ភ្នំពេញ៖ លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) បានឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ សមាគមវប្បធម៌កូរ៉េ នឹងរៀបចំពិព័រណ៍គំនូរនៅកម្ពុជា រួមជាមួយរាត្រីស្រមោលស សប្បុរសធម៌ នៅខេត្តសៀមរាប ដោយនាំយកនូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចូលរួម វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ។ វេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ រៀបចំឡើងដោយ សហព័ន្ធស្រូវអង្ករកម្ពុជា ក្រោមអធិបតីភាពខ្ពង់ខ្ពស់...
បរទេស៖ ការនាំចេញទុរេនរបស់វៀតណាម ទៅកាន់ទីផ្សារមួយចំនួនដូចជាប្រទេសថៃ ហុងកុង និងកូរ៉េខាងត្បូង បានកើនឡើងពីរខ្ទង់ ក្នុងរយៈពេលប្រាំពីរខែដំបូងឆ្នាំនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសចិននៅតែជាអ្នកទិញធំបំផុត របស់វៀតណាម ខណៈដែលការនាំចេញបានកើនឡើងជិត ៥៣ភាគរយ ដែលកើនដល់ ១,៤៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បានឱ្យដឹងថា ពន្ធនាគារចក្រភពអង់គ្លេស បានចាប់ផ្តើមដោះលែង ជនល្មើស ជាច្រើននៅមុនកាលកំណត់ ។ ការសម្រេចចិត្តនេះគឺជាផ្នែក នៃគម្រោងរបស់រដ្ឋាភិបាល ដើម្បីដោះស្រាយជាមួយ នឹងការកកស្ទះពន្ធនាគារ នៅទូទាំងប្រទេស ។ ផែនការនេះនឹងត្រូវបាន គេរាយការណ៍ថា នឹងឃើញមនុស្ស ៥,៥០០នាក់នឹង ទទួលបានសេរីភាពឡើងវិញនៅក្នុងខែកញ្ញា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានដកស្រង់សំដីកងទ័ពជើងទឹករបស់ប្រទេសប្រេស៊ីលដែលបាននិយាយថា កងទ័ពជើងទឹកអាមេរិក និងចិនកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នាដែលដឹកនាំដោយកងកម្លាំងប្រដាប់អាវុធប្រេស៊ីលជាលើកដំបូង។ សមយុទ្ធយោធាដែលត្រូវបានគេស្គាល់ឈ្មោះថា៖Operation Formosa គឺជាសមយុទ្ធយោធាដ៏ធំបំផុតមួយរបស់អាមេរិកឡាទីនហើយវាត្រូវបានធ្វើឡើងដំបូងតាំងពីឆ្នាំ១៩៨៨មកម្ល៉េះនៅជិតទីក្រុង Formosa ប្រទេសប្រេស៊ីល។ បុគ្គលិកយោធាប្រហែល៣,០០០ នាក់មកពីបណ្តាប្រទេសរួមទាំងអាហ្សង់ទីន បារាំង អ៊ីតាលី ម៉ិកស៊ិក នីហ្សេរីយ៉ា ប៉ាគីស្ថាន សាធារណរដ្ឋកុងហ្គោ និងអាហ្វ្រិកខាងត្បូង បានចូលរួមក្នុងសមយុទ្ធដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយនឹងបញ្ចប់នៅថ្ងៃទី១៧ខែកញ្ញា។ អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធប្រេស៊ីលបានប្រាប់ក្រុមអ្នកយកព័ត៌មានថាសមយុទ្ធឆ្នាំនេះរួមមានយោធាចិនចូលរួម៣៣នាក់និង៥៤នាក់មកពីកងទ័ពជើងទឹកសហរដ្ឋអាមេរិកខណៈដែលកាលពីឆ្នាំមុន...
