ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ក្រុមមន្ត្រីបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ៥នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស កាលពីថ្ងៃពុធ ដោយសារងនូវអាកាសធាតុអាក្រក់ ដែលបានវាយប្រហារមកលើរដ្ឋ Oklahoma និងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ព្យុះសង្ឃរាមួយ បានបោកបក់មកលើតំបន់ Marshall នៅរដ្ឋ Oklahoma នៅវេលាម៉ោងប្រមាណ...
ភ្នំពេញ៖ ដើម្បីជាការរួមចំណែក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល ក៏ដូចជាក្នុងស្មារតីចូលរួម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានជំរុញឲ្យបណ្ដាប្រទេសសមាជិកអាស៊ាន និងអាមេរិក រួមគ្នាទប់ស្កាត់ ជាពិសេសលុបបំបាត់ព័ត៌មាន ក្លេងក្លាយពាក់ព័ន្ធនឹងកូវីដ១៩ ដែលអាចនាំឲ្យមានការ ភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ...
ភ្នំពេញ៖ ក្នុងស្ថានភាពដែលពិភពលោក កំពុងតែមានការព្រួយបារម្ភជាខ្លាំង ចំពោះការរីករាលដាលជាសកល នៃជំងឺកូវីដ១៩នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយជាង ៣៥លានដុល្លារ ដើម្បីគាំទ្រចំពោះវិស័យសុខាភិបាល សាធារណៈរបស់អាស៊ាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី២៣ មេសាលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ បានចូលរួមក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក...
កូឡាឡាំពួរ៖ បទបញ្ជាគ្រប់គ្រងចលនា របស់ប្រទេសម៉ាឡេស៊ី (MCO) ត្រូវបានពន្យាពេលម្តងទៀតដោយរយៈពេល ១៤ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១២ ខែឧសភា ដែលត្រូវបានប្រកាសដោយនាយករដ្ឋមន្រ្តី Muhyiddin Yassin កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២៣ ខែមេសា) ។ យោងតាមសារព័ត៌មាន Channel News Asia...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ី ត្រូវបានគេរាយការណ៍មកថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ជាង៦០.០០០នាក់ ។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា តួលេខផ្លូវការបានបង្ហាញថា រុស្ស៊ី ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងរយៈ ពេល២៤ម៉ោង កន្លងមកនេះមានចំនួន៤.៧៧៤នាក់ ដែលនាំឲ្យតួលេខសរុបគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មានចំនួន៦២.៧៧៣នាក់ ។ យោងតាមទិន្នន័យនៃការស្លាប់ដោយជំងឺកូវីដ១៩ សម្រាប់ប្រទេសរុស្ស៊ី...
មូស្គូ៖ នៅថ្ងៃអង្គារ ទី២១ ខែមេសានេះក្រសួង ការពារជាតិរុស្ស៊ីបានប្រកាសថាខ្លួន បានចេញបញ្ជាឲ្យកងទ័ព រាប់ពាន់នាក់ឱ្យនៅដាច់ដោយឡែក ពីគ្នារយៈពេលពីរសប្តាហ៍បន្ទាប់ពីការធ្វើសមយុទ្ធយោធា ដ៏ធំបំផុតមួយនៅទីក្រុងមូស្គូត្រូវបានលប់ចោល។ យោធាដែលត្រូវបានគេជឿជាក់ថា មានរហូតដល់ទៅដល់ ១៥០០០នាក់គឺបានត្រៀមខ្លួន ត្រូវបានដង្ហែរក្បួន យោធានៅថ្ងៃទី ៩ ខែឧសភាជាព្រឹត្តិការណ៍ ដើម្បីប្រារព្ធខួបលើកទី ៧៥ នៃជ័យជំនះក្នុង សង្គ្រាមលោកលើកទី ២ របស់សហភាពសូវៀត...
