ភ្នំពេញ៖ ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Ivan Duque បានប្រកាសបើកជើងហោះហើរអន្តរជាតិ ឡើងវិញហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ បន្ទាប់ពីការបិទរយៈពេល ៥ខែ ដោយសារវីរុសកូវីដ១៩។ ការហោះហើរដំបូងឡើងវិញនៃអាកាសចរ Viva Air Colombia ទៅកាន់ទីក្រុង Miami បានចាកចេញពី អាកាសយានដ្ឋានអន្តរជាតិ Rafael Nunez នៅ Cartagena...
ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានប្រកាសថ្លែងពីប្រទេសអូស្រ្តាលី ទម្លាយមុខចារកម្មរបស់សម្តេចគឺលោក ជុន ច័ន្ទបុត្រ នាយកគ្រប់គ្រងវិទ្យុ អាស៊ីសេរីជាខេមរភាសាថា លោក ជុន ច័ន្ទបុត្រ ធ្លាប់ធ្វើជាចារកម្មផ្តល់ព័ត៌មានសំងាត់ ឲ្យសម្តេច ប៉ុន្តែនៅពេលនេះដើម្បីបង្ហាញពី ភាពជាក់ច្បាស់បន្ថែមទៀត ជូនដល់សាធារណជន សម្តេចតេជោ ហ៊ុន សែន...
បរទេស៖ រដ្ឋាភិបាលចិន នៅពេលថ្មីៗនេះ បានគម្រាមដាក់ទណ្ឌកម្មសងសឹកវិញ បន្ទាប់ពីមានបម្រាម របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ លើកម្មវិធី WeChat និង TikTok នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន បាននិយាយថា ក្រុមហ៊ុននានា ស្ថិតនៅលើបញ្ជី...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រេសីល បានប្រកាសកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកដែលស្លាប់នៅក្នុងប្រទេស ដែលបានចុះក្នុងបញ្ជី ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានចំនួន៧៣៩នាក់ ដែលនាំឲ្យតួលេខសរុប នៃអ្នកស្លាប់ បានកើនឡើងដល់១៣៦.៥៣២នាក់ ។ លើសពីនេះ ក្រសួងបានរាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺថ្មីគឺ៣៣.០៥៧នាក់ ត្រូវបានចុះក្នុងបញ្ជីរួចហើយ...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារជាតិរបស់ ប្រទេសអាហ្វហ្គានីស្ថាន បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណជាង ៣០នាក់ បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកងកម្លាំងអាកាស របស់អាហ្វហ្គានីស្ថាន បានដាក់គោលដៅទៅលើក្រុមតាលីបង់ ។ យន្តហោះវាយប្រហារដែនអាកាស បានកើតឡើងក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារ មកលើទីតាំងត្រួតពិនិត្យ នៅភាគខាងជើងខេត្ត Kunduz...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣.៤៩៨នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាកំណត់ត្រាថ្មីមួយប្រចាំថ្ងៃដែលគេបញ្ជាក់ គិតចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។ កាលពីថ្ងៃសុក្រ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺដែលខ្ពស់បំផុតក្នុងកំណត់ត្រាមុនរបស់ប្រទេសនេះ ដែលមានករណីថ្មីចំនួន១៣.២១៥នាក់ ។ តួលេខគិតត្រឹមថ្ងៃសៅរ៍ សរុបអ្នកឆ្លងជំងឺកូវីដ១៩របស់ប្រទេសបារាំង បានកើនឡើងដល់៤៤២.១៩៤នាក់ ។ អ្នកជំងឺប្រមាណ៣១.២៧៤នាក់បានស្លាប់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារធនធានព្រៃឈើ និងទប់ស្កាត់អគ្គិភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានចេញរបាយការណ៍ចុងក្រោយមួយថា ភ្លើងឆេះព្រៃបានបន្តកើតឡើង ចំនួន០៣កន្លែងធំៗ នៅជិតឆកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយភ្លើងឆេះព្រៃនេះ បានកើតឡើង ក្រោយពីមានរន្ទះបាញ់កាលពីខែមុន ហើយបានទប់ស្កាត់ទាំងស្រុង កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ភ្លើងឆេះទ្រង់ទ្រាយធំ នៅតែបន្តឆេះនៅភាគខាងជើង កាលីហ្វ័រនីញ៉ា នៅឡើយ...