ពោធិ៍សាត់:អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅរសៀលថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤បានដឹកនាំមន្ត្រីជំនាញ និង អាជ្ញាធរស្រុកបើកកិច្ចប្រជុំស្តីពីការត្រៀមចុះបោះបង្គោលព្រំតាមព្រំប្រទល់ និង ធ្វើរបងហ៊ុំព័ទ្ធជុំវិញនៃគម្រោងវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កិច្ចប្រជុំនោះបានធ្វើឡើងនៅក្រុមហ៊ុនវារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ដោយមានការអញ្ជើញចូលរួមពីលោកហេង សុភាណា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធទ័ពជើងទឹកដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ខ្លួន។ សមយុទ្ធដែលនឹងមានឈ្មោះថាOcean-2024បានចាប់ផ្តើមកាលពីថ្ងៃអង្គារម្សិលមិញ ហើយត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងពេលដំណាលគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក និងអាកទិក ក៏ដូចជាសមុទ្រមេឌីទែរ៉ាណេ កាសព្យែន និងសមុទ្របាល់ទិកផងដែរ។ លោក Putin បាននិយាយថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីវាយតម្លៃការត្រៀមខ្លួនប្រយុទ្ធរបស់កងទ័ពជើងទឹករុស្ស៊ី និងកងទ័ពអាកាស ក៏ដូចជាពិនិត្យមើលអន្តរប្រតិបត្តិការរបស់ពួកគេ។ លោកPutin បានធ្វើការថ្លែងការបែបនេះនៅពេលលោកបានចូលរួមក្នុងការបើកសមយុទ្ធតាមរយៈតំណភ្ជាប់វីដេអូដោយក្នុងនោះមេដឹកនាំរុស្សីក៏បានរាយការណ៍អំពីចំនួននៅក្នុង...
ដាម៉ាសៈ ប្រទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាម អាកាសពេញមួយយប់របស់អ៊ីស្រាអែល ទៅលើទីតាំងយោធាក្នុងខេត្តហាម៉ា ភាគកណ្តាលប្រទេស ដែលបានសម្លាប់មនុស្ស ១៦នាក់ ក្នុងនោះមានជនស៊ីវិល ៤នាក់ និងរបួស ៣៦នាក់ក្នុងនោះ ៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយបានថ្កោលទោសពួកគេថាជាការបន្តនៃ “ការឈ្លានពាន” របស់អ៊ីស្រាអែល នៅលើទឹកដីស៊ីរី និងបានចោទប្រកាន់អ៊ីស្រាអែល ពីការស្វែងរកការបង្កើនភាពតានតឹងនៅក្នុងតំបន់តាមរយៈការរំលោភបំពានដែនអាកាសស៊ីរីម្តងហើយម្តងទៀត។...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា ឱកាសការទូតនៅតែមាន ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងទីក្រុងតេអេរ៉ង់ និងមហាអំណាចពិភពលោក។ លោក Kanaani បានឲ្យដឹងថា ផ្លូវទៅកាន់កិច្ចព្រមព្រៀងនៅតែបើកចំហ ប្រសិនបើភាគីពាក់ព័ន្ធផ្សេងទៀតបង្ហាញការប្តេជ្ញាចិត្តជាក់ស្តែងក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។ លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតេអេរ៉ង់ ថា “យើងជឿជាក់ថា ឱកាសការទូតនៅតែមានសម្រាប់ភាគីទាំងអស់ ជាពិសេសអ្នកដែលបដិសេធមិនអនុវត្តកិច្ចព្រមព្រៀងនេះ” ។ លោកបានកត់សម្គាល់ថា...
រ៉ាហ្វា៖ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell បានថ្កោលទោសវិបត្តិហ្គាហ្សា ថា “បង្កើតឡើងដោយមនុស្ស” និងបានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដំណោះស្រាយនយោបាយក្នុងអំឡុងពេល ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ព្រំដែនរ៉ាហ្វា របស់អេហ្ស៊ីបឆ្លងកាត់តំបន់ហ្គាហ្សា។ លោក Borrell បានប្រាប់អ្នកយកព័ត៌មានថា “អ្វីដែលកំពុងកើតឡើងនៅផ្នែកម្ខាងទៀតនៃជញ្ជាំងនេះមិនមែនជាវិបត្តិ ដែលបង្កើតឡើងដោយធម្មជាតិនោះទេ វាគឺជាវិបត្តិដែលបង្កើតឡើងដោយមនុស្ស” ។ លោកបានលើកឡើងថា វិបត្តិបានចាប់ផ្តើមជាមួយនឹង...
