តូក្យូ៖ ប្រទេសជប៉ុន បានបញ្ជាក់ពីករណីដំបូង នៃការឆ្លងពីវីរុសថ្មីនៅប្រទេសចិន ដែលបានសម្លាប់មនុស្សម្នាក់ និងជំរុញឱ្យមានការព្រមាន អំពីការធ្វើដំណើរ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមក្រសួងសុខាភិបាលជប៉ុន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថ្ងៃព្រហស្បតិ៍ថា បុរសម្នាក់ដែលមានអាយុជាង ៣០ ឆ្នាំមកពីខេត្ត កាណាហ្គាវ៉ា...
ភ្នំពេញ៖ អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់ពីយុទ្ធសាស្ត្រដែលលោក បានសិក្សាស្រាវជ្រាវរកឃើញ ហើយយកមកអនុវត្តន៍នោះគឺ ៖ “ការផ្លាស់ប្តូរ ពី ខ្លៅ ខ្លាច ឃ្លាន” ។ តាមរយៈហ្វេសប៊ុកលោក មុត ចន្ថា ជាជំនួយការបានលើកឡើងពីប្រសាសន៍លោក កឹម សុខា មកពន្យល់ពីខ្លឹមសារ...
បរទេស៖ កាលពីដើមសប្តាហ៍នេះ កាសែត The Wall Street Journal បានដកស្រង់សម្តីលោក Karim Elaiwi សមាជិកគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់អ៊ីរ៉ាក់ បាននិយាយថា រដ្ឋាភិបាលទីក្រុង បាកដាដ កំពុងពិចារណាទិញប្រព័ន្ធ S-400 របស់រុស្ស៊ី ចំពេលមានការ ព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចនឹងឈប់គាំទ្រ ប្រទេសនេះ។...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែមករា បានឲ្យដឹងថា ក្រុមតាលីបង់បានប្រកាសផ្តល់ ឯកសារមួយទៅដល់ ក្រុមគណៈប្រតិភូតំណាងសហរដ្ឋអាមេរិក ដែលជាលិខិតបញ្ជាក់ ពីការស្នើសុំរបស់ពួកគេស្តីពីបទឈប់បាញ់គ្នា បណ្តោះអាសន្ននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានបញ្ជាក់យ៉ាងច្បាស់ថា នឹងមានរយៈពេលពី ៧ ទៅ ១០ ថ្ងៃ។ ជំហដ៏វិជ្ជមាននេះ ត្រូវបានគេមើលឃើញថា ជាឱកាសមួយដើម្បីបើកទ្វារ ឲ្យ មានកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ប្រទេសអាហ្វហ្គានីស្ថានដែលនឹង...
បរទេសៈ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Rouhani បានលើកឡើង នៅព្រឹកនេះថា ទណ្ឌកម្មទាំងឡាយ ពីសំណាក់ សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ គឺបានកំពុងធ្វើឱ្យប្រទេស អ៊ីរ៉ង់ រឹតតែខ្លាំងថែមទៀត។ លោក Rouhani...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ីទាំងមូល បានលាលែងពីតំណែង នៅថ្ងៃទី ១៥ ខែមករា ដោយអតីតនាយករដ្ឋមន្រ្តី លោក Dmitry Medvedev បាននិយាយថា នេះត្រូវបានធ្វើ ដើម្បីឱ្យប្រធានាធិបតី វ្លាឌីមៀពូទីន អនុវត្តគោលដៅ ដែលបានលើកឡើង នៅក្នុងសុន្ទរកថា របស់លោកទៅកាន់ អង្គនីតិបញ្ញត្តិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦...
ភ្នំពេញ៖ លោក លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុន ផលិតស្រាបៀរកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានចូលរួមជូនដំណើរ អ្នកឈ្នះរង្វាន់ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ចំនួន៣៩នាក់ ទៅកាន់ចក្រភពអង់គ្លេស ក្នុងដំណើរកម្សាន្ត ដែលមានរយៈពេល៥ថ្ងៃ។ ក្រោមទឹកមុខញញឹមញញែម និងរួសរាយរាក់ទាក់ លោក...
