អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា លោកប្រធានាធិបតីតួកគី លោក Tayyip Erdogan បានថ្លែងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់យោធាស៊ីរី ចំនួន៣០នាក់ ត្រូវបានសម្លាប់ នៅក្នុងអំពើវាយបកដោយតួកគី នៅខេត្តភាគខាងជើងស៊ីរី គឺខេត្ត Idlib ។ គាត់បានថ្លែងប្រាប់ដល់ បណ្តាអ្នកសារព័ត៌មានថា “យើងបានទទួលខុសត្រូវ នៅក្នុងការវាយប្រហារ...
ភ្នំពេញ៖ ក្នុងឱកាសចុះទៅខេត្តកំពង់ធំ នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Murphy បានឈៀងចូលមើល ប្រាសាទគុហនគរដ៏ស្រស់ស្អាត ដែលត្រូវបានកសាង តាំងពីមុនសម័យអង្គរ។ ក្នុងពេលនោះ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា “វាគឺជាតំណាង នៃបេតិកភណ្ឌវប្បធម៌ខ្មែរ ដ៏សម្បូរបែប”៕
បាត់ដំបង៖ ក្រុម The Forest FC បានក្លាយជាជើងឯកមណ្ឌលបាត់ដំបង បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយក្នុងលទ្ធផល ២ទល់១វគ្គផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពីថ្ងៃទី២ ខែកុម្ភៈ នៅទីលានកីឡដ្ឋាន វាលបែកចាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ កីឡាករ វុធ ដេវីត ប្រធានក្រុម The Forest FC បានលើកឡើងថា ការគ្រងតំណែងជើងឯកលើកទី១នេះវាជាមោទនៈភាពមួយសម្រាប់ក្រុម The Forest FC ខណៈ២លើកកន្លងមក បានត្រឹមលេខ៤ប៉ុណ្ណោះ។ ការគ្រងតំណែងជើងឯកលើកដំបូងនេះ ប្រធានក្រុម The Forest FC បានប្តេជ្ញាចិត្តខិតខំ ហ្វឹកហាត់ពង្រឹងសមត្ថភាព ក្រុមបន្ថែមទៀត ដើម្បីលេងឲ្យ ស៊ីសង្វាក់គ្នានៅវគ្គ ផ្តាច់ព្រ័ត្រនៅរាធានីភ្នំពេញ ឈានទៅក្រសោបតំណែងជើងឯក Tiger Street Football 2020 លើកមុខមាត់ខេត្តបាត់ដំបង។ សម្រាប់ជ័យលាភីមណ្ឌលបាត់ដំបងនេះ ដែលជាមណ្ឌលទី៤ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់លេខ១ The Forest FC ទទួលបានថវិការ ១៥០០ ដុល្លារ ក្រុមលេខ២បានទៅលើ FC CROWN...
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម...
តេហរ៉ង់៖ ទីភ្នាក់ងារងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ថា អ្នកនាំពាក្យមកពីអង្គការ ថាមពលបរមាណូអ៊ីរ៉ង់ ហៅកាត់ថា (AEOI)បានលើកឡើងកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ នឹងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដដែល ទោះបីជាមានការដាក់ សម្ពាធពីសហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មានប្រចាំថ្ងៃ Tehran Times បានរាយការណ៍ដូច្នេះ ។ លោក Behrouz Kamalvandi...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការព្យាករណ៍ថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃ ១០ ខែកុម្ភៈឆ្នាំ ២០២០នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាប ភាគឦសាន សីតុណ្ហភាពនឹងចុះត្រជាក់ ដល់១៧អង្សាសេ។ តាមរយៈការតាមដានស្ថានភាព អាកាសធាតុ ក្រសួងធនធានទឹក សង្កេតឃើញថា៖ ចាប់ពី៤ ដល់ថ្ងៃ១០ ខែកុម្ភៈជ្រលងសម្ពាធខ្ពស់រំកិល គ្រប់ដណ្ដប់លើកម្ពុជា ស្ថានភាពបែបនេះ...