On September 7-8, the 2024 China Industrial Transfer and Development Matchmaking Activities (Yunnan) were held in Kunming. Academicians and experts, and representatives...
ភ្នំពេញ៖ ក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានារបស់កូរ៉េ បានបង្ហាញបំណង ចង់បង្កើតវិស័យបរធនបាលកិច្ច នៅកម្ពុជា។ សូមបញ្ជាក់ថា «បរធនបាលកិច្ច» ជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សាជូនដល់សិក្ខាកាម ជាថ្នាក់ដឹកនាំអង្គភាព និងប្រធានមន្ទី នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបញ្ចប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជាអ្នកដឹកនាំលើវិស័យអភិវឌ្ឍន៍ជនបទ” កម្រិតទី៣។ លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ...
ក្រុមហ៊ុន Heineken ប្ដេជ្ញាបន្តវិនិយោគនៅកម្ពុជា ក្រោយប្រតិបត្តិការអស់៣០ឆ្នាំ អាមេរិក នឹងនាំចេញផលិតផលកសិកម្មខ្មែរ៤មុខ ទៅកាន់ទីផ្សារខ្លួន សម្ដេចតេជោ សំណូមពររដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាស ឲ្យកូនចៅពលរដ្ឋនៅកូរ៉េ បានរៀនភាសាខ្មែរ សម្ដេចធិបតី ៖ កម្ពុជាមានទីផ្សារច្រេីន អាចនាំចេញផលិតផលកែច្នៃដោយមិនជាប់ពន្ធ សម្ដេចធិបតី ៖ កម្ពុជាមិនមែនជាប្រទេសអ្នកមាន តែរដ្ឋមិនអង្គុយឱបដៃ មើលពលរដ្ឋរងគ្រោះឡើយ
បរទេស៖ ក្រសួងការពារជាតិចិនកាលពីថ្ងៃច័ន្ទបានប្រកាសពីសមយុទ្ធទ័ពជើងទឹក និងផ្លូវអាកាសរួមគ្នាជាមួយរុស្ស៊ីចាប់ពីខែនេះ ដោយបញ្ជាក់ពីភាពស្និទ្ធស្នាលរវាងយោធារបស់ប្រទេសទាំងពីរ នៅពេលដែលរុស្ស៊ីដាក់សម្ពាធលើការឈ្លានពានអ៊ុយក្រែន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមក្រសួងការពារជាតិចិនបាននិយាយថា សមយុទ្ធឈ្មោះ “Northern United-2024” នឹងធ្វើឡើងនៅសមុទ្រជប៉ុន និងសមុទ្រ Okhotsk ភាគខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។ ក្រសួងបាននិយាយថា សមយុទ្ធកងទ័ពជើងទឹក និងផ្លូវអាកាសនេះ...
