យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានលើកឡើងថាកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិកគឺមានសារៈសំខាន់ហើយបានសម្តែងក្តីសង្ឃឹមថាប្រទេសធំៗ នឹងប្តេជ្ញាបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងកម្រិតសូន្យនៅពាក់កណ្តាលសតវត្សរ៍នេះ។ អគ្គលេខាធិការរូបនេះបានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយ ដើម្បីដាក់ចេញនូវរបាយការណ៍ ស្តីពីស្ថានភាពអាកាសធាតុសកលឆ្នាំ២០២០ ថា“កិច្ចសហប្រតិបត្តិការចិន – អាមេរិក មានសារៈសំខាន់ណាស់ វាមានសារៈសំខាន់ សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ វានៅតែមានសារៈសំខាន់នៅថ្ងៃនេះ រួមជាមួយដៃគូសំខាន់ៗដទៃទៀត” ។ ឆ្លើយតបទៅនឹងសំនួរទាក់ទងនឹងសេចក្តីថ្លែងការណ៍រួមដែលចេញកាលពីថ្ងៃអាទិត្យ ដោយប្រទេសចិន និងសហរដ្ឋអាមេរិក...
ភ្នំពេញ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវី-១៩ ។ លោកស្រី ម៉ែន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការកោតសរសើរ ចំពោះប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្ដួចផ្តើម ខ្សែក្រវាត់ និងផ្លូវ និងតួនាទីឈានមុខ ក្នុងការផ្ដល់នូវថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្រ្ត និងវ៉ាក់សាំងការពារកូវីដ-១៩ ទាន់ពេលវេលាទៅកាន់ប្រទេសជាច្រើន។ ក្នុងពិធីបើកវេទិការបូអាវ សម្រាប់អាស៊ីស្ដីពី «ពិភពលោកក្នុងការផ្លាស់ប្ដូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តរាល់ថ្ងៃទី ២០ខែមេសា ឆ្នាំ ២០២១នេះ រួមដំណើរ ដោយមន្ត្រីក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ របស់សម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនបន្ទាន់ ដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មេសានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញ អ្នកឆ្លងកូវីដ១៩ថ្មី ៤៣១ នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៤២៩ នាក់ និងអ្នកដំណើរពីបរទេស ២ នាក់ ចំណែកអ្នកជាសះស្បើយ ៣១នាក់ ។ សូមបញ្ជាក់ថាគិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១០៤នាក់ទៀត ដែលជាករណីឆ្លង នៅក្នុងសហគមន៍ ភាគច្រើនជាអាជីវករផ្សារលើ និងក្រុមគ្រួសារ ក៏ដូចជាអ្នកពាក់ព័ន្ធ ជាមួយអាជីវករទាំងអស់ ។
ភ្នំពេញ ៖ អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បង្ហាញបញ្ជីឈ្មោះ មន្ត្រីដែលពាក់ព័ន្ធផ្ទាល់ និងប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩ លោកអនុសេនីយ៍ឯក ហ៊ឹម ប៊ុនធឿន នាយរងផ្នែកអន្តរាគមន៍ ។
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា សហរដ្ឋអាមេរិក និងជប៉ុន គ្មានសិទ្ធិឬគុណវុឌ្ឍិក្នុងការតំណាងសហគមន៍អន្តរជាតិដើម្បីកំណត់សណ្តាប់ធ្នាប់អន្តរជាតិ ឬកំណត់ស្តង់ដាររបស់ពួកគេលើអ្នកដទៃឡើយ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន មួយនៅពេលស្នើឱ្យធ្វើអត្ថាធិប្បាយលើបញ្ហា ដែលទាក់ទងនឹងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយ ដោយសហរដ្ឋអាមេរិក និងមេដឹកនាំជប៉ុន កាលពីពេលថ្មីៗនេះ។ លោកលើកឡើងថា ប្រព័ន្ធតែមួយគត់នៅលើពិភពលោក គឺប្រព័ន្ធអន្តរជាតិ...