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរុស្ស៊ី Interfax បានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីមានគម្រោង ដេញជនបរទេស ដែលតេស្តឃើញ ឆ្លងកូរ៉ូណាវីរុសចេញ ស្របពេលដែល ប្រទេសនានា នៅទូទាំងពិភពលោក ព្យាយាមទប់ស្កាត់ ការផ្ទុះរីករាលដាល នៃវីរុស ដែលសម្លាប់មនុស្សអស់ ៣៦១នាក់ ក្នុងប្រទេសចិន ចាប់តាំងពីវីរុសនេះ បានបង្ហាញខ្លួន ដំបូងក្នុងខែធ្នូ។ នាយករដ្ឋមន្ត្រីរុស្ស៊ី...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ចំនួននៃអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន បានកើនឡើង ដល់៣៦១នាក់ ហើយផ្សារហ៊ុន និងទីផ្សារផលិតលផល បានធ្លាក់ចុះយ៉ាងគំហុក នៅត្រឹមថ្ងៃចន្ទនេះ ខណៈដែលក្រុម អ្នកវិនិយោគិន ជាច្រើនបានព្យាយាម ដើម្បីរក្សាទ្រព្យសម្បត្តិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០បាននិងកំពុង អញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធ សន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើង នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ជួបពិភាក្សាការងារ ជាមួយលោកស្រី ហាក់ ចាហានមូន (Hak Ja Han Moon) ស្ថាបនិកអង្គការ សហព័ន្ធសន្តិភាពសកល នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាត...
បរទេស៖ នៅថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងមិនទទួលយកទំហំសំណង ដែលអ៊ីរ៉ង់ បានផ្តល់ដល់ក្រុមគ្រួសារជនជាតិអ៊ុយក្រែន ដែលត្រូវបានសម្លាប់ នៅក្នុងការធ្លាក់យន្តហោះ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីខែមុនឡើយ ហើយនឹងនឹងស្វែងរកលទ្ធភាព ក្នុងការទាមទារ ឲ្យបានកាន់តែច្រើន ជាងនេះ។ ថ្លែងទៅកាន់...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក នឹងចេញច្បាប់ កាន់តែតឹងរឹងខ្លាំងឡើង លើការដោះលែងមនុស្ស ជាប់សង្ស័យ ពីបទល្មើស ប្រព្រឹត្តអំពើភេរវកម្ម ក្រោយមានអ្នកវាយប្រហារ ឥស្លាមមួយរូប បានចាក់មនុស្សពីរនាក់រងរបួស ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបានដោះលែង។ បុរសមានឈ្មោះ Sudesh Amman ដែលជាប់ពន្ធនាគារ ក្នុងឆ្នាំ២០១៨ ដោយសារតែមាន ឯកសារភេរវករ និងចែកចាយពីអត្ថបទផ្សព្វផ្សាយ ភេរវកម្មនោះ...
ភ្នំពេញ៖ ស្របពេលដែល ប្រទេសចិន កំពុងតែផ្ទុះជំងឺ រលាកផ្លូវដង្ហេីម បង្កដោយវីរុសកូរ៉ូណា និងមានការរីករាលដាល យ៉ាងខ្លាំងនោះ ក្រសួងការបរទេស និងបណ្តាស្ថានតំណាង របស់កម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន កំពុងធ្វើការទាក់ទង យ៉ាងជិតស្និទ្ធ ជាមួយអាជ្ញាធរ និងក្រសួងការបរទេសចិន ដើម្បីតាមដានបច្ចុប្បន្នភាព នៃសុខុមាលភាព របស់ពលរដ្ឋខ្មែរ ជាពិសេសនិស្សិតខ្មែរ ដែលកំពុងសិក្សា...
បរទេស៖ ទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានចោទសហរដ្ឋអាមេរិក ពីបទពង្រីការភ័យខ្លាច ជុំវិញការផ្ទុះឡើងនៃកូរ៉ូណាវីរុស តាមរយៈការជម្លៀសពលរដ្ឋខ្លួនចេញ និងរឹតបន្តឹងលើការធ្វើដំណើរ ជំនួយការផ្តល់ជំនួយដែលមានសារៈសំខាន់។ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា ទីក្រុងវ៉ាស៊ីនតោន បានបង្កើតនិងពង្រីកបន្ថែមនូវភាពស្លន់ស្លោរ ហើយលោកស្រី បានលើកឡើងថា អង្គការសុខភាពពិភពលោក នាពេលថ្មីៗនេះ ណែនាំប្រឆាំងនឹងបម្រាមលើជំនួញនិងការធ្វើដំណើរ។ ...