ភ្នំពេញ ៖ ក្រោយបែកធ្លាប់វិដេអូជិត៤០វិនាទីដែលមានក្រុមក្មេងស្រី៤នាក់ បានធ្វើសកម្មភាពវាយ ទាត់ធាក់ទៅលើក្មេងស្រីដែលជាសិស្សសាលាផ្សារដើមថ្កូវក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរួចមក សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនពួកគេនៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះហើយ។ បើតាមសកម្មភាពវាយទៅលើក្មេងស្រីម្នាក់នោះ កើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩មកម្ល៉េះ តែទើបបែកធ្លាយនារសៀលនេះ។ ក្មេងស្រីជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីសង្ឃឹមថា នឹងមានអ្នកវិនិយោគជប៉ុន កាន់តែច្រើនមករកស៊ីនៅ ខេត្តបាត់ដំបងខណៈ កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នា យ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក TOKIHIRO NAKAMURA អភិបាលខេត្ត EHIME នៃប្រទេសជប៉ុន នៅរសៀល...
ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ ចេញសេចក្តីណែនាំ ៦ ចំណុច ស្តីពី កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជនជាតិ ចិន វៀតណាម កូរ៉េចាប់ពីថ្ងៃទី ២៤-២៧ ខែមករា ឆ្នាំ ២០២០ ខាងមុខនេះ ។
បរទេស៖ យោងតាមសារព័ត៌មាន West Australian បានផ្សាយថា ជើងហោះហើរ QF642 ដែលធ្វើដំណើរចេញពីទីក្រុង ស៊ីដនីបានចាកចេញ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក គឺអ្នកបើកយន្តហោះ បានរាយការណ៍ពីបញ្ហាមួយ ខណៈពេលដែលយន្តហោះ Airbus A330-202 កំពុងស្ថិតនៅកណ្តាលអាកាស មុនពេលចាប់ផ្តើមចុះចតជាបន្ទាន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦...
ភ្នំពេញ ៖ ក្រុអង្គការសង្គមស៊ីវិល ចំនួន៨២ ស្នើសុំសាលាដំបូងរាជធានីភ្នំពេញធានាថា សវនាការរបស់លោក កឹម សុខាអតីតប្រធានគណបក្សជំទាស់ ដែលត្រូវបានរង់ចាំ អស់រយៈពេលជាយូរមកហើយ គួរតែបើកទូលាយដល់សាធារណជន សារព័ត៌មាន និងការចូលរួមពេញលេញ ពីសំណាក់អង្គការសង្គមស៊ីវិល។ ក្នុងនោះក៏ស្នើសុំដល់តុលាការ ឲ្យផ្ដិតយកទិដ្ឋភាព និងផ្សាយបន្តផ្ទាល់ ពីដំណើរការសវនាការនេះ ដូចដែលបានធ្វើឡើងកាលពីលើកមុន៕
ភ្នំពេញ ៖ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០១៩ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន៣៣២គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៦៨០,១៥០,០០០ រៀល។ ក្នុងនោះបើតាម គេហទំព័រហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០...
ភ្នំពេញ ៖ ក្នុងសវនាការថ្ងៃទី២ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្នុងសំណុំរឿងក្បត់ជាតិ លោក កឹម សុខា លោក គី តិច ដែលជាមេធាវី ខាងរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្រុមមេធាវីការពារក្តីឲ្យ ជនជាប់ចោទ កឹម សុខា បានដាក់សំណួរទៅកាន់អង្គជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា បន្ទុះភ្នំភ្លើងមួយនៅក្នុងប្រទេសហ្វីលីពីន បានប៉ើងផេះអស់ជាច្រើនថ្ងៃ ដែលពេលនេះបានថម ថយនូវអនុភាពបន្តិចវិញ នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែ ក្រុមអ្នកស្រាវជ្រាវបន្ទុះភ្នំភ្លើងបាននិយាយថា គ្រោះថ្នាក់ នៃការបង្កឡើងដោយបន្ទុះភ្នំភ្លើង នៅតែអាចកើតមានឡើងក្នុងកម្រិតខ្ពស់ដដែល ហើយក្រុមអាជ្ញាធរ បានព្រមានដល់ក្រុមអ្នកជម្លៀសខ្លួនចេញ មិនគប្បីវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញភ្លាមៗនោះទេ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា បន្ទាប់ពីរយៈពេលជិត២ឆ្នាំ នៃជម្លោះរវាងមហាអំណាច សេដ្ឋកិច្ចពិភពលោកទាំងពីរ សហរដ្ឋអាមេរិក និងប្រទេសចិន បានចុះហត្ថលេខា លើការផ្អាកធ្វើសង្គ្រាមពាណិជ្ជកម្មមួយ កាលពីថ្ងៃពុធ ដែលអនុញ្ញតឲ្យធ្វើពាណិជ្ជកម្ម នៅទូទាំងពិភពលោក ដែលជាសញ្ញាមួយ នាំឲ្យមានភាពល្អប្រសើរឡើងវិញ ។...
