ភ្នំពេញ៖ ការបើកវគ្គបណ្តុះបណ្តាល ស្តីពីគោលការណ៍ទូទៅ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន តាមរយៈវីដេអូ (Video Conference) នេះ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ ប្រធានការិយាល័យ ប.ស.ស. សាខាខេត្ត-ខណ្ឌទាំងអស់ ដែលអញ្ជើញប្រកាស បើកវគ្គក្រោមអធិបតីភាព លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គមនារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំស្នាក់ការកណ្តាល នៃ ប.ស.ស. រាជធានីភ្នំពេញ ។ ក្នុងឱកាសអញ្ជើញ បើកវគ្គបណ្តុះបណ្តាលខាងលើ លោកអគ្គនាយក បានថ្លែងការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនិងបុគ្គលិក បេឡាជាតិសន្តិសុខសង្គម ដែលកន្លងមកនេះ បានអនុវត្ត និងបំពេញការងារ របស់ខ្លួនទទួលបាន លទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ នាពេលកន្លងមក ។ ជាមួយគ្នានេះផងដែរ លោកអគ្គនាយក បានជំរុញ និងលើកទឹកចិត្ត ទៅដល់លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់អោយបានខ្ពស់ ក្នុងវគ្គបណ្ដុះបណ្ដាលនេះ ក្នុងន័យបង្កើនបន្ថែមទៀត នូវចំណេះដឹងថ្មីៗ ព្រមទាំងស្មារតីទទួលខុសត្រូវ ប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវា របបសន្តិសុខសង្គម ជូនបងប្អូនដែលជាសមាជិករបស់ខ្លួន ។ ទន្ទឹមគ្នានឹងស្ថានភាព នៃការឆ្លងវីរុស COVID-19 នៅតែបន្ដអូសបន្លាយ ដែលបង្កឱ្យមានផលប៉ះពាល់ ទៅដល់សេដ្ឋកិច្ចពិភពលោក យ៉ាងធ្ងន់ធ្ងរ រួមទាំងប្រទេសកម្ពុជាយើងផងដែរនោះ លោកអគ្គនាយក បានក្រើនរំលឹកដល់ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន គ្រប់សាខា ប.ស.ស. ខេត្ត-ខណ្ឌទាំងអស់ ធ្វើយ៉ាងរួមគ្នាចូលរួម ទប់ស្កាត់នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ-១៩ នេះ ឆ្លើយតបទៅនឹងការអំពាវនាវ ពីសំណាក់ប្រមុខដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតែងតែគិតគួរ និងយកចិត្តទុកដាក់ខ្ពស់ បំផុតអំពីសុខទុក្ខ សុខុមាលភាព និងជីវិភាពរស់នៅ របស់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ៕
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ជាថ្មីថាការប្រឡងសញ្ញា បត្របឋមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០នេះ នៅរ ក្សាគុណភាពដូចឆ្នាំមុនៗដដែល។ លោក រស់សុវាចា អ្នកនាំពាក្យក្រសូងអប់រំយុវជន និងកីឡា បានបញ្ជាក់ឲ្យដឹង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា ៖«ខ្ញុំសូមជម្រាប ជូនសាធារណៈជនឲ្យជ្រាបថា គុណភាព នៃការប្រឡងឌីប្លូម និងបាក់ឌុបឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗ...
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានឲ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់រាល់ទម្រង់នៃការផ្លាស់ប្តូរ ជាផ្លូវការនូវមន្រ្តី និងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ អ្នកនាំពាក្យលោក Wang Wenbin បានធ្វើការកត់សម្គាល់នៅឯសន្និសីទ សារព័ត៌មានមួយនៅ ពេលស្នើសុំការអត្ថាធិប្បាយ ស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច ដែលគ្រោងនឹងធ្វើឡើង...
ភ្នំពេញ៖ ដោយផ្អែកលើភាពជាអ្នកដឹកនាំ ផ្នែកនិរន្តរភាពជាង ១០ ឆ្នាំ នៅកម្ពុជា ក្រុមហ៊ុន Smart Axiata នៅថ្ងៃនេះបានចេញផ្សាយ របាយការណ៍និរន្តរភាព ឆ្នាំ ២០១៩ របស់ខ្លួន ក្រោមចំណងជើងថា “បង្កើនគុណភាពជីវិត និងទ្រទ្រង់ និរន្តរភាពសហគមន៍” (Enrich Lives, Sustaining Communities)...