ភ្នំពេញ៖ លោក មុំ គង់ នាយកប្រតិបត្តិ អង្គការចលនាដើម្បី សុខភាព កម្ពុជាបានអះអាងថាមានប្រជាពលរដ្ឋខ្មែរស្លាប់ដោយសារ ផលិតផលថ្នាំជក់ ១៥០០០នាក់ ជារៀងរាល់ឆ្នាំ ព្រមទាំងខាតបង់ សេដ្ឋកិច្ចជាតិ ជាង៦០០លានដុល្លារផងដែរ។ ក្នុងវគ្គបណ្ដុះបណ្ដាល អ្នកសារព័ត៌មានស្ដីពី ការត្រួតពិនិត្យផលិតផលថ្នាំជក់ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ លោកមុំ គង់ មានប្រសាសន៍ថា ...
ការជួបជុំមិត្តភ័ក្តិក្រោយបើកប្រាក់ខែ ជារឿងធម្មតាទៅហើយដើម្បីបន្ធូរអារម្មណ៍។ ចុះបើការជួបជុំគ្នានាំមក នូវសំណាងល្អបានឈ្នះរង្វាន់ធំទៀតនោះ មិនកាន់តែពិសេស? លោក ហេង ឈុនអ៊ឹម ជាបុគ្គលិកនៅរោងចក្រមួយ ដែលស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានសំណាងត្រូវរង្វាន់ទឹកប្រាក់៥០លានរៀល ពីស្រាបៀរ កម្ពុជាថ្ងៃទី ១០ មករា ជាថ្ងៃបើកប្រាក់ខែរបស់គាត់។ លោកបានរៀបរាប់ថា៖ «ថ្ងៃឈ្នះហ្នឹងខ្ញុំចូលលុយគ្នាទិញ កម្ពុជា មួយកេស ហូបជុំគ្នា៤នាក់ ហើយកំប៉ុងដែលមានតម្លៃស្មើ៥០លានរៀលនោះ គឺកំប៉ុងចុងក្រោយ គាស់ដោយខ្ញុំខ្លួនឯងផ្ទាល់។ បើទោះបីជាអីចឹង រង្វាន់៥០លានរៀលនេះ ខ្ញុំមិនអាចយកតែម្នាក់ឯងទេ ខ្ញុំនឹងបែងចែកគ្នា៤នាក់ស្មើតែម្តង ព្រោះនេះរាប់ថាជាសំណាងរួម» ។ ...
បាត់ដំបង៖ ពិតជាគួរឲ្យសរសើរមែននូវ សន្ដានចិត្តដ៏ស្រស់ថ្លារបស់លោក ឆែម ចន្ថា វ័យ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ទឹកប្រាក់ ៥០លានរៀលពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំង វើក WURKZ សុខចិត្តយកប្រាក់រង្វាន់ខ្លះទិញម៉ាស់ ដើម្បីចែកជូនអ្នក ធ្វើដំណើរតាមផ្លូវ សម្រាប់ការពារខ្លួនពីវីរុសផ្លូវដង្ហើមប្រភេទថ្មី កូរ៉ណា។ អាជីវករលក់ម៉ូតូនៅស្រុកមោងឫស្សីរូបនេះ បានរៀបរាប់ពេលមកបើករង្វាន់ ដោយផ្ទាល់ថា៖ «ខ្ញុំគិតថា វាពិតជាបុណ្យកុសល ភ័ព្វសំណាងខ្លាំងណាស់សម្រាប់ខ្ញុំ...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្រុមអ្នកពន្លត់អគ្គីភ័យប្រមាណ១៥០នាក់ និងដែលមានម៉ាស៊ីនបាញ់ទឹកចំនួន២៥គ្រឿងបានព្យាយាម ពន្លត់ភ្លើងដែលបានឆាបឆេះឡើងនៅ Holborn ដែលជាស្រុកបង្កើតឲ្យមានច្បាប់ប្រើប្រាស់ជាប្រវត្តិសាស្ត្រមួយ ស្ថិតនៅភាគកណ្តាលនៃទីក្រុងឡុងដ៏ កាលពីព្រឹកថ្ងៃអាទិត្យ ក្រោយពីមានអគ្គីភ័យបានឆាបឆេះអគារ៦ជាន់ចំនួន០១កន្លែង ។ កងពលតូចពន្លត់អគ្គីភ័យប្រចាំនៅក្រុងឡុងដ៏ បានដឹងថា នៅវេលាម៉ោង១០និង៤០នាទីយប់ ត្រូវនឹងម៉ោង២២និង៤០នាទីម៉ោងសកល កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការឆាបឆេះផ្នែកដំបូល ។...
