បរទេស៖ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Mike Pompeo បានក្លាយជារដ្ឋមន្ត្រីការបរទេស អាមេរិកដំបូងគេ ដែលធ្វើទស្សនកិច្ចប្រទេសស៊ូដង់ ក្នុងរយៈពេល១៥ឆ្នាំ ហើយនិងបានប្តេជ្ញាផ្តល់ការគាំទ្រ ចំពោះរដ្ឋាភិបាលស៊ីវិលថ្មី របស់ប្រទេសនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០បានឲ្យដឹងថា លោក Abdalla Hamdok បានជួបគ្នាជាមួយនាយករដ្ឋមន្ត្រីស៊ូដង់...
បរទេស៖ គណបក្សប្រជាធិបតេយ្យ ចង់អោយកងទ័ពជើងទឹកថៃ (RTN )ពិនិត្យឡើងវិញនូវផែនការ ទិញនាវាមុជទឹកចំនួន ២គ្រឿង ដែលមានតម្លៃ ២២,៥ ពាន់លានបាតពីប្រទេសចិន។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមិនមានការពិនិត្យឡើងវិញនោះ សមាជិកសភារបស់ខ្លួន ដែលនៅគណៈកម្មាធិការត្រួតពិនិត្យ ច្បាប់ថវិកាសម្រាប់ឆ្នាំសារពើពន្ធ ២០២១...
ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានសក្ដានុពលទេសចរណ៍ច្រើនណាស់ រហូតដល់ប្រទេសដទៃគ្មានដូចឡើយ ដូច្នេះយើងត្រូវរួមគ្នាអភិវឌ្ឍន៍ វិស័យទេសចរណ៍ឱ្យបានខ្លាំងក្លា ដើម្បីអន្ទងចិត្តភ្ញៀវទេសចរ ឲ្យមកលេងកម្ពុជា ឲ្យបានច្រើនបន្ថែមទៀត។ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាជាផ្លូវការ រវាងរាជបណ្ឌិតសភាកម្ពុជា ជាមួយ ក្រសួងទេសចរណ៍ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធ ក្នុងការអភិវឌ្ឍធនធានមនុស្ស...
បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានទទូចថា ហ្វេសប៊ុក ត្រូវតែគោរពតាមច្បាប់របស់ថៃហើយថា លោកមិនត្រូវបានគេមើលឃើញ ពីការគំរាមកំហែង របស់បណ្តាញសង្គមយក្សនេះ ដើម្បីប្តឹងរដ្ឋាភិបាល ពីបទរារាំងការចូលប្រើប្រាស់គណនី ដែលត្រូវបានគេចាត់ទុកថា ក្បត់នឹងរបបរាជានិយមឡើយ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា...
យូអិន៖ ប្រធាននៃក្រុមប្រឹក្សាសន្តិសុខយូអិន បានឲ្យដឹងថា លោកនឹងមិនចាត់វិធានការណាមួយ លើសេចក្តីជូនដំណឹង របស់សហរដ្ឋអាមេរិក ដែលបានអះអាងចំពោះយន្តការ “ថយក្រោយ” ស្តីពីការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅយូអិន លោក Dian Triansyah Djani ដែលប្រទេសរបស់លោក កាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែសីហា បានលើកឡើងថា លោកមិនស្ថិតក្នុងជំហរ ដើម្បីចាត់វិធានការបន្ថែមទៀតទេ...
ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងធ្វើការផ្សាយផ្ទាល់ សន្និសីទ សារព័ត៌មាន ស្តី ពីការផ្តល់ឈាម ដើម្បី សង្គ្រោះជីវិត រៀបចំដោយអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាលប្រព្រឹត្តទៅ នៅ ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា ឆ្នាំ ២០២០ វេលា ម៉ោង ៩:៣០...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹង រៀបចំ សន្និសីទ សារព័ត៌មាន ស្តី ពីការផ្តល់ឈាម ដើម្បី សង្គ្រោះជីវិត ដែលនឹង ប្រព្រឹត្តទៅ នៅ ថ្ងៃព្រហស្បតិ៍ ទី ២៧ ខែសីហា...
