ភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន GTVC Speed Boat បានចូលរួមជាមួយ រាជរដ្ឋាភិបាល កម្ពុជា ដោយបានឧបត្ថម្ភ ថវិកា ៥០ ០០០ដុល្លារ សហរដ្ឋអាមេរិក ក្នុងការជួយដល់ជនរងគ្រោះ ជំនន់ទឹកភ្លៀង ដែលកំពុង វាយប្រហារ បណ្តារាជធានីខេត្តក្រុង នៃប្រទេសកម្ពុជា ។ បើតាមលោក ឧកញ៉ា ទៀ វិចិត្រ បានអោយដឹងថា “គោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការងារ មនុស្សធម៌ ក្នុងការចូលរួម ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង ដែលកំពុងកើតមាន នៅក្នុងប្រទេសកម្ពុជា ដែលសម្តេច បានអំពាវនាវ ដល់បងប្អូនរួមជាតិ ចូលរួមធ្វើការងារមនុស្សធម៌ ទាំងអស់គ្នា ក្នុងគោលបំណង ជួយសង្គមជាតិ (ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក) ខ្ញុំសូមចូលរួមឧបត្ថម្ភថវិកា សម្រាប់ជួយប្រជាជន ក្នុងគ្រោះជំនន់ទឹកភ្លៀង នៅកម្ពុជា តាមរយៈ រាជរដ្ឋាភិបាល ចំនួន 50,000$ (ប្រាំមុឺនដុល្លា)”។ លោកឧកញ៉ា បានបន្តថា “ថវិកាទាំងអស់នេះ ខ្ញុំបានប្រគល់ជូនតាមរយៈឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា”៕
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្វេីការដកហូតដីដែលរងការទន្ទ្រាន កាន់កាប់ខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ ភ្នំឱរ៉ាល់ ប៉ែកខាងស្រុកទឹកផុស ។ យោងតាមលិខិត របស់សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២ ខែតុលា...
ភ្នំពេញ៖ លោក អាណាថូលី បូរូវីក (ANATOLY BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញពីការគាំទ្រ ដល់ការអភិវឌ្ឍផ្នែកវិទ្យាសាស្រ្ត ដើម្បីសន្តិភាព និងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សានៅប្រទេសរុស្សី លើផ្នែវិទ្យាសាស្រ្តផងដែរ។ ការឱ្យដឹងបែបនេះធ្វើឡើង នៅក្នុង ជំនួបពិភាក្សាការងារ ជាមួយ...
ភ្នំពេញ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបន្តអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយសណ្តទំនប់ ស្ទឹងព្រែកត្នោត និងផ្នែកខាងក្រោម ប្រុងប្រយ័ត្ន និងត្រៀមលក្ខណ:បន្ថែម ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ជាយថាហេតុពីជំនន់ទឹកភ្លៀងនេះ ខណៈកម្ពស់ទឹកនៅតែបន្តហក់ឡើង។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថានៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ នេះលោក...
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្អែកនេះជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២ដល់១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចររថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២,៣,៤,៥ ផ្លូវជាតិលេខ២០អា , ២១ , ២១អា និង ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិសាស្ត្រ ខេត្តកណ្តាល ជាបណ្តោះអាសន្ន ។ យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាល បានបញ្ជាក់ថា«...
សៅប៉ូឡូ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានរាយការណ៍កាលពីថ្ងៃអង្គារថា មានអ្នកស្លាប់បន្ថែមចំនួន៣០៩នាក់ ដោយសារជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺកើនឡើង ដល់១៥០.៩៩៨នាក់ ។ លើសពីនេះ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកឆ្លងថ្មីមានចំនួន ១០.២២០នាក់ ត្រូវបានរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៥.១១៣.៦២៨នាក់ ។ ក្រុមអាជ្ញាធរសុខាភិបាល...
បរទេស៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃ បានមកបោះជំរំថ្មីរបស់ពួកគេ នៅលើផ្លូវ Phitsanulok នៅខាងក្រៅវិមានរដ្ឋាភិបាល នៅយប់ថ្ងៃពុធបន្ទាប់ពីប៉ូលីស បានបោះបង់ការព្យាយាមដើម្បីបញ្ឈប់ការ ហែក្បួនរបស់ពួកគេ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានដើរទៅវិមានរដ្ឋាភិបាលពីវិមានប្រជាធិបតេយ្យ នាពេលរសៀលថ្ងៃពុធ ដើម្បីធ្វើការទាមទារឱ្យលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង និងកែប្រែរដ្ឋធម្មនុញ្ញថ្មី។ យ៉ាងណាក៏ដោយ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២០ បានដឹកនាំមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ្ធ ចុះពិនិត្យវឌ្ឍនភាពនៃការសាង សង់ប្រពន្ធលូបណ្តោះទឹកចេញពីក្រុងកំពង់ចាម ដែលបានស្រុតបាក់ កាលពីពេលកន្លងទៅ នៅចំណុចសួនច្បារមាត់ទន្លេ ដែលស្ថិតក្នុងភូមិទី៣ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ អស់រយៈពេល ជាង២សប្តាហ៍បានធ្វើឱ្យអាងទឹកមួយចំនួនក្នុងខេត្តស្វាយរៀង មានកម្ពស់ទឹកកម្រិតអតិបរមាខ្ពស់គួរឲ្យព្រួយបារម្ភ ប្រជាកសិករបានកំពុងធ្វើ ស្រូវវស្សាជុំវិញអាង ក៍ទទួលរងប៉ះពាល់លិចស្រូវ និងភូមិឋានរបស់ប្រជាពលរដ្ឋ ។ ក្រសួងបញ្ជាក់ថា «បច្ចុប្បន្នអាងទឹកវ៉ៃគោ កំពុងរងសំពាធយ៉ាងខ្លាំង កម្ពស់ទឹកលើស ពីកម្រិតប្រកាសប្រុងប្រយ័ត្ន បានធ្វើអោយស្រូវវស្សា...