បរទេស៖ ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ការបន្ធូរបន្ថយទណ្ឌកម្ម អង្គការសហប្រជាជាតិសម្រាប់អ៊ីរ៉អ់ ដែលព្រមព្រៀងគ្នា ក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥នោះ នឹងនៅតែបន្តរហូតផុតថ្ងៃទី២០ ខែកញ្ញា ស្របពេលដែលសហរដ្ឋអាមេរិក អះអាងថា ទណ្ឌកម្មទាំងអស់គួរតែដាក់ឡើងវិញ។ នៅក្នុងលិខិតមួយ ឲ្យទៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិមួយ ភាគីអឺរ៉ុបទាំង៣ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែ...
តាមពិត លោកស្រី សូ ស្រីពៅ មានរឿងរកាំរកុះក្តីក្តាំលែងលះគ្នាចាប់តាំងពីឆ្នាំ ២០១៣ មកម៉្លេះ។ ហើយការលែងលះគ្នានេះ បានតម្រូវឱ្យភាគីម្ខាងបាត់បង់សិទ្ធិបីបាច់ថែរក្សាកូនស្រី ក្នុងបន្ទុកម្នាក់ឈ្មោះ សួង អេលីស តាមការសម្រេចរបស់តុលាការ ។ សំណុំរឿងរដ្ឋប្បវេណី ជាវិវាទក្នុងគ្រួសារ ដែលមានសាលក្រមស្ថាពរ តាំងពីឆ្នាំ២០១៥ តែអនុវត្តមិនបានជោគជ័យ ត្រូវបានលោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើការផ្សះផ្សារសម្របសម្រួលឡើងវិញ ដើម្បីឱ្យគូភាគីទាំងពីរ យល់ព្រមអនុវត្តដោយស្ម័គ្រចិត្តបានជោគជ័យ ដើម្បីសេខក្តី សុភមង្គល ក្រោយពីការលែងលះ កាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែ កញ្ញាឆ្នាំ២០២០ ព្រឹកមិញនេះ នៅវិមានសន្តិភាព។ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក ដួង តារា បានដឹកនាំក្រុមការងារសម្របសម្រួល អនុវត្តឈរលើគោលការណ៍ឈ្នះ-ឈ្នះ សម្តេចតេជោ ប្រកបដោយគតិបណ្ឌិត ដោយបានធ្វើការផ្សះផ្សារ និងសម្របសម្រួល អតីតស្វាមីភរិយាវ័យកណ្តាលមួយគូ ឱ្យយល់ព្រមអនុវត្តតាមសាលក្រមរដ្ឋប្បវេណី និងកំណត់ហេតុអនុវត្តរបស់សាលាដំបូងរាជធានីភ្នំពេញ ដោយស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា សាលក្រមរដ្ឋប្បវេណីលេខ៣០ ម ភ.ព.រ.វ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ បានសម្រេច ឱ្យឈ្មោះ សូ ស្រីពៅ ជាម្តាយ ជាអ្នកមានអំណាចមេបា លើកូនឈ្មោះ សួង អេលីស ភេទស្រី កើតថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១២ ហើយសាលក្រមនេះ បានចូលជាស្ថាពរ និងមានអនុភាពអនុវត្តតាមផ្លូវច្បាប់។ ដោយមានការស្នើសុំពីភាគីដើមចោទឈ្មោះ សូ ស្រីពៅ សាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលក្រមខាងលើចំនួនពីរដងរួចមកហើយ តែនៅតែមិនទទួលបានជោគជ័យ ដោយសារភាគីចុងចម្លើយឈ្មោះ សួង ភិសិរ្យណៈរង្គ មិនព្រមអនុវត្តតាមកំណត់ហេតុអនុវត្តរបស់តុលាការឡើយ ទោះខ្លួនបានផ្តិតមេដៃ នៅលើកំណត់ហេតុនោះ នៅចំពោះមុខមន្ត្រីទទួលបន្ទុកអនុវត្តក៏ដោយ ។ ដោយសេចក្តីនឹករលឹកជាពន់ពេកចំពោះកូនស្រី ដែលស្ថិតក្រោមការគ្រប់គ្រង ដោយខុសច្បាប់របស់ចុងចម្លើយជាប្តី ឈ្មោះ សូស្រីពៅ ជាម្តាយ បានស្វះស្វែងប្តឹងផ្តល់រកយុត្តិធម៌ ទៅគ្រប់ស្តាប័នពាក់ព័ន្ធទាំងអស់ រហូតដល់មានសាលក្រមកំបាំងមុខ ក្នុងរឿងព្រហ្មទណ្ឌ ផ្តន្ទាទោសឈ្មោះ សួង ភិសិរ្យណៈរង្គ ដាក់ពន្ធធនាគារចំនួន ៦ ខែពីបទមិនព្រមប្រគល់អនីតិជនទៀតផង។ ប៉ុន្តែ ឈ្មោះសូ ស្រីពៅ នៅតែមិនទទួលបានយុត្តិធម៌ គឺតែមិនបានជួបកូនស្រីជាទីស្រលាញ់របស់ខ្លួន ដោយសារតែអ្នកអនុវត្តច្បាប់មិនមានវិធានការច្បាប់តឹងរឹង បង្ខំឱ្យភាគីចុងចម្លើយខ្លាចញញើតគោរពនិងអនុវត្តតាម។ ដោយសារអស់ជំនឿ នឹងភាពទាល់ច្រក ឈ្មោះ សូ ស្រីពៅ ជាម្តាយបានដាច់ចិត្តសុំក្តីមេត្តាសណ្តោសប្រណីពី សម្តេចតេជោនាយករដ្ឋមន្ត្រី សុំជួយជាលើកចុងក្រោយដើម្បីខ្លួនមានឱកាសបានជួបមុខកូនស្រីជាទីស្រលាញ់របស់ខ្លួនដែលបានបែកគ្នាតាំងពីឆ្នាំ២០១៥មកម៉្លេះ។ ពិតណាស់ ពលរដ្ឋគ្រប់រូបគឺជាកូនចៅរបស់ សម្តេចទាំងទ្វេ។ សម្តេចលោកតែងមានក្តីមេត្តាធម៌ សណ្តោសប្រណីដល់ពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទោះបីក្នុងស្ថានភាពណាក៏ដោយ។ ក្រោយពីបានទទួលសំណូមពរពីឈ្មោះ សូ ស្រីពៅ (ម្តាយ) សម្តេចតេជោបានចាត់ឱ្យ លោក ដួង តារា ជំនួយការសម្តេចផ្ទាល់ចុះធ្វើការងារនេះជាបន្ទាន់ ដើម្បីពិនិត្យលើទិដ្ឋភាពផ្លូវច្បាប់ ដើម្បីឱ្យមានការជួបជុំគ្នាឡើងវិញ រវាងម្តាយនិងកូន។ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ លោក ដួង តារា បាន អញ្ជើញភាគីទាំងពីរមកសម្របសម្រួល និងណែនាំពីទិដ្ឋភាពផ្លូវច្បាប់ រហូតដល់ភាគីខាងចុងចម្លើយ យល់ព្រមប្រគល់កូនស្រី ឈ្មោះ សួង សូអេលីស ឱ្យទៅម្តាយឈ្មោះ សូស្រីពៅ តាមអំណាចសាលក្រម ដោយស្ម័គចិត្ត ហើយភាគីទាំងពីរ បានយល់ព្រមចុះកិច្ចព្រមព្រៀងអនុវត្ត ដោយស្ម័គចិត្តមួយនៅចំពោះមុខ លោក ដួង តារា ផងដែរ។ នៅរសៀលថ្ងៃដដែលនេះ លោក ដួង តារា និងក្រុមការងាររួមទាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅធ្វើសាក្សី ក្នុងការប្រគល់ទទួលកូនស្រី នៅគេហដ្ឋានខាងឪពុកឈ្មោះ សួង ភិសិរ្យណៈរង្គ ប្រកបដោយបរិយាកាសសប្បាយរីករាយ។ លោក ដួង តារា បានពន្យល់ថា ការលែងលះ គឺគ្រាន់តែជាមធ្យោបាយមួយដើម្បី រំលាយចំណងអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ប៉ុន្តែក្រោយការលែងលះ ភាគីត្រូវពិចារណាអំពី សុភមង្គលរបស់ កូន និងកុំបង្កើតមានវប្បធម៍ចងគំនុំជាសត្រូវ ព្រោះថាកូនមិនមានកំហុសទេ ហើយភាគីមិនមែនត្រូវយកកូនជាចំណាប់ខ្មាំងឡើយ ។ លោក ដួង