ភ្នំពេញ៖ លោកអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ក្រសួងបាននឹងកំពុងធ្វើការ ពង្រីកវិសាលភាពនៃ ការអនុវត្តគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC)ដោយដាក់បញ្ចូលវិស័យផលិតផល ធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើង នូវលក្ខខណ្ឌការងារ។ ក្នុងកិច្ចប្រជុំគម្រោងរោងចក្រ កាន់តែប្រសើរនៅកម្ពុជា (ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប នៅថ្ងៃទី២០...
បរទេស៖ ប្រទេសអ៊ីស្រាអែល និងបារ៉ែន តាមសេចក្តីរាយការណ៍ ទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតចំណងទាក់ទង ការទូតជាផ្លូវការ បន្ទាប់ពីមានកិច្ចចរចាសម្របសម្រួល ដោយសហរដ្ឋអាមេរិក ត្រួសត្រាយផ្លូវឆ្ពោះទៅរកការ ចុះហត្ថលេខាលើសន្តិសញ្ញាសន្តិភាព។ ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Meir Ben-Shabbat និងរដ្ឋមន្ត្រីការបរទេសបារ៉ែន លោក Abdullatif bin Rashid al-Zayani បានចុះហត្ថលេខាលើ...
ភ្នំពេញ៖ លោក កឹម សុខា បានបង្ហាញសារក្នុងហ្វេសប៊ុក ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ លោកបន្តចុះចែកអំណោយដល់ ពលរដ្ឋរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។ លោកថ្លែងថា លោក និងសហការី បានមកដល់ខេត្តបន្ទាយមានជ័យវិញហើយ ដោយនាំយកស្បៀង និងសម្ភារៈមួយចំនួន (អង្ករ តង់កៅស៊ូ ទឹកស៊ីអ៊ីវ ទឹកក្រូច...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកិច្ចប្រជុំពិភាក្សាការងារ របស់សមាគមនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។ នាឱកាសនោះ សម្ដេច ស ខេង បានឲ្យដឹងថា សហគ្រាសធុនតូច...
បរទេស៖ យ៉ាងហោចណាស់មនុស្ស ៨៨ នាក់ បានស្លាប់ ហើយប្រហែល ៥៣.០០០ គ្រួសារ ត្រូវបានជម្លៀសចេញនៅព្រឹកថ្ងៃច័ន្ទ ដោយសារទឹកជំនន់និងការបាក់ដី នៅភាគកណ្តាលប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អស់រយៈពេលជិតពីរសប្តាហ៍មកហើយ តំបន់នេះបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំង និងការរអិលបាក់ដី ។...
បរទេស៖ ប្រជាជននៅក្នុងស្រុកចំនួន ៥ នៅខាងក្រោមទំនប់ Lam Takhong ក្នុងស្រុក Si Khiu ប្រទេសថៃ ត្រូវបានគេព្រមានអោយត្រៀម សម្រាប់ការជម្លៀសដែលអាចកើតមាន នៅពេលដែលបរិមាណទឹក នៅក្នុងទំនប់នេះលើសពីសមត្ថភាព អតិបរមាដែលមានសុវត្ថិភាព។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា...
ភ្នំពេញ ៖ ព្រឹត្តិការណ៍ នៃការប្រកួតកីឡា វាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ ដែលមានរយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០ បានបើកការប្រកួតជាផ្លូវការ ហើយនាល្ងាចថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិ ។ ក្នុងឳកាសបើកការប្រកួតខាងលើ ដោយអញ្ជើញពីសំណាក់ លោកនាយឧត្តមសេនីយ៍...
បរទេស៖ ប្រធានសភាប្រទេសថៃ លោក Chuan Leekpai គ្រោងជួបជាមួយតំណាង រដ្ឋាភិបាលនិងក្រុមប្រឆាំង នៅក្រៅផ្លូវការនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីលទ្ធភាពនៃការប្រជុំសភាពិសេស នៅពេលការតវ៉ាប្រឆាំង រដ្ឋាភិបាលបានបន្តនៅថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Chuan Leekpai...