ភ្នំពេញ៖លោក ប៊ុនថា ធឿន ប្រធានសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានដឹកនាំសមាជិកសមាជិកាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ស្រុក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានអញ្ជើញ ចុះសួរសុខទុក្ខនិងនាំយកអំណោយ ព្រមទាំងថវិកាមួយចំនួន ចែកជូនដល់ ដល់លោកយាយ យីម គី អាយុ៧៦ឆ្នាំ ដែលកំពុងជួបការលំបាក ដោយផ្ទះរបស់គាត់ទទួលរងគ្រោះនូវទឹកជំនន់យ៉ាងខ្លាំង នៅភូមិអន្លង់ថ្ងាន់...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១-១៤ ខែតុលា ឆ្នាំ ២០២០ ជំនន់ទឹកភ្លៀងធ្វើឲ្យប៉ះពាល់ដល់ប្រជាជន ជាង៣៩,៧០២គ្រួសារស្មើប្រមាណ១៥៨,៨០៨នាក់ ហើយជាង២,៨៥៣ គ្រួសារត្រូវបានជម្លៀសចេញ ស្មើប្រមាណ១១,៤១២នាក់ ខណៈអ្នកស្លាប់មាន១២នាក់ ផងដែរ។ យោងតាមលិខិតរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៤ តុលា នេះបានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ផ្ទះប្រមាណ៣៩,៤៨៥ខ្នង...
បច្ចុប្បន្នភាពប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញអារម្មណ៍ខឹងក្រេវ ក្រោធ និងក្តៅក្រហាយយ៉ាងខ្លាំង ចំពោះមេដឹកនាំកំពូល របស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានអួតសម្ញែង មីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) ខ្នាតធំរបស់ខ្លួនក្នុងទិវាបុណ្យជាតិ ។កំហឹងក្រេវក្រោធ របស់លោក ត្រាំ បានកើតឡើងក្រោយ ពីកូរ៉េខាងជើង បានធ្វើក្បួនព្យុហយាត្រាយោធា...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងសេវាកម្ម មនុស្សសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន វិទ្យាសាស្ត្រ Cytiva ដែលជាអង្គភាពមួយរបស់ Danaher Corp ដើម្បីបង្កើនការផលិត...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ធនាគារពិភពលោក (WB) បានឲ្យដឹងថា ក្រុមប្រឹក្សាប្រតិបត្តិកាលពីថ្ងៃអង្គារ បានអនុម័តលើទឹកប្រាក់ ១២ពាន់លានដុល្លារអាមេរិក នៅក្នុងការផ្តល់មូលនិធិថ្មីសម្រាប់ បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីទិញ និងចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ១៩ ការធ្វើតេស្ត និងការព្យាបាលសម្រាប់ប្រជាពលរដ្ឋ ។ ផែនការហិរញ្ញវត្ថុ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣០.៤៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ។ សរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១.១២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ សេចក្តីប្រកាសរបស់ ក្រសួងបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយជំងឺ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ថា គ្រោះធម្មជាតិនៅវៀតណាម ដែលបានកើតឡើងក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន២៨នាក់ និងបាត់ខ្លួន ១២នាក់ ។ កាលពីថ្ងៃអង្គារ គណៈកម្មាធិការរកណ្តាលត្រួតពិនិត្យ និងទប់ស្កាត់គ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ពលរដ្ឋវៀតណាមចំនួន ២៨នាក់បានបាត់បង់ជីវិត និង១២នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារគ្រោះទឹកជំនន់បង្កឡើង ដោយទឹកភ្លៀងធ្លាក់ចុះខ្លាំង...
ភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញសារអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ និងសូមឲ្យខ្មែរជួយគ្នាក្នុងគ្រាអាសន្ន តាមលទ្ធភាពរៀងៗខ្លួន។ តាមរយៈហ្វេសប៊ុកផេកលោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា ថ្ងៃនេះ ទោះបីមិនមានអ្វីធំដុំច្រើនក៏ដោយ ក៏ខ្ញុំនិងសហការី បានមកជួបមុខ សួរសុខទុក្ខ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានឧបត្ថម្ភថវិកា ចំនួន១០មុឺនដុល្លារ ដើម្បីជួយសង្គ្រោប្រជាពលរដ្ឋ រងគ្រោះ ជន់លិចផ្ទះសម្បែង តាមដងស្ទឹងព្រែកត្នោត ដោយសារទឹកជំនន់ទឹកភ្លៀង។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ខាងមុខនេះ។ យោងតាមសេចក្ដីជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្តី ចុះនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថាគណៈរដ្ឋមន្រ្តីនឹងរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤...