តារា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសឱ្យរូបលោក បានចូលរួមចំណែកជួយដោះស្រាយវិវាទនានា ឈរតាមគោលការណ៍ឈ្នះ-ឈ្នះសម្តេចតេជោ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោក ដួង តារា បានថ្លែងបន្ថែមថា សម្តេចទាំងទ្វេតែងឈ្លៀតពេលវេលាដ៏មានតម្លៃគិតគូរដោះស្រាយពីទុក្ខកង្វល់ប្រជាពលរដ្ឋ ដោយមិនខ្លាចពីការនឿយហត់ឡើយ។ លោក ដួង តារា ក៏បានថ្លែងអំណរគុណដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ជាពិសេសសាលាដំបូងរាជធានីភ្នំពេញ និង ព្រះរាជអាជ្ញាក្រុងដែលបានសហការ ចូលរួមនៅក្នុងសំណុំរឿងមួយនេះ ដោយទទួលបានលទ្ធផលល្អ ជូនឪពុកម្តាយ និងកូន និងជូនប្រមុខដឹកនាំរបស់យើងទាំងអស់គ្នា៕ (ហ្វេសប៊ុកផេក Duong Dara)
បរទេស៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា នៅថ្ងៃសៅរ៍នេះ ទណ្ឌកម្មអង្គការសហប្រជាជាតិលើអ៊ីរ៉ង់ទាំងអស់ ចាំបាច់ត្រូវតែដាក់ឡើងវិញ ហើយបម្រាមអាវុធលើប្រទេសនេះ នឹងមិនផុតកំណត់នៅក្នុងពាក់កណ្ដាលខែតុលានោះទេ។ ប៉ុន្តែសមាជិកចំនួន១៣ ក្នុងចំណោមសមាជិកទាំង១៥ប្រទេស ដែលរួមបញ្ចូលទាំងសម្ពន្ធមិត្តយូរអង្វែងរបស់អាមេរិកផងនោះ បាននិយាយថា ទង្វើរបស់ទីក្រុងវ៉ាស៊ីនតោន គឺចាត់ទុកជាមោឃៈ ហើយមន្ត្រីការទូតនិយាយថា មានប្រទេសតិចតួចប៉ុណ្ណោះ ដែលទំនងជានឹងដាក់ឡើងវិញនូវសម្ពាធនានា ដែលបានលើកលែងក្រោមកិច្ចព្រមព្រៀងឆ្នាំ២០១៥ រវាងមហាអំណាចពិភពលោកនានាជាមួយប្រទេសអ៊ីរ៉ង់ ដែលមានគោលដៅឈប់ឲ្យទីក្រុងតេអេរ៉ង់អភិវឌ្ឍអាវុធនុយក្លេអ៊ែ។ ...
បរទេស ៖ កងកម្លាំងទ័ពអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ ជាលើកទីពីរ ដោយសារតែយន្តហោះចិនជាច្រើនគ្រឿង បានហោះចូលមកជិត កោះតៃវ៉ាន់ និងបានឆ្លងបន្ទាត់កណ្ដាល ច្រកសមុទ្រតៃវ៉ាន់ ទន្ទឹមនឹងរដ្ឋាភិបាលកោះនេះ បានជំរុញទីក្រុងប៉េកាំងឲ្យដកថយវិញ។ ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចិនចំនួន១៩គ្រឿង បានចូលរួមក្នុងព្រឹត្តិការណ៍លើកនេះ ដោយខ្លះបានឆ្លងបន្ទាត់ កណ្ដាលច្រកសមុទ្រតៃវ៉ាន់ ហើយគ្រឿងដទៃទៀត បានហោះហើរចូល...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានបង្ហាញ តួលេខនៃវ៉ាក់សាំងកូវីដ១៩ ចំនួន៣០ផ្សេងគ្នា ដែលកំពុងតែស្ថិតនៅក្នុងតំណាក់ការ ផលិតនៅឡើយ នៅក្នុងប្រទេសរបស់ខ្លួន។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌាបានបញ្ជាក់ទៀតថា បេក្ខភាពចំនួន៣០ គឺកំពុងស្ថិតនៅក្នុងតំណាក់កាលផលិតរៀងៗខ្លួន ដោយក្នុងនោះចំនួន៣បេក្ខភាព នៅក្នុងតំណាក់កាលទី១ ទី២ និងទី៣និង ៤បេក្ខភាពទៀត នៅក្នុងតំនាក់ការ...