ភ្នំពេញ៖ ប្រជាជន បានឆ្លងវីរុសកូវីដ១៩ (ប្រភពតួលេខពី WHO & CDC) គិតត្រឹមម៉ោង៧ យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៃការឆ្លងជំងឺវីរុសកូវីដ១៩៖ សរុបចំនួនប្រជាជន អាស៊ានទាំង ១០ប្រទេស បានឆ្លងវីរុសកូវីដ១៩ ៖ ៣៣,៣០៨ នាក់ អ្នកព្យាបាលជាសះស្បើយសរុបចំនួន៖ ៨,៧៣២នាក់...
អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសក្រិច បានស្វាគមន៍ចំពោះការ បរិច្ចាគរបស់ប្រទេសចិន ដែលបានជួយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលជាប្រទេសមានជនភៀសខ្លួន និងជនអន្តោប្រវេសន៍កំពុងស្នាក់ អាស្រ័យរាប់ពាន់នាក់ ។ លោក Zhang Qiyue អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសក្រិច បានពាំនាំជំនួយដែលជាម៉ាស់ សម្រាប់វះកាត់ ចំនួន២០.០០០ប្រអប់...
BBC៖ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានប្រកាសថា កងទ័ពបន្ថែមចំនួន ៧ ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅអាហ្វ្រិកខាងត្បូង ដើម្បីជួយទប់ស្កាត់ការបិទប្រទេស ប្រយោជន៍ដើម្បីបញ្ឈប់ការរីករាលដាលនៃមេរោគឆ្លង។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អាហ្រ្វិកខាងត្បូងមានករណីឆ្លងវីរុសកូរ៉ូណាកើនដល់ ៣.៤៦៥ ករណី ស្លាប់...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានឲ្យដឹងថា អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡដ្ឋានអូឡាំពិក បានជួសជុលរួចហើយនោះ ដែលបណ្ដោយ ៥០ម៉ែត្រ ទទឹង២៥ ម៉ែត្រ និងមាន១០បន្ទាត់ អាចអង្គុយទស្សនាជាង១៦០០កៅអី បានចំណាយថវិកា ជិត៣លានដុល្លា។...
ស្វាយរៀង ៖ នៅ រសៀលថ្ងៃ ទី២៣ ខែមេសា ឆ្នាំ២០២០ សមកិច្ចជំនាញ នៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ អាវុធហត្ថេត្តស្វាយរៀង បានឲ្យដឹងថានៅវេលាម៉ោង ២២:០០ នាទីថ្ងៃទី២១...
ភ្នំពេញ៖ នៅក្នុងដំណាក់កាល ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអំពាវនាវ សុំឲ្យមានការយោគយល់ពីសំណាក់ បងប្អូនសាសនិកខ្មែរឥស្លាម ដែលត្រូវលុបកម្មវិធី ជួបជុំស្រាយបួសរ៉ាម៉ាឌន ថ្នាក់ជាតិលើកទី៧ ដែលបានគ្រោងធ្វេីថ្ងៃទី២៩ ខែ មេសា ២០២០ខាងមុខនេះ។ សម្ដេចតេជោបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា...
ភ្នំពេញ៖ ដោយសង្កេតឃើញអំពីការបំផុស ព័ត៌មានបំពុល របស់ជនមួយក្ដាប់តូច ជុំវិញជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ចេញជាទស្សនៈ បែបឌីដង ទៅកាន់ក្រុមប្រឆាំងថា ចង់បានអំណាច បែរជា បន់អោយខ្មែរស្លាប់! ស្នេហាជាតិ អីក៏ខុសគេអញ្ចឹង ?។ លោករដ្ឋមន្រ្តី បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៣...
ភ្នំពេញ ៖ ធនាគារពិភពលោក ព្យាករណ៍ថា ការផ្ញើប្រាក់ចេញ នៅទូទាំងសាកលលោក ត្រូវ បានរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងខ្លាំង ប្រមាណជា២០ភាគរយ នៅឆ្នាំ២០២០ ដោយសារ វិបត្តិបណ្តាល មកពីការរាលដាលជំងឺ កូវីដ-១៩ និងការបិទសកម្មភាព សេដ្ឋកិច្ចសឹងតែគ្រប់ ផ្នែកទាំងអស់។ យោងតាមការចេញផ្សាយរបស់ ធនាគារពិភពលោក ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល...