ភ្នំពេញ៖ ក្នុងនាមក្រុមការងារ កាកបាទក្រហមកម្ពុជា លោកឧកញ៉ាទៀ វិចិត្រ អនុប្រធានកិត្តិយស គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកជំនួយមនុស្សធម៍ មានម្ហូប អាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ដូចជាភួយ និងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋ ចំនួន១៨គ្រួសារ ដែលរស់នៅក្នុង ក្រុមព្រែកពពេល ភូមិកោះអណ្ដែត ឃុំតាតៃក្រោម ស្រុកកោះកុង ដែលជាភូមិដាច់ស្រយាលមួយ ឆ្ងាយពីទីប្រជុំជន ក្នុងខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ជំនួយនេះជាជំនួយផ្នែកមនុស្សធម៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន សម្រាប់ ជូនពលរដ្ឋ ដែលជួបការលំបាក និងដោយពិនិត្យឃើញថាពលរដ្ឋទាំង១៨គ្រួសារនេះ រស់នៅឆ្ងាយពីទីប្រជុំជន ពិបាកទាំងផ្លូវធ្វើដំណើរ ឡើងចុះទៅកាន់ទីផ្សារផងនោះ ទើបនាំយកជំនួយនេះ មកផ្តល់ជូន ផ្គត់ផ្គង់ជូនបងប្អូនប្រជាពលរដ្ឋ ត្រៀមបម្រុងក្នុងរដូវភ្លៀងធ្លាក់ មកផងដែរ៕
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីសង្ឃឹមថា រុស្ស៊ីនឹងជំរុញអ្នកវិនិយោគិន មកពិនិត្យ មើលនូវកាលានុវត្តភាព ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជាថ្មី នាថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម បានអំពាវនាវឲ្យអ្នកប្រមូលទិញ កសិផល-បន្លែបង្ការ និងអ្នកប្រមូលទិញសត្វ បន្តទិញពីប្រជាកសិករក្នុងតម្លៃសមរម្យ ដែលអាចទទួលយកបានទាំងភាគី អ្នកលក់ និងអ្នកទិញ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ យោងតាមសេចក្ដីអំពាវនាវរបស់ ធនាគារអភិវឌ្ឍន៍ជន និងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្នុ ងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ តាមបណ្ដាខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា...
ធនាគារ ជីប ម៉ុង បានសហការជាមួយ Smile Shop ដែលជាក្រុមហ៊ុន E-commerce ដ៏ធំមួយ នៅកម្ពុជា ដើម្បីផ្តល់ការបញ្ចុះតម្លៃ១០% បន្ថែមជូនអតិថិជន ដែលទិញទំនិញនៅហាង Smile Shop និងជ្រើសរើស ការទូទាត់ទំនិញជាមួយ Chip Mong Pay។ អ្វីដែលកាន់តែពិសេសនោះ គឺការបញ្ចុះតម្លៃនេះ បូកបញ្ចូលលើការបញ្ចុះតម្លៃ ដែលមានស្រាប់ផងដែរ។ ដើម្បីទទួលបានការបញ្ចុះតម្លៃ ដ៏អស្ចារ្យ នេះគឺស្រួលបំផុត រាល់ពេលលោកអ្នកទិញទំនិញ នៅហាងទំនិញ អនឡាញ Smile Shop រួចហើយលោកអ្នកគ្រាន់តែជ្រើសរើស ទូទាត់តាម Chip Mong Pay ជាការស្រេច។ ការផ្តល់ជូនដ៏អស្ចារ្យនេះ មានសុពលភាព ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២០។ សម្រាប់អតិថិជន អាចទាញយក Chip Mong Pay តាមរយៈ៖ ?iOS: https://apple.co/2mj4M0i ឬ ?Android: http://bit.ly/2lKEhAG លោកអ្នកក៏អាចទាញយក Smile Shop តាមរយៈ៖ https://bit.ly/smiledeals
ភ្នំពេញ៖ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋ នៅក្រុងច្បារមនទាំងមូល ប្រញ៉ាប់ រើអីវ៉ាន់ឡើង ដាក់លើទីទួលសុវត្ថិភាព ខណៈនឹងមានទឹកជំនន់នៅរយៈ២ម៉ោងទៀត។ លោកអភិបាលបាលសរសេរនៅលើបណ្ដាសង្គមហ្វេសប៊ុកថា «សូមគោរពជម្រាបជូនពុកម៉ែមាមីងបងប្អូនមេត្តាជ្រាបថានៅ ២ម៉ោងទៀត(ម៉ោង១៦) ទឹកជំនន់នឹងកើតមាននៅចំណុច ភូមិរលោង ព្រៃស្លឹក កាហែង ភូមិកាប់ទូក...