បរទេស៖ ក្រសួងសុខាភិបាលប្រទេសថៃ បានប្រតិកម្មទៅនឹងការរីករាលដាល នៃការឆ្លងជំងឺកូវីដ១៩ ដោយរៀបចំផែនការ ដើម្បីអនុញ្ញាតឱ្យអ្នកជំងឺ ដែលមានរោគសញ្ញា មិនសូវធ្ងន់ធ្ងរអាចផ្តាច់ខ្លួន ដោយខ្លួនឯងនៅផ្ទះ ដើម្បីសន្សំគ្រែមន្ទីរពេទ្យ សម្រាប់ករណីធ្ងន់ធ្ងរបំផុត។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា យោងតាមផែនការ ដាក់ឱ្យនៅដាច់ដោយឡែក នៅផ្ទះត្រូវបានបង្ហាញ កាលពីម្សិលមិញ...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
កំពង់ចាម ៖ ទីតាំងមណ្ឌល សុខភាពក្រឡានេះ ក្នុងស្រុកកំពង់សៀមនេះ ត្រូវបានផ្អាកដំណើរ ការបណ្ដោះអាសន្ន កាលពីពេលកន្លងទៅ ដោយសារមានការ ជាប់ពាក់ព័ន្ធ ជាមួយអ្នកកើតជំងឺកូវីដ១៩ ។ លុះនៅថ្ងៃទី ២០ ខែមេសាឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តកំពង់ចាម ដោយពិនិត្យឃើញថា ទីតាំងនេះលែងមានហានិភ័យ ក្នុងការចម្លង ជំងឺកូវីដ១៩ ទើប...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីស្លាប់ជនជាតិខ្មែរ ចំនួន៤នាក់ ក្នុងនោះ បុរសអាយុ៦៥ឆ្នាំ និងម្នាក់ទៀត៧២ឆ្នាំ ដោយឡែក ស្ដ្រីអាយុ៤០ឆ្នាំ និងម្នាក់ទៀតអាយុ៤០ឆ្នាំ ដោយសារជំងឺកូវីដ-១៩៕
ញ៉ូដេលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលសហព័ន្ធ របស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃចន្ទថា ពលរដ្ឋគ្រប់រូប ដែលមានអាយុ១៨ឆ្នាំ និងលើសអាចទទួលការ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលចូលជាធរមាននៅថ្ងៃទី០១ ខែឧសភា ។ នេះជាជំហានទី៣ហើយសម្រាប់ដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ-១៩របស់ប្រទេសឥណ្ឌា ។ ជំហានទី១ ត្រូវបានអនុវត្តន៍កាលពីថ្ងៃទី១៦ ខែមករា...
ហ្សាការតា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រ បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៦,៤រ៉ិចទ់័រ អង្រួននៅលើខេត្ត ស៊ូម៉ាតា្រខាងជើង ដែលស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃអង្គារនេះ ប៉ុន្តែ់ មិនទាន់មានសក្តានុពលអំពីរលកយក្សស៊ូណាមិនោះទេ ។ គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៦និង៥៨នាទីព្រឹក ម៉ោងក្នុងស្រុក ជាមួយគ្នា នេះដែរ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១នេះ បានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ទៀត ក្នុងនោះ៖១-ឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ២-ឈ្មោះ ឃាង...
បរទេស ៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ខ្លួនទើបបានព្រមព្រៀងគ្នា ជាមួយ ក្រុមហ៊ុនចិន Hualan Biological Bacterin ធ្វើការផលិតថ្នាំវ៉ាក់សាំង កូវីដ១៩ Sputnik V ជាង១០០លានដូស នៅក្នុងប្រទេសចិន ។ តាមការចេញផ្សាយ...
ភ្នំពេញ ៖ សមត្ថកិច្ចនៃ អធិការខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ បានចាប់វាយខ្នោះមន្ត្រីយោធាម្នាក់ ក្រោយបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់ នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ហើយថែមទាំងជេរប្រមាថ មាក់ងាយ និងវាយបង្ករបួសស្នាម មកលើសមត្ថកិច្ចទៀតផង ។ បុរសម្នាក់ជាមន្ត្រីយោធានោះមានឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ។ ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួន...
ថ្ងៃនេះជាខួបលើកទី ៥ នៃការបង្កើតកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ។ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៦ កិច្ចប្រជុំថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការទន្លេឡាឆាង-មេគង្គ លើកទី ១ បានប្រារឰនៅក្រុងសានយ៉ា នៃខេត្តហៃណាន ដោយជោគជ័យ ។ ឈរលើស្មារតី“រួមគ្នាផឹកទឹកទន្លេតែមួយ ជោគវាសនាភ្ជាប់នឹងគ្នាយ៉ាងស្អិតល្មួត” អ្នកដឹកនាំនៃប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា...
