ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួន ជូននាយករដ្ឋមន្រ្តីឡាវ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។នេះបើយោងតាមទូរទស្សន៍ជាតិកម្ពុជា។ ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខាពេទ្យមួយចំនួនរបស់សម្តេចនៅពេលនេះ ធ្វើឡើងខណៈ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់ សាកសួរសុខទុក្ខអំពីស្ថានភាព សុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័ក...
ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានយកដីកាកោះរបស់សាលារាជធានីភ្នំពេញ បិទនៅអតីតស្នាក់ការគណៈបក្សសង្គ្រោះជាតិ ដើម្បីចូលសវនាការ របស់អ្នកពាក់ព័ន្ធ រឿងរួមគំនិតក្បត់ជាតិ ចំនួន៦៨នាក់បន្ថែមទៀត ដែលសុទ្ធតែបក្ខពួករបស់ទណ្ឌិត សម រង្សុី។ ប្រតិបត្តិការនេះធ្វើឡើង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរ ដីកាដែលកម្លាំងនគរបាល យកទៅបិទនៅអតីតទីស្នាក់ការ គណបក្សសង្គ្រោះជាតិនេះ បានកំណត់ឲ្យអ្នកទាំងអស់ដែលរួមគំនិតក្បត់ជាតិ...
ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ពិព័រណ៍ការងារអនឡាញ នឹងបង្កើតជាវេទិកាប្រាស្រ័យ ទាក់ទងគ្នាឥតដែនកំណត់មួយ ពោលគឺនិយោជកអាចចុះឈ្មោះ នៅលើទំព័រអនឡាញ ដើម្បីផ្សព្វផ្សាយពីស្លាកសញ្ញា ឱកាសការងារទំនេរ និងគោលការណ៍ផ្នែក ធនធានមនុស្ស របស់ក្រុមហ៊ុន សំដៅទាក់ទាញអ្នកដាក់ពាក្យស្វែងរកការងារ ដែលមានសក្តានុពល សមត្ថភាព និងជំនាញគ្រប់ប្រភេទពីគ្រប់ទីកន្លែង។ សម្រាប់អ្នកស្វែងរក...
ភ្នំពេញ៖ ព័ត៌មានបឋម បានឲ្យ ដឹង ថានៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គីភ័យឆាបឆេះអគារកម្មករមួយកន្លែង នៅក្នុងសង្កាត់លេខ១(អូរអារ៉េវ) សមត្ថកិច្ចផ្នែកពន្លត់អគ្គីភ័យ និង សមត្ថកិច្ចចម្រុះ កំពុងចេញអន្តរាគមន៍ពន្លត់៕
បរទេស៖ ក្នុងកម្មវិធីផ្តល់ពានរង្វាន់ ទូរគមនាគមន៍ពិភពលោក លើកទី៨ (GLOTEL) គំរោងបង្កើនប្រសិទ្ធិភាព បណ្តាញ5G (5G Network Optimization) បង្កើតដោយក្រុមហ៊ុន Huawei និង Sunrise បានឈ្នះពានរង្វាន់ក្នុងការសម្រេច គំរោងល្អឥខ្ចោះ(Project Delivery Perfection Award)។ ពានរង្វាន់ GLOTEL ត្រូវបានរៀបចំឡើង ដោយ Telecoms.com ដែលជាប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានទូរគមនាគមន៍ ដ៏ល្បីលើពិភពលោក ហើយបានទទួលស្គាល់ក្រុមហ៊ុន ដែលបានចូលរួមចំណែក ដែលមានភាពលេចធ្លោក្នុងការអភិវឌ្ឍ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម និង ការច្នៃប្រឌិតថ្មីៗ ឥតឈប់ឈរ។ ក្រុមហ៊ុនSunrise គឺជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយដែលបាន បើកដំណើរការបណ្តាញ5G នៅប្រទេសស្វីសនៅដើមឆ្នាំ២០១៩។ ប្រព័ន្ធ5G គឺជាបច្ចេកវិទ្យាទំនាក់ទំនងចល័ត