថ្នាំវ៉ាក់សាំងកូវីដ១៩ឯករាជ្យជាតិនូវែលសេឡង់ បាននិយាយប្រាប់ក្រសួងថា ខ្លួនគិតថា មូលហេតុនៃការរលាកសាច់ដុំបេះដូង មុខជាបណ្ដាលមកពីថ្នាំវ៉ាក់សាំង...
បរទេស៖ ជំនួយការដ៏យូររបស់លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌូតឺតេ នាពេលថ្មីៗនេះ បានបដិសេធចំពោះការគំាទ្ររបស់បក្សកាន់អំណាច ឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ២០២២ ហើយនេះជាការវិវត្តមួយ ដែលអ្នកវិភាគនិយាយថា អាចនឹងបើកផ្លូវឲ្យកូនស្រីរបស់លោក ឌូតឺតេ ឈរឈ្មោះជំនួស។ សមាជិកព្រឹទ្ធសភា លោក Christopher “Bong” Go នៅក្នុងលិខិតមួយជូនដល់គណបក្ស PDP-Laban បាននិយាយថា លោកចង់ផ្តោតការយកចិត្តទុកដាក់របស់លោក...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលរាត្រីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២១ថា គណៈកម្មាធិការកណ្តាលបង្ការជំងឺ និងត្រួតពិនិត្យការព្យាបាលជំងឺកូវីដ -១៩ របស់ប្រទេសមីយ៉ាន់ម៉ា បានសម្រេចកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនពេល វេលាសម្រាប់វិធានការទប់ស្កាត់ប្រឆំាងនឹងជំងឺកូវីដ-១៩ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ។ ការបន្លាយពេល នឹងត្រូវដាក់ក្នុងបទបញ្ជាទាំងឡាយ សេចក្តីប្រកាសនានា ដែលបានប្រកាសពីដំបូងដោយតំណាងសហព័ន្ធនៃអង្គភាពរដ្ឋាភិបាល និងរដ្ឋមន្ត្រី ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺដែលបង្កឡើងដោយវីរុស...
លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានស្លាប់ និង៦នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីទូកចំនួន២គ្រឿងបានបុកគ្នា នៅទន្លេ Huallaga River ក្នុងស្រុក Yurimaguas ប្រទេសប៉េរូ ។ មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ចំណុះឲ្យក្រសួងសុខាភិបាល បានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មិនទាន់ដឹងច្បាស់ថាមាន អ្នកដំណើរប៉ុន្មាននាក់នោះទេដែល...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១បានឲ្យដឹងថា កាអនុវត្តវិធានការច្បាប់មានចំនួន ៣៣៣ ករណីក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ៦៤៧នាក់ ,ឃាត់យានយន្ត (រថយន្ត ៧៤គ្រឿង និងម៉ូតូ ១៦៧គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៣,៨០០,០០០រៀល។
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះបានព្យាករណ៍ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២ ដល់ ៤ និង ថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា លោក Abdul Haq Wasiq មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ បានបរិហារយន្តហោះវាយប្រហារដែនអាកាសរបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងបានបរិយាយពីការដកចេញ ខណៈដែលអំពើហិង្សាមួយបានកើតឡើងនៃកិច្ចព្រមព្រៀងគ្នាសហរដ្ឋអាមេរិក-តាលីបង់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដូច្នេះ ។ សារព័ត៌មាន Tolo News បានដកស្រង់សម្តីរបស់មន្ត្រីដែលបាននិយាយថា យន្តហោះវាយប្រហារដែនអាកាសនៅក្នុង...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមានថា ដោយសារកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ចុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះឡើងបាន គឺនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩...