កំពង់ចាម ៖ អ្នកនាំពាក្យសាលាខេត្តកំពង់ចាម និងជាប្រធានមន្ទីរព័ត៌មានខេត្ត លោក ជា ក្រូច បានថ្លែងឲ្យដឹងថា រោងចក្រកាត់ដេរ នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១៧កន្លែង និងមានកម្មករ កម្មការិនី ចំនួន ៣២.៨៦៨នាក់ ស្រី ៣១.០៥៥នាក់ បំរើការងារ ។ គិតត្រឹមថ្ងៃទី២៣ ខែមេសា...
ពោធិ៍សាត់៖ អភិបាល នៃគណះអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះកម្មាធិការ កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ បាននាំយកអំណោយ ជាសម្ភារៈនិងថវិកាមួយចំនួន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ចំនួន៤ភូមិ មានចំនួន ៣៤ គ្រួសារ ស្ថិតក្នុងឃុំប្រម៉ោយ...
ភ្នំពេញ ៖ បន្ទាប់ពីប៉ុន្មានថ្ងៃនេះ កម្ពុជាគ្មានអ្នកឆ្លងជំងឺ កូវីដ-១៩ ថ្មីនោះ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានក្រើនរំលឹក ទៅដល់ប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារខ្លួនពីជំងឺ កូវីដ-១៩ ហើយមិនត្រូវធ្វេសប្រហែសឡើយ ។ សម្ដេច ហេង សំរិន បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដែលកំណត់ការធ្វើអន្តោប្រវេសន៍ ទៅសហរដ្ឋអាមេរិក ជាបណ្តោះអាសន្ន ចំពេលមានជំងឺរាតត្បាតកូវីដ-១៩ ឆ្លងរាលដាលថ្មី។ លោកប្រធានាធិបតី បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានថា“ ដើម្បីការពារកម្មករអាមេរិក ដ៏អស្ចារ្យរបស់យើង ខ្ញុំទើបតែបានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិមួយ ដើម្បីផ្អាកអន្តោប្រវេសន៍ ចូលសហរដ្ឋអាមេរិក...
សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ បានរាយការណ៍ អំពីការកើនឡើង ៤ ខ្ទង់នៃការឆ្លងមេរោគថ្មី នៃជំងឺឆ្លង សម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ដែលបានក្លាយជា ប្រទេសអាស៊ីអាគ្នេយ៍ដំបូង ដែលចំនួនអ្នកឆ្លងលេីសពី ១០,០០០នាក់ ។ ក្រសួងសុខាភិបាល បានឲ្យដឹងថាចំនួនករណីថ្មី នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងចំនួន ១,០១៦ នាក់ដែលស្ទើរតែទាំងអស់កើតឡើងក្នុងចំណោមកម្មករចំណាកស្រុក ដែលមានប្រាក់ខែទាប...
ភ្នំពេញ ៖ ដើម្បីប្រយុទ្ធប្រឆាំង បង្ការការពារ ពីការឆ្លងរាលដាល នៃជំងឺកូវីដ១៩ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំដល់ប្រជាពលរដ្ឋ ដែលត្រៀមខ្លួនចូលបួស (ការតមអាហារ ពេលថ្ងៃរយៈពេល ១ខែ) ក្នុងខែរ៉ាម៉ាឌន នៃសាសនិកឥស្លាម ដែលជាបុណ្យធំ របស់ឥស្លាម ឬហៅតាមកនអ៊ីម៉ាំសាន់ថា ចូលបួសហ្គាម៉ឺវ៉ាន ដែលគ្រោងនៅថ្ងៃទី២៤...
ហុងកុង ៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានឲ្យដឹងថា ប្រទេសចិន បានយល់ព្រមលើការរុះរើ គណៈរដ្ឋមន្រ្តីរបស់លោកស្រី ដើម្បីជួយជំរុញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ-១៩ ។ ការតែងតាំងមន្ត្រីធំ ៗ ចំនួន ៥ រូបនេះក៏បានធ្វើឡើងក្នុងពេល ដែលហុងកុង កំពុងតែចុះចាញ់នឹងការអះអាង ជាថ្មីរបស់ចិន...