ជំនាន់ថ្មីមួយ ដែលអាចធ្វើអោយ ប្រសើរឡើងនូវបទពិសោធន៍ របស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Huawei បានសហការ ជាមួយក្រុមការងារបង្កើនប្រសិទ្ធិភាព របស់ក្រុមហ៊ុនSunrise ដោយបង្កើនអានុភាពដំណោះស្រាយ បង្កើនប្រសិទ្ធភាពបណ្តាញ5Gដ៏ឆ្លាតវៃ របស់ពួកគេ។ ជាលទ្ធផលក្រុមហ៊ុនSunrise បានទទួលលទ្ធផលល្អ ជាងដៃគូប្រកួតប្រជែង របស់ខ្លួនទាំងអស់ ក្នុងការវាស់ស្ទង់ ប្រព័ន្ធ5Gដំបូងអោយទស្សនាវដ្តី Connect Magazine (នៅក្នុងបណ្តាប្រទេស និយាយភាសាអាឡឺម៉ង់, ការបោះពុម្ពផ្សាយ លើកទី1/2020)1 ។ លទ្ធផលទាំងនេះ បានបញ្ជាក់ពីការវិភាគ ប្រព័ន្ធ5G ចេញ ពី RootMetrics ដោយ IHS Markit ដែលបានធ្វើឡើង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ ហើយបានបង្ហាញថាក្រុមហ៊ុនSunrise មានបណ្តាញ5G ធំជាងគេ និង លឿនបំផុត នៅក្នុងប្រទេសស្វីស2។ លោក Elmar Grasser ប្រធានផ្នែកបច្ចេកវិទ្យាក្រុមហ៊ុន Sunrise បានមានប្រសាសន៍ថា “ក្រុមហ៊ុនSunrise បានចាប់ផ្តើមដំណើរការ 5G របស់ខ្លួន ជាប្រតិបត្តិករដំបូងគេមួយ នៅទូទាំងពិភពលោក និង ជាប្រតិបត្តិករ5G ឈានមុខគេ នៅអឺរ៉ុប។ ការគ្រប់គ្រងបណ្តាញ និង ការដាក់យុទ្ធសាស្រ្តឆ្ពោះទៅមុខរបស់យើង រួមផ្សំជាមួយ ដំណោះស្រាយឧបករណ៍ និងសេវាកម្មប្រកបដោយ ភាពច្នៃប្រឌិតពីក្រុមហ៊ុនHuawei គឺជាមូលដ្ឋាន នៃភាពជាអ្នកដឹកនាំប្រព័ន្ធ5G របស់ពួកយើង។ ហើយសូមអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើន ប្រសិទ្ធិភាពរួមគ្នា របស់យើង ទើបយើងអាចផ្តល់ជូនអតិថិជន របស់យើងនូវ សេវាកម្ម5Gដែលមានគុណភាពល្អដាច់គេ” ។ គម្រោងបង្កើន ប្រសិទ្ធភាពបណ្តាញ5G ដោយការសហការរវាងក្រុមហ៊ុន Huawei និង ក្រុមហ៊ុនSunrise បានជះឥទ្ធិពលដោយផ្ទាល់ ទៅលើបទពិសោធន៍ បណ្តាញ5G និង ការអភិវឌ្ឍន៍សំរាប់ អ្នកប្រើប្រាស់។ លោក Ellick Chen ប្រធានគ្រប់គ្រងទូទៅ នៃHuawei...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរគំរូថ្មី ដែលមានសញ្ញាសុវត្ថិភាពពិសេស (Hologram)។ យោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ នេះ បានឲ្យដឹងថា ក្នុងគោលបំណងធ្វេីឲ្យសន្លឹកអត្តសញ្ញាណប័ណ្ណខ្មែរ កាន់តែមានលក្ខណ:ពិសេសសុវត្ថិភាពខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសន្លឹកអត្តសញ្ញាណប័ណ្ណខ្មែរ គំរូថ្មីដែលមានសញ្ញា សុវត្ថិភាពពិសេស (Hologram)៕
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសថា លោកទទួលបានលទ្ធផលតេស្ត អវិជ្ជមានកូវីដ១៩ ជាលេីកទី៣ ដូចសម្ដេចតេជោ និងក្រុមគ្រួសារដែរ ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរលេីបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ វិច្ឆិកានេះថា “សួស្តី សហសេវិក សហការី...