បរទេស ៖ រូបថតពីផ្កាយរណប ពាណិជ្ជកម្ម គឺថា Type 002 ដែលជា នាវាផ្ទុកយន្តហោះទីបី របស់កងទ័ពរំដោះប្រជាជនចិន (PLAN) និងប្លង់ស្មើរទី ២ ដែលបានសាងសង់នៅក្នុងស្រុក ផ្តល់នូវទិដ្ឋភាពច្បាស់បំផុត នៃនាវានេះ បន្ទាប់ពីមានការស្ថាបនា និងការផ្លាស់ប្តូរទីតាំងថ្មី ។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយ a...
ភ្នំពេញៈ ៖ តាមរបាយការណ៍ របស់អធិការនគរបាលខណ្ឌដូនពេញបានបង្ហាញថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ ២០២០ កម្លាំងរដ្ឋបាលប៉ុស្តិ៍ស្រះចក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណោមបក្សពួកផ្សេងទៀត បានរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូរបស់ពលរដ្ឋ ។ តាមប្រភពព័ត៌មានច្បាស់ការណ៍ សូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២០ ខែកញ្ញានេះថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន និងជនសង្ស័យម្នាក់ទៀត...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ នៅថ្ងៃសុក្រ បានរិះគន់ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធលោក Christopher Wray ចំពោះការមិនអើពើរទៅលើការគំរាមកំហែងរបស់ចិនចំពោះភាពសុចរិតនៃការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ហើយផ្តោតការគំរាមរបស់ចិននេះ ខ្លាំងជាងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងសក្ខីកម្មរបស់លោកទៅកាន់សភា កាលពីថ្ងៃព្រហស្បតិ៍ លោក Wray បានចោទប្រកាន់ថា...
ពោធិសាត់ ៖ លោកចោរថ្លើមធំម្នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២០ ខណះរូបគេបានលួច រថយន្តម៉ាកម៉ាស្តារ របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (វ៉ាយអេត) ដែលបានចតចោល នៅមុខស្នាក់ការ ហើយមិនបានដកសោរចេញ ពីរថយន្តក៍ត្រូវលោកចោរ ថ្លើមធំរូបនេះ ចូលបញ្ឆេះជិះចេញពីកន្លែង...
បរទេស៖ សមាជិកសភា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តការលក់អាវុធថ្មី ដ៏ធំមួយទៅកាន់កោះ តៃវ៉ាន់ នាពេលឆាប់ៗនេះ ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យកោះស្វយ័តនេះ មិនត្រឹមតែជាមួយ នឹងអាវុធការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាព វាយលុកក្នុងទម្រង់ជាមីស៊ីល វាយប្រហាររយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្ស បើកប្រយុទ្ធផងដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស ៖ នៅក្នុងវិធានការមួយ ដែលបង្ហាញពីល្បឿន របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបង្កើនផែនការ របស់ខ្លួនក្នុងការចែកចាយវ៉ាក់សាំង ដ៏ចម្រូងចម្រាស ដែលមានឈ្មោះថា Sputnik V – នៅសប្តាហ៍នេះខ្លួនបានយល់ព្រម ក្នុងការលក់វ៉ាក់សាំង ជាច្រើនទៅឲ្យមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនថ្នាំឥណ្ឌា Dr Reddy ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយមូល និធិវិនិយោគផ្ទាល់រុស្ស៊ី...
