មូស្គូ៖ ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស ប្រចាំនៅកូរ៉េខាងជើងលោក Colin Crooks បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ស្ថានទូតអង់គ្លេស ប្រចាំនៅកូរ៉េខាងជើង ត្រូវបានបិទជាបណ្តោះអាសន្ន ហើយបុគ្គលិកទាំងអស់ បានចាកចេញពីប្រទេសនេះ ចំពេលមានការរឹតត្បិតទាក់ទង នឹងមេរោគដែលត្រូវបានណែនាំ ដោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក...
តូក្យូ៖ ប៉ម Tokyo Tower ដែលជាកន្លែងកម្សាន្ត មើលទេសភាពដ៏សំខាន់មួយ របស់រដ្ឋធានីជប៉ុន បានបើកការសង្កេតរបស់ខ្លួនឡើងវិញ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបិទអស់រយៈពេលជិត ២ ខែ ខណៈប្រទេសនេះ ប្រុងប្រយ័ត្នឆ្ពោះទៅរក ភាពប្រក្រតីឡើងវិញបន្ទាប់ពី ការផ្ទុះឡើងនូវវិបត្តិវីរុសកូវីដ១៩។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០...
ភ្នំពេញ៖ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានលើកឡើង ពីហេតុផលសំខាន់ៗចំនួន ៥ចំណុច ដែលអាចអះអាងបានថា ការប្រើប្រាស់ប្រាក់រៀល ជំនួសប្រាក់ដុល្លារ ធ្វើឲ្យប្រទេសកម្ពុជា ចំណេញច្រើនណាស់ ។ កាលពីថ្ងៃទី២៨ ឧសភាម្សិលមិញ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឲ្យមន្ត្រីជំនាញ របស់ក្រសួងសាធារណការ ចុះតាមដាន ត្រួតពិនិត្យការសាងសង់ ជាប្រចាំ លើអ្នកត្រួតពិនិត្យបច្ចេកទេស ទើបអាចធ្វើផ្លូវមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់យូរអង្វែង។ ក្នុងឱកាសចុះពិនិត្យ គម្រោងជួសជុលថែទាំ កំណាត់ផ្លូវជាតិ លេខ៦ កាលពីថ្ងៃទី២៩ ខែឧសភា...
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បាននិងកំពុង បើកកិច្ចពិភាក្សាតុមូល ស្ដីពី ការប្រឈមមុខដាក់គ្នា ខាងភូមិសាស្រ្តនយោបាយ រវាងចិននិងសហរដ្ឋអាមេរិក៕ ដោយ៖ធី លីថូ
វ៉ាស៊ី នតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធ បានពន្យាពេល នៃការបាញ់បង្ហោះ យានអវកាសពាណិជ្ជកម្ម ដែលដឹកអ្នកអវកាសពីរនាក់ ដោយសារតែស្ថានភាព អាកាសធាតុមិនល្អ ជាមួយនឹងការប៉ុនប៉ង បន្ទាប់ពីគ្រោងនឹងធ្វើ នៅរសៀលថ្ងៃសៅរ៍វិញ។ ការសម្រេចចិត្ត ត្រូវបានធ្វើឡើងប្រហែល ១៧ នាទីមុន អ្វីដែលជាការហោះហើរលើកដំបូង ទៅកាន់តារាវិថី របស់អវកាសយានិកណាសា ពីទឹកដីអាមេរិក ចាប់តាំងពីបេសកកម្មអវកាសចុងក្រោយ ក្នុងឆ្នាំ២០១១...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្ដីការ សាលាខេត្តកែប បានអញ្ជើញ ប្រកាសចូលកាន់ មុខតំណែង អភិបាល និងអភិបាលរងខេត្តកែប ។ សូជម្រាបថា នាពេលថ្មីៗនេះ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភានេះ ប៉ូលិសប្រឆាំងកុបកម្ម ត្រូវបានគេដាក់ពង្រាយ នៅពាសពេញទីក្រុងហុងកុង ខណៈក្រុមអ្នកតាក់តែងច្បាប់ កំពុងពិភាក្សាគ្នាលើច្បាប់ថ្មី ដាក់ទោសរាល់សកម្មភាពទាំងឡាយណា ដែលមានរូបរាងមិនគោរព ដល់ភ្លេងជាតិនៃប្រទេសចិន ហើយក៏នៅចំពេល ដែលអាមេរិកក៏កំពុងដាក់សំពាធ ចង់ឲ្យចិនត្រូវតែការពារ ដល់សិទ្ធសេរីភាព របស់ក្រុងមួយនេះ។ ការជជែកនិងពិភាក្សា ដេញដោលគ្នាយ៉ាងក្តៅគគុក ទៅលើច្បាប់ថ្មីនេះ គឺជាការផ្ទុះឡើងចុងក្រោយ នៃការរំជើបរំជួលសកម្មភាព...