វ៉ាស៊ីនតោន៖ យុទ្ធនាការប្រធានាធិបតី របស់លោកដូណាល់ ត្រាំ បានប្តឹងរដ្ឋមីឈីហ្គែន ដើម្បីរារាំងរដ្ឋអាមេរិក ពីការបញ្ជាក់លទ្ធផល នៃការបោះឆ្នោត កាលពីសប្តាហ៍មុន ដែលប្រធានាធិបតីរូបនេះ បានតាមដានអ្នកប្រជាធិបតេយ្យ លោក Joe Biden ។ យោងតាមបណ្តឹង ដែលបានប្តឹងនៅក្នុងតុលាការ សហព័ន្ធមួយនៅភាគខាងលិច រដ្ឋមីឈីហ្គែន បានឲ្យដឹងថា មនុស្សជាច្រើនបានផ្ញើលិខិតបញ្ជាក់ អំពីការប្រព្រឹត្តមិនត្រឹមត្រូវ...
ភ្នំពេញ ៖ ដោយសង្កេតឃើញ ជំងឺកូវីដ១៩ មិនទាន់មានការថមថយនៅឡើយនោះ លោក តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុស អគ្គនាយកនៃអង្គការសុខ ភាពពិភពលោក(WHO)បានអំពាវនាវ ក៏ដូចជាក្រើនរំលឹក ឲ្យបន្តការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត និងត្រូវចូលរួមឲ្យបានយ៉ាងសកម្ម ជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការ និងឧបករណ៍ថ្មីៗ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ក្នុង កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៧...
ភ្នំពេញ ៖ បន្ទាប់ពីទទួលបាន ម៉ាស់ ពីក្រសួងសុខាភិបាល រួចមក នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅគោលដៅ រង្វង់មូលគួចកាណុង ខាងលិចស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ធ្វើការចែកម៉ាស់ក្រណាត់ ជូនពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវ ដើម្បីរួមគ្នា...
បរទេស៖ លោក Narong Songarom ប្រធានការិយាល័យជាតិ ដើម្បីព្រះពុទ្ធសាសនា (NOB) បានចេញបទបញ្ជាហាមព្រះសង្ឃ និង លោកនេន កុំឲ្យចូលរួម ក្នុងមហាបាតុកម្ម ហើយព្រះសង្ឃអង្គណា ដែលល្មើសបម្រាមអាចនឹងត្រូវផ្សឹក ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសលោក Brad Raffensperger បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋ Georgia ដែលជារដ្ឋមួយនៅភាគខាងត្បូង សហរដ្ឋអាមេរិក នឹងធ្វើការរាប់សន្លឹកឆ្នោត នៃការប្រកួតប្រជែងប្រធានាធិបតី ទូទាំងរដ្ឋឡើងវិញ។ យោងតាមសារព័ត៌មាន NBC News បានឲ្យដឹងដឹងថា អតីតអនុប្រធានាធិបតីលោក Joe Biden ដឹកនាំការនាំមុខលោកប្រធានាធិបតី លោក ដូណាល់...
បរទេស ៖ លោកប្រធានាធិបតី Ivan Duque បាននិយាយថា ប្រទេសកូឡុំប៊ីសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមប្រធានាធិបតី ជាប់ឆ្នោតថ្មី លោក ចូ បៃដិន នឹងរក្សាកម្មវិធីវិនិយោគ ៥ពាន់លានដុល្លារ ដើម្បីជំរុញបង្កើន ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាធ្វើឲ្យប្រសើរឡើង នូវសន្តិសុខក្នុងតំបន់ ដែលរងការប៉ះពាល់ដោយសារ តែអំពើហិង្សាពាក់ព័ន្ធថ្នាំញៀន។ តាមសេចក្តីរាយការណ៍...
បរទេស ៖ រដ្ឋបាលលោក ត្រាំ នៅពេលថ្មីៗនេះ បានផ្តោតគោលដៅលើបណ្ដាញ អន្តរជាតិរបស់ក្រុមហ៊ុន និងជនជាតិបរទេសនានា ដោយទណ្ឌកម្ម និងការចោទប្រកាន់ ពីបទផ្តល់ទំនិញរសើប ឲ្យដល់យោធាអ៊ីរ៉ង់ ស្របពេលដែលខ្លួនរឹតបន្តឹងកាន់តែខ្លាំង នូវទស្សនវិស័យសេដ្ឋកិច្ច និងច្បាប់លើទីក្រុងតេអេរ៉ង់។ ក្រសួងរតនាគារអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុន ចំនួន៦និងបុគ្គល៤នាក់ ពីបទផ្តល់សម្ភារៈរសើប ដែលរួមមានទាំងឧបករណ៍អេឡិកត្រូនិក អាមេរិកផងនោះ ឲ្យដល់ឧស្សាហកម្មទំនាក់ទំនងប្រទេសអ៊ីរ៉ង់...