រ៉ូម៖ យោងតាមទិន្នន័យចុងក្រោយ ដែលចេញដោយនាយកដ្ឋាន ការពារជនស៊ីវិល របស់ប្រទេស អ៊ីតាលី នៅថ្ងៃពុធបានឱ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សជាង ២៥.០០០ នាក់នៅក្នុងប្រទេសអ៊ីតាលី ដែលបានបិទប្រទេស នាំមកនូវចំនួនសរុប នៃការឆ្លងមេរោគការស្លាប់ និងការជាសះស្បើយឡើងវិញ ក្នុងប្រទេសនេះ មានរហូតដល់ ១៨៧.៣២៧ នាក់ ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ...
ភ្នំពេញ ៖ លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងទៅតម្លៃសរុប នៃបរិមាណផលិតផលក្នុងស្រុក(GDP) របស់កម្ពុជា មានចំនួន១៤.៨៧៥លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ មានការកើនឡើង ក្នុងរង្វង់១៣ភាគរយ។ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត...
ប្រាសាក់ ដែលជាគ្រឹះស្ថាន ហិរញ្ញវត្ថុធំជាងគេនៅ កម្ពុជា បានចូលរួមក្នុង «គម្រោង សហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម» ដែលជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងផ្ដល់កម្ចី ដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ គម្រោងឥណទាននេះនឹងធ្វើឱ្យប្រាសាក់អាចផ្ដល់ កម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនវិនិយោគរហូតដល់ 1,26 ប៊ីលានរៀល (ឬ 30...
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានយករថយន្តបូមលូ ទៅដាក់បូម នៅរាល់ទីតាំងណា ដែលស្ទះទឹក ដែលសកម្មភាពនេះ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់លោក សំដែងនូវក្តីត្រេកអរ ព្រោះមិនបង្កឲ្យប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋ ។ ជាក់ស្តែងនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកអភិបាល...
ភ្នំពេញ ថ្ងៃទី២៣ ខែមេសា៖ Facebook បានប្រកាស នៅថ្ងៃនេះថា ក្រុមហ៊ុន នឹងដាក់ ឲ្យកម្មវិធី Messenger Kids ដំណើរការក្នុងប្រទេស ចំនួន៧០ ទូទាំងពិភពលោក ដោយមានការបញ្ចូល នូវចំណុច ពិសេសថ្មីៗជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល ដល់ឪពុកម្តាយ ក្នុងការជួយឲ្យកូនៗរបស់ ពួកគាត់រក្សា ការភ្ជាប់ទំនាក់ទំនង...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានលើកឡើងថា ប្រទេសជប៉ុន កំពុងប្រឈមមុខ នឹងពេលវេលាដ៏សំខាន់បំផុតរបស់ខ្លួន ប្រសិនបើស្ថានភាពបន្ទាន់ ត្រូវបានដាក់លើការឆ្លងរាលដាល នៃវីរុសកូវីដ-១៩នេះ ត្រូវបានដកចេញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ លោកអាបេ បានសង្កត់ធ្ងន់លើតម្រូវការ ឱ្យប្រជាជនចៀសវាង ពីការធ្វើដំណើរទៅស្រុកកំណើត ដើម្បីមើលឪពុកម្តាយ និងសមាជិកគ្រួសាររបស់ពួកគេ ក្នុងអំឡុងពេលវិស្សមកាល ចាប់ពីចុងខែមេសា ដល់ដើមខែឧសភា...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណបយោធា ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ នៅក្នុងការផ្លាស់ប្តូរមួយ ដែលប្រាកដថា នឹងបង្កើនភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ដែលកំពុងប្រយ័ត្នប្រយែង ពីសមត្ថភាពមីស៊ីលអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន សាធារណៈរដ្ឋឥស្លាម បានចុះផ្សាយថា ផ្កាយរណប Noor ដែលត្រូវបានពិពណ៌នាថា ជាផ្កាយរណបពហុមុខងារ ក៏ត្រូវបានប្រើសម្រាប់ការពារផងដែរ ត្រូវបានគេដាក់នៅក្នុងគន្លង ៤២៥...