វ៉ូហាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រនៅអង្គភាព ស្រាវជា្រវជាន់ខ្ពស់របស់ប្រទេសចិន ផ្នែកវិទ្យាសាស្ត្រធម្មជាតិបាន រកឃើញហេតុផលមួយផ្សេងទៀត សម្រាប់ការឆ្លងវីរុសកូរ៉ូណា ដែលជាដើមចមដំបូងនៅក្រុងវ៉ូហាន ។ វីរុស ដែលបានប្រកាសថា បណ្តាលឲ្យបាត់បង់ជីវិតមនុស្សជាង៣៦០នាក់នៅក្នុងប្រទេសចិន អាចឆ្លងតារមយៈប្រព័ន្ធអាហាររំលាយអាហារ និងនៅក្នុងលាមករបស់មនុស្ស នេះបើតាមការអះអាងពីក្រុមអ្នកវិទ្យាសាស្ត្រ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការរំលឹកឡើងវិញ អំពីទំនាក់ទំនង ផ្នែកការទូត ជាមួយកូរ៉េទាំង២ គឺខាងត្បូង និងខាងជើង ដែលមានការលេចអណ្តែតៗ ជាមួយគ្នា ប៉ុន្តែមកដល់បច្ចុប្បន្ន ទំនាក់ទំនងជាមួយកូរ៉េទាំង២ មានល្បឿនលឿន ពោលគឺមាន ភាពល្អប្រសើរ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយនិស្សិត និងពលករខ្មែរនៅកូរ៉េខាងត្បូង...
ភ្នំពេញ ៖ ឆ្លើយតបនឹងមតិលើកឡើងមួយចំនួនដែលបានឌឺដងមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាដែលជំរុញឲ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរនៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺរលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ។ គិតមកត្រឹមថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺប្រភេទថ្មីនេះដែលបានរីករាលដាលចាប់ផ្តើមចេញពីទីក្រុងវូហាន នៃខេត្តហ៊ូប៉ី បានសម្លាប់មនុស្សជាង៣៦០នាក់ ។ សម្តេចតេជោក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅកូរ៉េ នៅថ្ងៃទី៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា សម្តេចស្មានថាមានអ្នកធ្វើបាតុកម្មប្រឆាំងសម្តេចច្រើនរហូតដល់លិចទីក្រុងសេអ៊ូទាំងមូល តែសម្តេចមើលឃើញមានចំនួនតិចតួចបំផុត ។ សម្តេចបន្តថា កាលពីពេលសម្តេចទៅអាមេរិក បារាំង និងប៊ែលហ្សិក ដែលលេចលឺថា នឹងបាតុកម្មនោះ សម្តេចថា ការពិតមានអ្នកស្វាគមន៍សម្តេចច្រើនជាងអ្នកធ្វើបាតុកម្ម លើកលែងតែហ្សឺណែវទេដែលអត់មានធ្វើបាតុកម្ម ។ សម្តេចតេជោបញ្ជាក់ថា “ខ្ញុំស្មានតែមហាបាតុកម្មរបស់គេនោះ វាមានមនុស្សច្រើនជន់លិចទីក្រុងសេអ៊ូល...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាស នៅចំពោះមុខពលរដ្ឋ និងនិស្សិតខ្មែរ កំពុងស្នាក់នៅនិងសិក្សាថា សម្តេច គឺជាបុគ្គលជោគជ័យ នៅក្នុងនយោបាយរបស់កូរ៉េ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រឆាំង គួរតែពិចារណាឲ្យដិតដល់មុន នឹងធ្វើការប្រឆាំង ជាក់ស្តែងអ្នកនៅកូរ៉េ ដែលបានចូលរួមធ្វើបាតុកម្ម មានអ្នកស្រែកថា សម្តេចតេជោ គ្រោះថ្នាក់ជាងវីរុសកូរ៉ូណាទៀត ៕