តាកែវ៖ ពិធីប្រគល់ ទទួលអាវរងា ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានធ្វេីឡេីងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅទីបញ្ជាការកងវិស្វរកម្ម កងទ័ពជេីងគោក ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត...
បរទេស៖ ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ (DSCA) នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តកិច្ចព្រមព្រៀង លក់អាវុធចំនួន៣ ឲ្យទៅសហភាពអារ៉ាប់រួម សរុបជាទឹកប្រាក់ចំនួន២៣,៣៧ ពាន់លានដុល្លារ។ ទីភ្នាក់ងារ DSCA នេះ បានចេញ សេចក្តីប្រកាសចំនួន៣ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធកិច្ចព្រមព្រៀង ដែលស្នើឡើង...
បរទេស៖ មេប៉ូលីសទីក្រុង បាននិយាយនៅថ្ងៃសុក្រថា មានការប្រមូលផ្តុំតវ៉ាចំនួន ៣ ដែលបានគ្រោង ធ្វើនៅថ្ងៃសៅរ៍ នៅទីក្រុងបាងកក ហើយមន្ត្រី ៥ ០០០ នាក់ នឹងទទួលខុសត្រូវដើម្បីធានាថា ក្រុមបាតុករទាំងនោះ ធ្វើឡើងដោយស្របច្បាប់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ប្រទេសជប៉ុន និង ប្រទេស កូរ៉េខាងត្បូង នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ ដែលបានធ្វើឡើងតាម អ៊ិនធរណេតកាលពីថ្ងៃព្រហស្បតិ៍ បានសន្យាផ្តល់ប្រាក់ចំនួន ៥៧ លានដុល្លារដល់ប្រទេស នៅអាស៊ានសម្រាប់ Covid-19 និងការឆ្លើយតបនឹងជំងឺ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានទូរស័ព្ទជចែកជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ ដែលក្នុងនោះមេដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ចំពោះសម្ព័ន្ធមិត្តសេអ៊ូល – វ៉ាស៊ីនតោន ដ៏រឹងមាំមួយ។ លោកមូន បានសរសេរទៀតថា“ យើងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងចំពោះសម្ព័ន្ធមិត្តកូរ៉េខាងត្បូង – សហរដ្ឋអាមេរិកនិងឧបទ្វីបកូរ៉េប្រកបដោយសន្តិភាព និងវិបុលភាព” ។ លោកបានបន្ថែមទៀតថា...
បរទេស៖ អតីតនាយករដ្ឋមន្រ្តីថៃ គឺលោក អាប់ភីស៊ីត វាចាជីវ៉ា នៅថ្ងៃសុក្របានអំពាវនាវ ឱ្យមានសញ្ញាច្បាស់មួយ ពីនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ជុំវិញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មុនពេលបញ្ហានេះ ឈានដល់សភា នៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស ៖ ទីបំផុតនៅថ្ងៃសុក្រនេះ ប្រទេសចិន បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសធំ ចុងក្រោយហើយ ដែលបានធ្វើការប្រកាស អបអរសាទរជូនដល់លោកJoe Biden ដែលត្រូវបានជាប់ឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិក រួមជាមួយប្រទេសរុស្ស៊ី និងម៉ិកស៊ិកផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Wang Wenbin បាននិយាយកាលពីថ្ងៃសុក្រថា យើងគោរពជម្រើស របស់ពលរដ្ឋអាមេរិក ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា យន្តហោះមួយគ្រឿង បានធ្លាក់ចុះកាលពីថ្ងៃព្រហស្បតិ៍ នៅត្រង់តំបន់ដែលសំបូរមនុស្ស រស់នៅមួយកន្លែង នៅក្នុងតំបន់ San Fernado Valley ចំងាយប្រមាណ ជាពីទីប្រជុំជន របស់ទីក្រុងLos Angeles ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១១និង៥០នាទីម៉ោងក្នុងស្រុកយោង...