ភ្នំពេញ ៖ ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ៣១ ឧសភា ២០២០ អង្គការសុខភាពពិភពលោក បានចេញផ្សាយ អំពី ការពារយុវជន ពីល្បិចកលរបស់ឧស្សាហកម្មថ្នាំជក់ និងបង្ការយុវជន កុំឲ្យប្រើប្រាស់ថ្នាំជក់ និងសារធាតុនីកូទីន។ យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ អង្គការ ចលនា ដើម្បី សុខភាព កម្ពុជា...
បរទេស៖ ប្រទេសវៀតណាម បានសម្លាប់សត្វជ្រូកជាង ៤.០០០ ក្បាល ដែលឆ្លងជំងឺប៉េស្តជ្រូក អាហ្វ្រិកក្នុងឆ្នាំនេះ បន្ទាប់ពីជំងឺនេះ មិនអាចព្យាបាលបាន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយថា ជំងឺនេះបានរាលដាលដល់ ១៥៥ ឃុំ...
សេអ៊ូល៖ បញ្ជាការអង្គការ សហប្រជាជាតិ (UNC) បានឲ្យដឹងថា ខ្លួនមិនអាចកំណត់ ឱ្យបានច្បាស់លាស់ ថាតើកូរ៉េខាងជើង បានចាប់ផ្តើមការដោះដូរកាំភ្លើង ជាមួយកូរ៉េខាងត្បូង ដោយចេតនា ឬដោយកំហុសនោះទេ ប៉ុន្តែបានរកឃើញថា ភាគីទាំងពីរបានរំលោភ លើកិច្ចព្រមព្រៀងឈប់បាញ់។ បញ្ជាការដឹកនាំ ដោយអង្គការសហប្រជាជាតិ ដែលគ្រប់គ្រងតំបន់គ្មានយោធា (DMZ) និងអនុវត្តបទឈប់បាញ់ ដែលបានបញ្ឈប់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣...
ពោធិសាត់៖ មន្រ្តីយោធាម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវអាល់ហ្វា ក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវជាតិលេខ៥៥ លុះជិះមកដល់ចំនុចកើតហេតុ ក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ក៏បានដួលម៉ូតូដោយខ្លួនឯង ធ្លាក់ចូលប្រឡាយទឹក គូចហូរចម្ងាយប្រហែល៣០ម៉ែត្រ ពីកន្លែងកើតហេតុ បណ្តាលអោយជនរងគ្រោះនោះ ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១៤៖៥នាទី ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០កន្លងមកនេះ។...
ភ្នំពេញ៖ ប្រជាជនបានឆ្លងវីរុសកូវីដ១៩ (ប្រភព ១,៧១២នាក់តួលេខពី WHO & CDC) គិតត្រឹមយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៨៤,៨៨៦នាក់ អ្នកព្យាបាលជាសះស្បើយសរុប ចំនួន៖ ៣៦,៩០៨នាក់ អ្នកស្លាប់សរុបចំនួន៖...
កំពង់ចាម៖ ដោយមានការសម្របសម្រួល ពីរដ្ឋបាលខេត្តកំពង់ចាម លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន និងលក្ខខណ្ឌ ទទួលបានឥណទាន ក្រោមកម្មវិធី ហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាមេរិក ជូនប្រជាសហគមន៍កសិកម្ម និងក្រុមសិប្បកម្ម សហគ្រាសធុនតូច...
កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានគេបណ្តេញចេញ ពីគណបក្ស Parti Pribumi Bersatu ប្រទេសម៉ាឡេស៊ី ដែលលោក ក៏ជាសហស្ថាបនិក គណបក្ស ដែលលោកបានបង្កើតឡើង ក្នុងឆ្នាំ ២០១៦ រួមជាមួយសមាជិកសភា ៤ រូបផ្សេងទៀត ដែលបានបដិសេធ មិនគាំទ្ររដ្ឋាភិបាល...
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលេីកឡេីងថា ទីក្រុងហុងកុង មិនអាចត្រូវបានគេមើលឃើញថា ជាការរក្សាកម្រិតស្វ័យភាពខ្ពស់ពីប្រទេសចិន ហើយទឹកដីនេះនឹងមិនធានាចំពោះ ការធ្វើពាណិជ្ជកម្មពិសេសក្រោមច្បាប់របស់សហរដ្ឋអាមេរិក ទៀតនោះទេ។ លោក Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “គ្មានមនុស្សសមហេតុផលណាមួយអាចអះអាង នៅថ្ងៃនេះថា ទីក្រុងហុងកុងរក្សាស្វ័យភាព កម្រិតខ្ពស់ពីប្រទេសចិនដោយផ្តល់នូវ អង្គហេតុនៅលើមូលដ្ឋាន” ដើម្បីឆ្លើយតបទៅនឹងចំណាត់ការរបស់ចិនក្នុងការអនុម័តច្បាប់...
ភ្នំពេញ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ពិភាក្សារកដំណោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ដែលជួបការខ្វះខាតស្បៀង ក្នុងអំឡុងពេល នៃជំងឺ COVID-19 តាមរយៈលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ...
លោកស្រី Giovanna Michelle អ្នកជំនាញផ្នែក ទំនាក់ទំនងអន្តរជាតិរបស់ប្រទេសបារាំង បាននិយាយថា នៅពេលបច្ចុប្បន្ននេះ មេដឹកនាំរបស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅតែបន្តផ្គើន និងគំរាមគ្នាទៅវិញទៅ មកដដែល ដែលនាំអោយភាពតានតឹងរវាងប្រទេសទាំងពីរ នៅតែបន្តកើតឡើងដដែល ។ កាលពីថ្ងៃទី៣ ខែឧសភានេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី បានគំរាមនឹងបណ្តេញកងទ័ពអាមេរិកចេញ...
ភ្នំពេញ៖ ការអនុវត្តសាលដីកា របស់តុលាការកំពូល ដែលធ្វើឡើងដោយអាជ្ញាសាលា នៃសាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ គឺជាការអនុវត្តដ៏ត្រឹមត្រូវ តាមច្បាប់កម្ពុជា ដែលរឿងក្តីនេះ ម្ចាស់បំណុលនៃការអនុវត្ត បានឈ្នះគ្រប់សាលាជំនុំជម្រះក្តី ហើយដែលបាន អូសបន្លាយពេលវេលាជាច្រើនឆ្នាំ។ រឿងក្តីនេះកើតឡើង ដោយសារតែសហកូនបំណុល នៃការអនុវត្ត(អ្នកចាញ់ក្តី) បានកែនប្រមូលគ្នា មកនៅលើ ដី ដែលជាកម្មសិទ្ធិរបស់ម្ចាស់បំណុល...
តើលោកអ្នកកំពុងស្វែងរក អ៊ិនធឺណិតគុណភាពខ្ពស់ សម្រាប់អាជីវកម្មរបស់អ្នក មែនទេ? ឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុត ក្នុងការជាវគម្រោង អ៊ិនធឺណិត EzeBiz ពីព្រោះអ្នកអាចទទួលបានទិន្នន័យ អ៊ិនធឺណិតទូរស័ព្ទ រហូតដល់ 35,000 MB ដោយឥតគិតថ្លៃ ជារៀងរាល់ខែ! EzeBiz គឺគម្រោងអ៊ិនធឺណិត ល្បឿនលឿនពី EZECOM សម្រាប់អ្នកដែលត្រូវការ អ៊ិនធឺណិត គុណភាពខ្ពស់...