ភ្នំពេញ ៖ ឆ្លើយតប នឹងមតិលើកឡើងមួយចំនួន ដែលបានឌឺដង មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជំរុញឲ្យសម្តេច ទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ជាទីដែលផ្ទុកមេរោគជំងឺ រលាកសួតប្រភេទថ្មី បង្កដោយវីរុសកូរ៉ូណានោះ សម្តេចបានប្រកាសថា នឹងចុះសួរសុខទុក្ខបង ប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ប្រសិនបើរដ្ឋាភិបាល ចិនអនុញ្ញាត...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការនៃប្រទេស អ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានប្រកាសថាប្រធានផ្នែកកិច្ចការងារការបរទេស ថ្មីរបស់សហភាពអ៊ឺរ៉ុបលោក Josep Borrell កំពុងធ្វើដំណើរទៅកាន់ប្រទេស អ៊ីរ៉ង់ ដើម្បីជួបជាមួយមេដឹកនាំប្រទេសនេះ នៅចំពេលដែលកំពុងមានភាពតានតឹងក្នុងតំបន់នោះ។ គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃសកម្មភាពចុងក្រោយ របស់សហភាពអឺរ៉ុបក្នុងការព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងទីក្រុងតេរ៉ង់ និងមហាអំណាចពិភពលោក។ កន្លងមកភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកើនឡើងជាលំដាប់ចាប់តាំងពីប្រធានាធិបតី ដូណាល់ត្រាំ...
ភ្នំពេញ ៖ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចបានជំរុញពលករខ្មែរនៅកូរ៉េ ជួយទិញស្វាយកម្ពុជា ដើម្បីលើកស្ទួយសេដ្ឋកិច្ចកសិករ នៅក្នុងប្រទេសឲ្យមានជីវភាព កាន់តែរីកចំរើនបន្ថែមទៀត ។ របាយការណ៍ពីក្រសួង កសិកម្មបង្ហាញថា បច្ចុប្បន្នផ្ទៃដីដាំដុះស្វាយ នៅទូទាំងប្រទេសមានចំនួន...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែ កម្ភៈ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានជួយ សង្រ្គោះក្មេងប្រុសម្នាក់ ដែលវង្វេងពីក្រុមគ្រួសារ ដូច្នេះប្រសិនបើបងប្អូន ប្រជាពលរដ្ឋ មានបាត់កូនប្រុស ដែលមានភិនភាគដូចក្នុងរូប សូមទំនាក់ទំនង មកប៉ុស្តិ៍នគរបាលរដ្ឋបាល និរោធន៍ ខណ្ឌច្បារអំពៅ និងទំនាក់ទំនង មកលេខទូរស័ព្ទខាងក្រោម : 061 77 88...
បរទេស៖ បញ្ហានៃការស្តារនីតិសម្បទា និងឃ្លាំមើលអតីតភេរវករ ដែលត្រូវបានផ្តន្ទាទោសរឹតតែខ្លាំងឡើង បន្ទាប់ពីមានការវាយប្រហារ កាលពីខែវិច្ឆិកា នៅពេលដែលអតីតអ្នកទោសម្នាក់ បានចាក់សម្លាប់មនុស្ស ២ នាក់ និង៣នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់អាជ្ញាធរកាលពីថ្ងៃអាទិត្យ និងត្រូវបានស្រង់សម្តី ដោយសារព័ត៌មាន The...
ហុងកុង៖ បុគ្គលិកពេទ្យហុងកុងរាប់រយនាក់ បានឈប់ធ្វើការនៅថ្ងៃច័ន្ទ (ទី ៣ ខែកុម្ភៈ) ដោយទាមទារឱ្យទីក្រុងនេះ បិទព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគឆ្លងរលាកផ្លូវដង្ហើម បណ្តាលមកពីវីរុស កូរ៉ូណាវីសុ ដោយបុគ្គលិកជួរមុខបានគំរាមថា នឹងធ្វើតាមនៅថ្ងៃខាងមុខ។ យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០...