ភ្នំពេញ ៖ លោក តេង ភីស៊ាន តំណាងលោក ទៀ សុខា ប្រធានសមាគមចលនាយុវជន កម្ពុជាក្រុម១៥៧ សាខាខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកា ចុះសំណេះសំណាល សួរសុខទុក្ខ និងផ្ដល់អំណោយមួយចំនួន ជូនដល់ក្រុមគ្រួសារសព ក្មេងស្រីអាយុ១៣ឆ្នាំ ស្លាប់ដោយសារកើតជំងឺ...
ព្រៃវែង៖ រយៈពេល៥ថ្ងៃ ក្នុងអំឡុងពេល ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ មានសមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូនចំនួន ៧៩នាក់ នៅខេត្តព្រៃវែង ត្រូវបានក្រុមការងារ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រចាំការនៅតាមមន្ទីរពេទ្យ គោលដៅនានា (ភ្នាក់ងារ ប.ស.ស. ប្រចាំការតាមមន្ទីរពេទ្យ)...
ការ៉ាកាស៖ សារពត៌មានបរទេសនៅថ្ងៃព្រហស្បតិ៍នេះ បានចេញផ្សាយថាមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានធ្វើការប្រកាសច្រានចោល ការអះអាងដែលថារដ្ឋាភិបាលរបស់ខ្លួនបានបញ្ជូន ពលរដ្ឋសញ្ជាតិអាមេរិកម្នាក់ទៅកាន់ ប្រទេសវេណេស៊ុយអេឡា ដែលជាកន្លែងដែលគាត់ត្រូវបានចោទប្រកាន់ ពីបទរៀបចំផែនការវាយប្រហារភេរវកម្ម។ រំលឹកដែរថាកាលពីប៉ុន្មានថ្ងៃមុន អាជ្ញាធរវេណេស៊ុយអេឡា បាននិយាយថាពួកគេបានចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Matthew John Heath ដោយរួមមានទាំងគ្រឿងអាវុធ និងសាច់ប្រាក់មួយចំនួន។ ពួកគេបាននិយាយទៀតថាបុរសរូបនេះបាននឹង កំពុងរៀបចំផែនការវាយប្រហារលើទីតាំងយោធា រោងចក្រចម្រាញ់ប្រេង និងសេវាកម្មអគ្គិសនី...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះប្រទេសញូវសឺឡេនបានធ្លាក់ចូលទៅ ក្នុងវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅបំផុតមួយរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានទសវត្សនេះបន្ទាប់ពីមានវិធានការតឹងរឹងក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ១៩ ដែលត្រូវបានគេកោតសរសើរជាទូទៅ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបានធ្លាក់ចុះ ១២,២ភាគរយនៅចន្លោះខែមេសានិងមិថុនាដោយសារការជាប់គាំងនិងការបិទព្រំដែន ។ វាជាវិបត្តិសេដ្ឋកិច្ចលើកដំបូងរបស់ប្រទេសនេះបានជួយប្រទះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចពិភពលោកនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៨៧ ប៉ុន្តែរដ្ឋាភិបាលសង្ឃឹមថាការឆ្លើយតបនឹងជំងឺរាតត្បាតរបស់ខ្លួននឹងមានធូរស្រាលក្នុងពេលឆាប់ៗនេះ។ គួរឲ្យដឹងដែរថាប្រទេសដែលមានចំនួនពលរដ្ឋជិត ៥ លាននាក់នេះត្រូវបានប្រកាសជាសាធារណៈជាប្រទេសមិនមានវិរុសកូវីដ១៩ទៀតឡើយ ទោះបីជាកន្លងមកមានករណីឆ្លងមួយចំនួនតូចក៏ដោយនិងបានសម្លាប់មនុស្សតែ ២៥ នាក់ប៉ុណ្ណោះក្តី៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេសអាល្លឺម៉ង់បានរាយការណ៍អំពីតួលេខ ច្រើនបំផុតនៃករណីឆ្លងកូវីដ១៩ ពោលគឺ២១៩៤នាក់ជាចំនួនច្រើនបំផុត មិនធ្លាប់មានតាំងតែពីខែមេសា។ គួរឲ្យដឹងដែរថាមកដល់ពេលនេះតួលេខសរុប នៃអ្នកឆ្លងកូវីដ១៩បានកើនឡើងទៅដល់២៦៥៨៥៧នាក់ ហើយនៅទូទាំងប្រទេសខណៈដែលអ្នកស្លាប់ មានចំនួនដល់ទៅ៩៣៧១នាក់។ ចុងក្រោយនេះផងដែរថាស្រុកចំនួន៩ មិនមានរាយការណ៍ករណីឆ្លងចំនួន៧ថ្ងៃចុងក្រោយមកនេះ។ គិតចាប់តាំងតែពីថ្ងៃទី៩ខែកញ្ញាមក ប្រទេសអាល្លឺម៉ង់បានប្រកាសបន្តដាក់ បម្រាមដល់ការធ្វើដំណើរដដែលចំពោះប្រទេសចំនួនជាង១៦០ បូករួមទាំងប្រទេសមិនមែនសហភាពអ៊ឺរ៉ុបផងដែររហូតដល់ចុងខែកញ្ញានេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ជនសង្ស័យ ដែលបន្លំធ្វើជាបុគ្គលិក ផ្ទះសំណាក់ ចូលយកសោរថយន្ដពីភ្ញៀវ ក្នុងផ្ទះសំណាក់ នៅខេត្តតាកែវ ហើយបើករថយន្តយកទៅបាត់ ត្រូវបានអាវុធហត្ថជំនាញ នៃការិយាល័យស្រាវជ្រាវ បង្រ្កាបបទល្មើសព្រហ្មទណ្ឌអាវុធ ហត្ថរាជធានីភ្នំពេញ រួមជាមួយ អាវុធហត្ថ ខណ្ឌជ្រោយចង្វារ ដូនពេញ និងចំការមន ឃាត់ខ្លួនបាន នៅកោះពេជ្រ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០។...
បរទេស៖ លោក Yoshihide Suga បានចាប់ផ្តើមធ្វើជានាយករដ្ឋមន្រ្តីថ្មី របស់ប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ដែលមានរយៈពេលមួយថ្ងៃ បន្ទាប់ពីបានឡើងកាន់តំណែងកំពូល និងបានបង្កើតគណៈរដ្ឋមន្រ្តី របស់លោក។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Suga បានប្រាប់អ្នកយកព័ត៌មាននៅការិយាល័យនាយករដ្ឋមន្ត្រីថា...
បរទេស៖ លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីថៃ នឹងបើកមជ្ឈមណ្ឌលប្រតិបត្តិការ ត្រួតពិនិត្យការប្រមូលផ្តុំប្រឆាំង នឹងរដ្ឋាភិបាល នៅថ្ងៃសៅរ៍ នៅពេលមេដឹកនាំបាតុកម្ម រំពឹងថា នឹងមានមនុស្សយ៉ាងតិច ៤០.០០០ នាក់ចូលរួម ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស ៖ នៅក្នុងខែនេះ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងដឹកនាំសហសមយុទ្ធពហុជាតិមួយ ដែលមានការចូលរួមដោយកងទ័ព មកពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប៉ូឡូញ ឡាតវី លីទុយអានី និងស៊ុយអែតផងដែរ។ យោងតាមការឲ្យដឹងពីកងកម្លាំង ទ័ពអាកាសអាមេរិក សហសមយុទ្ធពហុជាតិ Astral Knight 2020 នេះ គឺត្រូវបានរចនា បង្កើតឡើង...
រ៉ូម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ថា ក្រុមពន្លត់អគ្គីភ័យបាននិយាយថា ផ្ទុះដ៏កក្រើក និងអគ្គីភ័យបានឆាបឆេះយ៉ាងខ្លាំង នៅតំបន់កំពង់ផែ នៅក្រុង Ancona របស់ប្រទេសអ៊ីតាលី កាលពីព្រឹកថ្ងៃពុធនេះ ដោយបានបំផ្លិចបំផ្លាញឃ្លាំងជាច្រើន និងរថយន្តដឹកទំនិញ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នៅឡើយទេ ។ អណ្តាតភ្លើងបានឆាបឡើង...