កំពង់ចាម ៖ ប្រជាពលរដ្ឋចំនួន ៣២០០ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម មានទឹកមុខញញឹមរីករាយ ដោយបានទទួលអំណោយ ជាស្រូវពូជ និងថវិកាមួយចំនួន ពីសម្ដេចហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូននាព្រឹកថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២០ នៅវិទ្យាល័យ ហ៊ុន សែនព្រៃទទឹង ស្រុកព្រៃឈរ តាមរយៈលោកបណ្ឌិត ហ៊ុន...
បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានប្រកាស នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ចេញម៉ាសក្រណាត់ ចំនួន២លានម៉ាស ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ និងបានបញ្ជាឲ្យ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះ ជាបន្ទាន់ ។ ភ្លាមៗនោះ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI) នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាស ការពន្យាពេល នៃការប្រារព្ធកម្មវិធី ខួប១០ឆ្នាំ JCI Phnom Penh ជាបណ្តោះអាសន្ន ដោយផ្អែកលើស្ថានភាព នៃជំងឺកូវីដ១៩ និងយោងតាម សេចក្តីប្រកាស របស់រាជរដ្ឋាភិបាលកម្ពុជា ។...
ទស្សនិកជន ដែលនិយមតាមដាន កម្មវិធីកម្សាន្តនានា ថ្ងៃចុងសប្តាហ៍នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ប្រហែលជាធ្លាប់បានទស្សនារួចមកហើយ នូវកម្មវិធីមួយ ដែលជាកម្មវិធី ហ្គេមទូរទស្សន៍ពិភពលោក នោះគឺ កម្មវិធី Family Feud Cambodia ។ ដោយសារតែ មើលឃើញពីសន្ទុះនៃការគាំទ្រ កម្មវិធីនេះកាន់តែខ្លាំងពីសំណាក់ហ្វេនៗ ភីអិនអិន ក៏បានរៀបចំឡើង នូវកម្មវិធីនេះ បន្តដល់រដូវកាលទី ពីរ...
ភ្នំពេញ ៖ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ដឹកនាំដោយលោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ព្រំដែនដឹកនាំគណៈប្រតិភូព្រំដែនការពារសេចក្តីព្រាង ច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀត- ណាម ក្រោមអធិបតីភាព សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។ ការបើកកិច្ចប្រជុំព្រឹទ្ធសភា ក្រោយរដ្ឋសភាបាន បើកសម័យប្រជុំលើ...
បរទេស ៖ យោងតាមក្រុមអ្នកវិភាគមួយ របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ត្រូវបានគេជឿថា មានអាវុធនុយក្លេអ៊ែពី១៥ទៅ៦០គ្រាប់នៅក្នុងឃ្លាំងអាវុធ និងបន្តបង្កការគម្រាមកំហែងដ៏ធំ ចំពោះសហរដ្ឋអាមេរិក។ វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រជាតិ នៅសាកលវិទ្យាល័យការពារជាតិ ក្នុងទីក្រុងវ៉ាស៊ីនតោន បាននិយាយក្នុងរបាយការណ៍ថ្មី បំផុតរបស់ខ្លួនថា របបរបស់លោក គីម ជុងអ៊ុន ដំណើរការជាសហគ្រាសឧក្រិដ្ឋកម្ម ច្រើនជាងសហគ្រាសរដ្ឋស្របច្បាប់ ហើយប្រហែលជាបានអភិវឌ្ឍផលិត គ្រាប់បែកនុយក្លេអ៊ែ ជាច្រើនដល់ទៅ៦០គ្រាប់។...
បរទេស ៖ អ្នកជំនាញនិយាយថា មិនមានសញ្ញាល្អ សម្រាប់កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីវៀតណាម – អាមេរិក ឬអាមេរិកដែលចូលរួមជាមួយ CPTPP នៅក្នុងឆ្នាំដំបូង នៃតំណែងជាប្រធានាធិបតី របស់លោកប៊ីដិន នោះឡើយ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
BBC៖ នាយករដ្ឋមន្រ្តី ដែលកាន់តំណែងយូរជាងគេបំផុត លើពិភពលោកគឺព្រះអង្គម្ចាស់ Khalifa bin Salman Al Khalifa នៃប្រទេសបារ៉ែន បានទទួលមរណភាពក្នុងព្រះជន ៨៤ ព្រះវស្សា។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះអង្គម្ចាស់ Khalifa ដែលបានចូលកាន់តំណែង...
ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាននាំគ្នាផ្ដិតមេដៃ សុំអន្តរាគមន៍ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ឲ្យជួយរកយុត្តិធម៌ ក្រោយពីតុលាការខេត្តបន្ទាយមានជ័យ បង្គាប់ឲ្យពួកគាត់ ដែលជាប្រជាពលរដ្ឋ បានទិញដីមានប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ និងរាល់ការទិញ-លក់ មានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន ត្រឹមត្រូវ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះប៉ូលិសចរាចរណ៍ ដែលដាក់គោលដៅត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្សេងៗ ក្នុងរាជធានីភ្នំពេញ អាចផាកពិន័យ អ្នកមិនពាក់មួកសុវត្ថិភាព តែត្រូវពិនិត្យមើល ប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមដងផ្លូវ មិនពាក់ម៉ាស់ ត្រូវប្រគល់ម៉ាស់ និងណែនាំ អោយពួកគាត់ពាក់ម៉ាសជាប្រចាំ។ ក្នុងពិធីប្រគល់ និងទទួលម៉ាស់...
បរទេស៖ អគ្គរដ្ឋទូតហុងគ្រី ប្រចាំនៅទីក្រុង បាងកក ត្រូវបានគេរកឃើញថា បានឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីគាត់បានជិះរថយន្ត ហើយបានទទួលទានអាហារពេលល្ងាច កាលពីសប្តាហ៍មុន ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី។ ការធ្វើតេស្តលើសំណាក របស់លោករដ្ឋមន្រ្តី ត្រូវបានយកនៅពេល មកដល់ប្រទេសថៃ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០...
បរទេស៖ ព្រះករុណា ព្រះមហាក្សត្រថៃ ត្រូវបានគេទួលប្រាប់ថា ភូមិដែលមានអ្នកគាំទ្រ ក្រុមអាវក្រហមជាច្រើន ដែលធ្លាប់គាំទ្រអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីនស៊ីណាវ៉ាត្រា ពេលនេះបានស្បថ ដើម្បីគាំទ្ររបបរាជានិយម។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា ព្រះមហាក្សត្រីយានី របស់ព្រះមហាក្សត្រី ទ្រង់បានទួលប្រាប់ព្រះករុណា នៅពេលដែលព្រះអង្គកំពុងគង់ នៅជាមួយអ្នកគាំទ្រនៅ...
បរទេស ៖ ក្រសួងការបរទេស ទីក្រុងម៉ានីល នៅថ្ងៃពុធនេះបាននិយាយថា ប្រទេសហ្វីលីពីន បានផ្អាកធ្វើការសម្រេចចិត្ត លុបចោល កិច្ចព្រមព្រៀងកងកម្លាំងទស្សនកិច្ច មានអាយុកាល២ទសវត្ស ជាមួយសហរដ្ឋអាមេរិក សម្រាប់ជាលើកទីពីរ ស្របពេល ដែលសម្ពន្ធមិត្តទាំងពីរ ធ្វើការងារលើកិច្ចព្រមព្រៀង ការពារគ្នាមានរយៈពេល វែងមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin...
កាលពីព្រឹកថ្ងៃទី ១០ វិច្ឆិកា ម៉ោងនៅអាមេរិក ខ្ញុំបានឃើញរូបភាព បង្ហោះដោយក្រុមឧទ្ទាមក្រៅ ច្បាប់ដឹកនាំដោយ មួរ សុខហួរ ដែលបាននាំគ្នាទៅចុចកណ្តឹង ស្ថានទូតខ្មែរ ប្រចាំសហរដ្ឋ អាមេរិកដើម្បីដាក់សំណើ សុំឲ្យក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលើលិខិតឆ្លងដែន របស់ខ្លួនឡើងវិញ ។ សកម្មភាពនេះ ពិតជាបានធ្វើឲ្យមហាជនទូទៅ ផ្ទុះសំណើចចំពោះនយោបាយវិលក្បុង មុជមិនជ្រៅ ទៅមិនឆ្ងាយ...