បរទេស៖ គ្រោះទឹកជំនន់ដ៏ធំនៅឯតំបន់ឧស្សាហកម្ម Bangpoo ក្នុងខេត្ត Samut Prakan បាននាំឱ្យក្រុមហ៊ុន Delta Electronics Plc ប្រកាសបិទប្រតិបត្តិការបណ្តោះអាសន្នរបស់ខ្លួននៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Delta ដែលជាក្រុមហ៊ុននាំចេញគ្រឿងអេឡិចត្រូនិក ឈានមុខគេ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថាប្រហែលជាកំពុងដំណើររោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនសាជាថ្មីក្រោយ ការខកខានមួយរយៈមកហើយ។ ប្រភពដដែលបានឲ្យដឹងដែរទៀតសារធាតុ Plutonium នឹងត្រូវប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានទីភ្នាក់ងារអាតូមិកអន្តរជាតិឬ IAEA សង្ស័យថាកំពុងត្រូវបាន រោងចក្រនេះដំណើរការផលិតម្តងទៀតហើយតាមរយៈការឃ្លាំមើលដោយផ្កាយរណប នាពេលចុងក្រោយនេះ។ គួរឲ្យដឹងដែរថា IAEA ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០០៩ មកម្ល៉េះហើយរោងចក្រ Yongbyon ដែលជារោងចក្រសំខាន់បំផុត របស់កូរ៉េខាងជើងដែលមានថាមពល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩...
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ នេះនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ ឆ្នាំ២០២១ នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី...
ភ្នំពេញ ៖ អ្នកគ្រូពេទ្យព្យាបាល អ្នកជំងឺកូវីដ-១៩ម្នាក់ ឈ្មោះ អ៊ឹម ស្រីនិ អាយុ២៨ឆ្នាំ បម្រើការងារ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នា ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានទទួលមរណៈភាព ដោយសារជំងឺកូវីដ-១៩ ។ យោងតាមលិខិតរំលែកមរណទុក្ខរបស់ក្រសួង សុខាភិបាល ជូនចំពោះ ក្រុមគ្រួសារសព កញ្ញា...
សូមចុងលីងខាងក្រោមនេះដើម្បីទស្សនាវីដេអូ៖ https://web.facebook.com/dapnewsfb/videos/336060284977013/
ភ្នំពេញ ៖ ក្រុមហ៊ុនមីជាតិ បានឧបត្ថម្ភទាំងស្រុង ដល់ការបំពាក់សម្ភារបរិក្ខារ ប្រើប្រាស់ជាច្រើនមុខ ក្នុងមណ្ឌលយកសំណាកកូវីដ១៩ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការគាំទ្រដល់ប្រតិបត្តិការ ប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺកូវីដ១៩ តាមរយៈការពិនិត្យសំណាក ឱ្យបានឆាប់រហ័ស ដើម្បីកាត់ផ្តាច់រលកចម្លង ជំងឺជាសកល កូវីដ១៩ ។ ពិធីប្រគល់-ទទួលសម្ភារ មណ្ឌលយកសំណាកកូវីដ-១៩...
បរទេស ៖ ប្រធានាធិបតី នៃប្រទេសស៊ីរី លោក Bashar al Assad កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានគេជឿជាក់ថា បានជួបពិភាក្សាគ្នា ជាមួយនឹងរដ្ឋមន្ត្រីក្រសួង ការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលកំពុងបំពេញទស្សនកិច្ច នៅក្នុងទីក្រុងដាម៉ាសអំពីបញ្ហាកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំង សងខាង។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្ទ នេះបានឲ្យដឹងថា ប្រធានាធិបតី នៃរដ្ឋប៉ាឡេស្ទីន លោក Mahmoud Abbas និងរដ្ឋមន្ត្រីក្រសួង ការពារជាតិ នៃប្រទេស អ៊ីស្រាអ៊ែល Benny Gantz បានបើកជំនួបគ្នា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ នៅក្នុងទីក្រុង Ramallah នៅតំបន់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ពិសេស អ្នកប្រើប្រាស់កម្មវិធីបណ្តា ញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវប្រុងប្រយ័ត្ននូវល្បិចកល មនោសញ្ចេតនា (Romantic Scam) លើបណ្ដាញសង្គម បើសិនពលរដ្ឋ ជួបហេតុការណ៍នេះ ត្រូវរាយការណ៍ទៅ សមត្ថកិច្ចភ្លាមៗ ។ តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី៣០ ខែសីហា...