ព័ត៌មានបឋម ៖ សង្ស័យករណីឃាតកម្ម សម្លាប់យ៉ាងសាហាវព្រៃផ្សៃ មនុស្ស៤នាក់ បានស្លាប់ នាវេលាម៉ោង ១០.២០នាទីយប់ ២៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ មានឪពុកនិងកូនប្រុសស្រី តូចចំនួន ៣ នាក់ ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ...
បរទេស៖ The Bilderberg Group ឬ Bilderberg Club ដែលបានបង្កើតឡើងកាលពី ៦៤ ឆ្នាំមុន (២៩ ឧសភា ១៩៥៤) គឺជាឈ្មោះនៃស្ថាប័នមួយដែលមានតួលេខ ពិសេសេផ្នែកហិរញ្ញវត្ថុនិងនយោបាយដែលមានឥទ្ធិពលបំផុត នៅលើពិភពលោក។ ការប្រជុំលើកដំបូងត្រូវបានធ្វើឡើងនៅសណ្ឋាគារ Bilderberg ក្នុងប្រទេសហូឡង់ហើយក្រោយមក ត្រូវបានគេដាក់ឈ្មោះតាមវា។ យោងតាមសារព័ត៌មាន TEHRAN...
ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានសម្តែងការប្រឆាំងយ៉ាងដាច់ខាត ចំពោះការរំលោភបំពានដោយយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិក ចូលទៅក្នុងតំបន់គ្មានការហោះហើរ ដោយជំរុញឱ្យភាគីអាមេរិក បញ្ឈប់ការបង្កហេតុបែបនេះជាបន្ទាន់ និងចាត់វិធានការជាក់ស្តែង ដើម្បីការពារសន្តិភាព និងស្ថេរភាពក្នុងតំបន់។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើអត្ថាធិប្បាយ ឆ្លើយតបទៅនឹងការហោះហើរនៃយន្ដហោះឈ្លប យកការណ៍កម្ពស់ខ្ពស់ U-2 ទៅក្នុងដែនអាកាស ដែលត្រូវបានប្រើសម្រាប់សមយុទ្ធបាញ់គ្រាប់ ពិតដោយបញ្ជាការដ្ឋាននៃកងទ័ពរំដោះប្រជាជនចិន។ លោកបានលើកឡើងថា ការរំលោភនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើលំហាត់ប្រាណ...
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីវិធានការនៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាក្នុងដំណាក់កាលទី២ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ហង់ជួន ណារ៉ុន ក៏បានណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យស្ដីពី ប្រតិទិនថ្ងៃឈប់សម្រាកការងាររបស់មន្ដ្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១៕
ភ្នំពេញ ៖ អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក លោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី បានកោតសរសើរ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការ ប្រកបដោយប្រសិទ្ធភាព និងសកម្មបំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩។ យោងតាមលិខិតកោតសរសើរចំពោះកម្ពុជា របស់អគ្គលេខាធិការ អង្គការទេសចរណ៍ពិភពលោក ចេញផ្សាយពេលថ្មីៗនេះ បានឲ្យដឹងថា «ខ្ញុំសូមសម្ដែង នូវការកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះ...
ញូវដេលី៖ សារព័ត៌មាន Press Trust of India បានរាយការណ៍ថា យ៉ាងហោចណាស់ មានមនុស្ស ១៣ នាក់បានស្លាប់និង ៣ នាក់ទៀត កំពុងជាប់នៅក្នុងគំនរបាក់បែក បន្ទាប់ពីអគារផ្ទះល្វែងកម្ពស់ ៥ ជាន់មួយបានដួលរលំនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា។ ប្រភពព័ត៌មានពី PTI បានឲ្យដឹងថា...
ភ្នំពេញ៖លោក អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា មានបរទេសមួយចំនួន មិនសប្បាយចិត្ត នឹងការរីកចំរើន របស់ខេត្តព្រះសីហនុ ទើបធ្វើការចោទប្រកាន់ថាចិន ដាក់មូលដ្ឋានយោធា របស់ខ្លួន នៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការលើកឡើង របស់លោកទូតទីម័របែបនេះធ្វើឡើង...
ក្រុមហ៊ុនគ្រីសអេនើជី អិលធីឌី (តទៅនេះហៅថា “គ្រីសអេនើជី” ឬ “ក្រុមហ៊ុន”) ដែលជាក្រុមហ៊ុនរុករកប្រេង និងឧស្ម័នឯករាជ្យមួយ មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ការកសាងផ្លាតហ្វម ក្បាលអណ្ដូង ផលិតកម្ម (“Mini-Platform”) សម្រាប់ការអភិវឌ្ឍន៍អណ្តូង ប្រេងកាតអប្សរា ក្នុងប្លុក A ដែលស្ថិតក្នុង ដែនសមុទ្រកម្ពុជា បានបញ្ចប់ជាស្ថាពរ ហើយផ្នែកខាងលើ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ក្នុងស្ថានភាព កំពុងប្រឈមនឹងការរីករាលដាល ជំងឺកូវីដ-១៩ ធ្វើឲ្យចំនួនភ្ញៀវ និងចំនួនអ្នកដំណើរឆ្លងកាត់ ចេញ-ចូល ប្រទេសមានការថយចុះ ដោយសារតែ វិធានការណ៍តឹងរឹង ដើម្បីការពារការនាំចូលជំងឺកូវីដ-១៩។ នេះបើ យោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងកិច្ចប្រជុំស្តាប់របាយការណ៍របស់...
សេអ៊ូល៖ ក្រសួងបង្រួបបង្រួមក្រុងសេអ៊ូល បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ហាក់ដូចជាកំពុងបន្តធ្លាក់ចុះ ដោយសារការដាក់ទណ្ឌកម្មពិភពលោក យុទ្ធនាការប្រឆាំងនឹងការរីករាលដាល ដែលអូសបន្លាយ និងការខូចខាត ដោយសារភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ។ នៅក្នុងរបាយការណ៍ ទៅកាន់សមាជិកសភា លើបញ្ហាអន្តរអន្តរកូរ៉េក្រសួង បានឲ្យដឹងថា កូរ៉េខាងជើង កំពុងប្រឈមនឹង“ បញ្ហាធំៗ ៣ដង” ដែលកំពុងបង្កការលំបាក ដល់ក្រុងព្យុងយ៉ាង ក្នុងការសម្រេចគោលដៅសេដ្ឋកិច្ចសំខាន់ៗ...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ការផ្ដល់ប្រាក់ឧបត្ថម្ភកូរ៉ូណា លើកទី២ មិនមែនជាការពិតទេ ដូច្នេះ និស្សិត កម្មករ-កម្មការិនី ខ្មែរ មួយចំនួន នៅជប៉ុន កុំចាញ់បោក បញ្ជោតនេះ និងមានការប្រុងប្រយ័ត្នខ្ពស់ ហើយទាក់ទងមកស្ថានទូត បើមានចម្ងល់អំពីបញ្ហានេះ។ នាពេលថ្មីៗនេះ មានជនខិលខូចបានបញ្ចុះបញ្ចូល ប្អូនៗ...
សេអ៊ូល៖ រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង ហាក់ដូចជាកំពុងគ្រប់គ្រង អង្គភាពគណបក្សកម្មករសំខាន់មួយ ខណៈដែលលោកស្រី ទំនងជាទទួលបន្ទុកកិច្ចការពាក់ព័ន្ធ ជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ វាត្រូវបានយកចិត្តទុកដាក់ចំពោះតួនាទី និងសិទ្ធិអំណាចរបស់លោកស្រី គីម ដែលមានងារ ជាអនុប្រធាននាយកដ្ឋានទីមួយ នៃគណៈកម្មាធិការកណ្តាលគណបក្សពលករ។...