ភ្នំពេញ ៖ ក្នុងគោលបំណង ចូលរួមទប់ស្កាត់ ការរីករាល នៃជំងឺកូវីដ-១៩សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំ ដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ទាំងអស់ មិនឱ្យជូនដំណើរ សម្តេច ឡើងយន្ដហោះឡើយ ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន នៅឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ ។...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ តាមរយៈ Video Conference នៅរាត្រីថ្ងៃទី១៩ ខែមេសានេះ លើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលត្រូវ ចេញពីលំនៅឋាន ទៅផ្សារ ដើម្បីទិញម្ហូប បន្លែ ត្រីសាច់ សម្រាប់ជីវភាពក្នុងគ្រួសារ អាជ្ញាធរមូលដ្ឋាន ជាអ្នកចេញបណ្ណសម្គាល់ខ្លួនឱ្យ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូ វីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា ប្រជាពលរដ្ឋត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ បើកំពុងរស់នៅខណ្ឌណា ត្រូវចាក់នៅខណ្ឌនោះ «ហាមឆ្លងខណ្ឌជាដាច់ខាត» ប៉ុន្ដែប្រជាពលរដ្ឋត្រូវចាក់ដូសទី១ ត្រូវផ្អាកជាបណ្តោះអាសន្នសិន។ សូមរំលឹកថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចស្តីពី ការកែសម្រួលវិធានការដែលត្រូវអនុវត្ត...
ភ្នំពេញ៖ លោក ឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅពេលថ្មីៗនេះ បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់កម្លាំង ប្រជាការពារសង្កាត់លេខ៣ នៃខេត្តព្រះសីហនុ ចំនួន ១៦២នាក់ ដែលកំពុងជួបប្រទះ ការខ្វះខាតជីវភាព នាពេលដែលជំងឺកូវីដ-១៩ កំពុងរាត្បាតនា ពេលបច្ចុប្បន្ននេះ ព្រមទាំងឧបត្ថម...
ភ្នំពេញ៖ ស្របពេលដែលរាជរដ្ឋាភិបាល កំពុងអនុវត្តវិធានការបិទខ្ទប់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋថា បើមិនបានជួយអ្វីដល់ជាតិជាដុំកំភួនទេ គឺសូមកុំធ្វើខ្លួនឲ្យក្លាយជា បន្ទុកដល់ជាតិអីមេត្តាអត់ធ្មត់បន្តិចទៅ នោះអ្វីៗនឹងល្អប្រសើរឡើងវិញ ក្នុងពេលឆាប់ៗនេះ។ តាមរៈគេហទំព័រហ្វេសប៊ុក លោក ពេជ្រ ស្រស់...
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានសម្រេចបិទការចេញ-ចូលផ្សារកណ្តាល ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៩ មេសា ដល់ ២ ឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។
បរទេស៖ មន្ត្រីការពារជាតិតៃវ៉ាន់មួយរូប បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា កោះតៃវ៉ាន់ កំពុងតែស្វះស្វែងទិញមីស៊ីល បាញ់ពីអាកាសវាយប្រហារក្នុងចម្ងាយឆ្ងាយ ពីសហរដ្ឋអាមេរិក ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ ជំរុញបង្កើនកម្លាំងរបស់ខ្លួន ស្របពេលមានសម្ពាធកើនឡើង ពីទីក្រុងប៉េកាំង។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា...
បរទេស៖មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ទីក្រុងតេអេរ៉ង់តែងតែស្វាគមន៍ជានិច្ច ចំពោះកិច្ចពិភាក្សាគ្នាជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ប៉ុន្តែមិនបានបញ្ជាក់ឬក៏បដិសេធនូវកិច្ចពិភាក្សាគ្នាផ្ទាល់នៅក្នុងខែនេះ រវាងប្រទេសជាគូសត្រូវទាំងពីរនេះទេ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសទាំងពីរ បានរឹតបន្តឹងចំណងមិត្តភាពការទូត នៅក្នុងឆ្នាំ២០១៦ និងបានចូលពាក់ព័ន្ធក្នុងសង្គ្រាមមួយចំនួនក្នុងតំបន់ ស្របពេលដែលពួកគេប្រជែងស្វែងរកឥទ្ធិពល។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប និងប្រភពក្នុងតំបន់ចំនួនពីរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី២នៅព្រឹកថ្ងៃទី២០ ខែ មេសានេះ ដើម្បីត្រៀមខ្លួនអញ្ជើញ ទៅចូលរួមកិច្ចប្រជុំអាស៊ាន នាថ្ងៃទី២៤ មេសា ២០២១ ខាងមុខនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ សូមរំលឹកថា បញ្ហាក្ដៅ ដែលកិច្ចប្រជុំអាស៊ានគ្រោងនឹង លើកឡើងនៅពេលនេះ គឺជាបញ្ហាវិបត្តិ...
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបញ្ជូនកម្លាំងទ័ព និងរថយន្តដឹកជញ្ជូន ចូលអន្តរាគមន៍ ដឹកជំនួយសង្គម របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ បិទខ្ទប់ ដោយសហការជាមួយ សាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះទៅ។ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា...