ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាលចំនួន ២,៥៨៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ចង់យកមន្ទីរពេទ្យកាល់ម៉ែត្រជាមូលដ្ឋានបង្អែកថ្នាក់ជាតិ ដោយមិនចាំបាច់ ឲ្យពលរដ្ឋខ្មែរ ទៅរកសេវាសុខាភិបាល...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមព្យាករណ៍អាកាសធាតុ របស់ចក្រភពអង់គ្លេស បានព្រមានថា អង់គ្លេស ត្រូវបានគេរំពឹងថា នឹងរងអាកាសធាតុត្រជាក់ខ្លាំង ដូចនៅអង់តាក់ទិក កាលពីយប់ថ្ងៃសៅរ៍ ខណៈដែលសីតុណ្ហភាពបាន ធ្លាក់ចុះទាប រហូតដល់ដក៧អង្សាសេ នៅភាគខ្លះ នៃប្រទេស ។ ព្រិល និងទឹកកក...
ញូដេលី៖ ចំនួនអ្នកស្លាប់ ដោយសារប៉ូលីស បានបាញ់ទៅលើ ក្រុមបាតុករ ដែលមានអំពើហឹង្សា នៅរដ្ឋ Assam ភាគឦសាន ប្រទេសឥណ្ឌា ដែលជាចំណុចកណ្តាល នៃអំពើហិង្សាប្រឆាំងនឹងច្បាប់ ស្តីពីភាពជាពលរដ្ឋ (វិសោធនកម្មច្បាប់) បានកើនឡើងដល់ ៦ នាក់ហើយ ដោយមានមនុស្ស ២ នាក់ទៀតបានស្លាប់ ក្រោយរងការឆាបឆេះ នៅពេលដែលអ្នកដុតភ្លើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨ នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ភ្នំពេញ៖ រដ្ឋបាលខេត្តស្វាយរៀង ប្រកាសថានឹងធ្វើ លំហាត់សង្គ្រោះ គ្រោះមហន្តរាយ រួមគ្នារវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម នៅភូមិទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩៕
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក បេឡជាតិសន្តិសុចសង្គម ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបកំណើត គម្រប់ ៦៥ឆ្នាំ ឈានចូល ៦៦ឆ្នាំ ។ ក្នុងឱកាសគម្រប់ខួប...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ ជាអធិបតីភាព បើកពិព័រណ៍ផលិតផលខែ្មរ និងទំនិញនាំចេញ-នាំចូល កម្ពុជាលើកទី១៤ ឆ្នាំ២០១៩នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា ព្រឹត្តិការណ៍នេះ បានជួយបង្កើនផលិតភាព បង្កើនតម្លៃបន្ថែមលើផលិតផល ពង្រឹងគុណភាពផលិតផល និងសេវា បង្កើតការងារថ្មីៗ បង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ បើកពិព័រណ៍ ផលិតផលខែ្មរ និងទំនិញនាំចេញនាំចូល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៤ កម្រិតអន្តរជាតិឆ្នាំ២០១៩ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាង សកម្ម...
ចូហ័រ បារ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរ បាននិយាយឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ចំនួននៃអ្នកជម្លៀសខ្លួន ចេញដោយសារ គ្រោះទឹកជំនន់បាន កើនឡើង ដែលកើតឡើងនៅរដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ី ក្រោយពីមានភ្លៀងធ្លាក់ យ៉ាងគំហុក...
អាក់ក្រា៖ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ប៉ូលិសបាននិយាយ កាលថ្ងៃសៅរ៍ថា មនុស្សចំនួន៦២នាក់ ត្រូវបានចាប់ខ្លួន សង្ស័យនៅក្នុង ទីតាំងអណ្តូងរ៉ែ ខុសច្បាប់ ស្ថិតនៅភាគលិច ប្រទេសហ្គាណា នៅក្រុង Kenyasi ។ ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពីមានការ...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលបណ្តាញតាម ដានគ្រោះរញ្ជួយដី ប្រទេសចិន ហៅកាត់ (CENC)បានឲ្យដឹងថា គ្រោះរញ្ជួយដី កម្រិត៦,៨រ៉ិចទ័រ បានវាយប្រហារ ដែនកោះ មីនដាណាវ ប្រទេសហ្វីលីពីន នៅវេលាម៉ោង២និង១១ល្ងាច នៅថ្ងៃអាទិត្យនេះ ម៉ោងនៅក្រុងប៉េកាំង ។ គ្រោះរញ្ជួយដីនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ថា ផ្លូវថ្នល់ និងស្ពានតូចធំ ក្នុងប្រទេសត្រូវបាន កសាងនិងកែលម្អឲ្យមាន គុណភាពដើម្បីបម្រើ ដល់ការដឹកជញ្ជូនជាមួយ មធ្យោ បាយគ្រប់កម្រិតទាំងធន់ស្រាល មធ្យម និងកម្រិតធន់ធ្ងន់ ដើម្បីជំរុញសេវាកម្ម ការដឹកជញ្ជូនកាន់តែ មានប្រសិទ្ធភាពខ្ពស់...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩ថា គិតត្រឹម ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ភាគហ៊ុនរបស់បណ្តាញសង្គមយក្ស ហ្វេសប៊ុក (Facebook) បាន ធ្លាក់ចុះ បន្ទាប់ពីមានរបាយការណ៍មួយថា និយតករអាមេរិក ចង់ឲ្យមានការបះបោរ ប្រឆាំងនឹងបណ្តាញសង្គម ដែលពង្រឹងនូវវិធី...
បរទេស៖ មន្ត្រីយោធាជាន់ខ្ពស់ កូរ៉េខាងជើងមួយរូប បាននិយាយថា ការតេស្តបច្ចេកវិទ្យា ការពារជាតិនាពេលថ្មីៗនេះ គឺមានគោលបំណង ទប់ទល់នឹងការគម្រាមកំហែង នុយក្លេអ៊ែ ពីសហរដ្ឋអាមរិក នេះបើយោងតាម ប្រព័ន្ធផ្សព្វផ្សាយ កូរ៉េខាងជើងមួយ ដែលរាយការណ៍ នៅថ្ងៃសៅរ៍ម្សិលមិញនេះ។ ប្រធានអគ្គសេនាធិការ កូរ៉េខាងជើង លោក Pak Jong Chon បានព្រមានថា...
ភ្នំពេញ៖ សម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់ នៃការតាំងពិព័រណ៍សៀវភៅ លើកទី៨ មានប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេង ជាពិសេសយុវវ័យ បានចូលរួមទស្សនា និងការទញសៀវភៅ យ៉ាងច្រើនកុះកុញ ពោលច្រើនជាងរាល់ បណ្តាឆ្នាំមុនៗ។ បើតាមក្រុមយុវជន សម្រាប់ឆ្នាំនេះ គឺពួកគេបានទិញសៀវភៅ ចំណេះដឹងទូទៅផ្សេងៗ ដូចជារឿងនិទាន និងប្រលោមលោក ប្រវត្តិសាស្រ្តខ្មែរ ដោយក្នុងម្នាក់ៗ ចំណាយថវិកា...
ភ្នំពេញ៖ ក្នុងពិធីពិធីសំណេះសំណាលជាមួយនិសិ្សតខ្មែរដែលសិក្សានៅប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានផ្តាំផ្ញើពួកគេថា ត្រូវបង្ហាញអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោក ដើម្បីឲ្យស្គាល់ពីកម្ពុជា កាន់តែច្បាស់ឡើងបន្ថែមទៀត។ លោក ហ៊ុន ម៉ាណែត បានថ្លែងបន្តថា...
ភ្នំពេញ៖ ក្រុមហ៊ុន ហ្គោ ល ដេ ន អេហ្វអិ ក ស៍ លីង ឃែ ភី ថល កាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២ ០ ១ ៩បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តត្បូងឃ្មុំ...
បរទេស៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Steven Mnuchin បាននិយាយនៅថ្ងៃសៅរ៍នេះថា កងទ័ពសហរដ្ឋអាមេរិក នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ផ្អែកលើមូលដ្ឋានការពារ តែម្យ៉ាងប៉ុណ្ណោះ និងថា សហរដ្ឋអាមេរិក នឹងបញ្ចប់គ្រប់ទណ្ឌកម្មទាំងអស់ លើប្រទេសអ៊ីរ៉ង់ នៅពេលដែលទីក្រុងតេអេរ៉ង់ បានបំពេញតាមលក្ខខណ្ឌ ចាំបាច់នានា។ តាមសេចក្តីរាយការណ៍ លោកក៏បាននិយាយប្រាប់ សន្និសីទវេទិកា Doha...
បរទេស៖ ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនទើបបានធ្វើតេស្តមួយផ្សេងទៀត នៅកន្លែងបាញ់បង្ហោះផ្កាយរណប កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជំរុញបង្កើនការទប់ស្កាត់ នុយក្លេអ៊ែយុទ្ធសាស្ត្ររបស់ខ្លួន នេះបើយោងតាម កាសែតកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃសៅរ៍នេះ។ គួរបញ្ជាក់ថា កាសែត KCNA បាននិយាយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្តដ៏សំខាន់ នាថ្ងៃទី០៧ ខែធ្នូ នៅកន្លែងបាញ់បង្ហោះផ្កាយរណប Sohae...
ហាណូយ៖ នាយករដ្ឋមន្រ្តី លោក ង្វៀន ស៊ុនហ្វុក បានអះអាងនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើកំណែទម្រង់ បរិយាកាសធុរកិច្ចរបស់ប្រទេស និងផ្តល់ការគាំទ្រដែលអាចធ្វើទៅបាន សម្រាប់សហគ្រាសបរទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីធ្វើជំនួញនៅវៀតណាម។ យោងតាមសារព័ត៌មាន Vietnam News ក្នុងឱកាសទទួលភ្ញៀវនៅទីក្រុង ហាណូយ កាលពីថ្ងៃម្សិលមិញសម្រាប់ គណៈប្រតិភូមកពីក្រុមប្រឹក្សា ធុរកិច្ចអាមេរិក –...
ពោធិ៍សាត់៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាលស្រុកភ្នំក្រវាញ ធ្វើការការឃាត់ខ្លួន តាមពាក្យបណ្តឹង របស់អាណាព្យាបាល ក្មេងស្រីរងគ្រោះ ដែលបានប្តឹង ទៅសមត្ថកិច្ចនគរបាល ថាជនសង្ស័យនោះ បានល្បូងលួងលោមរួមភេទ ជាមួយកូនស្រីរបស់ខ្លួន ជាអនិតិជនបានចំនួន៤លើក រួចយកទូរស័ព្ទថតពីសកម្មភាពរួមភេទ ឆាតទៅអោយមិត្តភក្តិរបស់ខ្លួន មើលហើយត្រូវបានបែកធ្លាយ។ ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាងមួយរូប ឈ្នះប្រាក់ពិតៗ រហូតដល់ ៨០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ លោក សេក សំបូរ ជាមន្ត្រីរាជការមួយរូប មកពីខេត្តសៀមរាប...
ភ្នំពេញ៖ លោក កឹម សុខា នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួប លោក TAKAHASHI Fumiaki អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា (២០០៣-២០០៦) និងបច្ចុប្បន្ន ជាប្រធានសមាគម មិត្តភាព ជប៉ុន-កម្ពុជា។ បើតាមហ្វេសប៊ុកលោក មុត ចន្ថា នាយខុទ្ទកាល័យលោក កឹម សុខា TAKAHASHI Fumiaki បានដឹកនាំគណៈប្រតិភូ វិនិយោគគិនជប៉ុន ធ្វើទស្សនកិច្ចកម្ពុជា ដោយបានជួបជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន នៃរាជរដ្ឋាភិបាលកម្ពុជា និងបានចូលគាល់ព្រះករុណាមហាក្សត្រ នៃកម្ពុជា។ ឆកយកឱកាសនេះ លោក Fumiaki ក៏បានចូលជួបសម្តែងការគួរសម និងសួរសុខទុក្ខ លោក កឹម សុខា នៅគេហដ្ឋានរបស់លោក។ ជាមួយគ្នានេះ លោក កឹម សុខាថ្លែងថា «ទំនាក់ទំនងអន្តរជាតិរបស់ខ្ញុំ គឺដើម្បីជាតិខ្ញុំ សម្រាប់ប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋខ្មែរ»៕
ក្រុមហ៊ុន ISUZU បានកំពុងបន្តភាព ជាអ្នកនាំមុខគេ និងដឹកនាំ “ឆ្ពោះទៅមុខ ប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការ អគ្គរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន ISUZU ដែលជាកំពូលតារាចម្រៀង ប្រចាំកម្ពុជា លោក ព្រា សុវត្ថិ នឹងតំណាង អោយរថយន្ត Isuzu D-Max Blue Powe ដែលជាប្រភេទ...
ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដ ចតុកោណដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា បានចាត់ទុក វិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានបង្កលក្ខណៈ ងាយស្រួល និងជម្រុញវិស័យឯកជន ឲ្យលូតលាស់ ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ ការថ្លែង របស់លោកស្រីម៉ែន សំអន បែបនេះ នៅក្នុងឱកាសសម្ពោធក្រុមហ៊ុន សូយ៉ាង ដេខ័រេធីវឡៃធីង (SO YANG Decorative Lighting (Cambodia) Co.Ltd) តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសស៍ (GIGA Resources SEZ) ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅថ្ងៃទី១៤ ខែ ខែធ្នូ ឆ្នាំ២០១៩។ ពិធីនេះមានការចូលរួម ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោក លី វ៉ា មីង (Lee Hwa Ming) អគ្គនាយក ក្រុមហ៊ុនសូយ៉ាង ដេខ័រេធីវឡៃធីងព្រមទាំងមន្ត្រីរាជការ កម្មករកម្មការិនី ជាច្រើននាក់ផងដែរ។ លោកស្រី ម៉ែន សំអន បានថ្លែងនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ដល់បងប្អូនកម្មករ កម្មការិនី និងមន្ត្រីរាជការ កងកម្លាំងអ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកសុី នៅខេត្តស្វាយរៀង ផងដែរ។ លោកស្រីម៉ែន សំអន បានបន្តថាក្រុមហ៊ុនដ៏ធំនេះ បានបង្កើតឡើង លើផ្ទៃដីដល់ទៅ ១១.៥ ហិកតា មានជំនាញខាងផលិតអំពូលភ្លើងលំអ ដើម្បីនាំចេញទៅលក់ នៅក្រៅប្រទេស។ នេះពិតជាសមិទ្ធផល និងមោទនភាពរបស់ខេត្តស្វាយរៀងយើង ដែលក្លាយជាមូលដ្ឋានឧស្សាហកម្មមួយ ជាមួយនឹងទុនវិនិយោគជាច្រើន គម្រោងនេះពិតជាផ្តល់ការងារ ដល់ពលករក្នុងស្រុក ផ្តល់ចំណូលជាពន្ធដារនានា រួមចំណែកអភិវឌ្ឍ ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ខេត្តស្វាយរៀង ឱ្យកាន់តែជឿនលឿន ថែមទៀត។នេះក៏ការឆ្លុះបញ្ចាំង នូវជំនឿជឿជាក់ ពីអ្នកវិនិយោគបរទេស លើព្រះរាជាណាចក្រកម្ពុជា ដែលមាន សុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ រឹងមាំ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។ លោកស្រីបានបន្តថា ក្នុងរយៈពេលប្រហែល២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើន សេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ដែលនាំឲ្យចំណូល របស់ប្រជាជន យើងមានការកើនឡើង និងមានជីវភាព កាន់តែធូធារផងដែរ។ ដោយឡែក វិស័យឧស្សាហកម្មក៏កំពុងរីកចំរើន យ៉ាងខ្លាំង ដោយសារយើងមាន គោលនយោបាយ លើកទឹកចិត្តអ្នកវិនិយោគ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស ស្ពានអ្នកលឿង ផ្លូវទឹកដែលត្រូវបានស្ដារឡើងវិញ ឲ្យកាន់តែទំនើប និងជាប់ប្រទាក់ក្រឡាគ្នា នៅពាសពេញប្រទេស ធ្វើឲ្យការធ្វើដំណើរ និងដឹកជញ្ជូនកាន់តែងាយស្រួល។ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះខេត្តស្វាយរៀង គឺជាច្រកទ្វារទិសបូព៌ា នៃប្រទេសកម្ពុជា ដែលភ្ជាប់កម្ពុជា ទៅពិភពលោក តាមរយៈប្រទេសវៀតណាម ។ ដូច្នេះ ខេត្តនេះមានសក្តានុពលភាព ផ្នែកឧស្សាហកម្ម និងទីតាំងយុទ្ធសាស្រ្តដ៏ល្អ។ លោកស្រីម៉ែន សំអនបានស្នើ ដល់ក្រុមហ៊ុន សូមធ្វើប្រតិបត្តិការអាជីវកម្ម ដោយគោរពតាមច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា ម៉្យាងទៀត ក្រុមហ៊ុនត្រូវផលិត និងផ្តល់សេវា ប្រកបដោយគុណភាព និងតម្លៃសមរម្យ ដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ និងកេរ្ថិ៍ឈ្មោះយូរអង្វែង។ ហើយការអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម មិនអាចធ្វើឡើងតែឯកឯង បានទេ ពោល គឺត្រូវអភិវឌ្ឍជាអន្តរវិស័យ រួមគ្នាជាច្រើន ដូចជា ប្រព័ន្ធផ្លូវ ទូរគមនាគមន៍អគ្គិសនី ទឹកស្អាត សួនច្បារ ទីកំសាន្តសាធារណៈ និងត្រូវធានាឲ្យបាន នូវសន្ដិសុខ និងសណ្តាប់ធ្នាប់។ល។ លោកស្រីបានផ្តាំផ្ញើ ដល់អាជ្ញាធរខេត្តស្វាយរៀង ត្រូវធានាសន្តិសុខ សណ្តាប់ធ្នាប់ ត្រូវផ្តល់កិច្ចសហការល្អ បង្ករលក្ខណៈងាយស្រួល និងជួយសម្រួល ដល់អ្នកវនិយោគគិន គ្រប់បែបយ៉ាង ដែលមានបំណង មកបណ្តាក់ទុនវិនិយោគនៅខេត្តស្វាយរៀងស្របតាមអានុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សាចាស់ និងការបង្កើនអ្នក វិនិយោគថ្មី៕
ភ្នំពេញ៖នៅ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចផ្ទះជួលក្រុមទី៥ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ សហការជាមួយកម្លាំងជំនាញ ការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១៤នាក់ ក្នុងនោះមានស្រី០៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។ ជនសង្ស័យទាំង១៤នាក់ នោះរួមមាន៖ ១.ឈ្មោះ វង្ស ឆាយា ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរមិនពិតប្រាកដ, ២.ឈ្មោះ សាយ ធីឌឿន ភេទស្រីអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ធី វាសនា ភេទប្រុស អាយុ២១ឆ្នាំមុខរបរ មិនពិតប្រាកដ,៤.ឈ្មោះ ថុង ស្រីមុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនារីខារ៉ាអូរខេ, ៥.ឈ្មោះ ម៉ុង រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៦.ឈ្មោះ អេង តាម៉ៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាចុងភៅ,៧.ឈ្មោះអាន ស្សាវរី ភេទប្រុស អាយុ២៦ឆ្នាំ, ៨.ឈ្មោះ ជា តារា ភេទប្រុស អាយុ២២ឆ្នាំ, ៩.ឈ្មោះ ស រ៉ាវី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ,១០.ឈ្មោះ ញឹម ចៅចាន់ ភេទប្រុស អាយុ២៧ឆ្នាំ, ១១.គង់ រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងដែក, ១២.ឈ្មោះសន ឆក អាយុ៣៦ឆ្នាំ មុខរបររើស អេតចាយ,១៣.ឈ្មោះពៅ ស្រីនាង ភេទស្រី អាយុ២១ឆ្នាំ មុខរបរធ្វើការតាមហាង, ១៤.ឈ្មោះទេព កញ្ជណា ភេទស្រី អាយុ១៦ឆ្នាំ របរមិនពិតប្រាកដ ជនសង្ស័យ ទាំង១៤នាក់នេះស្នាក់នៅភូមិកើតហេតុ ខាងលើជាមួយគ្នា។ បច្ចុប្បន្នជនសង្ស័យទាំង១៤នាក់ កំពុងត្រូវបាន មន្ត្រីជំនាញ នៃការិយាល័យ ស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរស្តាប់ចម្លើយ សម្រង់សាវតាជាតិ ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធបន្ត និងសរុបរបាយការណ៍ កសាងសុំណុំរឿងតាមនិតិវិធី បញ្ជូនទៅតុលាការ ធ្វើការផ្តន្ទាទោសតាមច្បាប់៕
បរទេស៖ ប៉ូលីសនូវែលសេឡង់បាននិយាយថា ក្រុមអ្នកមុជទឹកបានចាប់ផ្តើមរុករកក្នុងដែនទឹកនៅក្បែរភ្នំភ្លើង White Island ក្នុងកិច្ចប្រឹងប្រែងដើម្បីស្វែងរកសាកសព ២ នាក់ទៀត ខណៈដែលគិតមកដល់ពេលនេះ ប៉ូលីសបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ១៤នាក់ និងរបួសដោយសារតែការរលាកខ្លាំង ចំនួន ២០នាក់ ក្រោយភ្នំភ្លើង White Island បានផ្ទុះ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤...
បរទេស៖ ច្រកសមុទ្រ Hormuz គឺជាផ្លូវទឹកតូចចង្អៀតដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ច្រកសមុទ្រនេះភ្ជាប់បណ្តារដ្ឋឈូងសមុទ្រជាមួយមហាសមុទ្រឥណ្ឌា និងដើរតួជាមួយភាគបីនៃឧស្ម័នធម្មជាតិរាវ និងស្ទើរតែមួយភាគបួន នៃការនាំប្រេងចេញសរុបទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសដាណឺម៉ាក លោក Jeppe Kofod និងរដ្ឋមន្ត្រីការពារជាតិ Trine Bramsen បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
បរទេស: CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែធ្នូនេះបានសរសេរថា ជើងហោះហើរ ប្រភេទពាណិជ្ជកម្មប្រើប្រាស់ថាមពលអគ្គិសនី១០០ភាគរយបានបញ្ចប់ការ ហោះហើរសាកល្បងមួយរបស់ខ្លួននៅក្នុងប្រទេសកាណាដា ហើយវាបានក្លាយទៅជាអ្វីដែលប្រតិបត្តិករទេសចរណ៍បានហៅថា ជាបដិវត្តន៍ថ្មី និងលើកដំបូងបង្អស់របស់ពិភពលោកសម្រាប់ ឧស្សាហកម្មអាកាសចរណ៍។ ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយថាយន្ដហោះ៦កៅអីដែលមានអាយុកាល ៦២ឆ្នាំ ត្រូវបានគេបំពាក់ឡើងវិញជាមួយនឹងកម្លាំង ម៉ាស៊ីនកម្លាំងប្រមាណជា ៧៥០សេះបានធ្វើការហោះហើរចេញពីទីក្រុង Vancouver កាលពីថ្ងៃអង្គារហើយមានភាគខ្យល់ចេញចូលមិនដល់ ១៥នាទីឡើយ។...
បរទេស៖ សរហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នាដាក់បន្ថយពន្ធគយមួយចំនួន លើទំនិញចិន និងពន្យាពេលលើផ្នែកនៃពន្ធគយ ដែលគ្រោងដាក់ចូលជាធរមាន នៅថ្ងៃទី១៥ ខែធ្នូ តាមផ្នែកនៃកិច្ចព្រមព្រៀងជំនួញមួយ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំំងពីរ។ ប្រភពអាមេរិកមួយ ដែលដឹងអំពីការពិភាក្សាគ្នា រវាងប្រទេសទាំងពីរនេះ បាននិយាយប្រាប់ផងដែរថា ប្រទេសចិនក៏បានយល់ព្រមទិញយកផលិតផលកសិកម្ម សហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់៥០ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២០ ជាផ្នែកនៃកិច្ចព្រមព្រៀងគ្នា។ គួរបញ្ជាក់ ប្រធានាធិបតីសហរដ្ឋអាមេរិក...