បារីស៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទ្វីបអឺរ៉ុបបានឈានដល់ចំនួន ២៥ម៉ឺននាក់ នៅពេលដែលប្រទេសអ៊ីស្រាអែល និងទីក្រុងធំទីពីរ របស់អូស្ត្រាលី គឺទីក្រុងមែលប៊ន បានចាប់ផ្តើមបន្ធូរបន្ថយ ការបិទដ៏តឹងរឹង របស់ពួកគេបន្តិចម្តងៗ ។ បណ្តាប្រទេសអ៊ឺរ៉ុប បានបង្កើនការរឹតត្បិតលើជីវិត រស់នៅប្រចាំថ្ងៃ ដើម្បីដោះស្រាយការឆ្លងដែលកើនឡើង ដោយមានករណីកើនឡើងចំនួន ៤៤ ភាគរយ នៅក្នុងសប្តាហ៍នេះ។ បម្រាមគោចរពេលយប់លើមនុស្ស រាប់លាននាក់...
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសបន្ដបិទចរាចរណ៍ បណ្តោះអាសន្នលើកំណាត់ផ្លូវជាតិលេខ៤ សម្រាប់រថយន្ដធុនធំ ចាប់ពីតំបន់សេដ្ឋកិច្ចពិសេស ដល់ចំណុចអូរដឹម ដើម្បីការពារហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ និងធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់ផ្លូវជាតិ ព្រមទាំងស្ទះចរាចរណ៍ខ្លាំង។ ទន្ទឹមនោះអាជ្ញាធរ ក៏បានអំពាវនាវដល់ អ្នកធ្វើដំណើរទាំងអស់ ពិសេសមធ្យោបាយទាបៗ អាចវៀងផ្លូវចេញពីតំបន់នេះ ដើម្បីកុំឲ្យខូចខាត មធ្យោបាយដោយសារជំនន់ទឹកភ្លៀង៕
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នាព្រឹកនេះ ទំនប់អាងខៃដនត្រូវបានបន្តបាក់ ៨៥ម៉ែត្រ នៃប៉ែកខាងជេីងទំនប់អាង ហេីយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៨៥០ម៉ែត្រ និងមានជម្រៅ ២តឹក ទៅ៣តឹក ។ សូមប្រជាពលរដ្ឋ ឆ្លងកាត់កំណាត់ផ្លូវនេះ ប្រុងប្រយ័ត្នខ្ពស់...
ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានប្រកាសផ្អាក ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែក កូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្រ្តទីប្រជុំជនក្រុងប៉ោយប៉ែត ដោយសារឥទ្ធិពលទឹកជំនន់ហូរពីប្រទេសថៃ បានធ្វើឲ្យកម្រិតទឹកកើនយ៉ាងគំហុក នៅទីក្រុងប៉ោយប៉ែត ហើយលិចផ្ទះបងប្អូន ប្រជាពលរដ្ឋ ជាបន្តបន្ទាប់៕
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថាស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងខេត្តបន្ទាយមានជ័យ បានបណ្ដាលផ្លូវត្រូវបានជំនន់ទឹកភ្លៀង ហូរបុកបាក់ និងផ្លូវដាច់ជាកង់ៗ។ យោងតាមក្រសួងធនធានទឹកបានឱ្យដឹងថា លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ អមដំណើរដោយសហការី និងប្រធាន អនុប្រធានមន្ទីរធនធានទឹក...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណ ដល់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយ ដល់ប្រជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ជាបន្តបន្ទាប់។ ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប...
ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័ត បញ្ចូលក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភា បានពិនិត្យសិក្សារួចរាល់ និងបានទទួលយក សេចក្តីព្រាងច្បាប់ ចំនួន៤ថ្មីទៀត ដែលជាសំណើ...