សេអ៊ូល៖ លោកប្រធានាធិបតី មូន ជេអ៊ីន គ្រោងនឹងប្រើការប្រជុំអាហារថ្ងៃត្រង់ ដ៏កម្ររបស់លោកជាមួយមេដឹកនាំគណបក្សនយោបាយ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការក្នុងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់វិបត្តិជំងឺកូវីដ-១៩ និងដោះស្រាយបញ្ហាដែលមិនទាន់សម្រេច។ នៅពេលសមាជិកសភាជាប់ ឆ្នោតថ្មីរបស់ប្រទេសកូរ៉េខាងត្បូងគ្រោងចាប់ផ្តើមអាណត្តិ ៤ ឆ្នាំចុងសប្តាហ៍នេះ លោកមូន បានចេញលិខិតអញ្ជើញអាហារថ្ងៃត្រង់ជូនលោកគីម ថេយន់ មេដឹកនាំជាន់ក្រោមនៃគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច និងសមភាគីគណបក្ស Future United លោកជូហូយ៉ាំង។...
លោកស្រី សែន លីន អាជីវករលក់ទូរស័ព្ទ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានសំណាងដោយសារកូនស្រី បើកគម្របអាយស៍កូឡា IZE Cola ដប ឈ្នះទឹកប្រាក់៥លានរៀល ទាំងព្រឹកថ្ងៃទី២២ ខែឧសភា ។ លោកស្រី បានរៀបរាប់ អំពីដំណើរនៃការឈ្នះថា៖ «កូនស្រីទីពីរខ្ញុំឈ្មោះ ចាប សៀវណាយ តែងតែចូលចិត្តញុំាទឹកក្រូចអាយស៍...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅតែចរាចរនៅលើទីផ្សារបានធម្មតា មិនមានការហាមឃាត់នោះទេ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្ដីពីកិច្ចប្រជុំពិភាក្សាអំពីបញ្ហាប្រឈម នៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ ១$ ២$ និង ៥$ នៅកម្ពុជា នាថ្ងៃទី២៨ ឧសភានេះ...
ក្រុមហ៊ុន អ៊ីស្ដ លែន អេន ហូម ឯ.ក (East Land And Home) សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា “ឈ្មោះ សុភ័ក រិទ្ធភោ” មានតួនាទីជាបុគ្គលិកផ្នែកឃ្លាំង ត្រូវបានបញ្ឈប់ពីការងារ ចាប់ពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២០...
វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក ចំនួន ២ រូប បានណែនាំច្បាប់មួយ ដែលមានគោលបំណង រារាំងប្រធានាធិបតីអាមេរិក ពីការដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ ក្នុងនោះមានទាំងសន្ធិសញ្ញា ការពារជាតិទៅវិញទៅមក ជាមួយកូរ៉េខាងត្បូង ដោយគ្មានការយល់ព្រមពីសភា។ ព្រឹទ្ធសមាជិក Ed Markey (D-MA) និងលោក Jimmy Panetta (D-CA) បានណែនាំច្បាប់ការពារសកម្មភាព...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក សោម ពិសិដ្ឋ ជាអភិបាលខេត្តកែបជំនួសលោក កែន សត្ថា ដែលត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី ។
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការរង នគរបាលខេត្តកំពត ត្រូវបានតែងតាំងជា ស្នងការនគរបាលខេត្តកែប ជំនួស លោក បែន តារា ។ នេះបើយោងតាមប្រកាស របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៥ឧសភា។
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Hong Nam-ki បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងបង្កើតមូលនិធិធានា ចំនួន ៥០០ ពាន់លានវ៉ុន (៤០៥ លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដល់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ត ដែលរងការវាយប្រហារ ដោយជំងឺឆ្លងកូវីដ-១៩។ លោកហុង បានលើកឡើងថា មូលនិធិដែលនឹងត្រូវបាន ផ្តល់ហិរញ្ញប្បទានពីរដ្ឋាភិបាល និងក្រុមហ៊ុនផលិតរថយន្ត...
ភ្នំពេញ៖ រាជរដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្ដល់នូវ ហិរញ្ញប្បទានឥតសំណងចំនួន ២.៥០១លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២២,៧៣លាន ដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធវនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ នៅថ្ងៃទី២៧...