បរទេស៖ យោធារុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៤៤ គ្រឿងដែលបានបើកក្នុងការវាយប្រហារពេលយប់ ដែលផ្តោតលើតំបន់នានាទូទាំងភាគខាងលិចប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កងការពារអាកាសបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ២០ គ្រឿងលើតំបន់មូស្គូ ដែលអភិបាលខេត្ត Andrey Vorobyov បាននិយាយថា យន្តហោះគ្មានមនុស្សបើកបានបំផ្លាញអគារផ្ទះល្វែង និងផ្ទះនៅ Lyubertsy...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលនៃគណះអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណះកម្មការថ្នាក់ខេត្តដើម្បីកែសម្រួលសមាសភាពមួយចំនួនក្នុងអនុគណះកម្មការទាំង ៦ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ និង ទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និង ស្រុកវាលវែង នៃខេត្តពោធិ៍សាត់អោយទទួលបានប្រសិទ្ធភាពខ្ពស់។ កិច្ចប្រជុំនោះបានធ្វើឡើងនៅសាលប្រជុំជាន់ទី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា អាស៊ាន អាចរក្សាសាមគ្គីភាពផ្ទៃក្នុង បានស្អិតល្មួត ដោយសារតែគោលការណ៍សំខាន់ ២ គឺការសម្រេចដោយកូសង់ស៊ីស និងការមិនជ្រៀតជ្រែកប្រទេសផងគ្នា។ ថ្លែងក្នុង វេទិកាចំណេះដឹងពិភពលោក លើកទី ២៥ នៅសាធារណរដ្ឋកូរ៉េនា រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ៖...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបសម្តែងការគួរសមពីគណៈប្រតិភូក្រុមហ៊ុន ហ៊ិននីគែន ដែលដឹកនាំដោយលោក Jacco van der Linden ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន ហ៊ិននីគែន ដើម្បីប្រារព្ធដំណើររយៈពេល ៣០ ឆ្នាំរបស់ក្រុមហ៊ុន និងការចូលរួមចំណែករបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ៊ិននីគែន ដែលជាក្រុមហ៊ុនវិនិយោគធំដំបូងគេរបស់ប្រទេសកម្ពុជាដែលបានចូលមកក្នុងទីផ្សារកម្ពុជាកាលពីឆ្នាំ ១៩៩៤។ ចាប់តាំងពីពេលនោះមក...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការនូវវត្តមានភេសជ្ជៈប៉ូវកម្លាំងថ្មីរបស់ខ្លួន គឺភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ Vikingz ! វ៉ាយឃីងស៍ ជាភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ គឺជាប្រភេទភេសជ្ជៈប៉ូវកម្លាំងមានជាតិហ្គាស ផ្សំឡើងពីវីតាមីន B3 B5 B6 B12 និង TAURINE មានរសជាតិឆ្ងាញ់ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងបង្កើនថាមពលដ៏ខ្លាំងក្លា។...
ប្រទេសទាំង២០នេះ គឺមានទុនបម្រុង ជាមាសច្រើនតោន ជាងគេនៅ លើពិភពលោក Updated៖ ព្យុះទីហ្វុង Yagi សម្លាប់មនុស្ស ៩៨នាក់ និងបាត់ខ្លួនជាច្រើននាក់ នៅតំបន់ភាគខាងជើងវៀតណាម វៀតណាម ដាក់ពង្រាយមន្ត្រី និងទាហានជាង ៣០០ នាក់ ស្វែងរកជនរងគ្រោះ នៅក្នុងហេតុការណ៍ បាក់ស្ពាននៅខេត្តភូថូ ឥណ្ឌូនេស៊ី នឹងបង្កើតអង្គការនុយក្លេអ៊ែរ...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងឱ្យដឹងថា ប្រទេសកម្ពុជ មិនមែនជាប្រទេសអ្នកនោះទេ ប៉ុន្ដែរាជរដ្ឋាភិបាលមិនអង្គុយឱបដៃ មើលប្រជាពលរដ្ឋរបស់ខ្លួនរងគ្រោះឡើយ។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដាក់ចេញនូវគោលការណ៍បន្ធូរបន្ថយពន្ធ អនុគ្រោះពន្ធមិនយកពន្ធ...
ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំវេទិកាស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ៖ “ការប្រែក្លា យ ខ្សែច្រវាក់ផ្គត់ផ្គង់អង្ករកម្ពុជាឱ្យកាន់តែមាន ភាពធន់ បរិយាបន្ន និងនិរន្តរភាព”។ វេទិកាស្រូវអង្ករកម្ពុជាលើកទី ៧ នេះត្រូវបានបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់របស់ លោកស្រី ចម និម្មលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ៖ ថ្លែងចំពោះមុខវិស័យឯកជន ក្នុងវិស័យស្រូវអង្កររបស់កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការអំពាវនាវឱ្យបន្តរក្សាដោយប្រកាន់ខ្ជាប់ខ្ជួននូវគុណភាព ស្តង់ដារ និងស្ថិរភាពផ្គត់ផ្គង់ ដើម្បីការពារកេរ្តិ៍ឈ្មោះដ៏ល្អប្រពៃនៃស្រូវអង្កររបស់កម្ពុជា។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «សូមអំពាវនាវឱ្យវិស័យឯកជន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា មានទីផ្សារជាច្រើន ហើយអាចធ្វើការនាំចេញផលិតផលកែច្នៃ ដោយមិនជាប់ពន្ធនោះឡើយ ខណៈច្បាប់វិនិយោគថ្មី បានលើកទឹកចិត្តយ៉ាងច្រើន ដល់វិស័យឯកជន ក្នុងការកែច្នៃសម្រាប់នាំចេញ។ ក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន...
ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា (២៩ធ្នូ១៩៩៨) ក្រោមមូលបទ “រួមគ្នាដើម្បីព្រែកជីកហ្វូណនតេជោ និងសន្តិភាព“ នឹងរៀបចំឡើង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ នៅពហុកីឡដ្ឋានមរតកតេជោ ដោយគ្រោងមានអ្នកចូលរួមប្រមាណជាង៤ម៉ឺននាក់។ នេះបើយោងតាមកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១០ ខែកញ្ញា ។ កិច្ចប្រជុំស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះ ធ្វើឡើងក្រោមវត្តមាន លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចប្រជុំលើកទី៦ ថ្នាក់ រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) បានចាប់ផ្ដើមដំណើរការ ហើយ នៅរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក សាន វណ្ណទី...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យថ្មី លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា អភិបាលរងខណ្ឌ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវ ក្នុងការបំពេញតួនាទីភារកិច្ច ។ ពិធីប្រកាសចូលកាន់តំណែង របស់លោក សំ សារ៉ាវុធ...
នៅភូមិត្រពាំងខ្ទុំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងមានករណីផ្ទះអំពើហឹង្សាមួយបណ្ដាលអោយបុរសចំណាស់ឈ្មោះ ម៉ាន យូ ភេទប្រុស អាយុ76ឆ្នាំរងបួសធ្ងន់ធ្ងរបាក់ធ្មេញអស់៣និងបែកក្បាលដេរ៦ថ្នេរ ។ លោកតា ម៉ាន យូ បានអោយដឹងថា នៅវេលាម៉ោង ១០និង ១៥នាទីយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៤ ខណរូបគាត់កំពុងដេកចាំត្រីចំនុចភូមិសាស្ត្រអូថ្នអង្កាំនោះ ស្រាប់តែជនបង្ករឈ្មោះ ឃិន សុភាន់ អាយុ៥៦ឆ្នាភេទប្រុសរស់នៅក្នុងភូមិជាមួយគ្នាបានជិះម៉ូតូមកទុកខាងត្បូងអូរហើយដើរឆ្លងអូរមកខាងជើងកន្លែងគាត់សំរាកហើយធ្វើការវាយប្រហាររូបគាត់យ៉ាងកំរោលបណ្ដាលអោយគាត់ដួលឈ្លក់ទឹកនិងបែកក្បាល ហើយបាក់ធ្មេញបាត់អស់៣។...
ហ្សឺណែវ៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឱ្យបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់លោកនៅឯសម័យប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Turk បានសង្កត់ធ្ងន់ថា “ការបញ្ចប់សង្រ្គាមនោះ និងបញ្ចៀសជម្លោះក្នុងតំបន់ពេញលេញ គឺជាអាទិភាពដាច់ខាត និងបន្ទាន់” ។ លោកបានបន្តការរិះគន់អ៊ីស្រាអែល នៅក្រុមប្រឹក្សាសិទ្ធិមនុស្សចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៣ ដោយកត់សម្គាល់ថា ភាពខុសច្បាប់កាន់តែទូលំទូលាយនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលកាន់កាប់ដោយផ្តើមចេញពីគោលនយោបាយ...