ឡាហ្គូស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក (WHO)កាលពីថ្ងៃអង្គារ បានប្រកាសថា នៅក្នុងតំបន់អាហ្វ្រិក មិនមានវត្តមានវីរុស បង្កជំងឺគ្រុនស្វិតដៃជើងតទៅទៀតហើយ ដែលជាការបញ្ជាក់ឲ្យដឹង ក្រោយពីបានធ្វើយុទ្ធនាការ អស់រយៈពេលជាងច្រើនទសវត្សរ៍មកនេះ ដើម្បីបំបាត់ឬសគុល ដែលបង្កជាជំងឺនៅទូទាំងពិភពលោក ។ លោកសាស្ត្រាចារ្យ...
វ៉ាស៊ីនតោន៖ មន្ត្រីកូរ៉េខាងជើងតាមអ៊ិនធឺណិត បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ដែលមានបញ្ហាលុយកាក់ កំពុងតែជួលក្រុម hacker របស់ខ្លួន ដើម្បីលួចលុយ និងលួចពីបណ្តាញហិរញ្ញវត្ថុអន្តរជាតិ ដើម្បីផ្តល់មូលនិធិ ដល់កម្មវិធីអភិវឌ្ឍន៍អាវុធរបស់ខ្លួន។ នៅក្នុងអត្ថបទរួមវិភាគមួយ ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃអង្គារ ដោយទស្សនាវដ្តី កិច្ចការបរទេសសហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Paul Nakasone មេបញ្ជាការនៃបញ្ជាការ Cyber...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច មកពីបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៏ទាំង១០ ឬហៅថា (អាស៊ាន)នោះ បានធ្វើឡើងកាលពីថ្ងៃអង្គារ ដោយបានធ្វើពិភាក្សាគ្នា ជុំវិញបញ្ហាផលប៉ះពាល់ និងការឆ្លើយតប ទៅនឹងការជាសះស្បើយពីជំងឺកូវីដ១៩ ។ ទីភ្នាក់ងារព័ត៌មានវៀតណាម បានចុះផ្សាយថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាស៊ាន បានធ្វើឡើងលើកទី៥២ហើយ ដោយកិច្ចប្រជុំ បានធ្វើការផ្លាស់ប្តូរយោបល់គ្នា...
ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច ដឹកជញ្ជូនលេខ៩៩ បានក្រើនរំលឹកដល់ បងប្អូនកងទ័ពទាំងអស់ ឲ្យបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ និងត្រូវចេះជួយយកអាសារគ្នា នៅក្នុងអង្គភាព ។ ក្នុងពិធីរំលឹកខួប១០ឆ្នាំ នៃការបង្កើតកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ហ៊ុល សំអុន...
ភ្នំពេញ ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ រាជរដ្ឋាភិបាល ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយចំណាយកញ្ចប់ថវិកាសរុប ចំនួន១០៦ ៨៧៤ ២៥៦ ០០០រៀល។ សូម រំលឹក ថាកាលពីថ្ងៃទី២៤...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា អង្គការអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM)បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍ប្រមាណ៣២៦នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ក្នុងរយៈពេលជាងមួយ សប្តាហ៍មកនេះ ។ អង្គការ IOM បានចេញសេចក្តីប្រកាសមួយថា “ក្នុងអំឡុងពេល គឺពីថ្ងៃទី១៥ដល់ ថ្ងៃទី២៥ ខែសីហានេះ ជនអន្តោប្រវេសន៍ចំនួន៣២៦នាក់...
ភ្នំពេញ ៖ លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា មានក្ដីសង្ឃឹមថា គម្រោងអភិវ ឌ្ឍវិស័យព្រៃឈើ នឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និង កាត់បន្ថយភាពក្រីក្រ ផងដែរ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ក្នុងជំនួបពិភាក្សាការងារជាមួយ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ី បានចុះបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.២៧១នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១១៦.៥៨០នាក់ ។ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់៣.៦៦៩.៩៩៥នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៤៧.១៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងដូចគ្នានោះ...