ភ្នំពេញ: នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀង នៅក្រុងប៉ោយប៉ែត បន្តឡើងខ្លាំង ទោះគ្មានភ្លៀង តែទឹកនៅតែបន្តហូរធ្លាក់មកពីថៃ ពេលនេះបន្តឲ្យលិចលុងលំនៅដ្ឋានពលរដ្ឋរាប់ពាន់គ្រួសារ។ គិតត្រឹមម៉ោងនេះ អាងទឹកអូរខៃដន ទឹកឡើងយ៉ាងគំហុក បានបណ្តាលឲ្យបាក់ទំនប់ទឹកហើយ ពេលនេះទឹកបានហូរកាត់ លើផ្លូវជាតិលេខ៥ យ៉ាងធ្ងន់ធ្ងរ ត្រង់ចំនុចភូមិកូនដំរី សង្កាត់និមិត្ត ក្រហមប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលនេះអាជ្ញាធរ...
ភ្នំពេញ ៖ លោក លីម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឲ្យ ប្រជាពលរដ្ឋបញ្ឈប់សកម្មភាព ទន្ទ្រានយកដីចំណីផ្លូវ និងចាក់ដីលុបរំលោភលើ ដីចំណីផ្លូវ ធ្វើឲ្យផ្លូវ បាត់បង់សោភ័ណភាព និងឆាប់ខូចមុនពេលកំណត់។ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការជ្រើសរើស ផ្លូវក្រវាត់ក្រុងទី៤ ការគ្រប់គ្រង និងការទប់ស្កាត់ ការទន្ទ្រានដីចំណីផ្លូវ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យសភា អាមេរិកលោកស្រី Nancy Pelosi បានឲ្យដឹងថា សេតវិមាននិងសមាជិកសភាសភា ត្រូវតែឈានដល់កិច្ចព្រមព្រៀង ក្នុងរយៈពេល ៤៨ ម៉ោងប្រសិនបើពួកគេ ចង់អនុម័តកញ្ចប់ ជំនួយសង្គ្រោះថ្មី សម្រាប់ជំងឺរាតត្បាតកូវីដ-១៩ មុនពេលបោះឆ្នោត ប្រធានាធិបតីនៅខែវិច្ឆិកា ។ លោកស្រី Pelosi បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC...
បាងកក៖ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃ បានបន្តប្រឆាំងនឹងក្រឹត្យគ្រាអាសន្នមួយ កាលពីថ្ងៃសៅរ៍ដោយបានធ្វើការប្រមូលផ្តុំគ្នា នៅរដ្ឋធានីបាងកក របស់ប្រទេសថៃ រយៈពេលបីថ្ងៃជាប់ៗគ្នា ចាប់តាំងពីវិធានការនេះ ត្រូវបានដាក់ ដើម្បីបង្ក្រាបការតវ៉ា ។ ជាជាងប្រមូលផ្តុំគ្នា នៅកន្លែងតែមួយក្រុម បាតុករ បានរីករាលដាលជាក្រុម និងប្រមូលផ្តុំគ្នានៅតាមផ្លូវបំបែក និងស្ថានីយ៍រថភ្លើងដោយរំខាន ដល់បណ្តាញដឹកជញ្ជូន សាធារណៈ របស់រដ្ឋធានីមួយនេះ យ៉ាងខ្លាំង។ ក្រុមអ្នកតវ៉ាវ័យក្មេង...
សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិកលោក Robert O’Brien នឹងធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល នៅខែក្រោយ ប្រហែលជាបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិក។ អ្នកនាំពាក្យប្រធានាធិបតីលោក Kang Min-seok បានឲ្យដឹងនៅក្នុង សន្និសីទកាសែតមួយ ថាលោក Suh Hoon នាយកការិយាល័យ សន្តិសុខជាតិ របស់ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យសមភាគី របស់លោកធ្វើទស្សនកិច្ច...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះអ្នកឧកញ៉ា លាង ឃុន រួមទាំងថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីប ម៉ុង ទាំងអស់ ដែលបានផ្តួចផ្តើម យុទ្ធនាការ ”ទឹកចិត្តកម្ពុជា” ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ និងគាំពារកងកម្លាំង...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបាន ឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៥:២០នាទីព្រឹក ទំនប់អាងខៃដនត្រូវបានបាក់១៥ម៉ែត្រ នៃប៉ែកខាងជេីងទំនប់អាង ហេីយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៥៦០ម៉ែត្រ និងមានជម្រៅ ២តឹក។នេះបើយោងតាម ហ្វេសប៊ុកផេក របស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ ជាមួយគ្នានេះអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានអំពាវនាវ...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០២០ ។ ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹកបានឲ្យដឹងថា យោងតាមស្ថានភាពបម្រែបម្រួល ជាក់ស្តែងនៃអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជាយើងបានកំពុងនឹង បន្តទទួលនូវខ្យល់មូសុងនិរតី ដែលមានកម្រិតមធ្យម ប្រព័ន្ធសម្ពាធទាបនៅបន្ត...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Chinatimes បានដកស្រង់ប្រភពពីកងកម្លាំងយោធារបស់ប្រទេសចិន និងបានចុះផ្សាយថា ប្រទេសមហាអំណាចផ្នែកសេដ្ឋកិច្ច លំដាប់លេខ២លើពិភពលោកមួយនេះ បានបន្តដំឡើងសាច់ដុំ យោធា ដាក់កោះតៃវ៉ាន់ កាន់តែខ្លាំងនៅពេលបច្ចុប្បន្ននេះ ។ យោធាចិនបានអោយដឹងថា ខ្លួនបានផ្លាស់ប្តូរគ្រាប់មីស៊ីលចាស់ៗ ទាំងអស់នៅតាមឆ្នេរសមុទ្រ ដែលត្រូវបានដាក់ពង្រាយ បែរតម្រង់ទៅរកកោះតៃវ៉ាន់ ជាច្រើនទសវត្សរ៍កន្លងមកនោះ ដោយដាក់ជំនួស ដោយគ្រាប់មីស៊ីល បាលីស្ទក ប្រភេទថ្មី...
ភ្នំពេញ-ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០៖ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយម កាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រង យ៉ាងមានប្រសិទ្ធភាព។ តាមការសង្កេតមើល ពីចរាចរភ្ញៀវចេញចូល ក្នុងផ្សារទំនើបថ្មីស្រឡាង ចុងក្រោយនេះ និង តួរលេខដែលទទួលបាន ពីប្រធានគ្រប់គ្រង មណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរ នៃការចេញ...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះបានឱ្យដឹងថា កម្ពស់ទឹកស្ទឹងព្រែកត្នោត បានកើនឡើង ០,១២ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។ ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖ កម្ពស់ទឹកខាងមុខទ្វារ ៥,៥២ ម៉ែត្រ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បានលើកឡើងថា ការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង គឺជំនួយបានទៅដល់ដៃ ជនរងគ្រោះពិតប្រាកដ ដោយគ្មានការប្រកាន់ និន្នាការនយោបាយ ឬប្រការអ្វីផ្សេងឡើយ។ តាមរយ ៈបណ្ដញសង្គមហ្វេសប៊ុក នៅព្រឹកនេះសម្ដេចក្រឡាហោម ស...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ថា សេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុន នឹងបញ្ចេញទឹក ប្រមាណជាង១លានតោន ដែលមានផ្ទុកសារធាតុវិទ្យុ សកម្មចេញពីរោងចក្រនុយក្លេអ៊ែរ ហ្វុយកូស៊ីម៉ា ចូលក្នុងសមុទ្រ ។ នេះបើយោងតាមកាសែតជាតិ Nikkei, Yomiuri...
សៀងហៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលជាតួលេខ មិនផ្លាស់ប្តូរធៀបនឹងថ្ងៃមុននេះ ។ គណៈកម្មាធិការសុខាភិបាល បានឲ្យដឹងនៅថ្ងៃចន្ទនេះ ។ គណៈកម្មាធិការសុខាភិបាលជាតិ បានចេញសេចក្តីប្រកាសមួយថា អ្នកដែលឆ្លងជំងឺទំាងអស់នេះ សុទ្ធតែជាអ្នកមកពីបរទេស...