ភ្នំពេញ ៖ ជំងឺកូវីដ១៩ ត្រូវបានគេទទួលស្គាល់ ជាវីរុសឥតស្រមោល និង កាចសាហាវបំផុត ហើយបានកំពុង គម្រាមកំហែង អាយុជីវិត ប្រជាពលរដ្ឋ ទូទាំងពិភពលោក ឲ្យមានការភ័យក្លាច ចំពោះការរីលរាលដាលនៃជំងឺនេះ ។ ជាថ្មីម្តងទៀតសម្រាប់ ប្រទេសកម្ពុជាវិញ រលកទី២នៃជំងឺកូវីត១៩ បាននិងកំពុងពន្ញាក់ស្មារតី ប្រជាពលរដ្ឋ ទទួលយក ការការពារឲ្យបានខ្ជាប់ខ្ជួន...
ម៉ូណាកូ ដែលជាប្រទេសតូច ជាងគេបំផុតទី២ ក្នុងពិភពលោកបន្ទាប់ពីទីក្រុងវ៉ាកង់ ។ ប្រទេសមួយនេះបានក្លាយទៅជាប្រទេស ដែលមានការសរសេរចែងច្បាប់រដ្ឋធម្មនុញ្ញ ក្នុងទំហំខ្លីបំផុត របស់ពិភពលោក បើប្រៀបធៀបទៅនឹង បណ្តាលប្រទេសដទៃទៀត។ នៅកំឡុងឆ្នាំ ១៩៦២ នៅក្នុងសម័យព្រះអង្គម្ចាស់ Prince Rainter ទី៣រដ្ឋាភិបាល របស់ប្រទេស ម៉ូណាកូ បានចាប់ផ្តើមធ្វើការលើការ សរសេរច្បាប់រដ្ឋធម្មនុញ្ញ ដោយពេលនោះរដ្ឋធម្មនុញ្ញ...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានសរសេរថា លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី Scott Morrison នឹងត្រូវធ្វើដំណើរ ទៅដល់ប្រទេសជប៉ុន នាប៉ុន្មានថ្ងៃខាងមុខ ដើម្បីជួបពិភាក្សា ជាមួយនឹងមេដឹកនាំជប៉ុន លោកនាយករដ្ឋមន្ត្រី Yoshihide Suga។ យោងតាមការបញ្ជាក់ផ្ទាល់ ពីសំណាក់លោកនាយករដ្ឋមន្ត្រី អូស្ត្រាលី បានបញ្ជាក់ទៀតថា លោកនឹងត្រូវធ្វើដំណើរ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងភរិយា ព្រមទាំងអ្នកនៅជុំវិញ បានធ្វើតេស្តអវិជ្ជមានកូវីដ-១៩ ទាំងអស់ ជាលើកទី៣ ។នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ សម្ដេចបញ្ជាក់ថា «នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។» ជាមួយគ្នានេះសម្ដេច...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក គឺលោក បារ៉ាក់ អូបាម៉ា បាននិយាយថា មន្រ្តីរបស់គណបក្សសាធារណៈរដ្ឋ កំពុងតែធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យ ដោយគាំទ្រការអះអាង របស់លោក ដូណាល់ ត្រាំ ជុំវិញការលួចបន្លំសន្លឹកឆ្នោត ដែលបណ្តាលឱ្យចាញ់លោក ចូ បៃដិន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ បានចុះហត្ថលេខាលើ បទបញ្ជាប្រតិបត្តិមួយ ហាមជនជាតិអាមេរិកមិនឱ្យ វិនិយោគជាមួយក្រុមហ៊ុនរាប់ សិបដែលធ្វើជំនួញជាមួយកងទ័ពរំដោះប្រជាជនចិន (PLA) ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បទបញ្ជាប្រតិបត្តិកាលពីថ្ងៃព្រហស្បតិ៍ គឺរារាំងជនជាតិអាមេរិក មិនឱ្យដាក់ប្រាក់ទៅក្រុមហ៊ុនដែលជួយកងទ័ពរំដោះប្រជាជនចិន PLA ឱ្យទំនើបកម្ម។ បទបញ្ជានេះ...
វ៉ាស៊ីនតោន ៖ ការបោះឆ្នោតរបស់លោក ចូ បៃដិន មិនត្រឹមតែតំណាង ឱ្យបដិវត្តរបស់លោក ដូណាល់ត្រាំ និងការបែកបាក់ របស់លោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកាន់ ខ្ជាប់នូវលទ្ធិនិយមកណ្តាល និងវិធីសាស្រ្តដ៏សំខាន់ ចំពោះរដ្ឋាភិបាល និងគោលនយោបាយផងដែរ។ នៅលើឆាកពិភពលោក ដូចជានៅសភាលោក បៃដិន ទំនងជាធ្វើតាមស្គ្រីប ដែលធ្លាប់ស្គាល់ ហើយច្បាស់បំផុតនោះគឺ លោកនឹងចាប់យកសម្ព័ន្ធមិត្តរបស់អាមេរិក...
វ៉ាស៊ីនតោន ៖ សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋជាច្រើនរូបបានឲ្យដឹងថា រដ្ឋបាលលោក ត្រៃ គួរតែអនុញ្ញាត ឱ្យលោក Joe Biden ទទួលបាននូវព័ត៌មានសង្ខេប ស្តីពីការស៊ើបការណ៍សម្ងាត់នៅក្នុងការទទួលស្គាល់មួយដែលថា ប្រជាធិបតេយ្យ នឹងកាន់កាប់សេតវិមាន ក្នុងពេលឆាប់ៗនេះ បើទោះបីជាប្រធានាធិបតី បដិសេធមិនទទួលស្គាល់ ក៏ដោយ។ មន្ត្រី និងសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ភាគច្រើនបានគាំទ្រ...
វ៉ាស៊ីនតោន៖ អ្នកជំនាញផ្នែកសុខភាព ឈានមុខគេបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ស្ថិតនៅក្នុងផ្នែកដ៏អាក្រក់បំផុតនៃជំងឺរាតត្បាតកូវីដ-១៩ ដែលមានករណីឆ្លងប្រចាំថ្ងៃ និងមរណភាពនៅមន្ទីរពេទ្យ ហើយនឹងស្ថិតក្នុងកម្រិតដ៏ធ្ងន់ធ្ងរនេះ រយៈពេលជាច្រើនសប្តាហ៍ទៀត។ ប្រទេសនេះបានឃើញព្រឹត្តិការណ៍ ដ៏គួរឱ្យកត់សម្គាល់មួយទៀត កាលពីថ្ងៃពុធដែលជា ការវាស់ស្ទង់ជំងឺកូវីដ-១៩ រួមទាំងចំនួនករណីប្រចាំថ្ងៃការកើនឡើងប្រចាំថ្ងៃជាមធ្យម ៧ ថ្ងៃ និងការស្នាក់នៅមន្ទីរពេទ្យទាំងអស់ សុទ្ធតែបង្កើតកំណត់ត្រាពិភពលោកថ្មី។ លោក Stanley Perlman សាស្ត្រាចារ្យផ្នែកសុខភាព...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ម្នាក់ ដែលជាជនជាតិអាមេរិក ទើបធ្វើដំណើរមកពី សហរដ្ឋអាមេរិកចូលកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា បុរសជនជាតិអាមេរិក ដែលឆ្លងកូវីដ១៩នេះ មានអាយុ៦៩ឆ្នាំ ស្នាក់នៅ Apartment មួយក្នុងរាជធានីភ្នំពេញ បានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិនតៃវ៉ាន់...
តូក្យូ៖ ប្រទេសជប៉ុន ទំនងជាប្រឈមមុខនឹងសម្ពាធកើនឡើង ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នៅពេលដែលប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក ចូ បៃដិន ដែលជាអ្នកតស៊ូមតិដ៏ខ្លាំងក្លានៃសកម្មភាពពហុភាគីដើម្បីទប់ស្កាត់ ការឡើងកំដៅផែនដី នឹងចូលកាន់តំណែងនៅក្នុងខែមករា។ លោក បៃដិន បានប្តេជ្ញាថានឹងប្រើប្រាស់ គ្រប់មធ្យោបាយទាំងអស់នៃគោលនយោបាយ ការបរទេសរបស់អាមេរិក ដើម្បីជំរុញឱ្យពិភពលោកទាំងមូល បង្កើនមហិច្ឆតាអាកាសធាតុរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ដែលជាសញ្ញាមួយ ដែលលោកអាចនឹងអំពាវនាវឱ្យមានការកាត់បន្ថយការបំភាយកាបូន ដោយប្រទេសចិនជប៉ុន...