ឃុនដាស់/អាហ្វហ្កានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា មន្ត្រីក្នុងស្រុកបាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា ប៉ូលិសចំនួន១១នាក់ និងក្រុមសកម្មប្រយុទ្ធតាលីបង់ចំនួន១០នាក់ ត្រូវបានសម្លាប់នៅក្នុងពេលប៉ះទង្គិចគ្នា នៅខេត្ត ឃុនដាស់ ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងអំឡុងពេលយប់កាលពីថ្ងៃពុធ ។ លោក Hayyatullah Amiri អភិបាលស្រុក បានប្រាប់ដល់ស៊ិនហួថា “ក្រុមសកម្មប្រយុទ្ធ បានបើកការវាយប្រហារមួយ...
ភ្នំពេញ៖ លោក គង់ អាទិត្យ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា ហៅកាត់ថាស៊ីខៅឌូ បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ពិចារណាដល់ផលប្រយោជន៍កម្មករ ដែលកំពុងជួបការលំបាក ខណៈតំណាងកម្មករ និយោជិត សហជីព និយោជក សមាគមនិយោជក ក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ តំណាងអង្គទូត និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងអ្នកជំនាញ របស់អង្គការអន្តរជាតិ...
ភ្នំពេញ៖ ស្ថិតក្នុងដំណើរការ ប្រទេសមានការអភិវឌ្ឍ បច្ចេកវិទ្យាកាន់តែទំនើប អ្វីក៏ដោយ ក៏ត្រូវបានគេធ្វើទំនើបកម្ម ដើម្បីផ្តល់ភាពងាយស្រួល ដល់ការសាធារណជនគ្រប់រូប ក្នុងការប្រើប្រាស់អ្វីមួយ ជាក់ស្តែងនៅក្នុងបរិបទបច្ចេកវិទ្យា កាន់តែទំនើបនេះ ធនាគារអេស៊ីលីដា (Acleda Bank) និងធនាគារឯកទេស វីង (Wing) បានប្រកាស នូវកិច្ចសហការគ្នា ក្នុងការពង្រីកវិសាលភាព សេវាកម្មផ្ទេរប្រាក់ នៅកម្ពុជា...
ភ្នំពេញ ៖ ការអភិរក្ស សម្លៀកបំពាក់ជនរងគ្រោះក្នុងរបបខ្មែរក្រហម នៅមន្ទីរស២១នេះ ធ្វើឡើងរវាងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងកម្ពុជា និងសហរដ្ឋអាមេរិក តាមរយៈលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងស្ដីពី ការអភិរក្ស និងរៀបចំឯកសារកាតាឡុក នៃសម្លៀកបំពាក់ជនរងគ្រោះ...
ភ្នំពេញ ៖ ក្នុងឱកាសចូលជួប សម្តែងការគួរសម ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោកស្រី OBUCHI Chizuko ដែលជាភរិយា របស់លោក Keizō Obuchi អតីតនាយករដ្ឋមន្ត្រីជប៉ុន បានកោតសរសើរពីកម្ពុជាថា ពិតជាបានទទួលនូវសុខសន្តិភាព យ៉ាងប្រាកដមែន...
BEIRUT៖លោកស្រីCarlos និងលោកCarole Ghosn ដែលជាអតីតប្តីប្រពន្ធដំបូង របស់ក្រុមហ៊ុនផលិតរថយន្ត Nissan បានរួបរួមគ្នាម្តងទៀត នៅ Beirut ហើយពួកគេកាន់ដៃគ្នានៅតាមផ្លូវ ហើយខ្សឹបជាមួយគ្នា ជាភាសាអារ៉ាប់ និងបារាំងលាយគ្នា ព្រមទំាងពួកគេថើបទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែការបង្ហាញ នូវសាមគ្គីភាពដ៏លេចធ្លោបំផុតរបស់គូនេះ កើតឡើងនៅពេលពួកគេ និយាយអំពីអតីតផ្ទះ របស់លោក Carlos...
សាំងហ្គាពួរ៖ សិង្ហបុរីកំពុងបើកឧស្សាហកម្ម ធនាគាររបស់ខ្លួន ដល់អ្នកផ្តល់ប្រាក់កម្ចីឌីជីថល ក្នុងការកែទម្រង់អាចធ្វើឲ្យវិស័យនេះ ពុះកញ្ជ្រោលពាសពេញតំបន់អាស៊ី ដោយមានមហាសេដ្ឋីចិន លោក Jack Ma និងអ្នកជិះកង់ Grab ក្នុងចំណោមអ្នកដែលស្វែងរកអាជ្ញាប័ណ្ណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ធនាគារប្រពៃណីកំពុង ត្រូវបានជំទាស់ដោយដៃគូប្រកួតប្រជែង តាមអ៊ីនធើណេតជំនាន់ថ្មី អាចផ្តល់អត្រាការប្រាក់សន្សំ និងប្រាក់កម្ចីកាន់តែប្រសើរ ព្រោះពួកគេមិនចាំបាច់ចំណាយប្រាក់ លើប្រាក់ចំណាយដូចជាសាខាទេ។...
ភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី ៨ បានចាប់ផ្តើម ហើយព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តា ប្រទេស នៅតំបន់អាស៊ីដូចជាវៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការបញ្ជាក់យ៉ាងច្បាស់ៗថា នៅកម្ពុជាមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ បានឆ្លងនូវជំងឺរលាកសួត បង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅទេ ខណៈប្រទេសជិតខាង មានអ្នកឆ្លង៤៣នាក់។ នេះបើតាមការបង្ហោះនៅលើហ្វេសប៊ុក របស់នាយកដ្ឋានប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងCDC។ លោក លី សុវណ្ណ បានថ្លែងបន្តថា...
ភ្នំពេញ៖ គិតត្រឹមឆ្នាំ 2020 នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ មានបទពិសោធន៍ 25 ឆ្នាំក្នុងការបម្រើជូននូវសេវា ហិរញ្ញវត្ថុដែល ផ្តល់នូវភាពរីកចម្រើនជូន ប្រជាជនកម្ពុជា។ ក្នុងឱកាសដ៏វិសេសនៃ ការអបអរខួបទី 25 ឆ្នាំ និងអបអរឆ្នាំថ្មី ឆ្នាំសកល 2020 នេះ ប្រាសាក់ នៅតែបន្តដំឡើងអត្រាការប្រាក់...
ស្វាយរៀង ៖ ទីតាំងធ្វើអាជីវកម្មចាក់សាក់៣កន្លែង ក្នុងក្រុងស្វាយរៀង ត្រូវបានលោក សរ សុដានី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង និងក្រុមការងារបានចុះត្រួតពិនិត្យ និងផ្អាកជាបណ្ដោះអាសន្ន ព្រោះមិនមានច្បាប់អនុញ្ញាត ម៉្យាងអាជីវកម្មនេះជាលក្ខណះសិល្បៈ តែវាបានបង្កប់នូវសកម្មភាព អសន្តិសុខផងដែរ ។ ការចុះផ្អាកអាជីវកម្មចាក់សាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅទីតាំង៣កន្លែងផ្សេងគ្នា ក្នុងក្រុងស្វាយរៀង...
ភ្នំពេញ ៖ លោក យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO)សមាជិកសភាជប៉ុន បានមកធ្វើដំណើរមកកម្ពុជា ដើម្បីសិក្សាពីសេវាទូទាត់ប្រាក់ តាមប្រព័ន្ធទូរស័ព្ទដៃ និងការអភិវឌ្ឍន៍ប្លុកឆេង ព្រមទាំងពិនិត្យ បញ្ហាប្រព័ន្ធទឹកស្អាតនៅកម្ពុជា ។ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឲ្យលោកយ៉ាម៉ាម៉ូតុ កូហ្សូ ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៦...
ចិន ៖ ក្រុមហ៊ុនផលិតរថយន្ត អេឡិចត្រូនិកអាមេរិក Tesla បានប្រកាសនៅលើគណនី WeChat ផ្លូវការ ថាក្រុមហ៊ុន នឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងរចនានៅប្រទេសចិន បន្ទាប់ពីក្រុមនេះ បានដាក់បង្ហាញរថយន្តផលិត ក្នុងប្រទេសនេះជាលើកដំបូងយោង តាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី ។ នេះកើតឡើងក្នុងរយៈពេល៩ថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Tesla បានប្រគល់រថយន្តម៉ូដែល 3 ដែលផលិតនៅប្រទេសចិន...