បរទេស ៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ នៅថ្ងៃពុធនេះ បានរិះគន់ទណ្ឌកម្ម និងសម្ពាធសហរដ្ឋអាមេរិក លើអង្គការសហប្រជាជាតិនិងប្រទេសជិតខាងនានា រារាំងជនភៀសខ្លួនជាង ៥លាននាក់ ដែលរត់គេចខ្លួនពីជម្លោះក្នុងប្រទេស មិនឲ្យវិលត្រឡប់មកវិញ។ លើកឡើងពីរឿង ទណ្ឌកម្មអាមេរិក នៅក្នុងពិធីបើកសន្និសីទមួយក្នុងទីក្រុងដាម៉ាស់ រៀបចំរួមគ្នាជាមួយទីក្រុងមូស្គូ និងត្រូវធ្វើពហិការមិនចូលរួមដោយទីក្រុងវ៉ាស៊ីនតោន សហភាពអឺរ៉ុប និងភាគច្រើននៃប្រទេស ជិតខាងស៊ីរីនានា...
បរទេស៖ប្រទេសអ៊ីស្រាអែល និងប្រទេសលីបង់ នៅថ្ងៃពុធនេះ បានបន្តកិច្ចពិភាក្សាសម្របសម្រួល ដោយអាមេរិក ជុំវិញបញ្ហាព្រំដែនសមុទ្រ មេឌីទែរ៉ានេមានចម្លោះ ដែលមានការរុក រកឧស្ម័យអ៊ីដ្រូកាបូន នៅក្នុងតំបន់សម្បូរដោយឧស្ម័ន។ ប្រទេសជាសត្រូវនឹងគ្នា ជាយូរមកហើយនេះ បានប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាចំនួន៣ជុំកាលពីខែមុន រៀបចំឡើងដោយអង្គការសហប្រជាជាតិ នៅមូលដ្ឋានទ័ពរក្សាសន្តិភាពមួយ ក្នុងប្រទេសលីបង់ភាគខាងត្បូង ដែលអង្គការសហប្រជាជាតិ និងអាមេរិកពិពណ៌នាថា មានអំណោយផលល្អ។ ប៉ុន្តែប្រភពព័ត៌មាននានា បាននិយាយប្រាប់ថា ការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ...
បរទេស៖ ប្រទេសវៀតណាមបានបញ្ជាក់ថា បានរកឃើញករណីថ្មីមេរោគកូវីដ១៩ ចំនួន ២៦ ករណី ដែលជាករណីនាំចូល នៅថ្ងៃពុធដោយនាំឱ្យអ្នកឆ្លងសរុបកើនឡើងដល់ ១ ២៥២នាក់ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដែលរកឃើញទាំងនោះរួមមាន ពលរដ្ឋវៀតណាមចំនួន ២៥ នាក់ដែលវិលត្រឡប់មកពីរ៉ូម៉ានី...
ភ្នំពេញ ៖ រាជវង្សរបស់នាយចាយ ពុំបានដើរតាមនយោបាយ គ្រប់គ្រងជាតិ របស់រាជវង្សវរ្ម័ននោះទេ រួមទាំងប្រព័ន្ធគ្រប់គ្រង រដ្ឋបាល សាធារណៈនិងវិស័យការពារជាតិ ហេតុនេះទើបធ្វើឲ្យចក្រភពអង្គរ ដែលធ្លាប់តែខ្លាំងក្លា បានធ្លាក់ចុះបន្តិចម្ដងៗ បាត់បង់អំណាច មិនអាចគ្រប់គ្រងរដ្ឋ ចំណុះបានដោយសារ គ្មានមូលដ្ឋាន កងទ័ពនៅប្រចាំការគ្រប់រដ្ឋទាំងនោះ ដូចសម័យអង្គរដូច្នេះ ទើបធ្វើឲ្យព្រះរាជាខ្មែរ បាត់បង់អំណាច និងឥទ្ធិពលហេតុនេះហើយ ទើបធ្វើឲ្យរដ្ឋចំណុះទាំងឡាយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រសិនបើមានប៉ូលីសប៉ុស្ដិ៍នៅកន្លែងណាមួយប្រងើយកន្តើយ និងមិនយកចិត្តទុក្ខ ដាក់លើបញ្ហាប្រជាពលរដ្ឋគឺមានសិទ្ធប្ដឹង តាមហ្វេសប៊ុកសម្ដេច ដើម្បីឲ្យសម្ដេចចាត់មន្ដ្រីទៅដោះ ស្រាយដោយផ្ទាល់។ ក្នុងពិធីចុះសួរសុខទុក្ខ និងចែកស្រូវពូជ ជូនប្រជាពលរដ្ឋខ្វះខាត នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១២...