បរទេស៖ ចំនួនសាច់ញាតិនៃអ្នកស្លាប់ទាំងនោះ បានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានកំណត់គោលដៅយានយន្តមួយនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៩ នាក់ហើយ ដែលជាសមាជិកទាំងអស់នៃគ្រួសារតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បងប្រុសម្នាក់របស់គ្រួសារអ្នកស្លាប់ បានប្រាប់អ្នកកាសែតដែលធ្វើការជាមួយ CNN កាលពីថ្ងៃអាទិត្យថា...
ប៉េកាំង៖ ក្រុមអ្នកជំនាញបរទេស បានបដិសេធរបាយការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីដើមកំណើតនៃជំងឺកូវីដ-១៩ ដោយលើកឡើងថា វិធីសាស្រ្តដែលមិនផ្អែកលើវិទ្យាសាស្ត្រ និងមានគោលបំណងបោកប្រាស់ប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ការវាយតម្លៃរបស់សហគមន៍ចារកម្មអាមេរិក អំពីដើមកំណើតនៃជំងឺកូវីដ -១៩ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ មិនបានច្រានចោលទាំងការប៉ះពាល់ធម្មជាតិ ឬគ្រោះថ្នាក់នៅមន្ទីរពិសោធន៍ឡើយ ហើយបានអះអាងមិនពិតថាចិនបន្តរារាំងការស៊ើបអង្កេតជាសកលទប់ទល់នឹងការចែករំលែកព័ត៌មាន និងស្តីបន្ទោសប្រទេសផ្សេងទៀត” ។ ទោះយ៉ាងណារបាយការណ៍ ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនយោបាយផ្ទាល់របស់ខ្លួន បានបង្កឱ្យមានប្រតិកម្មពីអ្នកជំនាញនៅទូទាំងពិភពលោក។...
វីយែន ៖ អង្គការឃ្លាំមើលបរមាណូ របស់អង្គការសហប្រជាជាតិ បានឲ្យដឹង នៅក្នុង របាយការណ៍ប្រចាំ ឆ្នាំមួយថា កូរ៉េខាងជើង ហាក់ដូចជាបានចាប់ផ្តើម ដំណើរការរ៉េអាក់ ទ័រនុយក្លេអ៊ែរ ដែលត្រូវបាន គេជឿថា បានផលិតផ្លាតូនីញ៉ូម សម្រាប់អាវុធនុយក្លេអ៊ែរ ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA មិនមានសិទ្ធិចូល ទៅកាន់ប្រទេស កូរ៉េខាងជើង...
ប៉េកាំង ៖ រដ្ឋមន្ត្រីការបរទេសចិន និង ជារដ្ឋមន្ត្រីការ បរទេស លោក វ៉ាង យី បានប្រាប់ទៅរដ្ឋមន្រ្តី ការបរទេស អាមេរិកលោក Antony Blinken តាមទូរស័ព្ទថា សហគមន៍អន្តរជាតិ គួរតែចូលរួមជា មួយមេដឹកនាំតាលីបង់ថ្មី របស់អាហ្វហ្គានីស្ថាន និងណែនាំពួកគេជាវិជ្ជមាន ។ ក្រុងវ៉ាស៊ីនតោន...
ភ្នំពេញ ៖ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មិននឹកស្មានថា ជំងឺដុំពកស្បែក គោ ក្របី បានរាលដាល យ៉ាងលឿនពីបណ្តា ខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ដែលមកទល់ពេលនេះ ឆ្លងដល់ គោ ក្របី ជាង៣០ ០០០ក្បាល។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩...